កម្មវិធីជំនាញសេវាកម្មអភិវឌ្ឍន៍អាជីវកម្ម ជួយជំរុញសហគ្រាសធុនតូច និងមធ្យមឱ្យរីកចម្រើន

ភ្នំពេញ៖ សម្រាប់សហគ្រាសធុនតូច និងមធ្យម (SMEs) បញ្ហាប្រឈមក្នុងអាជីវកម្មកាន់តែមានភាពស្មុគស្មាញ និងពិបាកក្នុងការប៉ាន់ស្មានទុកជាមុន។ វិធីសាស្ត្របែបប្រពៃណីក្នុងការគ្រប់គ្រងអាជីវកម្មលែងមានលក្ខណៈគ្រប់គ្រាន់ដើម្បីរក្សាភាពប្រកួតប្រជែង និងនិរន្តរភាពទៀតហើយ។

នៅក្នុងប្រទេសកម្ពុជា សហគ្រាសធុនតូច និងមធ្យមជាច្រើននៅតែបន្តជួបប្រទះបញ្ហាប្រឈមនានា ទាក់ទងនឹងការរៀបចំផែនការអាជីវកម្ម ការគ្រប់គ្រងប្រតិបត្តិការ ការបន្ស៊ាំខ្លួនទៅនឹងការផ្លាស់ប្តូរទីផ្សារ និងការគ្រប់គ្រងការកើនឡើងនៃខ្ទង់ចំណាយក្នុងកំឡុងពេលដែលសេដ្ឋកិច្ចមានភាពមិនច្បាស់លាស់។ ទន្ទឹម​នឹងនេះដែរ ភាពរីកចម្រើនយ៉ាងរហ័សនៃបច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិត(AI) កំពុងផ្លាស់ប្តូរ​ទម្រង់នៃកិច្ចដំណើរការអាជីវកម្ម និងការធ្វើសេចក្តីសម្រេចចិត្ត។ ដូច្នេះ ដើម្បីធានាបាននូវនិរន្តរភាព អាជីវកម្មនានាចាំបាច់ត្រូវមានសមត្ថភាពខ្លាំងជាងមុនក្នុងការវាយតម្លៃលើលទ្ធផលការងារអាជីវកម្ម ការស្វែងរកឫសគល់នៃបញ្ហា ការគ្រប់គ្រងហានិភ័យ និងការលើកកម្ពស់ការធ្វើសេចក្តីសម្រេចចិត្ត។

ដោយមើលឃើញពីតម្រូវការទាំងនេះ កម្មវិធីជំនាញសេវាកម្មអភិវឌ្ឍន៍អាជីវកម្ម (BDS Mastery Program) ត្រូវបានបង្កើតឡើងក្នុងគោលបំណងពង្រឹងសមត្ថភាពរបស់អ្នកជំនាញធុរកិច្ច ទីប្រឹក្សា គ្រូបណ្តុះបណ្តាល (Mentors) និងអ្នកផ្តល់សេវាកម្មដល់ SMEs នៅក្នុងប្រទេសកម្ពុជា។ កម្មវិធីនេះផ្តោតសំខាន់លើជំនាញវិនិច្ឆ័យអាជីវកម្មជាក់ស្តែង ការអនុវត្តការងារប្រឹក្សាយោបល់ផ្ទាល់ជាមួយ SMEs និងការគិតបែបយុទ្ធសាស្ត្រ ដើម្បីគាំទ្រដល់កំណើន និងនិរន្តរភាពរបស់ SMEs ឱ្យកាន់តែប្រសើរឡើង។

មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន បានប្រារព្ធកម្មវិធី «ជំនាញផ្តល់សេវាអភិវឌ្ឍន៍អាជីវកម្ម ជំនាន់ទី៣» ក្រោមប្រធានបទ «ការកសាងសហគ្រាសធុនតូច និងមធ្យមឱ្យកាន់តែរឹងមាំ តាមរយៈសេវាអភិវឌ្ឍន៍អាជីវកម្ម ដើម្បីកំណើនប្រកបដោយចីរភាព»​ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំមជ្ឈមណ្ឌល តំណាងដៃគូពាក់ព័ន្ធ គ្រូបណ្តុះបណ្ដាល និងម្ចាស់អាជីវកម្មជាច្រើននាក់។

លោកបណ្ឌិត ឃឹម លាង នាយកមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន បានថ្លែងថា ៖ ព្រឹត្តិការណ៍ «ជំនាញផ្តល់សេវាអភិវឌ្ឍន៍អាជីវកម្ម – ជំនាន់ទី៣នេះបាននាំម្ចាស់សហគ្រាសធុនតូច និងមធ្យម (SMEs) អ្នកជំនាញ ទីប្រឹក្សាយោបល់ និងដៃគូសហការនានាមកជួបជុំគ្នាដើម្បីផ្លាស់ប្តូរទស្សនទាននិងបទពិសោធន៍លើការអភិវឌ្ឍអាជីវកម្ម ការប្រឹក្សាយោបល់និងកំណើនប្រកបដោយចីរភាពរបស់ SMEs នៅក្នុងបរិយាកាសអាជីវកម្មដែលកំពុងផ្លាស់ប្តូរនាពេលបច្ចុប្បន្ន។

បន្ទាប់ពីការបញ្ចប់ដោយជោគជ័យនូវវគ្គសិក្សាជំនាន់ទី២ (Cohort 2) កម្មវិធីបណ្តាញទំនាក់ទំនង និងការបើកប្រកាសកម្មវិធី (Networking and Program Launch Event)នេះមានគោលបំណងបង្កើនសមត្ថភាពដល់ម្ចាស់អាជីវកម្ម និងថ្នាក់ដឹកនាំជាន់ខ្ពស់ក្រុមហ៊ុនដែលមានបំណងអភិវឌ្ឍខ្លួន ក៏ដូចជាក្រុមហ៊ុនឱ្យរីកចម្រើន និងជួយដល់ម្ចាស់អាជីវកម្មផ្សេងទៀត។ វគ្គបណ្តុះបណ្តាល BDS Mastery Program នេះ មានបញ្ចូលជំនាញផ្នែកប្រឹក្សាយោបល់(Consultation) សម្របសម្រួល និងការបង្វឹក (Coaching) ទៅដល់ម្ចាស់អាជីវកម្មដែលជួបការលំបាកនៅក្នុងវិស័យ។

លោកបណ្ឌិតបានបន្ថែមថា៖

«កម្មវិធីជំនាញសេវាកម្មអភិវឌ្ឍន៍អាជីវកម្មមានសារៈសំខាន់ខ្លាំងក្នុងការជួយជំរុញសហគ្រាសធុនតូច និងមធ្យម (SMEs) ឱ្យរីកចម្រើន តាមរយៈសេវាកម្មប្រឹក្សាធុរកិច្ចប្រកបដោយវិជ្ជាជីវៈ។ BDS ផ្តល់ការគាំទ្រផ្នែកវិជ្ជាជីវៈដែលជួយដល់បណ្តាអាជីវកម្មនានាក្នុងការលើកកម្ពស់សមត្ថភាពការងារ ដោះស្រាយបញ្ហាប្រឈម និងសម្រេចបាននូវកំណើនប្រកបដោយចីរភាព»។

លោកបានបន្តថា ៖ អ្នកជំនាញ BDS អាចជួយដល់សហគ្រាសធុនតូច និងមធ្យម (SMEs) ក្នុងការវិនិច្ឆ័យ​បញ្ហាប្រឈមក្នុងអាជីវកម្ម និងស្វែងរកឫសគល់នៃបញ្ហា រៀបចំយុទ្ធសាស្ត្រកំណើន និងផែនការកែលម្អ លើកកម្ពស់សមត្ថភាពផ្នែកហិរញ្ញវត្ថុ និងប្រតិបត្តិការ ពង្រឹងសមត្ថភាពគ្រប់គ្រង និងការធ្វើសេចក្តីសម្រេចចិត្ត។

ជំនាន់ទី១ នៃវគ្គបណ្តុះបណ្តាល BDS លោកស្រី ចាន់ ណាវី ទីប្រឹក្សាផ្នែកអាជីវកម្ម និងជានាយិកា និងស្ថាបនិកក្រុមហ៊ុន NAVYLEE CONSULTING CO.,LTD. បានឱ្យដឹងថា៖​ វគ្គបណ្តុះបណ្តាលនេះ ផ្តោតលើសារៈសំខាន់នៃការគ្រប់គ្រងអាជីវកម្មនិងវិធីសាស្ត្រវិភាគអាជីវកម្ម ។ ជំនាញទាំងនេះ មានសារៈសំខាន់សម្រាប់ម្ចាស់អាជីវកម្មនិងអ្នកដឹកនាំក្រុមហ៊ុនដើម្បីចែករំលែកចំណេះ ជំនាញ ទៅដល់អ្នកបន្តវេន និងបុគ្គលិក ។

លោកស្រីបានបន្តថា៖គាត់ចូលរួមវគ្គបណ្តុះបណ្តាលនេះ គឺចង់នាំយកចំណេះដឹងទាំងនេះមកចែករំលែក និងគាំទ្រដល់ SMEs។ ជាពិសេសគាត់បានដាក់បញ្ចូលសេវា BDS នេះ ដោយឥតគិតថ្លៃ ជូនអតិថិជនទាំងអស់របស់គាត់ ដើម្បីអោយទទួលបាននូវការប្រឹក្សាយោបល់ប្រកបដោយវិជ្ជាជីវៈ ដែលអាចជួយគាំពារក្នុងការគ្រប់គ្រងនិងប្រកបអាជីវកម្មអោយរីកចម្រើននិងមានអនុលោមភាពតាមច្បាប់។

លោកស្រី បានបញ្ជាក់ថា ៖

« វគ្គ BDS នេះ មានសារៈសំខាន់សម្រាប់ម្ចាស់អាជីវកម្ម ថ្នាក់ដឹកនាំអាជីវកម្ម  ដែលពួកគាត់ត្រូវមានចំណេះដឹងជាមូលដ្ឋានគ្រឹះក្នុងការបណ្តុះបណ្តាលដល់អ្នកបន្តវេន និងត្រូវចេះវិភាគពីកិច្ចដំណើរការនិង សុខភាពអាជីវកម្មរបស់ខ្លួន»។



គួរជម្រាបថា៖កម្មវិធី «ជំនាញផ្តល់សេវាអភិវឌ្ឍន៍អាជីវកម្ម – ជំនាន់ទី៣» មានកិច្ចពិភាក្សាស្តីពីការកសាងសហគ្រាសធុនតូច និងមធ្យមឱ្យកាន់តែរឹងមាំ តាមរយៈសេវាអភិវឌ្ឍន៍អាជីវកម្ម ដើម្បីកំណើនប្រកប ដោយ ចីរភាព» ដែលវាគ្មិនជំនាញបានចែករំលែកពីទស្សនវិស័យរបស់ទីប្រឹក្សាអាជីវកម្មស្តីពីកំណើនSME ប្រកបដោយចីរភាព និងតួនាទីរបស់អ្នកប្រឹក្សាយោបល់អាជីវកម្មក្នុងយុគសម័យAI  ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ្នកដឹកនាំជាស្រ្តីថយចុះ ប្រធានរដ្ឋសភាកម្ពុជាអំពាវនាវឱ្យមានការគាំទ្រស្ដ្រីក្នុងភាពជាអ្នកដឹកនាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានអំពាវនាវដល់ថ្នាក់អ្នកដឹកនាំគ្រប់ជាន់ថ្នាក់គិតគូរអំពីសមភាពយេនឌ័រ ក្នុងន័យគាំទ្រលើកកម្ពស់ស្រ្តីក្នុងភាពជាអ្នកដឹកនាំ

អិលអូអិលស៊ីដាក់ដំណើរការ «ឥណទានមាសកើនទ្រព្យ» នៅសាខាខណ្ឌទួលគោក ដែលជាសាខាទី១០

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 17/07/2026

អិលអូអិលស៊ី (LOLC) ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេក្នុងប្រទេសកម្ពុជា  បាននិងកំពុងពង្រីកការផ្ដល់សេវាឥណទានថ្មី «ឥណទានមាសកើនទ្រព្យ»  ទៅកាន់សាខារបស់ខ្លួនជាបន្ដបន្ទាប់។ ជាក់ស្ដែងនៅថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២៦ អិលអូអិលស៊ី សាខាខណ្ឌទួលគោកបានក្លាយជាសាខាទី១០ ដែលផ្ដល់សេវា «ឥណទានមាសកើនទ្រព្យ» នេះ

ខេត្ត​​សក្ដានុពល​ចំនួន​៥​ ទទួលបានគម្រោង​វិនិយោគច្រើនជាង​គេ​ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២៦​នេះ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 17/07/2026

ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២៦​នេះ រាជរដ្ឋាភិបាលកម្ពុជា ទទួល​បានការ​ចុះបញ្ជីគម្រោង​វិនិយោគសរុប​ចំនួន​ ២៧៦​គម្រោង ជាមួយនឹង​ដើមទុនវិនិយោគ​ចំនួន ​៤,៧​ពាន់​លានដុល្លារអាម៉េរិក

ចិន នឹងជួយចងក្រងប្រវត្តិសាស្រ្តកម្ពុជាក្នុងសម័យទំនើប និងផ្សព្វផ្សាយវប្បធម៌ ទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

ភ្នំពេញ៖ ភាពអស្ចារ្យនៃប្រវត្តិសាស្ត្រដ៏រុងរឿង និងដួងព្រលឹងវប្បធម៌ខ្មែរ បានបន្តអន្ទងចិត្តអ្នកនិពន្ធ និងជាប្រធានអ្នកដឹកនាំរឿង (Chief Director) ដ៏ល្បីនៃប៉ុស្តិ៍ខ្សែភាពយន្តឯកសាររបស់មជ្ឈមណ្ឌលភាពយន្តភាគ និងខ្សែភាពយន្តឯកសារនៃអគ្គស្ថានីយវិទ្យុ​ និងទូរទស្សន៍មជ្ឈិមចិន (CMG) គឺលោក ចូវ ឆាវយ៉ុង (Zhou Chaoyong) រហូតឈានដល់ការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការចូលរួមចងក្រង និងផ្សព្វផ្សាយផ្ទាំងទស្សនីយភាពទេសចរណ៍ និងវប្បធម៌កម្ពុជាសម័យទំនើបទៅកាន់ប្រជាជនចិន ក៏ដូចជាពិភពលោកផងដែរ។

ស្វែងយល់ពីឫសគល់ប្រវត្តិសាស្ត្រដែលសហរដ្ឋអាម៉េរិក និងសម្ព័ន្ធមិត្តមិនអាចផ្តួលរំលំរបបដឹកនាំអ៊ីរ៉ង់

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

ក្រុមអ្នកវិភាគភូមិសាស្ត្រនយោបាយ គូសបញ្ជាក់ថា ការព្យាយាមប្រើប្រាស់សម្ពាធយោធា និង ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចនានាដើម្បីបង្ខំឱ្យអ៊ីរ៉ង់ផ្លាស់ប្តូររបបដឹកនាំគឺជារឿងដ៏លំបាកបំផុត ដោយសារតែរបបបច្ចុប្បន្នត្រូវបានកសាងឡើងនៅលើទ្រឹស្តីការពារខ្លួន និងការចងចាំដ៏ឈឺចាប់នៃការជ្រៀតជ្រែកពីបរទេសអស់រយៈពេលជាង ២ សតវត្សរ៍កន្លងមក

ពីសន្តិសុខប្រាក់ខែ ១៨០ដុល្លារ ក្លាយជាម្ចាស់អាជីវកម្មអាចរកចំណូលបានជិត ២ពាន់ដុល្លារ​ក្នុង​មួយ​ខែ ដោ​យ​សារ​រៀនជំនាញពី TVET

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

ពីសន្តិសុខប្រាក់ខែ ១៨០ដុល្លារ ក្លាយជាម្ចាស់អាជីវកម្មអាចរកចំណូលបានជិត ២ពាន់ដុល្លារ​ក្នុង​មួយ​ខែ ដោ​យ​សារ​រៀនជំនាញពី កម្មវិធីបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ(TVET)

ចិន​ដើរ​មួយ​ជំហាន​មុន​ក្រុមហ៊ុនលោក​ ​Elon​ ​Musk​ ​លើ​បច្ចេកវិទ្យា​វះកាត់​ដាក់​បន្ទះ​ឈីប​ភ្ជាប់​ខួរក្បាល​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 17/07/2026

​ក្រុម​គ្រូពេទ្យ​វះកាត់​ជនជាតិ​ចិន​ថ្មី​ៗ​នេះ​ ​បាន​ទទួល​ជោគជ័យ​ក្នុង​ការ​វះកាត់​ដាក់​ឧបករណ៍​ភ្ជាប់​ខួរក្បាល​នឹង​កុំព្យូទ័រ​ (​BCI​ ​ឬ​ ​brain​-​computer​ ​interface​) ​ជា​លក្ខណៈ​ពាណិជ្ជកម្ម​ដំបូង​គេ​បង្អស់​លើ​ពិភពលោក​ទៅ​លើ​អ្នកជំងឺ​ម្នាក់​

គិត​ត្រឹម​ពាក់កណ្ដាល​ឆ្នាំ​ ​២០២៦​ ​ជប៉ុន​​ផ្ដល់​ឥណទាន​សម្បទាន​ជាង​ ​៣.៥​ ​ពាន់​លាន​ដុល្លារ​ដល់​កម្ពុជា​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 17/07/2026

បើ​គិត​ត្រឹម​ពាក់កណ្ដាល​ឆ្នាំ​២០២៦​ ​ជប៉ុន​បាន​ផ្ដល់​ហិរញ្ញប្បទាន​សម្បទាន​ដល់​កម្ពុជា​ ​សម្រាប់​អនុវត្តន៍​គម្រោង​កម្មវិធី​ចំនួន ​២៥​ ​មាន​ទឹកប្រាក់​ប្រមាណ ​៣​.​៥១ ពាន់លាន​ដុល្លារ​អាម៉េរិក​

វៀតណាម រក្សាបានតំណែងជាប្រទេសសេដ្ឋកិច្ចរីកលូតលាស់លឿនបំផុតនៅក្នុងតំបន់អាស៊ាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

វៀតណាម ដែលជាប្រទេសមានព្រំប្រទល់ជាប់ជាមួយកម្ពុជា បាន និងកំពុងបង្ហាញពីមោទនភាពរបស់ខ្លួនដែលអាចកាន់តំណែងជាប្រទេសមានកំណើនសេដ្ឋកិច្ចលឿនបំផុតនៅក្នុងតំបន់អាស៊ាននាឆមាសទីមួយឆ្នាំ២០២៦

អ្នកជំនាញ​៖ ​ដំណើរទស្សនកិច្ច​ទៅ​ចិន​របស់​សម្ដេច​ធិបតី​ ​មាន​គោលដៅ​សំខាន់​ ​ទាក់ទាញ​ការ​វិនិយោគ​ និងពង្រឹងទំនាក់ទំនង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

កជំនាញ​ភូមិសាស្ត្រ​នយោបាយ​ ​និង​សេដ្ឋកិច្ច​ ​បាន​លើកឡើង​ថា​ ​ដំណើរទស្សនកិច្ច​ទៅ​ចិន​របស់​សម្តេច​ធិបតី​ ហ៊ុន​ ​ម៉ាណែត ​នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ ​ផ្តោតសំខាន់លើការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និងទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ ​ពិសេស​ គឺ​គោលដៅ​ទាក់ទាញ​វិនិយោគិន​ចិន ​ឱ្យ​មក​បណ្ដាក់ទុន​បន្ថែម​នៅ​កម្ពុជា

Leave a Reply

Your email address will not be published.Required fields are marked *