វិភាគ ៖ ទុនបម្រុងសរុបប្រមាណ ១០០ ពាន់លានដុល្លារ និងសារៈសំខាន់ចំពោះសេដ្ឋកិច្ចហ្វីលីពីន

បរទេស ៖ យោងតាមទិន្នន័យចុងក្រោយរបស់ធនាគារពិភពលោកនៅឆ្នាំ២០២១ បានបង្ហាញថា ប្រទេសហ្វីលីពីន មានទុនបម្រុងសរុបប្រមាណ ១០៨ ពាន់លានដុល្លារ ដែលធ្វើឱ្យប្រទេសមួយនេះក្លាយជាប្រទេសដែលមានទុនបម្រុងធំមួយក្នុងចំណោមប្រទេសដទៃទៀតនៅទ្វីបអាស៊ី។

យោងទៅតាមប្រភពពី Behind Asia បានលើកឡើងថា កម្លាំងសេដ្ឋកិច្ចដ៏ធំបំផុតមួយរបស់ហ្វីលីពីនគឺជាទុនបម្រុងបរទេសដ៏ធំរបស់ខ្លួន។ ទោះយ៉ាងណាក៏ដោយ តួលេខនេះបានក្លាយជាចំណុចកណ្តាលនៃការជជែកពិភាក្សាជាច្រើន ដោយមនុស្សមួយចំនួនអះអាងថា វាមានកម្រិតទាបណាស់បើប្រៀបធៀបតួលេខនៅតាមបណ្តាប្រទេសដទៃទៀតនៅក្នុងតំពន់អាស៊ី តួយ៉ាងដូចជា ជប៉ុន និងចិនជាដើម។ លើសពីនេះ ប្រទេសអាស៊ីអាគ្នេយ៍មួយចំនួនទៀត ដូចជា ម៉ាឡេស៊ី ថៃ និង ឥណ្ឌូណេស៊ី ក៏មានទុនបម្រុងខ្ពស់ជាងហ្វីលីពីនផងដែរ ដែលនិយាយត្រឹមតែប្រទេសថៃមានទុនបម្រុងបរទេសជាង ២៤៦ ពាន់លានដុល្លារ ច្រើនជាងហ្វីលីពីនទ្វេដង។ យ៉ាងណាក៏ដោយ ហ្វីលីពីន នៅតែត្រូវបានគេចាត់ទុកជាប្រទេសនៅអាស៊ីដែលមានទុនបម្រុងដ៏ច្រើន និងមានតម្លៃមួយផងដែរ។

យោងទៅតាម Behind Asia ដដែលបានវិភាគទៅលើការពិភាក្សានៃគំនិតទាំងពីរនេះ ដោយជាទូទៅ ការមានទុនបម្រុងបរទេសមួយចំនួនធំពិតជាមានសារៈសំខាន់ ប៉ុន្តែគេដោយសារមិនសូវផ្តោតទៅលើចំនួនទុនបម្រុងបរទេសដែលប្រទេសមួយមាននោះទេ ពីព្រោះទុនបម្រុងទំហំធំមិនមែនមានន័យថា វាបានគ្របដណ្តប់គ្រប់គ្រាន់ពីការប្រឈមមុខនឹងការប៉ះទង្គិចពីខាងក្រៅនោះទេ។ ផ្ទុយទៅវិញ នេះគឺជាកត្តាមួយក្នុងចំណោមបញ្ហាប្រឈមធំបំផុតពីខាងក្រៅ ហើយក៏ជាកត្តាសំខាន់បំផុតមួយក្នុងការកំណត់ថា តើទុនបម្រុងបរទេសរបស់ប្រទេសមួយមានទំហំប៉ុនណា។ នេះ​​ជា​មូលហេតុធំ​ដែល​ហ្វីលីពីន​មិន​មាន​ហានិភ័យនៅពេល​ដែល​និយាយពី​បំណុល​បរទេស។

ជាមួយគ្នានេះ ​ដើម្បី​យល់ឱ្យកាន់តែ​ច្បាស់​ថា ​តើ​ទុនបម្រុង​បរទេស​របស់​ហ្វីលីពីន​មាន​សារៈសំខាន់​ប៉ុណ្ណា​នោះ Behind Asia ក៏បានបង្ហាញពីទិន្នន័យមួយចំនួនផងដែរ ដោយយោងតាមទិន្នន័យរបស់ធនាគារពិភពលោកបានបង្ហាញពីទំហំទុនបម្រុងសរុបរបស់ប្រទេសនេះសម្រាប់ការនាំចូល ដែលបង្ហាញថាមានកម្រិតខ្ពស់បំផុតក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចធំៗទាំងអស់នៅអាស៊ីអាគ្នេយ៍។

នៅក្នុងទិន្នន័យឆ្នាំ២០២១ បានបង្ហាញថា ហ្វីលីពីន មានទុនបម្រុងសរុបសម្រាប់ ១០ខែលើការនាំចូល ខណៈដែលថៃមានទុនបំរុងសរុបប្រហែល ៩ខែប៉ុណ្ណោះក្នុងសម្រាប់ការនាំចូល ហើយវៀតណាមមានត្រឹមតែ ៤ខែប៉ុណ្ណោះ។ នេះ​ក៏​ជា​​បង្ហាញ​ថា ​ហ្វីលីពីន ​អាច​ស្រូប​យកប្រយោជន៍​បាន​ក្នុង​ករណី​មាន​ការ​ធ្លាក់​ចុះ។ ជាឧទាហរណ៍ក្នុងប៉ុន្មានខែថ្មីៗនេះ ទំនិញជាច្រើនបានឡើងថ្លៃ រួមទាំងប្រេង និងហ្គាស ដែលករណីនេះបានបង្កឱ្យមានភាពតានតឹងលើការនាំចូលរបស់ហ្វីលីពីន ប៉ុន្តែមានការនាំចូលបានគ្រប់គ្រាន់ដោយសារតែមានទុនបម្រុងបរទេសយ៉ាងច្រើន។

ក្រៅពីការនាំចូល ចំណុចសំខាន់មួយទៀតដែលបង្ហាញពីភាពរឹងមាំនៃទុនបម្រុងបរទេសរបស់ប្រទេសហ្វីលីពីន គឺដោយសារតែបំណុលខាងក្រៅ។ ធនាគារពិភពលោកបានគណនាទុនបម្រុងសរុបជាភាគរយនៃបំណុលខាងក្រៅ ដោយសារទុនបម្រុងបរទេសក៏ត្រូវបានប្រើប្រាស់ដើម្បីសងបំណុលខាងក្រៅផងដែរ។ វាមានន័យថា អ្នកខ្ចីលុយជាដុល្លារអាមេរិក នោះអ្នកក៏ត្រូវសងជាដុល្លារអាមេរិកវិញ។ ករណីនេះក៏ជាហានិភ័យមួយផងដែរ ដោយសារបំណុលបរទេសបានធ្វើឲ្យសេដ្ឋកិច្ចប្រទេសមួយចំនួនដួលរលំ។ នៅដើមទសវត្សរ៍ឆ្នាំ១៩៨០ វិបត្តិហ្វីលីពីនគឺជាករណីប្រវត្តិសាស្ត្រទាក់ទងនឹងបំណុលបរទេសមួយ។ ករណីមួយទៀតនោះគឺវិបត្តិហិរញ្ញវត្ថុអាស៊ីឆ្នាំ១៩៩៧ ដែលសេដ្ឋកិច្ចទាំងតំបន់អាស៊ីអាគ្នេយ៍ និងអាស៊ីបូព៌ាមានបញ្ហារំហូរចេញនៃមូលធនយ៉ាងច្រើន ដែលបានធ្វើឲ្យរដ្ឋាភិបាល ស្ថាប័នហិរញ្ញវត្ថុ និងសាជីវកម្មឯកជននានាបានប្រកាសពីការក្ស័យធន ដោយសារតែទុនបម្រុងបរទេសរបស់ពួកគេជាច្រើនបានបាត់បង់។ ស្របពេលនេះដែរ មូលនិធិរូបិយវត្ថុអន្តរជាតិ និងធនាគារពិភពលោកបានបញ្ចេញប្រាក់កម្ចីសង្គ្រោះបន្ទាន់ជាង ១០ ពាន់លានដុល្លារ ដើម្បីជួយសង្គ្រោះប្រទេសទាំងនោះ។ យោងទៅតាមបទពិសោធន៍នេះបានផ្តល់ជាមេរៀនថា ប្រទេសទាំងអស់ចាំបាច់ត្រូវមាន​ទុន​បម្រុង​បរទេស​ធំ​ជាង​បំណុល​ក្រៅ​របស់​ខ្លួន​ ទើបអាចទប់ទល់ពីហានិភ័យនេះបាន។  


គួររំលឹកផងដែរថា គិតត្រឹមឆ្នាំ២០២១ ហ្វីលីពីន មានទុនបម្រុងសរុបប្រហែល ១០២.៣ ភាគរយនៃបំណុលក្រៅ​ប្រទេស ខ្ពស់ជាងប្រទេសវៀតណាម និងឥណ្ឌូនេស៊ី ហើយនៅពីក្រោយថៃតែប៉ុណ្ណោះ។ ទាំងអស់នេះបញ្ជាក់ឱ្យឃើញថា ហ្វីលីពីន ស្ថិតនៅក្នុងស្ថានភាពប្រសើរជាងមុន ដោយសារប្រទេសនេះមានទុនបម្រុងបរទេសធំជាងបំណុលបរទេសធ្វើឲ្យការនាំចូលមានស្ថិរភាព។ ជាងនេះទៅទៀត ការមានទុនបម្រុងបរទេសខ្ពស់បែបនេះក៏មានសារៈសំខាន់ដល់ទំនុកចិត្តរបស់វិនិយោគិន និងការផ្តល់ឥណទានផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ ការវាយតម្លៃរបស់ S&P ចុងក្រោយមើលឃើញថា ហ្វីលីពីន មានចំណាត់ថ្នាក់ B+++ ដែលខ្ពស់ជាងឥណ្ឌូនេស៊ី និងវៀតណាម ហើយប្រហាក់ប្រហែលជាមួយនឹងថៃ ហើយវាក៏ខ្ពស់ជាងប្រទេសឧស្សាហកម្មថ្មីៗផ្សេងទៀត ដូចជា ម៉ិចស៊ិក អាហ្រ្វិកខាងត្បូង និងប្រេស៊ីលផងដែរ។​

ទោះបីជាយ៉ាងណាក៏ដោយ ប្រជាជនហ្វីលីពីនមួយចំនួននៅតែគិតអវិជ្ជមានលើទុនបម្រុងបរទេសរបស់ប្រទេសខ្លួនឯង ដែលការយល់ខុសនេះមនុស្សជាច្រើនគិតថា វាជាហានិភ័យដោយសារហ្វីលីពីន​នាំ​ចូល​ច្រើន​ជាង​ការ​នាំ​ចេញ។ កាលពីឆ្នាំ២០២២ ហ្វីលីពីនមានឱនភាពពាណិជ្ជកម្មជាង ៥០ ពាន់លានដុល្លារអាមេរិក ដែល​បង្ហាញ​ថាប្រទេសនេះ​បាន​នាំ​ចូល​ទំនិញ​ច្រើន​ជាង​ការ​នាំ​ចេញ។ ទោះបីជាយ៉ាងណាក៏ដោយ វាក៏គួរអោយកត់សំគាល់ផងដែរថា ទោះបីជាមានឱនភាពពាណិជ្ជកម្ម ប៉ុន្តែការទូទាត់សរុបនៃរំហូរចូល និងរំហូរចេញនៃប្រាក់នៅតែបង្ហាញសញ្ញាវិជ្ជមាន ហើយទុនបម្រុងបរទេសនៅតែការកើនឡើងជាបន្តបន្ទាប់។ មិនត្រឹមតែប៉ុណ្ណោះ តួអង្គសំខាន់ៗនៅក្នុងឧស្សាហកម្មទាំងមូលរបស់ហ្វីលីពីន ដែលបានជួយជំរុញការប្រមូលទុនបម្រុងបរទេស ប៉ុន្តែកត្តាវិជ្ជមានទាំងអស់ត្រូវបានបំភ្លេចចោល ព្រោះថា ប្រជាជនភាគច្រើនផ្តោតតែលើការជួញដូរទំនិញ។

យ៉ាងណាក៏ដោត ទោះ​បី​ជា​ប្រទេស​នេះ​នាំ​ចូល​ទំនិញ​ច្រើន​ជាង​ការ​នាំ​ចេញ​ ប៉ុន្តែប្រទេសនេះមាន​ការ​នាំ​ចេញ​សេវាកម្ម​ច្រើន​ជាង​ការ​នាំ​ចូល ​គឺ​ដោយ​សារ​ឧស្សាហកម្ម​មជ្ឈមណ្ឌល​ហៅ​ទូរស័ព្ទ​​បាន​បំប្លែង​ប្រាក់​រាប់​ពាន់​លាន​ដុល្លារពី​លំហូរ​បរទេស​ក្នុង​មួយ​ឆ្នាំ​ៗ​។ យោង​តាម​ទិន្នន័យ​ចុង​ក្រោយ​បំផុត​របស់​ធនាគារ​កណ្តាល​ហ្វីលីពីន​ បានបង្ហាញថា ក្នុង​រយៈ​ពេល ៩ ខែ​ដំបូង​នៃ​ឆ្នាំ២០២២ អតិរេក​សេវាកម្មមានចំណូល​ប្រហែល ១០ ពាន់​លាន​ដុល្លារ។ កត្តាផ្សេងទៀតក្នុងការជួយសមតុល្យនៃការទូទាត់ គឺសេវាកម្មផ្ទេរប្រាក់ទៅក្រៅប្រទេសដែលរកចំណូលបាន ៣៦,១ ពាន់លានដុល្លារកាលពីឆ្នាំ ២០២១ កន្លងទៅនេះ។ មិនត្រឹមតែប៉ុណ្ណោះ ធនាគារកណ្តាលហ្វីលីពីនបានអនុម័តគោលនយោបាយរូបិយវត្ថុដ៏ប្រុងប្រយ័ត្ន ដោយគោលនយោបាយនេះបានជួយគ្រប់គ្រងលំហូរមូលធន និង កសាងទុនបម្រុងបរទេស។ ដូច្នោះហើយ កត្តាទាំងអស់នេះពីការនាំចេញសេវាកម្មទៅក្រៅប្រទេស និងសេវាកម្មផ្ទេរប្រាក់  មិនត្រឹមតែបានជួយសម្រាលបន្ទុកនៃការមានឱនភាពពាណិជ្ជកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយបង្កើនទុនបម្រុងបរទេសសរុបរបស់ហ្វីលីពីនផងដែរ។ បើសិនមានការប៉ះទង្គិចពីខាងក្រៅ ប្រទេសអាចទប់ទល់បានដោយសារខ្លួនមានទុនបម្រុងបរទេសធំជាងបំណុលក្រៅប្រទេស៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មោទនភាព ៖ កម្ពុជា ​ជាប់ចំណាត់ថ្នាក់១លេខ​លើ​ពិភពលោកជា​ប្រទេស​ដែល​និរន្តរភាពដីធ្លី និងមានធនធាន​ល្អជាងគេ​

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 22/05/2026

កម្ពុជា ​ជាប្រទេសជាប់ចំណាត់ថ្នាក់លេខ១ ក្នុង​តំបន់អាស៊ីអាគ្នេយ៍ និ​ងនៅលើ​ពិភពលោក​ជា​ប្រទេសដែល​មាននិរន្តរភាពដីធ្លី និងធនធានធម្មជាតិ​ល្អបំផុត​ ។

សហរដ្ឋអាម៉េរិក​​ ប្រើមីស៊ីលទំនើបអស់ច្រើនជាង អ៊ីស្រាអែល ក្នុងប្រតិបត្តិការនៅអ៊ីរ៉ង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 22/05/2026

នៅក្នុងអំឡុងពេលមានជម្លោះយោធាជាមួយប្រទេសអ៊ីរ៉ង់ សហរដ្ឋអាម៉េរិកបានទទួលរងនូវបន្ទុកមួយចំណែកធំនៃបេសកកម្មការពារដែនអាកាសសម្ព័ន្ធមិត្ត ដោយបានប្រើប្រាស់យ៉ាងច្រើននូវគ្រាប់មីស៊ីលស្ទាក់ចាប់កម្រិតខ្ពស់របស់ខ្លួន

ច្នៃដីទំនេរនៅក្បែរផ្ទះដាំដំណាំ​ បង្កបង្កើនផល ​បានទាំងបន្លែទទួលទាន បានទាំងប្រាក់ចំណូលប្រចាំថ្ងៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/05/2026

មានដីទំនេរនៅក្បែរផ្ទះសូមកុំទុកចោល គួរកែច្នៃដីដាំដុះបង្កបង្កើនផលដំណាំផ្សេងៗ បានទាំងបន្លែសុវត្ថិភាពសម្រាប់បរិភោគដើម្បីសុខភាពខ្លួនឯងហើយ បានទាំងប្រាក់ចំណូលសម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃមួយចំណែកថែមទៀត

ការអនុវត្ត FMIS ចូលរួមលើកកម្ពស់ការគ្រប់គ្រងថវិកាវិនិយោគឱ្យកាន់តែមានតម្លាភាព និងប្រសិទ្ធភាព

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 22/05/2026

ការអនុវត្ត "ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ" (FMIS) នឹងចូលរួមលើកកម្ពស់ការគ្រប់គ្រងថវិកាវិនិយោគ ឱ្យកាន់តែមានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព

ឥណ្ឌូនេស៊ី អនុញ្ញាតឱ្យអ្នកនាំចេញតម្កល់ចំណូលជាប្រាក់យ័នចិន ជំនួសឱ្យដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/05/2026

នាគារកណ្តាលរបស់ឥណ្ឌូនេស៊ី (BI) បាននិងកំពុងពង្រីកក្របខ័ណ្ឌចំណូលពីការនាំចេញធនធានធម្មជាតិរបស់ខ្លួន ដោយអនុញ្ញាតឱ្យអ្នកនាំចេញរក្សាទុកប្រាក់ចំណូលជាប្រាក់យ័នចិននៅក្នុងធនាគាររដ្ឋក្នុងស្រុកបាន

តម្លៃប្រេងឆៅ​បន្តឡើងថ្លៃ ខណៈអ្នកវិនិយោគសង្ស័យពីការជាប់គាំងនៃកិច្ចចរចាសន្តិភាព អាម៉េរិក-អ៊ីរ៉ង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/05/2026

នៅត្រឹមថ្ងៃសុក្រ សប្ដាហ៍ទី៣ នៃខែឧសភា​ នេះ តម្លៃប្រេងឆៅបានបន្តឡើងថ្លៃជាង ២% បន្ថែមទៀត ខណៈដែលអ្នកវិនិយោគសង្ស័យបណ្តាលមកពីការជាប់គាំងនៃកិច្ចចរចាសន្តិភាពរវាងអាម៉េរិក និងអ៊ីរ៉ង់

ដីសហគមន៍​ជនជាតិដើមភាគតិចព្រៅទំហំ​ជាង​ ៣៤ ហិកតា នៅខេត្ត​រតនគិរី ត្រូវ​បានចុះបញ្ជី​ជាកម្មសិទ្ធិ​សមូហភាព

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 22/05/2026

ដីកសិកម្ម​របស់ជនជាតិ​ដើមភាគតិច​ព្រៅ ស្ថិតនៅក្នុងភូមិ​ទំពួនរឺង​ធំ ឃុំ​តាវែងក្រោម ស្រុកតាវែង ខេត្តរតនគិរី ត្រូវបាន​ចុះ​បញ្ជី​ជាកម្មសិទ្ធិ​សមូហភាព ហើយផ្ដល់​វិញ្ញា​បន​បត្រ​សម្គាល់​កម្មសិទ្ធិ​សមូហភាព​ទៅប្រធានសហគមន៍​ជនជាតិ​ដើមភាគតិចព្រៅជាអ្នកកាន់កាប់

កម្ពុជា ពង្រឹងភាពធន់លើសុវត្ថិភាពឌីជីថលក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 22/05/2026

ស្របពេលវិស័យហិរញ្ញវត្ថុរបស់កម្ពុជាកាន់តែមានលក្ខណៈឌីជីថល និងប្រទាក់ក្រឡាគ្នា សុវត្ថិភាពឌីជីថលបានលេចចេញជាអាទិភាពដ៏សំខាន់សម្រាប់ការពារអ្នកប្រើប្រាស់ ស្ថាប័ន និងការពង្រឹងទំនុកចិត្តលើសេដ្ឋកិច្ចឌីជីថលរបស់ប្រទេសកម្ពុជា

កសិករគួរផ្លាស់ប្តូរផ្នត់គំនិតក្នុងការធ្វើកសិកម្មបែបប្រពៃណី ដើម្បីជៀសវាងខាតបង់ពីមួយឆ្នាំទៅមួយឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/05/2026

ការធ្វើកសិកម្មជារបរប្រពៃរបស់ពលរដ្ឋតាំងពីបុរាណកាលតៗគ្នារហូតមកទល់បច្ចុប្បន្ន ហើយពលរដ្ឋជាច្រើនមិនបានចាប់អារម្មណ៍លើខ្ទង់ចំណាយថ្លៃដើមផលិតធៀបទៅនឹងចំណូលពេលប្រមូលផលនោះឡើយ

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីចិន លោក Xi Jinping ចុះហត្ថលេខាលើឯកសារជាង ៤០

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/05/2026

រុស្ស៊ី និងចិន បានចុះហត្ថលេខាលើឯកសារជាង ៤០ ទាក់ទងនឹងសេដ្ឋកិច្ច ថាមពល ការដឹកជញ្ជូន និងកិច្ចសហប្រតិបត្តិការអន្តរជាតិ បន្ទាប់ពីមានកិច្ចពិភាក្សារវាង លោក Vladimir Putin និង លោក Xi Jinping នៅទីក្រុងប៉េកាំង កាលពីថ្ងៃពុធ សប្ដាហ៍នេះ

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី