CDC លើកទឹកចិត្តដល់វិនិយោគិនពីសហភាពអឺរ៉ុបមកវិនិយោគនៅកម្ពុជា

ភ្នំពេញ ៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានលើកឡើងថា កម្ពុជាបើកចំហរស្វាគមន៍រាល់គ្រប់វិនិយោគិនទាំងអស់ រួមទាំងសហភាពអឺរ៉ុប ចូលមកវិនិយោគលើគ្រប់វិស័យ ខណៈស្ថានភាពកិច្ចសហប្រតិបត្តិការវិនិយោគរវាងកម្ពុជា-សហភាពអឺរ៉ុប ហាក់មានកម្រិតតិចតួចនៅឡើយ។

ឯកឧត្តម ស៊ុន ចាន់ថុល លើកឡើងដូច្នេះក្នុងជំនួបជាមួយលោក Peteris Ustubs នាយកសម្រាប់មជ្ឈឹមបូព៌ា អាស៊ី និងបាស៊ីហ្វិក នៃអគ្គនាយកដ្ឋានភាពជាដៃគូអន្តរជាតិ (DG INTPA) សហភាពអ៊ឺរ៉ុប ព្រមទាំងឯកឧត្ដម Igor Driesmans ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ កាលពីថ្ងៃកាលទី១១ ខែមីនា ឆ្នាំ២០២៤។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានថ្លែងថា ស្ថានភាពកិច្ចសហប្រតិបត្តិការវិនិយោគរវាងកម្ពុជា-សហភាពអឺរ៉ុប ហាក់មានកម្រិតតិចតួចនៅឡើយ ពោលគឺស្ថិតក្នុងរង្វង់ទឹកប្រាក់ប្រមាណ ៥៤០លានដុល្លារ បានពី៦២គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ គិតចាប់ពីឆ្នាំ១៩៩៤ ដល់បច្ចុប្បន្ន។ កម្ពុជា បើកចំហរស្វាគមន៍រាល់គ្រប់វិនិយោគិនទាំងអស់ រួមទាំងសហភាពអឺរ៉ុប ចូលមកវិនិយោគលើគ្រប់វិស័យ និងមានការលើកទឹកចិត្តលើវិស័យមួយចំនួនផងដែរ។ កម្ពុជាបានទទួលវិនិយោគិនរួចរាល់ពីប្រទេសនានារួមមានសហរដ្ឋអាមេរិក កូរ៉េ ជប៉ុន ចិន ព្រមទាំងប្រទេសផ្សេងៗជាច្រើនទៀត ដែលក្នុងនោះកម្ពុជាចង់ឱ្យវិនិយោគិនពីតំបន់អឺរ៉ុបចូលមកវិនិយោគនៅកម្ពុជាបន្ថែមទៀតផងដែរ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក៏បានឱ្យដឹងទៀតថា រដ្ឋាភិបាលមានផែនការអភិវឌ្ឍន៍ជាតិជាច្រើនដើម្បីគាំទ្រដល់វិស័យឯកជនរួមមានលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ការសាងផ្លូវជាតិ ផ្លូវល្បឿនលឿន ព្រលានយន្តហោះ កំពង់ផែ និងពិសេសផែនការមេគ្រប់ជ្រុងជ្រោយស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្ដុភារកម្មកម្ពុជា ២០២៣-២០៣៣ មានចំនួន ១៧៤គម្រោង ដែលក្រុមហ៊ុនឯកជនពីសហភាពអឺរ៉ុបអាចពិនិត្យលទ្ធភាពក្នុងការវិនិយោគបានផងដែរ។

បន្ថែមពីនេះទៀត ស្របតាមផែនការរបស់រាជរដ្ឋាភិបាល ដើម្បីជំរុញផ្លាស់ប្ដូរកម្ពុជាពីការប្រើកម្លាំងពលកម្ម ទៅជាការប្រើប្រាស់ជំនាញកម្រិតមធ្យម និងជំនាញបច្ចេកទេសកម្រិតខ្ពស់ ព្រមទាំងការយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍធនធានមនុស្ស កម្ពុជាក៏បានដាក់ចេញកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសទៅដល់យុវជនចំនួនពីគ្រួសារក្រីក្រ និងងាយរងគ្រោះ ១,៥លាននាក់ ដើម្បីបង្កើនកម្រិតសមត្ថភាពផងដែរ។

លោក Peteris Ustubs បានឆ្លៀតឱកាសនេះដើម្បីអបអរសាទរដល់លទ្ធផលដ៏ល្អប្រសើរលើការអភិវឌ្ឍជាតិដែលទទួលបានពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា។

លោក Peteris Ustubs បានលើកឡើងផងដែរអំពីទស្សនកិច្ចទាក់ទាញវិនិយោគិនដែលកម្ពុជាអាចរៀបចំបានក្នុងសហភាពអ៊ឺរ៉ុប ដែលមាន ២៧ប្រទេស ដោយក្នុងនោះលោកបានលើកទឹកចិត្តកម្ពុជាឱ្យជ្រើសយកវិស័យអាទិភាពសំខាន់ៗដើម្បីបង្ហាញជូនវិនិយោគិន។ លោក Peteris Ustubs ក៏បានបន្តជម្រាបជូនពីការយកចិត្តទុកដាក់របស់សហភាពអឺរ៉ុបដែលបច្ចុប្បន្នផ្ដោតលើគម្រោងអភិវឌ្ឍន៍បៃតង និងបច្ចេកវិទ្យា៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ការប្រើប្រាស់ប្រាក់រៀលជានិមិត្តរូបនៃអធិបតេយ្យជាតិ មោទនភាពជាតិ និងឯករាជ្យភាពនៃគោលនយោបាយសេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 19/03/2026

ការប្រើប្រាស់ប្រាក់រៀល មិនមែនគ្រាន់តែជាការចាយវាយប្រចាំថ្ងៃប៉ុណ្ណោះទេ ប៉ុន្តែវាគឺជានិមិត្តរូបនៃអធិបតេយ្យជាតិ បង្ហាញអំពីមោទនភាពជាតិ និងឯករាជ្យភាពនៃគោលនយោបាយសេដ្ឋកិច្ចជាតិ។

កម្ពុជា​ បើកទំព័រ​ថ្មីជា​ប្រវត្តិសាស្ត្រ​​លើ​ការរៀបចំវិស័យដែនដី នគរូបនីយកម្ម​​

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 19/03/2026

កម្ពុជា បាន​បើកទំព័រថ្មីមួយជា​ប្រវត្តិសាស្ត្រ​លើវិស័យ​រៀបចំដែនដី នគរូបនីយកម្ម ដោយ​បាន​បញ្ចប់ការ​វាស់វែង ចុះបញ្ជី​ និងបញ្ចប់​វិវាទដីធ្លី.

គ្រូបង្គោលចំនួន ៦៧ ពីឃុំគោលដៅថ្មី នឹងផ្សព្វផ្សាយចំណេះដឹងហិរញ្ញវត្ថុដល់ប្រជាសហគមន៍

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 19/03/2026

ធនាគារជាតិនៃកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងសមាគមធនាគារនៅកម្ពុជា បានរួមគ្នារៀបចំវគ្គបណ្តុះបណ្តាលស្តីពីការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ សិទ្ធិ និងកិច្ចការពារអតិថិជន ដល់គ្រូបង្គោលចំនួន ៦៧ នាក់ មកពីឃុំគោលដៅថ្មី ដែលនឹងពាំនាំចំណេះដឹងទាំងនេះបន្តទៅកាន់ប្រជាពលរដ្ឋនៅតាមសហគមន៍។

ប៊ុលហ្ការី ត្រៀមខ្លួនរួចរាល់ក្នុងការគាំទ្រ និងពង្រឹងវិស័យថាមពលអ៊ុយក្រែនឡើងវិញ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/03/2026

រដ្ឋាភិបាលនៃប្រទេសប៊ុលហ្គារីស នៅប្តាហ៍នេះបានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការគាំទ្រផ្នែកបច្ចេកទេស និងផ្នែកសំណង់ឲ្យទៅប្រទេសអ៊ុយក្រែនដើម្បីរៀបចំហេដ្ឋារចនាសម្ព័ន្ធក្នុងវិស័យថាមពលឡើងវិញ

ចិន​ ធានាសន្តិសុខផ្នែកថាមពលដល់កោះតៃវ៉ាន់ ប្រសិនបើយល់ព្រមបង្រួបបង្រួមជាតិជាមួយខ្លួន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/03/2026

ចិន បានប្រកាសថា​ នឹងធានាសន្តិសុខផ្នែកថាមពលដល់កោះតៃវ៉ាន់ ប្រសិនបើកោះមួយនេះយល់ព្រមបង្រួបបង្រួមជាតិជាមួយនឹងខ្លួន និងស្ថិតនៅក្រោមការគ្រប់គ្រងរបស់ទីក្រុងប៉េកាំង

ពលរដ្ឋកម្ពុជាជាច្រើនងាកមកប្រើប្រាស់យានយន្តអគ្គិសនី ស្របពេលការនាំចូលប្រេងឥន្ធនៈធ្លាក់ចុះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/03/2026

ប្រជាពលកម្ពុជាជាច្រើនចាប់ផ្តើមងាកមកប្រើប្រាស់យានយន្តអគ្គិសនី ដែលជាកត្តាមួយនាំឱ្យការនាំចូលប្រេងឥន្ធនៈធ្លាក់ចុះ ហើយការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជា ត្រូវបានរំពឹងថានឹងបន្តកើនឡើង ដោយសារសម្ពាធសាំងឡើងថ្លៃ។

សមាគម TAFTAC គ្រោងរៀបចំឱ្យមានតំបន់សេដ្ឋកិច្ចពិសេសសម្រាប់ផលិតវត្ថុធាតុដើមនៅក្នុងស្រុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/03/2026

សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) គ្រោងរៀបចំឱ្យមានតំបន់សេដ្ឋកិច្ចពិសេសមួយជាក់លាក់ សម្រាប់ការផលិតវត្ថុធាតុដើមក្នុងស្រុក ក្នុងគោលដៅដើម្បីជំរុញការអភិវឌ្ឍវិស័យឧស្សាហកម្មឱ្យកាន់តែមានប្រសិទ្ធភាព និងមានសមត្ថភាពប្រកួតប្រជែងលើទីផ្សារអន្តរជាតិ។

តម្រូវការ​ជ័រកៅស៊ូក្នុងស្រុកកើនឡើងខ្ពស់ ខណៈ​រោងចក្រ​ផលិត​សំបកកង់រថយន្តចំនួន៨បានដាក់ឱ្យដំណើរការជាបន្តបន្ទាប់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/03/2026

នៅទូទាំង​ប្រទេស​កម្ពុជា​ មានរោងចក្រ​ផលិត​សំបក​កង់រថយន្ត​ចំនួន៨ ដោយ​មួយចំនួនបានដាក់​ដំណើរការរួចរាល់ ហើយមួយចំនួនទៀត​កំពុង​សាងសង់​រោងចក្រ​ដែលនឹង​ដាក់​ឱ្យដំណើរការក្នុងពេលឆាប់ៗ

វឌ្ឍនភាពគម្រោងពង្រីកផ្លូវជាតិលេខ៧ ពីស្គន់ទៅក្រុងកំពង់ចាម សម្រេចបានជិត ៩០ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/03/2026

គម្រោងពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៧ ជា ៤គន្លង ចាប់ពីទីប្រជុំជនស្គន់ រហូតដល់ក្រុងកំពង់ចាម ប្រវែង៤៥,៥០៤ គីឡូម៉ែត្រ កំពុងបង្ហាញវឌ្ឍនភាពយ៉ាងឆាប់រហ័សដោយសម្រេចបានលទ្ធផលប្រមាណ ៨៩,៨៨%

អ៊ីរ៉ង់ នឹងធ្វើឱ្យទីផ្សារប្រេងជួបហានិភ័យដោយការប្រើប្រាស់លុយ Petroyuan ដើម្បីសងសឹកអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/03/2026

អ៊ីរ៉ង់ គ្រោងអនុញ្ញាតឲ្យនាវាដឹកប្រេងធំៗអាចឆ្លងកាត់ច្រកសមុទ្រដ៏សំខាន់នេះឡើងវិញបាន ប៉ុន្តែក្នុងលក្ខខណ្ឌដ៏ពិសេសមួយគឺការប្រើប្រាស់លុយយ័នរបស់ចិន​ Petroyuan ជារូបិយបណ្ណសម្រាប់ការជួញដូរប្រេង

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)