ធុរកិច្ចបង្កើតថ្មី និង សហគ្រាសធុនតូច និងមធ្យម ចំនួន ៣២ ទទួលបានជំនួយហិរញ្ញវត្ថុពីសហគ្រិនខ្មែរ

ភ្នំពេញ៖ ធុរកិច្ចបង្កើតថ្មី និង សហគ្រាសធុនតូច និងមធ្យម ចំនួន ៣២ បានទទួលជំនួយហិរញ្ញវត្ថុពីសហគ្រិនខ្មែរ ដែលពិធីប្រគល់កញ្ចប់ជំនួយនេះបានប្រព្រឹត្តទៅនាថ្ងៃទី១៣ ខែមីនា ឆ្នំាំ២០២៥ ក្រោមវត្តមាន ឯកឧត្ដម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ។ គំនិតផ្តួចផ្តើមនេះមានគោលបំណងធ្វើឱ្យប្រសើរឡើងនូវប្រតិបត្តិការអាជីវកម្ម លើកកម្ពស់ភាពប្រកួតប្រជែង និងជំរុញសក្តានុពលនាំចេញ ដើម្បីពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពរបស់ប្រទេសកម្ពុជា។ 

 

ឯកឧត្ដម ហែម វណ្ណឌី បានលើកឡើងថា៖

«សហគ្រិនខ្មែរបានកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំ និងភាពជាដៃគូទូលំទូលាយទាំងក្នុងស្រុក និងក្រៅស្រុក។ ជាមួយ នឹងសមិទ្ធផលសំខាន់ៗ សហគ្រិនខ្មែរបាននិងបន្តជំរុញផ្នត់គំនិតសហគ្រិនភាព, អភិវឌ្ឍសមត្ថភាពតាមរយៈ ការបណ្តុះបណ្តាលគ្រប់ជ្រុងជ្រោយ, បង្កើតឱកាសបណ្តាញទំនាក់ទំនង, កៀរគរទុនវិនិយោគ និងផ្តល់ការគាំទ្រ ផ្នែកហិរញ្ញវត្ថុដោយផ្ទាល់ ទៅដល់ធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុនតូច និងមធ្យម»។

ចាប់តាំងពីឆ្នាំ២០២០រហូតមក សហគ្រិនខ្មែរបានអនុវត្ដកម្មវិធីជាច្រើន ដើម្បីគាំទ្រសហគ្រិនភាពនៅកម្ពុជា។ កម្មវិធី ទាំងនោះរួមមាន ការប្រកួតប្រជែងផែនការអាជីវកម្មសម្រាប់និស្សិតដើម្បីលើកទឹកចិត្ដដល់ការច្នៃប្រឌិត និងផ្នត់គំនិតសហគ្រិនភាព,វគ្គសិក្សាអភិវឌ្ឍន៍សមត្ថភាពដែលគ្របដណ្ដប់លើប្រធានបទសំខាន់ៗ ដូចជាការគ្រប់គ្រងហិរញ្ញវត្ថុ ការលក់ និងទីផ្សារ និងយុទ្ធសាស្រ្តនាំចេញ, ព្រមទាំងការកសាងបណ្តាញភ្ជាប់ធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុនតូច និងមធ្យម ជាមួយវិនិយោគិន ស្ថាប័នហិរញ្ញវត្ថុ និងដៃគូអាជីវកម្មសំខាន់ៗ ដើម្បីពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព។

ឯកឧត្ដមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកប្រតិបត្ដិសហគ្រិនខ្មែរ បានសង្កត់ធ្ងន់លើការប្ដេជ្ញាចិត្ដរបស់សហគ្រិនខ្មែរ ក្នុងការពង្រឹងប្រព័ន្ធអេកូឡូស៊ីធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុនតូច និងមធ្យម។

ឯកឧត្ដមបានលើកឡើងថា៖

«ជំនួយហិរញ្ញវត្ថុដែលផ្តល់ដល់ធុរកិច្ចបង្កើតថ្មី និងសហគ្រាស ធុនតូច និងមធ្យម គឺជាសក្ខីភាពមួយចំពោះការគាំទ្រ និងការយកចិត្ដទុកដាក់ដោយផ្ទាល់របស់រាជរដ្ឋាភិបាល ក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពឱ្យមានភាពរឹងមាំ និងភាពធន់។ នេះបានគូសបញ្ជាក់ពីការចូលរួម ចំណែករបស់សហគ្រិនខ្មែរជាមួយក្របខណ្ឌគោលនយោបាយបច្ចុប្បន្ន  ក្នុងគោលបំណងលើកកម្ពស់អាជីវកម្ម និងកែលម្អលទ្ធភាពទទួលបានទីផ្សារ»។

គួរជម្រាបថា ៖ សហគ្រិនខ្មែរ ជាវេទិកាជាតិសម្រាប់ការគាំទ្រសកម្មភាពសហគ្រិនភាព ដោយផ្ដោតជាពិសេសលើធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុនតូចនិងមធ្យម។ តាមរយៈការជំរុញវិស័យឯកជនឱ្យមានភាពរឹងមាំ និង រស់រវើក សហគ្រិនខ្មែរមានគោលបំណងលើកកម្ពស់កំណើន និងនវានុវត្ដន៍អាជីវកម្ម។  កិច្ចខិតខំប្រឹងប្រែងទាំងនេះស្របតាមយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចប្រកប​ដោយ​និរន្តរភាពនិងវិបុលភាពយូរអង្វែង។

សហគ្រិនខ្មែរ ដែលជាបរធនបាលកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជា មានការប្តេជ្ញាចិត្តក្នុងការជំរុញប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព ប្រកបដោយភាពរស់រវើក និងនិរន្តរភាពនៅកម្ពុជា។ ជាមួយនឹងអាណត្តិក្នុងការប្រមូលផ្តុំវិនិយោគ និងគ្រប់គ្រងធនធាន សហគ្រិនខ្មែរ គាំទ្រអាជីវកម្មដែលជំរុញនវានុវត្ដន៍ និងបង្កើតតម្លៃបន្ថែមសម្រាប់សេដ្ឋកិច្ចជាតិ។ ក្នុងនាមជាវេទិកាជាតិសម្រាប់ការអភិវឌ្ឍសហគ្រិនភាព សហគ្រិនខ្មែរផ្តោតលើវិស័យអាទិភាពចំនួនបួន៖១-បច្ចេកវិទ្យាព័ត៌មានវិទ្យា និងគមនាគមន៍ – គាំទ្រធុរកិច្ចថ្មីផ្នែកបច្ចេកវិទ្យា ដើម្បីពន្លឿនការផ្លាស់ប្តូរឌីជីថល ២-សេវាកម្ម – លើកកម្ពស់បដិសណ្ឋារកិច្ច និងភស្តុភារ ដើម្បីពង្រឹង​វិស័យសេវាកម្មរបស់កម្ពុជា ៣-កសិកម្ម៖ ជំរុញការកែច្នៃកសិផលសម្រាប់ការប្រើប្រាស់ក្នុងស្រុក និងការនាំចេញនិងទី៤-កម្មន្ដសាល ៖ លើកកម្ពស់ការជំនួសការនាំចូលដើម្បីបង្កើនផលិតកម្មក្នុងស្រុក៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុន​ផលិត​រថយន្ត Rolls​-​Royce​ ចាត់ទុក​ចិន​ជាទីផ្សារ​​យុទ្ធសាស្ត្រ​វិនិយោគ​រយៈពេល​វែង​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 08/10/2026

​ក្រុមហ៊ុន​ផលិត​រថយន្ត​ទំនើប​អង់គ្លេស​ Rolls​-​Royce ​បាន​ចាត់ទុក​ទីផ្សារ​ចិន​ជា​ទីផ្សារ​ដ៏​សំខាន់​សម្រាប់​យុទ្ធសាស្ត្រ​វិនិយោគ​រយៈពេល​វែង​របស់​ខ្លួន​ ​ដោយសារ​តម្រូវការ​របស់​អតិថិជន ​និង​បណ្តាញ​តំណាង​ចែកចាយ​ដែល​កំពុង​វិវឌ្ឍ​ល្អ

ផ្សារ​មូលបត្រ​កម្ពុជា​បំបែក​កំណត់​ត្រា​៖ តម្លៃ​ជួញដូរ​មធ្យម​ប្រចាំ​ថ្ងៃ​កើន​ដល់​ ​១​.​៤៥ លាន​ដុល្លារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​ផ្សារ​មូលបត្រ​កម្ពុជា​ ​(​CSX​)​ ​បាន​បំបែក​កំណត់ត្រា​ជួញដូរ​ថ្មី​ក្នុង​ខែ​កញ្ញា​ ​ឆ្នាំ​២០២៦ ​ដោយ​តម្លៃ​ជួញដូរ​មធ្យម​ប្រចាំ​ថ្ងៃ​កើន​ដល់​ ៥​.​៨ ពាន់​លាន​រៀល ​ឬ​ប្រមាណ​ ​១​.​៤៥ លាន​ដុល្លារ​អាម៉េរិក​ ​ដែល​ជា​កម្រិត​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​នៅលើ​ទីផ្សារ

ជម្លោះ​​ព្រំដែន​​កម្ពុជា​-​ថៃ​៖​ ​គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ​​ពន្យារ​សង​ឥណទាន​ជាង​​ ២៥០ ​លាន​ដុល្លារ​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​គ្រឹះស្ថានធនាគារ ​និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ ​បាន​ចូលរួម​សម្រាល​បន្ទុក​ហិរញ្ញវត្ថុ​ដល់​អតិថិជន​ដែល​រង​ផលប៉ះពាល់​ពី​ជម្លោះ​ព្រំដែន​កម្ពុជា​-​ថៃ​ ​តាមរយៈ​ការ​ពន្យារ​ការ​ទូទាត់​សង​ឥណទាន​ ​និង​ការ​លើកលែង​បំណុល​មួយ​ចំនួន​ ​ដែល​មាន​ទឹក​ប្រាក់​សរុប​ជាង​ ២៥០​លាន​ដុល្លារ​អាម៉េរិក

អបអរសាទរ សាខាទាំង ១៦ អតីតសាខារបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វូណន ទទួលបានការអនុម័តពីធនាគារជាតិ នៃកម្ពុជា បំប្លែងទៅជាសាខារបស់ ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 07/10/2026

អបអរសាទរ សាខាទាំង ១៦ អតីតជាសាខារបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វូណន ដែលទទួលបានការអនុម័តពីធនាគារជាតិនៃកម្ពុជា បំប្លែងទៅជាសាខារបស់ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ដែលត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការព្រមគ្នាក្នុងថ្ងៃតែមួយ នាថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៦។ បច្ចុប្បន្ននេះ សាខារបស់ធនាគារ ប្រៃសណីយ៍កម្ពុជា សរុបកើនឡើងទៅចំនួន ៨០ សាខាទូទាំងប្រទេស។ សាខាថ្មីទាំង

ការលើកកម្ពស់ស្តង់ដារសុវត្ថិភាពអគ្គិភ័យសម្រាប់អគារនៅកម្ពុជា ជាមួយគណៈស្ថាបត្យករកម្ពុជា និង Jotun

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 07/10/2026

ភ្នំពេញ ៖ Jotun Cambodia កាលពីពេលថ្មីៗនេះ បានរៀបចំកម្មវិធី Fire Protection Insight Series 2026 ដោយបានប្រមូលផ្តុំសមាជិកនៃ Board of Architects Cambodia (គណៈស្ថាបត្យករកម្ពុជា) សមាគមស្ថាបត្យករខ្មែរ Architects Association

ស្នើសេវារំលស់ម៉ូតូ អិលអូអិលស៊ី គ្រប់ម៉ាក គ្រប់ស៊េរី!​ សេវារដ្ឋបាល ចាប់ពី 0%ឡើងទៅ! ផ្តល់ជូនពិសេស សម្រាប់ឱកាសបុណ្យភ្ជុំបិណ្ឌនេះប៉ុណ្ណោះ!

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 07/10/2026

ភ្នំពេញ ៖ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ដែលជាពេលវេលាដ៏មានអត្ថន័យសម្រាប់ការជួបជុំក្រុមគ្រួសារ និងការធ្វើដំណើរទៅស្រុកកំណើត អិលអូអិលស៊ី សូមផ្តល់ជូនប្រូម៉ូសិនពិសេសលើសេវារំលស់ម៉ូតូ ដើម្បីជួយឱ្យអតិថិជនកាន់តែងាយស្រួលក្នុងការក្លាយជាម្ចាស់ម៉ូតូសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ និងការធ្វើដំណើរប្រកបដោយផាសុកភាព។ តាមរយៈប្រូម៉ូសិននេះ អតិថិជនអាចស្នើសេវារំលស់លើម៉ូតូសាំង និងម៉ូតូអគ្គិសនីគ្រប់ម៉ាក គ្រប់ស៊េរី ទាំងម៉ូតូថ្មី និងម៉ូតូមួយទឹកមានស្លាកលេខ ដោយទទួលបានអត្ថប្រយោជន៍ជាមួយ ប្រាក់ចូលរួមមុន និងសេវារដ្ឋបាលចាប់ពី 0% ឡើងទៅ

កម្ពុជា​បញ្ឈប់​ការ​ផ្តល់​រង្វាន់​លើ​ផលិតផល​គ្រឿង​ស្រវឹង​​ អ្នក​ជំនាញ​ជំរុញ​ឱ្យ​ផ្តោត​លើ​គុណភាព​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/10/2026

ដ្ឋាភិបាល​បាន​បញ្ឈប់​ការ​ផ្តល់​រង្វាន់​លើ​ផលិតផល​គ្រឿង​ស្រវឹង​ចាប់​ពី​ថ្ងៃ​ទី​១ ​ខែ​តុលា ​ឆ្នាំ​២០២៦ ​ខណៈ​អ្នក​ជំនាញ​សុខភាព​ ​និង​អប់រំ​ជំរុញឱ្យ​ក្រុមហ៊ុន​ផលិតផល​ងាក​មក​ផ្តោត​លើ​គុណភាព​ ​ស្តង់ដារ ​និង​អាហារូបត្ថម្ភ​ត្រឹមត្រូវ ​ជា​ជាង​ប្រើ​ការ​ផ្តល់​រង្វាន់​ដើម្បី​ទាក់ទាញ​អតិថិជន

អា​ម៉េរិក​ ​និង​ក្រុមហ៊ុន​​ Anduril រួមគ្នា​វិនិយោគ​ ៦​,​៦​ ​ពាន់​លាន​ដុល្លារ ពង្រីក​សមត្ថភាព​ផលិត​នាវា​មុជ​ទឹក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 07/10/2026

ដ្ឋាភិបាល​សហរដ្ឋ​អាម៉េរិក​ ​និង​ក្រុមហ៊ុន​បច្ចេកវិទ្យា​យោធា​ ​Anduril ​គ្រោង​វិនិយោគ​រួមគ្នា​ប្រមាណ ៦​,​៦ ​ពាន់​លាន​ដុល្លារ ​ដើម្បី​ពង្រីក​សមត្ថភាព​ផលិត​នាវា​មុជទឹក​ ​និង​គ្រឿង​បន្លាស់​គាំទ្រ​សម្រាប់​កងទ័ព​ជើងទឹក​អាម៉េរិក


Leave a Reply

Your email address will not be published.Required fields are marked *