ភ្នំពេញ ៖ ឥណទាននិស្សិត គឺជាប្រភេទឥណទានដែលផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុដល់សិស្ស-និសិ្សត ដែលបាននឹងកំពុង ឬមានបំណងចង់ បន្តការសិក្សាថ្នាក់ឧត្តមសិក្សា ឬជំនាញបច្ចេកទេសដូចជា បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ឬវគ្គបំប៉នផ្សេងៗ ព្រោះជាទូទៅការបន្តការសិក្សាទៅរៀនថ្នាក់មហាវិទ្យាល័យទាមទារឲ្យមានការចំណាយច្រើន ដូច្នេះសិស្សនិស្សិតដែលមានបំណងប្រាថ្នាបន្តការសិក្សាដែលជួបបញ្ហាហិរញ្ញវត្ថុ អាចពិចារណាលើប្រភេទឥណទាននិសិ្សតដែលផ្តល់ដោយស្ថាប័នហិរញ្ញវត្ថុមួយចំនួនក្នុងប្រទេសកម្ពុជាបាន។

លោក សុខ សំណាង នាយកនៃនាយកដ្ឋានទីផ្សារ និងអភិវឌ្ឍផលិតផលនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ខេមា បានឲ្យដឹងថា គ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីតមានផ្តល់ជូននូវកម្ចីសម្រាប់សិស្ស-និសិ្សតក្រីក្រ ខ្វះលទ្ធភាពក្នុងការលើកស្ទួយធនធានមនុស្សឲ្យកាន់តែរីកចំរើន និងដើម្បីអាចបញ្ចប់បរិញ្ញាបត្របានដោយជោគជ័យ។

ជាក់ស្ដែង ដោយសារមានកិច្ចសហប្រតិបត្តិការចាប់ដៃគូជាមួយវិទ្យាស្ថានកសិកម្មព្រែកលៀប សិស្ស-និស្សិត វិទ្យាស្ថានកសិកម្មព្រែកលៀបអាចទទួលបានឥណទានសិក្សាពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ខេមា មានទំហំរហូតដល់ ២ ០០០ ដុល្លារអាមេរិក ជាមួយនឹងអត្រាការប្រាក់សមរម្យ ហើយរយៈពេលខ្ចីរហូតដល់ ១៨ ខែ និងរបៀបសងគឺ រំលស់ប្រាក់ដើម និងការប្រាក់ថយជារៀងរាល់ខែ។
ដោយឡែក ធនាគារអេស៊ីលីដា ក៏មានការផ្តល់ឥណទាននិស្សិតផងដែរ ដោយចែកចេញជាពីរប្រភេទគឺ ប្រភេទទី១ បើកប្រាក់តែមួយលើក ដែលជាប្រភេទឥណទានផ្តល់ជូនតាមរបៀបបើកប្រាក់តែមួយលើក សម្រាប់បង់ថ្លៃសិក្សាដោយផ្អែកតាមវិក្កយបត្រ ឬលិខិតស្នាមដែលបញ្ជាក់អំពីតម្លៃសិក្សារបស់គ្រឹះស្ថានសិក្សា។ ទី២ ប្រភេទបើកប្រាក់ច្រើនលើក ដែលជាប្រភេទឥណទានដែលផ្តល់ជូនតាមរបៀបបើកប្រាក់ច្រើនលើកសម្រាប់បង់ថ្លៃសិក្សាដោយផ្អែកតាមវិក្កយបត្រ ឬលិខិតស្នាមដែលបញ្ជាក់អំពីតម្លៃសិក្សារបស់គ្រឹះស្ថានសិក្សាតាមឆមាស ឬឆ្នាំ ។
រយៈពេលខ្ចីអតិបរមា ត្រូវបានផ្តល់ជូនដោយផ្អែកតាមរយៈពេលសរុបនៃការសិក្សា បូកនឹងរយៈពេលមិនលើសពី ១២ខែបន្ថែម (ចំពោះវគ្គសិក្សាដែលមានរយៈពេលចាប់ពី ១២ខែ ឡើងទៅ)។ ចំពោះវគ្គសិក្សាដែលមានរយៈពេលក្រោម ១២ខែ រយៈពេលខ្ចីអតិបរមា ត្រូវបានផ្តល់ជូនស្មើនឹង ២ដង នៃរយៈពេលសរុបនៃការសិក្សានោះ ហើយអត្រាការប្រាក់ ចាប់ពី ៨% ដល់ ១៨% ក្នុងមួយឆ្នាំ។
ចំពោះ ធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) ក៏មានផ្ដល់ជូនសេវាកម្ចីបង់ថ្លៃសិក្សាសម្រាប់សាលាអន្ដរជាតិ Footprints ផងដែរ ដោយលក្ខខណ្ឌនៃឥណទានសិក្សាមានទំហំប្រាក់កម្ចីមិនកំណត់ ជាមួយនឹងអត្រាការប្រាក់ ១០% ក្នុងមួយឆ្នាំ ហើយវិធីទូទាត់សងដោយការបង់រំលោះថេរជារៀងរាល់ខែ(EMI)។
ដោយឡែក សម្រាប់សាកលវិទ្យាល័យអន្តរជាតិ អាចស្នើសុំឥណទានការសិក្សាពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឌែលតា ដោយមិនតម្រូវការវត្ថុបញ្ចាំឡើយ ជាមួយនឹងអត្រាការប្រាក់ ១.២៥% ក្នុងមួយខែ ។ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឌែលតា ក៏ផ្តល់ឥណទានការសិក្សាដល់និស្សិតសម្រាប់សាកលវិទ្យាល័យផ្សេងផងដែរក្នុងអត្រាការប្រាក់ ១.៥% ក្នុងមួយខែ ជាមួយនឹងចំនួនប្រាក់កម្ចីរហូតដល់ ៥ ០០០ ដុល្លារអាមេរិក ដោយតម្រូវឲ្យមានវត្ថុបញ្ចាំ ដូចជា ប្លង់ទន់ ឬ ប្លង់រឹង ប័ណ្ណកម្មសិទ្ធិភាគីទីបី កាតគ្រី មូតូ / ឡាន និងទ្រព្យបញ្ចាំផ្សេងទៀតដែលអាចចរចាបាន។
គូសបញ្ជាក់ថា នៅក្នុងព្រះរាជាណាចក្រកម្ពុជា មានធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជាច្រើន ដែលផ្តល់នូវឥណទាននិស្សិតឬឥណទានការសិក្សានេះ។ ចំពោះលក្ខខណ្ឌសម្រាប់ស្នើរសុំកម្ចីសិក្សានេះ មានភាពខុសគ្នាអាស្រ័យលើស្ថាប័នហិរញ្ញវត្ថុនីមួយៗ៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ជិះកង់ទស្សនាសមរាត្រីក្នុងតំបន់អង្គរ ៖ បទពិសោធន៍ថ្មីនៃការភ្ជាប់បេះដូងជាមួយបេតិកភណ្ឌវប្បធម៌ និងធម្មជាតិ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 21/09/2026
សៀមរាប ៖ ក្រសួងទេសចរណ៍ និងស្ថាប័នពាក់ព័ន្ធបានរៀបចំព្រឹត្តិការណ៍ជិះកង់ទស្សនាសមរាត្រីនៅតំបន់អង្គរ ក្នុងគោលបំណងជំរុញផលិតផលទេសចរណ៍កីឡា តាមរយៈការជិះកង់ឆ្លងកាត់តំបន់ព្រៃ និងតំបន់បេតិកភណ្ឌក្នុងតំបន់អង្គរ ព្រមទាំងជួយជំរុញចលនាទេសចរណ៍ក្នុងស្រុក ជាពិសេសការទាក់ទាញភ្ញៀវទេសចរមកកាន់ខេត្តសៀមរាបក្នុងរដូវកាលបៃតង។ ព្រឹត្តិការណ៍ជិះកង់ទស្សនាសមរាត្រីក្នុងតំបន់អង្គរនៅរដូវកាលបៃតង ក្រោមប្រធានបទ «កីឡាផ្សារភ្ជាប់នឹងទេសចរណ៍» បានទាក់ទាញអ្នកចូលរួមជាភ្ញៀវទេសចរជាតិ និងអន្តរជាតិប្រមាណ ១ ៣០០នាក់ ដោយធ្វើដំណើរតាមផ្លូវប្រមាណ ១២គីឡូម៉ែត្រ ឆ្លងកាត់តំបន់បេតិកភណ្ឌវប្បធម៌ និងធម្មជាតិនៃតំបន់អង្គរ។

សហគមន៍ព្រៃឈើត្រពាំងពិការ ផ្ដល់អត្ថប្រយោជន៍ដល់ពលរដ្ឋជាង ៤០០ គ្រួសារនៅរមាសហែក
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 20/09/2026
សហគមន៍ព្រៃឈើត្រពាំងពិការ ក្នុងឃុំអំពិល ស្រុករមាសហែក ខេត្តស្វាយរៀង កំពុងផ្ដល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋជាង ៤០០ គ្រួសារ តាមរយៈការប្រមូលអនុផលព្រៃឈើ និងការទាក់ទាញភ្ញៀវទេសចរ

ទិន្នផលគ្រាប់ស្វាយចន្ទី ឆ្នាំ២០២៧ អាចធ្លាក់ចុះ ខណៈដែលសមាគមអំពាវនាវឱ្យកសិករយកចិត្តទុកដាក់ថែទាំប្រភពទឹក
ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 18/09/2026
ភ្នំពេញ ៖ សមាគមស្វាយចន្ទីកម្ពុជា បានបង្ហាញពីក្ដីព្រួយបារម្ភចំពោះការកើនឡើងកម្តៅ និងគ្រោះរាំងស្ងួតបង្កដោយបាតុភូត អែល នីញ៉ូ(El Niño) ដែលអាចគំរាមកំហែងដល់ទិន្នផល និងគុណភាពស្វាយចន្ទីនៅឆ្នាំ២០២៧ ហើយបានអំពាវនាវឱ្យកសិករដាំដុះទាំងអស់យកចិត្តទុកដាក់ថែទាំ និងរក្សាប្រភពទឹកឱ្យបានល្អ។ ប្រធានសមាគមស្វាយចន្ទីកម្ពុជា លោក អួន ស៊ីឡុត បានប្រាប់បណ្ដាញព័ត៌មាន AMS ថា ពេលនេះកសិករបានដាំស្វាយចន្ទីថ្មីរួចរាល់ហើយ





វិថីហិរញ្ញវត្ថុ


























































Account
Security
Favourite Content