ភ្នំពេញ៖ ការធ្វើពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា ក្នុងរយៈពេល៨ខែនេះ ឆ្នាំ ២០២២ មានទឹកប្រាក់សរុប ប្រមាណ ៣៧,៤ពាន់លានដុល្លារ កើនឡើងប្រមាណ ២១,៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២១ ខណៈការនាំចូលទំនិញមកកម្ពុជា គិតជាតម្លៃ ២១,៧៦ពាន់លានដុល្លារ ហើយការនាំចេញទំនិញទៅក្រៅប្រទេសវិញមានតម្លៃ ១៥,៦៤ពាន់លានដុល្លារ។ យោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ការនាំចេញទំនិញរបស់កម្ពុជាទៅទីផ្សារអន្តរជាតិ ក្នុងចំនួនទឹកប្រាក់សរុប ដែលមានតម្លៃ ១៥,៦៤ពាន់លានដុល្លារ កើនក្នុងអត្រា ២៦,៣ភាគរយបើធៀបនឹងគ្រាដូចគ្នាកាលពីឆ្នាំ ២០២១ មានប្រមាណ ១២,៣៨ពាន់លានដុល្លារ។ ចំណែកការនាំចូលទំនិញមកកម្ពុជាវិញ មានតម្លៃរហូតដល់ជាង ២១,៧៦ពាន់លានដុល្លារកើនឡើងប្រមាណ ១៨,៣ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២១ ដែលមានតម្លៃប្រមាណ ១៨,៤០ពាន់លានដុល្លារ។

កម្ពុជានាំចេញនូវមុខទំនិញសំខាន់ៗដែលមានដូចជា សម្លៀកបំពាក់ ស្បែកជើងកាបូប គ្រឿងសង្ហារិម កៅស៊ូ បំណែកគ្រឿងអគ្គីសនី និងម៉ាស៊ីន ឈើ ធញ្ញជាតិ ផ្លៃឈើ ស្ពាន់ ប្រដាប់ប្រដារក្មេងលេង និងសម្ភារៈវាយនភ័ណ្ឌកែច្នៃរួចផ្សេងទៀត។ រីឯមុខទំនិញនាំចូលសំខាន់ៗវិញមានដូចជា គុជខ្យងធម្មជាតិ ត្បូងមានតម្លៃរ៉ែ យានយន្តគ្រប់ប្រភេទ គ្រឿងចក្រ អាលុយមីញ៉ូម ដែក កប្បាស ក្រដាស ឱសថ ស្បែកសត្វ និងជី ។
គួរបញ្ជាក់ថា ចិនឈរនៅលំដាប់លេខរៀងទី១ ដែលមានទំហំពាណិជ្ជកម្មច្រើនជាងគេជាមួយកម្ពុជាខណៈអាមេរិកឈរនៅលំដាប់លេខទី២ តាមពីក្រោយដោយវៀតណាមឈរនៅលំដាប់លេខរៀងទី៣ ។ ទន្ទឹមនឹងនេះថៃឈរនៅលំដាប់លេខរៀងទី៤ ហើយសិង្ហបុរីឈរនៅលំដាប់លេខរៀងទី៥ ។ ទាំងនេះជាលំដាប់ថ្នាក់ប្រទេសមានទំហំពាណិជ្ជកម្មច្រើនជាមួយកម្ពុជា។ ទាក់ទងនឹងអតិរេកពាណិជ្ជកម្មរវាងការនាំចេញ និងការនាំចូលរបស់កម្ពុជា ប្រធាននាយកដ្ឋានសេដ្ឋកិច្ចអន្តរជាតិនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា បណ្ឌិត ហុង វណ្ណៈ បានប្រាប់ AMS ថា រាជរដ្ឋាភិបាលកម្ពុជា និងស្ថាប័នពាក់ព័ន្ធបាន និងកំពុងគិតអំពីបញ្ហាតុល្យភាពពាណិជ្ជកម្មនេះ។
លោកបណ្ឌិតបានបន្តថា កត្តាទី១-ដោយសារប្រទេសយើងជាប្រទេសអភិវឌ្ឍន៍ ដែលកំពុងស្ថិតនៅក្នុងអ្វីដែលត្រូវការជាចាំបាច់នូវការកសាង ច្រវាក់ផលិតកម្ម ប្រព័ន្ធផ្គត់ផ្គង់ថ្មី ហើយបើធៀបទៅនឹងប្រទេសក្នុងតំបន់ ជាប្រទេសកំពុងអភិវឌ្ឍន៍ យើងមានតម្រូវការវត្ថុធាតុដើម និងនាំចូលទំនិញចាំបាច់មួយចំនួន ហើយដោយឡែកការនាំចេញយើងពុំមានផលិតផលច្រើនសម្រាប់ការនាំចេញនៅឡើយទើបធ្វើឱ្យមានអតុល្យភាពនៃជញ្ជីងពាណិជ្ជកម្មនេះ។

លោកបណ្ឌិតបានឱ្យដឹងទៀតថា កត្តាទី២-អតុល្យភាពនេះ យើងត្រូវគិតថា នៅក្នុងកិច្ចអន្តរជាតិ មិនចាំបាច់ឱ្យមានភាពស្មើនោះទេ មិនតម្រូវថាដាច់ខាតតម្រូវឱ្យមានភាពស្មើគ្នានោះទេ ឱ្យតែយើងមានការផលិត មានការប្រុងប្រយ័ត្ន ហើយកសាងប្រព័ន្ធខ្សែចង្វាក់ផលិតកម្មយើងគ្រប់គ្រាន់តាំងពី SME និងឧស្សាហកម្មធុនមធ្យម រួមទាំងទំនិញកសិផលរបស់យើងដែលយើងមានសក្កដានុពលលើវិស័យនេះស្រាប់។ ពោលគឺកម្ពុជាត្រូវតែខិតខំធ្វើពិពិធកម្មផលិតកម្មរបស់ខ្លួនឱ្យកាន់តែខ្លាំងបន្ថែមទៀត ដើម្បីបន្តលើកកម្ពស់ទីផ្សារនាំចេញ និងកាត់បន្ថយការនាំចូល។
លោកបណ្ឌិត ហុង វណ្ណៈ បានមានប្រសាន៍ថា៖
“ការពង្រឹងវិស័យសេវាកម្ម ដូចជាវិស័យទេសចរណ៍ជាដើម យើងនឹងអាចជួយជំរុញនូវកំណើនសេដ្ឋកិច្ចយើងបានមួយផ្នែក យើងអាចបង្កើតតុល្យភាពនៃជញ្ជូនពាណិជ្ជកម្ម ទាំងវិស័យឧស្សាហកម្មធុនមធ្យម រួមជាមួយនឹងខ្សែចង្វាក់ផលិតកសិផល ដែលជាសក្តានុពលនៃប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុកឱ្យបានច្រើននោះ ដែលយើងអាចបង្កើននូវការនាំចេញបានដែរ”
លោកបណ្ឌិ បានលើកឡើងថា កម្ពុជាមានឧស្សាហកម្មធុនមធ្យម ដូចជា រោងចក្រដំឡើងរថយន្ត បង្គំអគ្គិសនី តំឡើងកង់ និងផលិតកង់ឡានជាដើម ដែលច្រវ៉ាក់ផលិតកម្មទាំងអស់ហ្នឹង យើងត្រូវយកចិត្តទុកដាក់ និងបង្កើនការនាំចេញបាន រួមទាំងកម្លាំងនៃការទាក់ទាញវិនិយោគិនមកពីប្រទេសចិន ប្រទេសជប៉ុន កូរ៉ និងបណ្តាប្រទេសមួយចំនួន ដែលអាចរួមចំណែកនាំចេញបានកាន់តែច្រើន។
លោកបណ្ឌិតហុង វណ្ណៈបានគូសបញ្ជាក់ថា យើងចាំបាច់ខិតខំពង្រឹងក្នុងការផលិត ដើម្បីជំរុញកំណើនទំហំពាណិជ្ជកម្មអន្តរជាតិ ក្នុងការនាំចេញ ដើម្បីអាចបញ្ជាក់ថា កម្ពុជាបាននឹងកំពុងក្លាយជាប្រទេសដែលដើរតួនាទីកាន់តែសំខាន់នៅក្នុងចង្វាក់ផ្គត់ផ្គង់ពិភពលោក តាមរយៈកំណើនការនាំចេញកាន់តែច្រើន ហើយជួយកាត់បន្ថយគម្លាតជញ្ជីងពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជាឱ្យរួមតូចជាងមុន៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ
៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤
ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក
៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់
រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 10/04/2026
ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។




វិថីហិរញ្ញវត្ថុ





















Account
Security
Favourite Content