ចិន និង រុស្ស៊ី អាចនឹងក្លាយទៅជាប្រធានបទក្តៅគគុកនៅក្នុងកិច្ចប្រជុំកំពូល G7

បរទេស៖ យោងទៅតាមប្រភពព័ត៌មានពីរ៉យទ័រ បានរាយការណ៍ថា កិច្ចប្រជុំកំពូលមេដឹកនាំក្រុមប្រទេស G7 អាចនឹងមានការពិភាក្សាលើបញ្ហាប្រឈមពីចិន និង រុស្ស៊ី ខណៈដែលកិច្ចប្រជុំកំពូលនេះនឹងធ្វើឡើងនៅថ្ងៃសុក្រសប្តាហ៍នេះ ទីក្រុងហ៊ីរ៉ូស៊ីម៉ា ប្រទេសជប៉ុន មានរយៈពេល៣ថ្ងៃ ដែលជាការជួបជុំរវាងប្រទេសលទ្ធិប្រជាធិបតេយ្យជឿនលឿនរបស់ពិភពលោក ដើម្បីដោះស្រាយបញ្ហាប្រឈមមួយចំនួន ខណៈដែលពួកគេមានបំណងរៀបចំការរួបរួមប្រឆាំងនឹងបញ្ហាប្រឈមពីទីក្រុងប៉េកាំង និងទីក្រុងម៉ូស្គូផងដែរ។

ស្របពេលនេះដែរ មានប្រភពជាច្រើនកត់សម្គាល់ឃើញថាមានការបែងចែកនៅក្នុង G7 ជាពិសេសលើប្រទេសចិន ដោយប្រទេសនានាកំពុងដោះស្រាយពីរបៀបដើម្បីប្រឆាំងទៅនឹងអ្វីដែលពួកគេមើលឃើញថាជាការគំរាមកំហែងរបស់ចិនចំពោះខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក និងសេដ្ឋកិច្ច។​ មិនត្រឹមតែប៉ុណ្ណោះ រុស្ស៊ី និង ចិននឹងគ្មានវត្តមាននៅក្នុងកិច្ចប្រជុំកំពូលនេះទេ។ លើសពីនេះ មេដឹកនាំទាំងនេះនឹងពិភាក្សាអំពីការព្រួយបារម្ភលើ “ការបង្ខិតបង្ខំផ្នែកសេដ្ឋកិច្ច’’ ដោយប្រទេសចិនលើប្រទេសផ្សេងទៀត ដែលវាមានការប៉ះពាល់កដល់ទំនាក់ទំនងរបស់ពួកគេនៅបរទេស។ ការពិភាក្សានេះក៏ជាផ្នែកនៃសេចក្តីថ្លែងការណ៍រួមរបស់ពួកគេ ដោយត្រូវបានកំណត់ថានឹងរួមបញ្ចូលចំណុចជាក់លាក់ណាមួយចំពោះចិន។ “ការបង្ខិតបង្ខំផ្នែកសេដ្ឋកិច្ច’’ សំដៅលើ ការគំរាមគំហែង ឬ ការកំណត់តម្លៃសេដ្ឋកិច្ចលើប្រទេសណាមួយដោយប្រទេសមួយទៀតក្នុងគោលបំណងទាញយកប្រយោជន៍ពីគោលនយោបាយ។

Narushige Michishita សាស្ត្រាចារ្យនៅវិទ្យាស្ថានជាតិគោលនយោបាយ (GRIPS) នៅទីក្រុងតូក្យូបាននិយាយថា របៀបដែល G7 ដោះស្រាយជាមួយនឹងមហាអំណាចប្រកួតប្រជែង គឺជាបញ្ហាសំខាន់សម្រាប់កិច្ចប្រជុំកំពូលមួយនេះ ដោយសារពួកគេត្រូវដោះស្រាយលើសន្តិសុខសេដ្ឋកិច្ច និង បញ្ហាបច្ចេកវិទ្យា។ វាគឺជាផ្នែកមួយនៃការប្រកួតប្រជែងមហាអំណាចដែលកំពុងកើតឡើងរវាងសហរដ្ឋអាមេរិក និងរុស្ស៊ី និងសហរដ្ឋអាមេរិក និងចិន។ មន្ត្រីរដ្ឋបាលជាន់ខ្ពស់របស់សហរដ្ឋអាមេរិក បានលើកឡើងផងដែរថា កិច្ចប្រជុំកំពូលនេះនឹងមានការរួបរួមគ្នារបស់មេដឹកនាំនៅពីក្រោយវិធីសាស្រ្តរួមមួយចំនួនចំពោះចិន ទោះបីជាវាជាបញ្ហាស្មុគស្មាញសម្រាប់កិច្ចប្រជុំនេះក៏ដោយ។ ប្រភពមកពី​រដ្ឋាភិបាល​ជាន់​ខ្ពស់​របស់អាល្លឺម៉ង់​បាន​បង្ហើបឲ្យដឹង​ថា វា​នឹង​មាន​សេចក្តី​ប្រកាស​មួយ​ចំនួន​ទៀត​ដែល​រួម​មាន​បញ្ហា​អ៊ុយក្រែន ភាព​ធន់​នឹង​សេដ្ឋកិច្ច និង​សន្តិសុខ សន្តិសុខ​ស្បៀង​អាហារ និង​ បញ្ហាផ្សេងៗ​ទៀត។ លើសពីនេះ មន្ត្រីរដ្ឋាភិបាលបារាំងម្នាក់បាននិយាយថា វាក៏ជាបញ្ហាភូមិសាស្ត្រនយោបាយមួយផងដែរ ដែលនឹងដោះស្រាយវិបត្តិសន្តិសុខពិភពលោកដ៏ធំមួយ ដោយសារតែភាពតានតឹងរវាងប្រទេសចិន និងសហរដ្ឋអាមេរិកកំពុងកើនឡើង។ មិនត្រឹមតែប៉ុណ្ណោះ មេដឹកនាំមកពីប្រទេសមួយចំនួនទៀតដូចជា ឥណ្ឌា និងវៀតណាម ក៏ស្ថិតក្នុងចំណោមអ្នកដែលអាចនឹងចូលរួមជាអ្នកសង្កេតការណ៍ផងដែរ។ ស្របពេលនេះដែរ G7 កំពុងចាប់អារម្មណ៍លើតំបន់ ‘’’Global South’’ របស់ពិភពលោក (សំដៅលើអាមេរិកឡាទីន អាហ្វ្រិក អាស៊ី និង អូសេអានី) ដើម្បីប្រឆាំងនឹងអំណាចរបស់ចិននៅលើឆាកអន្តរជាតិ។

កាលពីខែមេសាកន្លងទៅនេះ កិច្ចប្រជុំរបស់រដ្ឋមន្ត្រីការបរទេស G7 បានទទួលស្គាល់អំពីតម្រូវការដើម្បីធ្វើការរួមគ្នាជាមួយចិនលើបញ្ហាប្រឈមជាសកល និងបានអំពាវនាវឱ្យទីក្រុងប៉េកាំងដើរតួជាសមាជិកដែលមានការទទួលខុសត្រូវលើឆាកអន្តរជាតិ។ គួរឲ្យបញ្ជាក់ផងដែរថា សមាជិកប្រទេស G7 ដូចជាសហរដ្ឋអាមេរិក ជប៉ុន អាល្លឺម៉ង់ ចក្រភពអង់គ្លេស បារាំង កាណាដា និងអ៊ីតាលី សុទ្ធតែមានទំនាក់ទំនងយ៉ាងជិតស្និទ្ធផ្នែកសេដ្ឋកិច្ចជាមួយចិន ដែលជាសេដ្ឋកិច្ចធំទីពីររបស់ពិភពលោក ហើយក៏ជាមូលដ្ឋានផលិតកម្មសម្រាប់ទីផ្សារសកលលោកដ៏សំខាន់ផងដែរ។ មួយវិញទៀតនោះ ក្រុមប្រទេស G7 មានគម្រោងរឹតបន្តឹងទណ្ឌកម្មលើរុស្ស៊ីដោយសំដៅទៅលើថាមពល និងការនាំចេញដែលជួយដល់ការចាយវាយលើសង្គ្រាមរបស់ទីក្រុងម៉ូស្គូ។ វិធានការថ្មីនេះនឹងកំណត់គោលដៅការគេចវេសពីការដាក់ទណ្ឌកម្មពាក់ព័ន្ធនឹងពួកប្រទេសទី៣ និង ព្យាយាមធ្វើឱ្យខូចដល់ការផលិតថាមពលនាពេលអនាគតរបស់រុស្ស៊ី ដើម្បីទប់ស្កាត់ពាណិជ្ជកម្មដែលគាំទ្រដល់យោធារបស់រុស្ស៊ី។ ដូច្នោះហើយ ការឆ្លើយតបរបស់អឺរ៉ុបចំពោះបញ្ហាប្រឈមពីភាពតានតឹងរវាងមហាអំណាចក៏មានសារៈសំខាន់ផងដែរ ខណៈដែលជប៉ុនដែលផ្តោតសំខាន់ទៅលើសារៈសំខាន់នៃសណ្តាប់ធ្នាប់អន្តរជាតិ និងព្រួយបារម្ភថា សកម្មភាពរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែនអាចជំរុញសកម្មភាពរបស់ចិនប្រឆាំងនឹងកោះតៃវ៉ាន់៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល៩ ខែ កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោង ជាមួយទឹកប្រាក់សរុប​ជិត ​៦ពាន់​លានដុល្លារ​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោងជាមួយទឹកប្រាក់វិនិយោគសរុប​ជិត​៦ពាន់​លានដុល្លារ​អាម៉េរិក​..

ចិន គាំទ្រយ៉ាងពេញទំហឹងចំពោះបំណងរបស់ម៉ាឡេស៊ី ចូលជាសមាជិក​ BRICS ពេញសិទ្ធិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លើកឡើងថា ‘ទោះបីជាប្រធានាធិបតីលោក Xi Jinping សម្តែងការគាំទ្ររួចហើយក្ដី ប៉ុន្តែការពិភាក្សានៅថ្ងៃនេះបានបញ្ជាក់ជាថ្មីថា ចិនគាំទ្រម៉ាឡេស៊ីយ៉ាងខ្លាំងក្លាចំពោះការចូលជាសមាជិកពេញសិទ្ធិរបស់ BRICS’

កម្ពុជាបើកវេទិកាអាស៊ី ដោះស្រាយគម្លាតសិទ្ធិដីធ្លីរបស់ស្ត្រីកសិករ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ភ្នំពេញ ៖ ក្នុងគោលបំណងបញ្ចៀសនូវការរៀបចំអភិវឌ្ឍន៍ដែលប៉ះពាល់ដល់សហគមន៍ តំណាងជាង ៣០០ នាក់បានជួបជុំគ្នានៅភ្នំពេញ ដើម្បីប្រែក្លាយសំឡេងរបស់ស្ត្រីកសិករឱ្យទៅជាសិទ្ធិ និងសកម្មភាពជាក់ស្តែងនៅក្នុងការគ្រប់គ្រងដីសមូហភាព និងសហគមន៍។  កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ មន្ត្រីរដ្ឋាភិបាល អង្គការកសិករ ស្ត្រីជនជាតិដើមភាគតិច អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ សរុបជាង ៣០០ នាក់

​អាម៉េរិក​ស្នើ​ប្រគល់​ទ្រព្យ​បង្កក​ទាំង​អស់​ឱ្យ​រុស្ស៊ី​វិញ ជា​ថ្នូរ​នឹង​កិច្ចព្រមព្រៀង​សន្តិភាព​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/10/2026

​សហរដ្ឋ​អាម៉េរិក​បាន​ស្នើ​ឱ្យ​មាន​ការ​ដោះបម្រាម​បង្កក​លើ​ទ្រព្យសម្បត្តិ​រុស្ស៊ី​តម្លៃ​រាប់​ពាន់​លាន​អឺរ៉ូ​ ដែល​កំពុង​រក្សាទុក​ក្នុង​សហ​ភាព​អឺរ៉ុប ​ក្នុង​គោលបំណង​ជំរុញ​កិច្ចព្រមព្រៀង​សន្តិភាព​សម្រាប់​ជម្លោះ​អ៊ុយក្រែន

តម្លៃ​ប្រេង​ឆៅ​អន្តរជាតិ​ធ្លាក់ចុះ​បន្តិច ​ខណៈ​ទីផ្សារ​រង់ចាំ​មើល​ជំហាន​បន្ធូរ​ទណ្ឌកម្ម​របស់​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

​តម្លៃ​ប្រេង​ឆៅ​នៅ​ទីផ្សារ​អន្តរជាតិ​បាន​ធ្លាក់ចុះ​បន្តិច​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ ​ខណៈ​វិនិយោគិន​កំពុង​តាមដាន​ហានិភ័យ​នៃ​ជម្លោះ​នៅ​តំបន់​មជ្ឈិមបូព៌ា ​និង​លទ្ធភាព​ដែល​រដ្ឋបាល​អាម៉េរិក​អាច​បន្ធូរបន្ថយ​ទណ្ឌកម្ម​លើ​កប៉ាល់​ស្រមោល ​ដើម្បី​សម្រួល​ការ​ដឹកជញ្ជូន​ប្រេង​តាម​ផ្លូវ​សមុទ្រ​

អ្នក​ជំនាញ​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​វិស័យ​ស្វាយចន្ទី ​ទប់​ទល់​បាតុភូត​អែលនីញ៉ូ ​និង​បង្កើន​តម្លៃ​បន្ថែម​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

អ្នក​ជំនាញ​សេដ្ឋកិច្ច​ ​និង​វិស័យ​ស្វាយចន្ទី ​បាន​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​ភាព​ធន់​នៃ​វិស័យ​កសិកម្ម ​និង​បង្កើន​ការ​កែច្នៃ​គ្រាប់​ស្វាយចន្ទី​ក្នុង​ស្រុក​ ​ដើម្បី​ទប់ទល់​នឹង​ហានិភ័យ​ពី​បាតុភូត​អែលនីញ៉ូ ​(​El ​Niño​)​ ​ដែល​អាច​បង្ក​គ្រោះ​រាំងស្ងួត ​និង​រលក​កម្ដៅ​ខ្លាំង ​ចាប់​ពី​សប្ដាហ៍​ទី​៣ ​ខែ​តុលា ​ឆ្នាំ​២០២៦ ​រហូតដល់​ខែ​កុម្ភៈ ​ឆ្នាំ​២០២៧

លោក​ Trump ​ទំនង​ពិចារណា​បណ្ដេញ​រដ្ឋមន្ត្រី​សង្គ្រាម ​ដើម្បី​គេច​ពី​ការ​ទទួលខុសត្រូវ​លើ​សង្គ្រាម​អ៊ីរ៉ង់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/10/2026

​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ Donald ​Trump ​ទំនង​ជា​កំពុង​ពិចារណា​លើ​លទ្ធភាព​បណ្តេញ​រដ្ឋមន្ត្រី​ក្រសួង​សង្គ្រាម​ ​លោក​ Pete ​Hegseth ​ចេញ​ពី​តំណែង​ ​បន្ទាប់ពី​ការ​បោះឆ្នោត​សភា​ពាក់​កណ្តាល​អាណត្តិ​ខាង​មុខ​នេះ​ ​ដើម្បី​ជួយ​ដក​ខ្លួន​ចេញ​ពី​ការ​ទទួលខុសត្រូវ​ចំពោះ​សង្គ្រាម​ជាមួយ​ប្រទេស​អ៊ីរ៉ង់

តំបន់​ជុំវិញព្រលានយន្តហោះតេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេស វិស័យលំនៅឋាន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/10/2026

តំបន់​ជុំវិញព្រលានយន្តហោះអន្តរជាតិ​តេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេសលើ​លំនៅឋាន

អាស៊ាន រៀបចំកិច្ចប្រជុំអំពីឧតុនិយម និងដំណោះស្រាយ ឆ្លើយតបទៅនឹងបាតុភូតអែល នីញ៉ូ (El Niño) នៅទីក្រុងដាណាំង ប្រទេសវៀតណាម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/10/2026

ប្រតិភូប្រមាណ ៦០ រូបនឹងជួបជុំគ្នានៅទីក្រុងដាណាំង ប្រទេសវៀតណាមចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែតុលា ដើម្បីពិភាក្សាអំពីវិធានការឆ្លើយតបទៅនឹងបាតុភូត El Niño និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧតុនិយម និងជលសាស្ត្រនៅក្នុងតំបន់អាស៊ាន