ស្វែងយល់ពីប្រទេសរុករករ៉ែធំបំផុតទាំង ១០ នៅទ្វីបអាហ្វ្រិក

បរទេស៖ យោងតាមប្រភពពី Mining Digital បានលើកឡើងថា ទ្វីបអាហ្រ្វិកភាគច្រើនត្រូវបានគេស្គាល់ថាជាតំបន់សម្បូរទៅដោយប្រទសក្រីក្រ ខណៈដែលវាគឺជាទីកន្លែងដែលមានប្រភពរ៉ែច្រើនជាងគេបំផុតមួយរបស់ពិភពលោក ហើយនៅក្នុងនោះមានប្រទេសមួយចំនួនដែលបានជាប់ឈ្មោះថាជាប្រទេសដែលមានសកម្មភាពរុករករ៉ែធំៗប្រចាំទ្វីប រួមមានដូចជា ប្រទេសអាហ្វ្រិកខាងត្បូង, នីហ្សេរីយ៉ា, អាល់ហ្សេរី, អង់ហ្គោឡា, និងលីប៊ីជាដើម។ ខាងក្រោមនេះគឺជាប្រទេសដែលរុករក និងផលិតរ៉ែច្រើនជាងគេបំផុតទាំង ១០ នៅក្នុងទ្វីបអាហ្វ្រិក ៖

១. អាហ្រ្វិកខាងត្បូង ៖ ផលិតកម្មរ៉ែប្រចាំឆ្នាំ ១២៤ ៩៦៣ លានដុល្លារ

អាហ្វ្រិកខាងត្បូង គឺជាប្រទេសដែលមានរ៉ែច្រើនជាងគេបំផុតរបស់ទ្វីប។ ប្រទេសនេះមានអណ្តូងរ៉ែមាសចំនួន ៣៥ ហើយក៏ផលិតធ្យូងថ្ម ពេជ្រ រ៉ែដែក និងក្រូមីញ៉ូមយ៉ាងច្រើនផងដែរ។ លើសពីនេះ អាហ្វ្រិកខាងត្បូងមានផ្ទុកទៅដោយលោហៈធាតុម៉ង់ហ្គាណែស និងប្លាទីនធំបំផុតរបស់ពិភពពលោកទៀតផង។ យ៉ាងណាក៏ដោយ ទោះបីជាមានភាពវិជ្ជមានទាំងអស់នេះក៏ដោយ ប៉ុន្តែក្រុមហ៊ុនរុករករ៉ែស្ថិតនៅក្នុងបរិយាកាសប្រតិបត្តិការដ៏លំបាកជាមួយនឹងកម្រិតឧក្រិដ្ឋកម្មខ្ពស់ ការផ្គត់ផ្គង់អគ្គិសនីថ្លៃ និងការរាំងស្ទះផ្នែកដឹកជញ្ជូននៅលើផ្លូវដែក និងកំពង់ផែ។

២. នីហ្សេរីយ៉ា៖ ផលិតកម្មរ៉ែប្រចាំឆ្នាំ ៥២ ៦៧៨ លានដុល្លារ

ក្រៅពីមានទុនបម្រុងដែលជាប្រេងដ៏ច្រើនរបស់ខ្លួន នីហ្សេរីយ៉ាក៏មានមាស, រ៉ែដែក, អ៊ុយរ៉ាញ៉ូម, columbite, wolframite, tantalite, និង bitumen ផងដែរ។ យ៉ាង​ណា​មិញ ឧស្សាហកម្ម​រ៉ែ​មាន​ការ​អភិវឌ្ឍ​តិចតួច​ប៉ុណ្ណោះ ហើយ​មានចំណែក​តែ ០,៣ ភាគរយប៉ុណ្ណោះនៃផលិតផលក្នុងស្រុកសរុប (GDP)។

៣. អាល់ហ្សេរី៖ ផលិតកម្មរ៉ែប្រចាំឆ្នាំ ៣៨ ៦៩៩ លានដុល្លារ

ទោះបីជាអាល់ហ្សេរីមានទុនបម្រុងជារ៉ែដែលមិនមែនជាអ៊ីដ្រូកាបូន ប៉ុន្តែកន្លែងភាគច្រើនមិនទាន់ត្រូវបានរុករកនោះទេ។ យ៉ាងណាមិញ ប្រទេសនេះកំពុងសម្លឹងមើលឱកាសដើម្បីក្លាយជាមជ្ឈមណ្ឌលក្នុងតំបន់សម្រាប់ការផលិតអ៊ីដ្រូសែន។

៤. អង់ហ្គោឡា៖ ផលិតកម្មរ៉ែប្រចាំឆ្នាំ ៣២០៤ លានដុល្លារ

អង់ហ្គោឡា គឺជាអ្នកផលិតពេជ្រធំជាងគេទី ៣ នៅទ្វីបអាហ្រ្វិក ខណៈដែលការរុករកបានត្រឹមតែ ៤០ ភាគរយប៉ុណ្ណោះនៃទឹកដីរបស់ខ្លួន។ មាស និងប្រេង គឺជាកត្តាជំរុញប្រាក់ចំណូលដ៏សំខាន់នៅក្នុងសេដ្ឋកិច្ចអង់ហ្គោឡា។

៥. លីប៊ី៖ ផលិតកម្មរ៉ែប្រចាំឆ្នាំ ២៧០២ លានដុល្លារ

លីប៊ី បានកំណត់ធនធានរ៉ែមួយចំនួនជាវត្ថុធាតុដើម ដូចជា ដីឥដ្ឋ ស៊ីម៉ងត៍ និងថ្មកំបោរ។ ទុនបម្រុងរ៉ែផ្សេងទៀតរួមមាន ប៉ូតាស្យូម ម៉ាញ៉េទិច ថ្មផូស្វាត និងស្ពាន់ធ័រ។ មិនត្រឹមតែប៉ុណ្ណោះ លីប៊ី គឺជាសមាជិកនៃក្រុមប្រទេសនាំចេញប្រេង OPEC ចាប់តាំងពីឆ្នាំ១៩៦២។

៦. អេហ្ស៊ីប៖ ផលិតកម្មរ៉ែប្រចាំឆ្នាំ  ២៣ ២២៥ លានដុល្លារ

អេហ្ស៊ីបគឺជាប្រទេសដែលមានធនធានរ៉ែដ៏សម្បូរបែបរួមមាន មាស ទង់ដែង ប្រាក់ ស័ង្កសី ផ្លាទីន និងលោហៈមានតម្លៃមួយចំនួនទៀត។ ធនធានទាំងអស់នេះស្ថិតនៅក្រោមវាលខ្សាច់នៃខាងកើតប្រទេស និងឧបទ្វីបស៊ីណៃ។

៧. ហ្គាណា៖ ផលិតកម្មរ៉ែប្រចាំឆ្នាំ ១៤ ៩៧០ លានដុល្លារ

ហ្គាណាសម្បូរទៅដោយ មាស រ៉ែដែក ថ្មកំបោរ និងសារធាតុរ៉ែសំខាន់ៗផ្សេងទៀត។ ប្រទេសនេះមានក្រុមហ៊ុនរុករករ៉ែខ្នាតធំចំនួន ២០ ដែលផលិតមាស ពេជ្រ បុកស៊ីត និងម៉ង់ហ្គាណែស ខណៈដែលមានក្រុមរុករករ៉ែខ្នាតតូចបានចុះបញ្ជីជាង ៣០០ និងក្រុមហ៊ុនផ្តល់សេវាកម្មសម្រាប់អណ្តូងរ៉ែចំនួន ៩០ ។

៨. សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ៖ ផលិតកម្មរ៉ែប្រចាំឆ្នាំ ១៣ ៦៨៨ លានដុល្លារ

កុងហ្គោសម្បូរទៅដោយរ៉ែមាស ពេជ្រ កូបាល់ និងទុនបំរុងស្ពាន់ដែលមិនទាន់កែច្នៃ ប៉ុន្តែប្រទេសនេះមានហានិភ័យផ្នែកសន្តិសុខ ដោយសារកង្វះហេដ្ឋារចនាសម្ព័ន្ធរឹងមាំ។

៩. ហ្គាបុង៖ ផលិតកម្មរ៉ែប្រចាំឆ្នាំ៖ ១០ ៩២០ លានដុល្លារ

ហ្គាបុង មានផ្ទុកម៉ង់ហ្គាណែសច្រើនជាងគេទី ២ នៅលើពិភពលោកបន្ទាប់ពីអាហ្រិ្វកខាងត្បូង ហើយគឺជាអ្នកផលិតម៉ង់ហ្គាណែសធំជាងគេទី ៣ របស់ពិភពលោក។ ប្រទេសនេះមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ ហើយនៅឆ្នេរសមុទ្រភាគខាងលិចក៏ផលិតរ៉ែដែក អ៊ុយរ៉ាញ៉ូម និងមាសផងដែរ។

១០. ហ្ស៊ីមបាវ៉េ៖ ផលិតកម្មរ៉ែប្រចាំឆ្នាំ ៩,៧៦ ពាន់លានដុល្លារ

វិស័យរុករករ៉ែរបស់ហ្ស៊ីមបាវ៉េមានភាពចម្រុះយ៉ាងខ្លាំងដោយមានសារធាតុរ៉ែជិត ៤០ ​ប្រភេទផ្សេងៗគ្នា ហើយរ៉ែដែលលេចធ្លោជាងគេរួមមានផ្លាទីន ក្រូម មាស ធ្យូងថ្ម និងពេជ្រ ដែលភាគច្រើនត្រូវបានរកឃើញនៅក្នុងតំបន់ Chiadzwa៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/08/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់ និងមានផែនការច្បាស់លាស់ ជៀសវាងការធ្លាក់ចូលក្នុងអន្ទាក់បំណុល

អាម៉េរិក​បង្ខំ​ក្រុមហ៊ុន​អាវុធ​ធំ​ៗ​ ​ដាក់​ផែនការ​បង្កើន​ផលិតកម្ម​ក្នុង​រយៈពេល​ ​២១​ ​ថ្ងៃ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ក្រសួង​ការពារ​ជាតិ​អាម៉េរិក ​បាន​ទុក​ពេល​ត្រឹម​ ​២១​ ថ្ងៃ​ ​ឱ្យ​ក្រុមហ៊ុន​ផលិត​អាវុធ​ធំ​ៗ​ ​ដាក់​ជូន​ផែនការ​លម្អិត​សម្រាប់​ពន្លឿន​ការ​ផលិត​សព្វាវុធ​សំខាន់​ៗ​ ​ខណៈ​ស្តុក​មីស៊ីល​របស់​អាម៉េរិក​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ បន្ទាប់ពី​ការ​ប្រើប្រាស់​សព្វាវុធ​ក្នុង​ប្រតិបត្តិការ​យោធា​នៅ​មជ្ឈិមបូព៌ា​នា​ពេល​ថ្មី​ៗ​នេះ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ