ភ្នំពេញ៖ រយៈពេល១១ខែ ពោលចាប់ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ២០២២ កម្ពុជាទទួលបានចំណូលពីការនាំចេញកសិផលមានចំនួន ៣ ៣៦២ ៤០១ ៤០៣,៩៦ដុល្លារអាមេរិក។ នេះបើតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលចេញផ្សាយថ្ងៃទី២០ខែធ្នូ ឆ្នាំ២០២២ ។
របាយការណ៍របស់ក្រសួងកសិកម្មស្ដីពីសភាពការណ៍កសិកម្មប្រចាំខែវិច្ឆិកា ឆ្នាំ២០២២ និងទិសដៅអនុវត្ដបន្ដបានគូសបញ្ជាក់ថា ការប៉ាន់ស្មានតម្លៃគិតជាទឹកប្រាក់រយៈពេល១១ខែ ឆ្នាំ២០២២ ដែលទទួលបានពីការនាំចេញកសិផល (ឯកតាតម្លៃផ្អែកតាមវិក្កយបត្ររបស់អ្នកនាំចេញ) មានចំនួន ៣ ៣៦២ ៤០១ ៤០៣,៩៦ ដុល្លារអាមេរិក ដែលក្នុងនោះ ការនាំចេញអង្ករមានទឹកប្រាក់ ៤៧ ៨ ០២៨ ៧៩០ដុល្លារអាមេរិក ការនាំចេញស្រូវមានទឹកប្រាក់ ៥៩១ ៤៦០ ២៤២ដុល្លារអាមេរិក និងការនាំចេញកសិផលក្រៅពីស្រូវ-អង្ករមានទឹកប្រាក់ ២ ២៩២ ៩១២ ៣៧១,៩៦ដុល្លារអាមេរិក។
* ការនាំចេញអង្ករមានបរិមាណអង្ករចំនួន ៨៨៩ ០៩៨តោន កើនឡើង២៦ ៩១៩តោន (៥.០៦%) បើធៀបនឹងបរិមាណនាំចេញក្នុងរយៈពេល១១ខែឆ្នាំ២០២១ ដែលមានចំនួន ៥៣២ ១៧៩តោន។ ដោយឡែកខែវិច្ឆិកា ២០២២ មានចំនួន ៤៩ ៨៤៨តោន ថយចុះចំនួន ២២ ១៦១តោន (-៣០,៧៧%) បើធៀបនឹងខែវិច្ឆិកា ឆ្នាំ២០២១ ដែលមាន ចំនួន ៧២ ០១០តោន។
បរិមាណអង្គរបាននាំចេញទៅកាន់ទិសដៅសហភាពអឺរ៉ុបចំនួន ២៣ប្រទេស មានបរិមាណសរុបចំនួន ១៨៤ ០០៤តោន កើនឡើងចំនួន ៤៩ ៥៦៦តោន ស្មើនឹង ៣៦,៨៧%) ទិសដៅប្រទេសចិនមានបរិមាណសរុប ចំនួន ២៤៧ ៩៥៧តោន (ថយចុះចំនួន ១៧,២៨៧តោន (ស្មើនឹង៣៦.៥២%) ទិសដៅអាស៊ានចំនួន ៤ប្រទេស មានបរិមាណសរុបចំនួន ៥៧ ១៤៤តោន (កើនឡើងចំនួន ២ ៧៩៨តោន ស្មើនឹង ៥.១៤%) និងទិសដៅដទៃទៀត-ចំនួន ២៨ប្រទេស មានបរិមាណសរុប ៦៩ ៩៩៣តោន (ថយចុះចំនួន៨ ១៥៤តោន ស្មើនឹង ១០.៤៣%)។
ក្រុមហ៊ុនដែលបាននាំចេញអង្ករមានចំនួន ៧៨ក្រុមហ៊ុន ហើយបរិមាណអង្គរដែលបាននាំចេញដោយក្រុមហ៊ុនធំៗចំនួន១០ មានរហូតដល់ ៣៧៦ ៩៧៨តោន (៦៧,៤២%) និងក្រុមហ៊ុន ៤៨ដទៃទៀតបាននាំចេញត្រឹមតែ១៨២ ១៦០តោន (៣២,៥៨%)។
* ការនាំចេញស្រូវ មានបរិមាណ ២ ៩២៨ ០២១តោន (មានវិញ្ញបនបត្រួតតាមនាម័យចំនួន ១ ៩៤០០០តោន ថយចុះចំនួន ១៩៧ ២២១តោន (៦,២៥%) ប៊ើ ធៀបនឹងរយៈពេល១១ខែ ឆ្នាំ២០២១ ដែលមានចំនួន ៣ ១២៣ ២៤២តោន។ថយចុះចំនួន១៩៥ ២២១តោន (-៦.២៥%) ។ * ការនាំចេញកសិផលក្រៅពីស្រូវ-អង្ករ មានបរិមាណ៥ ១៦៧ ៣២៣,៣៣ តោន កើនឡើងចំនួន ៥៥៣ ៦៧៦,៣១តោន ស្មើនឹង១២.០០% បើធៀបនឹងរយៈយៈពេល១១ខែ ឆ្នាំ២០២១ ដែលមាន ចំនួន ៤០៦១៣ ៦៨១,០តោន រួមជាមួយនឹងកសិផលផ្សេងៗចំនួន ៩៧មុខ មានចំនួន ៥៤៥ ៥៧៩,១៤តោន៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026

បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ផលិតផលកសិកម្មរបស់កម្ពុជាមានវត្តមាននៅទីផ្សារជាង១៧០ប្រទេសលើពិភពលោក
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 23/10/2026
ភ្នំពេញ ៖ ផលិតផលកសិកម្មរបស់កម្ពុជា បាន និងកំពុងពង្រីកទីផ្សារកាន់តែធំនៅក្រៅប្រទេស ដោយគិតមកដល់បច្ចុប្បន្ននេះ ផលិតផលកសិកម្មរបស់កម្ពុជាកំពុងចរាចរណ៍នៅលើទីផ្សារបរទេសបានប្រមាណ១៧០ប្រទេសហើយ ។ នេះបើតាមលោកបណ្ឌិត កែ មុន្ធីវុធ ប្រធាននាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យនៃអគ្គនាយកដ្ឋានកសិកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។ ថ្លែងនៅក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា

អាម៉េរិក ផ្តល់កុងត្រា១០ឆ្នាំ ផលិតយន្តហោះចម្បាំង F-35 ៨៥០គ្រឿងបន្ថែម
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 23/10/2026
បរទេស ៖ ក្រសួងការពារជាតិសហរដ្ឋអាមេរិក(មន្ទីរប៉ង់តាហ្គោន) និងក្រុមហ៊ុន Lockheed Martin បានឈានទៅដល់កិច្ចព្រមព្រៀងលើក្របខ័ណ្ឌរយៈពេល ១០ ឆ្នាំ ដែលធានានូវការផ្គត់ផ្គង់យន្តហោះចម្បាំង F-35 Lightning II យ៉ាងហោចណាស់ ៨៥០ គ្រឿងទៀតសម្រាប់កងទ័ពអាមេរិក។ យោងតាមការចេញផ្សាយរបស់ Defences News នៅសប្តាហ៍នេះបានសរសេរថា

ការដាក់ចេញយុទ្ធសាស្ត្រជាតិ អភិវឌ្ឍន៍វិស័យ MSMEs ២០២៦-២០៣០ ជាកាតាលីករពង្រឹងចរន្តសេដ្ឋកិច្ចឱ្យមានភាពធន់
ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 23/10/2026
ភ្នំពេញ ៖ ក្នុងបរិបទដែលសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) កំពុងរួមចំណែកដល់ទៅ ៦៣% នៃផលិតផលក្នុងស្រុកសរុប និងបង្កើតការងារជាង ៧០% យុទ្ធសាស្ត្រជាតិ ស្ដីពី «ការអភិវឌ្ឍន៍ សហគ្រាសធុនមីក្រូ តូច និងមធ្យម ២០២៦-២០៣០» ត្រូវបានគេមើលឃើញថា ជាគន្លឹះក្នុងការបង្វិលកង់សេដ្ឋកិច្ចឱ្យអាជីវកម្មមានចរន្ត

អ្នកការទូតអាមេរិក ៖ វិនិយោគិនបច្ចុប្បន្នកំពុងវាយតម្លៃពីហានិភ័យខ្ពស់ខុសពីការពិតក្នុងករណីផ្ទុះសង្គ្រាមនៅកោះតៃវ៉ាន់
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 22/10/2026
បរទេស ៖ យោងតាមមន្ត្រីការទូតជាន់ខ្ពស់អាមេរិកម្នាក់បានឱ្យដឹងថា វិនិយោគិនបច្ចុប្បន្នកំពុងវាយតម្លៃពីការគំរាមកំហែងនៃលទ្ធភាពដែលអាចផ្ទុះឡើងនូវជម្លោះយោធានៅទល់មុខច្រកសមុទ្រតៃវ៉ាន់ក្នុងកម្រិតខ្ពស់ខុសពីការពិត ខណៈដែលទាំងទីក្រុងវ៉ាស៊ីនតោន និងប៉េកាំង សុទ្ធតែមិនចង់ឱ្យកើតមានជម្លោះដោយយោធានោះទេ។ ចេញផ្សាយដោយកាសែត RT បានបញ្ជាក់ថា លោក Michael DeSombre ជំនួយការរដ្ឋមន្ត្រីការបរទេសអាមេរិកទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក បានថ្លែងថា ទីផ្សារសកលលោកកំពុងវាយតម្លៃពីហានិភ័យនៃការផ្ទុះអាវុធលើបញ្ហាកោះតៃវ៉ាន់ហួសពីការពិត។ មហាអំណាចទាំងពីរមានសមត្ថភាពក្នុងការទប់ស្កាត់ជម្លោះ បើទោះបីជាកោះស្វយ័តមួយនេះនៅតែជាចំណុចក្ដៅគគុកនៃភាពតានតឹងក៏ដោយ។ ទីក្រុងប៉េកាំង





វិថីហិរញ្ញវត្ថុ
























































Account
Security
Favourite Content