រយៈពេល​២ឆ្នាំកន្លះ​ វិនិយោគិន​ចិនដាក់ទុនវិនិយោគនៅកម្ពុជា​ប្រមាណជិត​១០ពាន់​លានដុល្លារអាម៉េរិក

ភ្នំពេញ ៖ ក្នុង​រយៈពេល​ប៉ុន្មានឆ្នាំចុងក្រោយនេះ ចិន​បានក្លាយជា​ប្រទេស​ដែលមាន​វិនិយោគិន​ដា​ក់​ទុន​វិនិ​យោគ​នៅកម្ពុជាច្រើនជាងគេ ជាក់ស្ដែង​ក្នុងរយៈពេល​ប្រមាណតែ២ឆ្នាំកន្លះ​ប៉ុណ្ណោះ ចិន​បាន​បោះទុន​វិនិយោគ​លើ​​គម្រោង​នានា​រហូតដល់​ជិ​ត១០ពាន់លានដុល្លារអាម៉េរិក ។​

យោងតាម​របាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ បានបង្ហាញ​ឱ្យដឹងថា ចាប់តាំងពី​ឆ្នាំ២០២៣ រហូត​ដល់​ដំណាច់​ខែ​មិថុនា ឆ្នាំ២០២៥នេះ វិនិយោគិន​ចិន​បានដាក់ទុនវិនិយោគ​ច្រើនជាង​គេ​ក្នុង​ចំណោម​វិនិ​យោ​គិ​ន​ដែល​កំពុង​វិនិយោគនៅកម្ពុជា ដោយ​រយៈពេល​២ឆ្នាំកន្លះមកនេះ ចិន​បាន​វិនិយោគ​គិត​ជាទឹ​ក​ប្រាក់​​ប្រ​មាណ​ ៩,៩២​ពាន់​លានដុល្លារអាម៉េរិក  ។​

បើតាម​របាយការណ៍ដដែលបានបង្ហាញថា ក្នុងឆ្នាំ២០២៣ កម្ពុជា​ទទួល​ទុន​វិនិយោគ​សរុប​ប្រមាណ​ ៤,៩២​ពាន់​លាន​ដុ​ល្លា​រអាមេរិក ក្នុងនោះចិន​បានដាក់ទុនវិនិយោគ ប្រមាណ ៣,២៥ពាន់​លានដុល្លារអាម៉េរិក ឬស្មើនឹ​ង​៦៦​ភាគ​​រយ​នៃ​ទុនវិនិយោគសរុប ។ ក្នុងឆ្នាំ២០២៤ កម្ពុជាទទួលបានទុនវិនិយោគ​ចុះបញ្ជីសរុប​ចំនួន ៦,៨៧​ពាន់​លា​ន​​​ដុល្លារ​អាម៉េរិក​ ក្នុង​នោះ ប្រភពទុនពីប្រទេស​ចិន​មានរហូតដល់​៣,៤២ពាន់​លានដុល្លារ​អាម៉េរិក ឬស្មើ​នឹង​ពាក់កណ្ដាល​នៃ​ទុនវិនិយោគសរុប ។​

ដោយឡែក​ក្នុងរយៈពេល៦ខែ ដើមឆ្នាំ​២០២៥នេះ តាមរបាយការណ៍​របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជាក៏បាន​បង្ហា​ញឱ្យឃើញថា កម្ពុជា​ទទួលទុន​វិនិយោគ​ចុះបញ្ជី​ចំនួន ជិត ​៥,៨ពាន់​លានដុល្លារអាម៉េរិក​ក្នុង​ប្រភព​ទុន​វិនិ​យោគ​មកពីប្រទេស​ចិន មាន​រហូតដល់ ៣,២៤​ពាន់​លានដុល្លារអាម៉េរិក ឬស្មើនឹង​៥៦ភាគរយ​នៃ​ទុន​វិនិ​យោគ​​​​ចុះបញ្ជី​សរុប​ក្នុ​ងរយៈ​ពេល​៦ខែកន្លងមកនេះ ។

នៅក្នុង​ជំនួបពិភាក្សា​ការងារ​ជាមួយគណៈ​ប្រតិភូ​ក្រុមហ៊ុន​ Xingtai Shunhe Biotechnology មកពីខេត្ត​ហឺប៉ី ប្រទេស​ចិន​កាលពីថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៥​កន្លងទៅនេះ ឯក​ឧត្តម ​ជា វុទ្ធី អគ្គលេខាធិការ​គណៈកម្មាធិការ​វិនិយោគ​កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា បានជ​ម្រាប​ជូ​នពីស្ថានភាពដ៏ល្អប្រសើរនៃវិនិយោគនៅកម្ពុជា ជាពិសេសរំហូរវិនិយោគចិនមកកម្ពុជាមានការកើនទ្បើងគួរជាទីកត់សម្គាល់ដោយប្រភពទុនវិនិយោគមកពីប្រទេស​ចិ​នបា​នឈរនៅលំដាប់លេខរៀងទីមួយ ឬទី២ជាបន្តបន្ទា​ប់​ក្នុ​ងរ​យៈ​ពេ​ល​​ជាង​១​ទ​ស​វ​ត្ស​រ៍​ចុង​ក្រោ​យ​នេះ​ ។​

លោក​ស្រី លី ជៀ( Li Jie )  ប្រធានក្រុមហ៊ុន Xingtai Shunhe Biotechnology បាន​បង្ហាញពី​បំណង​របស់​ក្រុមហ៊ុន​ក្នុង​វិនិយោគ​ក្នុង​ប្រទេស​កម្ពុជា​ នៅក្នុង​វិស័យ​ថាមពល​ស្អាត និងថាមពល​កកើ​តឡើង​វិញ ជា​ពិសេស​សំដៅ​លើកកម្ពស់​សុវត្ថិភាពថាមពល​ក្នុងព្រះរាជាណាចក្រកម្ពុជា និងធានា​កាត់​បន្ថយ​ផលប៉ះពាល់​បរិស្ថាន​។

បំណង​នៃការ​វិនិយោគរបស់ក្រុមហ៊ុន​ចិននេះ បាន​បង្ហាញពី​សញ្ញា​វិជ្ជមាន​ថ្មីមួយទៀត​នៃ​ប្រភពទុន​វិនិយោគ​មកពីប្រទេស​ចិន ដែល​នឹងធ្វើឱ្យ​ប្រភពទុនវិនិយោគពីប្រទេស​មួយ​នេះ នៅកម្ពុជា​កាន់តែមានកំណើន​ខ្ពស់​ឡើង​ជា​បន្តប​ន្ទាប់ ។ ជាការ​កត់សម្គាល់​ គម្រោង​វិនិយោគធំៗរបស់ចិន​​មួយចំនួន​ដែល​បាន​សាងសង់​រួច​ និងកំពុង​ដំណើរការ​សាងសង់​​ បានចូលរួម​ចំណែកដល់ដំណើរការ​សេដ្ឋកិច្ចកម្ពុជា ដូចជា​គម្រោងផ្លូវល្បឿនលឿនភ្នំពេញ ក្រុង​ព្រះសីហនុ គម្រោង​អគារ​ខ្ពស់ៗ​នៅកណ្ដាល​រាជធានីភ្នំពេញ ក្រុងព្រះសីហនុ និង​គម្រោង​ជាច្រើន​ទៀត​ ៕

​




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

គោលនយោបាយលើកទឹកចិត្តវិស័យអចលនទ្រព្យកំពុងបង្កើនការលក់លំនៅដ្ឋានថ្មីក្នុងក្រុងប៉េកាំង

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 05/10/2026

ប៉េកាំង ៖ ទីផ្សារលំនៅដ្ឋានថ្មីៗក្នុងទីក្រុងប៉េកាំង បានស្ទុះងើបឡើងយ៉ាងខ្លាំង ទាំងចំនួនអតិថិជនមកទស្សនាផ្ទះដោយផ្ទាល់ និងប្រតិបត្តិការទិញ-លក់ ពោលគឺមានសកម្មភាពមមាញឹកគួរឱ្យកត់សម្គាល់ បន្ទាប់ពីអាជ្ញាធរបានដាក់ចេញគោលនយោបាយជាច្រើន ដើម្បីជំរុញតម្រូវការទិញផ្ទះ សំដៅទីផ្សារក្នុងរដ្ឋធានីផ្ទាល់តែម្តង។ យោងតាមរបាយការណ៍ដែលចេញផ្សាយដោយកាសែត Novinata បានសរសេរថា ការងើបឡើងវិញនៃទីផ្សារនេះ ជាផ្លែផ្កានៃការសម្រេចចិត្តកាលពីខែសីហា ដោយអាជ្ញាធរក្រុងប៉េកាំង ដែលបានបន្ធូរបន្ថយលក្ខខណ្ឌមួយចំនួន ជាពិសេស ការតម្លើងកម្រិតទំហំប្រាក់កម្ចីសម្រាប់អ្នកទិញ។ ការកែសម្រួលគោលនយោបាយទាំងនេះ

ឥណ្ឌា​បារម្ភ​ ​ពាណិជ្ជកម្ម​អាម៉េរិក​-​ចិន​ធូរ​ស្រាល​ អាច​ធ្វើឱ្យ​ខ្លួនខាត​ឱកាស​សេដ្ឋកិច្ច​ ​និង​សន្តិសុខ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 05/10/2026

ឥណ្ឌា​កំពុង​បារម្ភ​ថា​ ការ​ធូរ​ស្រាល​នៃ​ភាព​តានតឹង​ពាណិជ្ជកម្ម​រវាង​អាម៉េរិក​ ​និង​ចិន​ ​អាច​ធ្វើឱ្យ​ខ្លួនខាត​បង់​ផលប្រយោជន៍​សេដ្ឋកិច្ច​ ​និង​ខកខាន​ឱកាស​វិនិយោគ​សំខាន់​ៗ

ផ្សារផលិតផលខ្មែរ បុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២៦ ជួយផ្សព្វផ្សាយផលិតផលជាតិ​ដល់​អ្នកប្រើប្រាស់​កាន់តែទូលំទូលាយ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/10/2026

ពិព័រណ៍ផលិតផល​ខ្មែរ ក្នុង​ឱកាស​បុណ្យភ្ជុំបិណ្ឌដែលបាន​ធ្វើ​ឡើង​នៅ​ផ្សារទំនើប​សូរិយា នឹង​ជួយ​ផ្សព្វផ្សាយ​ផលិតផល​ខ្មែរ​ឱ្យ​កាន់តែទូលំទូលាយ ..

“ក្រូចពោធិ៍សាត់” ក្លាយជាម៉ាកសមូហភាពផ្លូវការ ជួយពង្រឹងអត្តសញ្ញាណផលិតផលជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/10/2026

​ក្រសួង​ពាណិជ្ជកម្ម ​បាន​សម្រេចចុះ​បញ្ជី ​“​ក្រូច​ពោធិ៍សាត់​” ​ជាម៉ាក​សមូហភាព​ ​(​Collective ​Mark​)​ ​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ទី​៩​ ​ខែ​កញ្ញា​ ​ឆ្នាំ​២០២៦ ​ដែល​ជា​ជំហាន​មួយ​ក្នុង​ការ​ពង្រឹង​អត្តសញ្ញាណ ​និង​លើកកម្ពស់​ការ​ទទួល​ស្គាល់​ផលិតផល​ខ្មែរ​នៅលើ​ទីផ្សារ​ក្នុង​ប្រទេស​ ​និង​អន្តរជាតិ

OPE​C+​ ​រក្សា​កម្រិត​ផលិតកម្ម​ប្រេង ​ខណៈ​សង្គ្រាម​បង្ក​ភាព​មិន​ប្រាកដប្រជា​ទីផ្សារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/10/2026

ក្រុម​ប្រទេស​ផលិត​ប្រេង ​និង​សម្ព័ន្ធមិត្ត​ OPE​C+​ ​បាន​ព្រមព្រៀង​គ្នា​រក្សា​គោលដៅ​ផលិតកម្ម​ប្រេង​ឱ្យ​នៅ​ដដែល​សម្រាប់​ខែ​វិច្ឆិកា​ ​ខណៈ​ទីផ្សារ​ប្រេង​នៅតែ​ប្រឈម​នឹង​ភាព​តានតឹង​ ​និង​ភាព​មិន​ប្រាកដប្រជា ​ដោយសារ​សង្គ្រាម​នៅ​មជ្ឈិមបូព៌ា​បន្តប៉ះពាល់​ដល់​ការ​ផ្គត់ផ្គង់​ប្រេង

អ្នក​ជំនាញ​៖​ ​រៀបចំ​ថវិកា​ច្បាស់លាស់​​ជួយ​ជៀសវាង​សម្ពាធ​ហិរញ្ញវត្ថុ​ ​ក្រោយ​ភ្ជុំ​បិណ្ឌ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 05/10/2026

​ ​អ្នក​ជំនាញ​សេដ្ឋកិច្ច​ណែនាំ​ឱ្យ​ប្រជា​ពលរដ្ឋ​រៀបចំ​ផែនការ​ថវិកា​ច្បាស់លាស់​ ​និង​ប្រកាន់ខ្ជាប់​នូវ​ស្មារតី​សន្សំ​សំចៃ​តាម​លទ្ធភាព​ជាក់ស្តែង​ ​ក្នុង​ការ​ចូលរួម​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ ​ដើម្បី​ជៀសវាង​វិបត្តិ​បំណុល​ ​ឬ​សម្ពាធ​ហិរញ្ញវត្ថុ​ក្រោយ​រដូវ​កាល​បុណ្យ

គណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ ដាក់ចេញផែនការរៀបចំដែនដីខេត្ត-ក្រុងថ្មី នៅតាមតំបន់គោលដៅទូទាំងប្រទេស

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 05/10/2026

(ភ្នំពេញ)៖ ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញផែនការរៀបចំដែនដីខេត្ត-ក្រុងថ្មី ដើម្បីធានាលើការគ្រប់គ្រងការប្រើប្រាស់ដីធ្លីនៅតាមតំបន់គោលដៅទូទាំងប្រទេស និងណែនាំឱ្យគ្រប់ស្ថាប័នពាក់ព័ន្ធ បន្តពង្រឹងការរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ច និងការដោះស្រាយបញ្ហាប្រឈមនានា រួមទាំងរំលេចអំពីវិស័យកសិឧស្សាហកម្មជាឆ្អឹងខ្នងដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ។ ថ្លែងក្នុងកិច្ចប្រជុំគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ ដែលបានធ្វើឡើងនៅទីស្ដីការក្រសួង នារសៀលថ្ងៃទី ២ ខែតុលា ឆ្នាំ ២០២៦ ឯកឧត្តម

មន្ត្រីកំពូល​កម្ពុជា​ បង្កើនការ​គាំទ្រ និងសម្រប​សម្រួល​ជូន​វិនិយោគិន​ជប៉ុន​ ក្នុងការស្វែងរកឱកាស ​និងពង្រីក​ធុរកិច្ចនៅកម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/10/2026

មន្ត្រីកំពូលរបស់កម្ពុជា​មួយរូប បានប្ដេជ្ញា​ថា នឹង​ជួយសម្រួល​និង​គាំទ្រដល់ការ​វិនិយោគរបស់​វិនិយោគិន​ជប៉ុន​នៅកម្ពុជា ដើម្បីធានាឱ្យការ​វិនិយោគនោះ​ទទួលបានផ្លែផ្កា​....

កម្ពុជា កំពុង​ពិនិត្យលទ្ធភាពកែច្នៃសំរាម ទៅ​ជាអគ្គិសនី និងឥន្ធនៈ ដើម្បី​បង្កើត​តម្លៃសេដ្ឋកិច្ចជាតិ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត

• 02/10/2026

ភ្នំពេញ ៖ រាជរដ្ឋាភិបាល​កម្ពុជា តាម​រយៈ​ក្រសួង​បរិស្ថាន កំពុង​ពិនិត្យ​លទ្ធភាពកែច្នៃសំរាម និង​សំណល់​រឹង ទៅ​ជាថាមពល​អគ្គិសនី និងឥន្ធនៈ ដើម្បី​បង្កើត​តម្លៃ​សេដ្ឋកិច្ចជាតិ។ មន្ដ្រី​ជាន់ខ្ពស់​ក្រសួង​បរិស្ថាន បាន​ប្រាប់​បណ្ដាញ​សារព័ត៌មាន AMS នៅ​ថ្ងៃ​ទី២ ខែ​តុលា ​នេះ ថា លទ្ធភាព​កែច្នៃ​ទៅរួច ឬអត់ គឺស្ថិតនៅលើ​ទុនវិនិយោគ​របស់​ក្រុមហ៊ុនធំណាមួយនឹងចូល​ខ្លួន​មក​កែច្នៃ ព្រោះគម្រោងនេះ​ត្រូវ​ចំណាយ​ច្រើន

កំណើនសេដ្ឋកិច្ចថយមកត្រឹម ៣% តើកម្ពុជាឆ្លើយតបនឹងសម្ពាធថមថយនេះយ៉ាងដូចម្តេច?

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/10/2026

សេដ្ឋកិច្ចកម្ពុជាកំពុងប្រឈមនឹងសម្ពាធពីកត្តាខាងក្រៅ និងបញ្ហាប្រឈមក្នុងស្រុកជាច្រើន ដែលជំរុញឱ្យទស្សនវិស័យកំណើនសេដ្ឋកិច្ចធ្លាក់ចុះនៅឆ្នាំ២០២៦


Leave a Reply

Your email address will not be published.Required fields are marked *