ភ្នំពេញ ៖ សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានច្រានចោលការអត្ថាធិប្បាយដោយគ្មានភាពច្បាស់លាស់របស់ជនអគតិមួយចំនួនដែលបាននិយាយថា ប្រទេសកម្ពុជាកំពុងតែប្រឈមមុខនឹងការក្ស័យធន ដោយសារជំងឺរាតត្បាតសកលកូវីដ-១៩។
សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងបែបនេះនៅក្នុងសន្និសីទសារព័ត៌មាន បន្ទាប់ពីការចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងកុមារ និងយុវវ័យពីអាយុ១២ដល់អាយុក្រោម១៨ឆ្នាំ ដោយសម្តេចបានបញ្ជាក់ថា ប្រាក់ចំណូលបច្ចុប្បន្នរបស់ប្រទេសគឺមានចំនួនប្រហែល ៤០០ លានដុល្លារអាមេរិកក្នុងមួយខែ។

សម្តេចតេជោបានមានប្រសាសន៍ថា ក្នុងរយៈពេល ៧ខែដំបូងនៃឆ្នាំនេះកម្ពុជារកចំណូលបានជាង ៣ ០០០ លានដុល្លារអាមេរិកដែលក្នុងនោះ ១ ៧១៦ លានដុល្លារជាចំណូលពន្ធ និង ១ ៣៥៥ លានដុល្លារ ជាចំណូលពន្ធគយ ឬ ៧៥,៥ ភាគរយ និង ៥៦,៩ ភាគរយនៃផែនការប្រចាំឆ្នាំ។
សម្តេចនាយករដ្ឋមន្រ្តីក៏បានបញ្ជាក់ថា ៖
«ទោះបីជាប្រាក់ចំណូលមានការធ្លាក់ចុះក៏ដោយ ក៏វានៅតែអាចជួយដល់ការចំណាយរបស់ប្រទេស។ បើតាមប្រសាសន៍សម្តេច ហ៊ុន សែន គ្រាន់តែប្រាក់ចំណូលពីការបង់ពន្ធក្នុង១ឆ្នាំគឺកម្ពុជាអាចរកបាន៥ពាន់លានដុល្លារដែលលើសពីតម្រូវការនៃប្រាក់ខែទៅទៀត។ សម្រាប់រយៈពេល ៥ ខែទៀតយើងនឹងបង្កើនប្រាក់ចំណូលបានប្រមាណ ២ ០០០ លានដុល្លារអាមេរិក»
ក្រៅពីការចំណាយទាក់ទងនឹងជំងឺកូវីដ-១៩ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត រួមទាំងផ្លូវថ្នល់ នៅក្រុងព្រះសីហនុ និងខេត្តសៀមរាប ការបើកប្រាក់ខែពីរដងក្នុងមួយខែសម្រាប់មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធក៏នៅតែបន្តទទួលបាន ព្រមទាំងប្រាក់លើកទឹកចិត្តសម្រាប់បុណ្យចូលឆ្នាំខ្មែរ និងភ្ជុំបិណ្ឌដូចធម្មតា។ នេះបើតាមសម្តេចបានបញ្ជាក់។

លើសពីនេះ សម្ដេចបានគូសបញ្ជាក់ថា កម្ពុជាមានទុនបម្រុងចំនួន ៣ ០០០ លានដុល្លារអាមេរិក មុនពេលរងផលប៉ះពាល់ពីជំងឺកូវីដ -១៩ (ប្រហែល ១ ភាគ ៣ នៃថវិកាត្រូវបានចំណាយ) ដោយមិនរាប់បញ្ចូលទុនបម្រុងអន្តរជាតិ និងមាសជាង ៤៤ តោននោះទេ។ សម្តេច តេជោ បានបញ្ជាក់ជាថ្មីថា ដូច្នេះរាជរដ្ឋាភិបាលនឹងមិនក្ស័យធនឡើយ។
សម្តេចតេជោបានឆ្លៀតយកឱកាសនេះថ្លែងអំណរគុណចំពោះសម្តេចព្រះមហាក្សត្រ ព្រះវររាជមាតាជាតិខ្មែរ សប្បុរសជនក្នុង និងក្រៅប្រទេស ប្រទេសជាមិត្ត និងស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ ដែលបានឧបត្ថម្ភ និងគាំទ្រដល់ការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ នៅកម្ពុជា។
បើតាមសម្តេចតេជោ ហ៊ុន សែន ក្រៅពីប្រាក់ចំណូលបានមកពីការបង់ពន្ធ និងប្រាក់សំន្សំដែលរដ្ឋាភិបាលមានក្នុងដៃចាយមិនទាន់អស់ គឺនៅមានថវិកាពីសប្បុរសជនប្រមាណជា១៤០លានដុល្លារទៀត ដែលពួកគេបានបរិច្ចាគជាបន្តបន្ទាប់ដើម្បីដោះស្រាយវិបត្តិកូវីដ-១៩នេះ៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
រដ្ឋចំនួន ៤ នៅអាម៉េរិក ដាក់ពាក្យប្តឹងក្រុមហ៊ុន Meta ទារប្រាក់ពិន័យ ១,៤ ទ្រីលានដុល្លារ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 09/07/2026
ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Meta របស់លោក Mark Zuckerberg អាចនឹងប្រឈមមុខនឹងការពិន័យជាប្រាក់រហូតដល់ ១,៤ ទ្រីលានដុល្លារ បន្ទាប់ពីរដ្ឋចំនួន ៤ របស់សហរដ្ឋអាម៉េរិកបានចោទប្រកាន់ក្រុមហ៊ុននេះថា បានបង្កើតកម្មវិធី Facebook និង Instagram ឡើងក្នុងគោលបំណងទាក់ទាញកុមារ

ប៊ុលហ្ការី បង្ហោះផ្កាយរណបថ្មីចំនួន ១០ គ្រឿង និងត្រៀមពង្រីកសក្ដានុពលរបស់ខ្លួនក្នុងវិស័យយោធា
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 09/07/2026
កាលពីថ្ងៃអង្គារសប្ដាហ៍នេះ មេដឹកនាំប្រទេសប៊ុលហ្ការី បានបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍បាញ់បង្ហោះផ្កាយរណបថ្មីៗចំនួន១០គ្រឿងទៀតរបស់ខ្លួនចូលទៅក្នុងលំហអាកាស

BYD Sealion 5 EV ប្រភេទ SUV រថយន្តអគ្គិសនីសុទ្ធ បើកបរបានឆ្ងាយចាប់ផ្តើមបង្ហាញខ្លួនហើយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 09/07/2026
BYD ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ធំនៅក្នុងសកលលោក បាននាំយកសែស្រឡាយថ្មីរបស់ខ្លួន BYD Sealion 5 EV ជាប្រភេទរថយន្ត SUV ប្រើអគ្គិសនីសុទ្ធ បើកបរបានឆ្ងាយចូលទីផ្សារកម្ពុជា




វិថីហិរញ្ញវត្ថុ





























































Account
Security
Favourite Content