កសិករវៃឆ្លាត គួរងាកមកចាប់អារម្មណ៍ដាំដំណាំដែលកំពុងមានតម្រូវការទីផ្សារ និងមានតម្លៃថ្លៃ

បើនិយាយដល់ការដាំដុះ ជាការពិតណាស់ កសិករអាចមានជម្រើសនូវប្រភេទបន្លែ ឬដំណាំផ្សេងៗគ្នា អាស្រ័យទៅតាមជំនាញ និងទម្លាប់របស់ខ្លួន ប៉ុន្តែក្នុងនោះគេក៏តែងឃើញមានការត្អូញត្អែររបស់កសិករផងដែរពាក់ព័ន្ធទៅនឹងការជន់ជោរទិន្នផលនៅលើទីផ្សារ ដែលជំរុញឱ្យតម្លៃធ្លាក់ចុះ ឬអាចប្រឈមនឹងការខាតបង់ក៏មាន។ អាស្រ័យហេតុនេះ ដើម្បីអាចជៀសផុតពីបញ្ហា និងភាពប្រឈមនៅលើទីផ្សាររួម កសិករគួរពិចារណាទៅលើការដាំដុះដំណាំប្រភេទណាដែលមានតម្រូវការទីផ្សារល្អ ហើយអាចទទួលបានតម្លៃថ្លៃគួរសម។

ដូចទៅនឹងការលើកឡើងខាងលើនេះ អ្នកជំនាញផ្នែកកសិកម្មមួយរូប មានឈ្មោះ អ៊ុំ សុមេធា ដែលជាម្ចាស់កសិដ្ឋានបណ្តុះ និងដាំដុះបន្លែចម្រុះ ដែលមានឈ្មោះថា ខាត់ណា ស្ថិតនៅភូមិពង្រ ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានបង្ហើបពីចំណុចពិសេសរបស់ខ្លួនក្នុងការដាំដុះនូវប្រភេទដំណាំ ឬបន្លែដែលកំពុងមានតម្រូវការទីផ្សារ ខណៈដែលការចំណាយពេលទៅលើការដាំដុះទៀតសោតក៏មានរយៈពេលខ្លី។

លោក អ៊ុំ សុមេធា បានប្រាប់ AMS ឱ្យដឹងថា សព្វថ្ងៃនេះ ការដាំដុះបន្លែនៅក្នុងកសិដ្ឋានរបស់លោកគឺមានភាពខុសប្លែកពីកសិករទូទៅ ពោលគឺលោកដាំដំណាំមិនរកចាំដល់ដំណាំធំធាតុតាមរដូវកាលនោះទេ។ លោកបានជ្រើសរើសវិធីសាស្ត្រដាំដុះក្នុងរយៈពេលខ្លី ហើយប្រមូលផលទាំងដំំណាំនៅតូចនៅឡើយ ព្រោះដំណាំដែលនៅតូចៗអាចលក់បានក្នុងតម្លៃថ្លៃ ហើយមានតម្រូវការទីផ្សារទូលាយខុសពីដំណាំដែលធំៗ។

លោកបានបន្តឱ្យដឹងថា ចំពោះដំណាំដែលលោកដាំ និងដកលក់ទាំងដែលដំណាំនៅតូចៗនៅឡើយនោះ គឺជាប្រភេទដើមខាត់ណា ដែលកំពុងមានតម្រូវការច្រើន ជាពិសេសគេយកទៅទទួលទានជាមួយស៊ុប។ ដើមខាត់ណាតូចៗត្រូវបានគេយកទៅចម្អិនជាម្ហូបអាហារទាំងដើម ទាំងស្លឹក និងមិនចាំបាច់សកសម្បកចេញដូចដើមខាត់ណាដែលមានទំហំធំៗនោះទេ។

លោកបញ្ជាក់ថា៖

«ដំបូងឡើយខ្ញុំដាំសម្រាប់ទទួលទានជាលក្ខណៈគ្រួសារតែប៉ុណ្ណោះ ប៉ុន្តែក្រោយពេលទទួលបានផលច្រើន ខ្ញុំបានសាកល្បងផ្សព្វផ្សាយតាមបណ្តាញសង្គមដើម្បីរកទីផ្សារ ហើយជាលទ្ធផលគឺមានគេកុម្ម៉ង់ទិញច្រើន ទើបពង្រីកការដាំដុះឱ្យកាន់តែធំដូចពេលបច្ចុប្បន្ន ខណៈដែលរយៈពេលនៃការដាំដុះនេះ ខ្ញុំចំណាយពេលត្រឹមតែ២៥ថ្ងៃប៉ុណ្ណោះ គឺដកលក់តែម្ដង»។

ពាក់ព័ន្ធនឹងកូនខាត់ណា ម្ចាស់កសិដ្ឋានខាងលើបន្ថែមថា៖

«កូនខាត់ណារបស់យើង គឺដាំលើទឹក ដោយមានបច្ចេកទេសក្នុងការដាំ មើលថែ និងប្រមូលផល ដែលយើងអាចលក់បានក្នុងតម្លៃ ៨០០០-១០០០០រៀល ក្នុងមួយគីឡូក្រាម ហើយអតិថិជនភាគច្រើនជាហាងនៅភ្នំពេញ ដែលកម្ម៉ង់ទិញជាប្រចាំ មានអ្នកទិញរាយខ្លះ និងលក់នៅផ្សារខ្លះដែរ តែយើងនៅមិនទាន់អាចផ្គត់ផ្គង់គ្រប់តម្រូវការនៅឡើយទេ ព្រោះមានហាងដែលចាំយករាល់ថ្ងៃប្រមាណ ៧គីឡូក្រាម ឬដល់ ១០គីឡូក្រាមនៅថ្ងៃចុងសប្ដាហ៍»។

បច្ចុប្បន្ន កសិដ្ឋាននេះមានកម្លាំងពលកម្ម ៣នាក់ ដែលនៅថែទាំ និងគ្រប់គ្រងដំណាំ ប៉ុន្តែមិនទាន់គ្រប់គ្រាន់ទេ ព្រោះក្រៅពីខាត់ណា កសិដ្ឋានមួយនេះក៏មានដាំនូវប្រភេទសាលាដបរទេសច្រើនប្រភេទ ច្រើនពណ៌ ទៅតាមតម្រូវការអ្នកទិញ និងមានប្រភេទស្ពៃខ្លះទៀតដែលដាំជាលក្ខណៈវិលជុំ។ ចំណែកចំណុចដែលគេត្រូវប្រុងប្រយ័ត្នក្នុងការដាំដំណាំលើទឹកគឺ វាអាចប្រឈមនឹងបញ្ហាធំៗដូចជា ការដាក់ជី ព្រោះវាត្រូវការជីច្រើន តែបើមានបញ្ហាគឺស្មើនឹងខាតទាំងស្រុងតែម្ដង។

សម្រាប់ថ្ងៃអនាគត អ្នកជំនាញរូបនេះមានគម្រោងក្នុងការពង្រីកការដាំដុះបន្លែបន្ថែមទៀត តែមិនមែនជាដំណាំលើទឹកនោះទេ គឺបន្ថែមលើការដាំបន្លែលើកជារានវិញម្ដង ដោយមានលាយល្បាយដីផ្សេងៗសម្រាប់ដាំ ក្នុងបំណងអាចផ្គត់ផ្គង់បន្លែទៅលើទីផ្សារទាំងប្រភេទដំណាំលើទឹក និងលើដី៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ