ភ្នំពេញ ៖ ប្រព័ន្ធបាគង ស្ថិតក្រោមការគ្រប់គ្រងរបស់ធនាគារជាតិនៃកម្ពុជា បាន និងកំពុងបំពេញមុខងារកាន់តែសម្បូរបែបជូនដល់អ្នកប្រើប្រាស់ ខណៈគិតត្រឹមខែឧសភា ដើមឆ្នាំនេះ ការទូទាត់តាមប្រព័ន្ធបាគងជាប្រាក់រៀលកើនប្រមាណ ៨ ដង និងជាប្រាក់ដុល្លារអាមេរិកកើនប្រមាណ ៧ ដង។
យោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា បានឱ្យដឹងថា ប្រព័ន្ធបាគង មានគ្រឹះស្ថានជាសមាជិកចំនួន ៣៥ ក្នុងចំណោមសមាជិកសរុប ៦២ គ្រឹះស្ថាន បានដាក់ដំណើរការជាផ្លូវការនូវប្រព័ន្ធបាគង ក្នុងនោះរួមធនាគារពាណិជ្ជចំនួន ២២ ធនាគារឯកទេស ១ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ ៥ និងគ្រឹះស្ថានផ្តល់សេវាទូទាត់សង ៧។
របាការណ៍បានបញ្ជាក់ថា គិតត្រឹមខែឧសភា ដើមឆ្នាំ ការទូទាត់តាមប្រព័ន្ធបាគងជាប្រាក់រៀលកើនប្រមាណ ៨ ដង ដល់ ៣,៤ ទ្រីលានរៀល (១,៦ លានប្រតិបត្តិការ) និងជាប្រាក់ដុល្លារអាមេរិកកើនប្រមាណ ៧ ដង ដល់ ៣,៧ ពាន់លានដុល្លារអាមេរិក (៦,៥ លានប្រតិបត្តិការ)។
ធនាគារជាតិនៃកម្ពុជាបានឱ្យដឹងថា ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធទូទាត់ត្រូវបានធ្វើទំនើបកម្ម ដើម្បីឆ្លើយតបទៅនឹងតម្រូវការសេដ្ឋកិច្ច និងការធ្វើសមាហរណកម្មក្នុងតំបន់។ ប្រព័ន្ធផាត់ទាត់ជាតិ និងប្រព័ន្ធសេវាទូទាត់រហ័ស បាន និងកំពុងបន្តធ្វើបច្ចុប្បន្នភាពដោយបន្ថែមមុខងារចាំបាច់មួយចំនួន ដើម្បីសម្រួលដល់គ្រឹះស្ថានជាសមាជិក និងអ្នកប្រើប្រាស់។
ធនាគារជាតិបានឱ្យដឹងទៀតថា ៖
“ប្រព័ន្ធបាគងត្រូវបានធ្វើឱ្យប្រសើរឡើង និងអាចបំពេញមុខងារកាន់តែសម្បូរបែប។ ជាមួយគ្នានេះ កម្មពិធីបណ្តុះបណ្តាល និងការផ្សព្វផ្សាយអំពីប្រព័ន្ធបាគង និងចំណេះដឹងឌីជីថលត្រូវបានរៀបចំជូនមន្ត្រីធនាគារជាតិនៃកម្ពុជាសាខាខេត្ត គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងសាធារណជននៅខេត្តកំពង់ចាម និងខេត្តព្រះសីហនុ ដើម្បីជំរុញការប្រើប្រាស់ប្រព័ន្ធបាគង និងសេវាទូទាត់ឌីជីថលប្រកបដោយសុវត្ថិភាព និងនិរន្តរភាព ដោយសារចំណេះដឹងឌីជីថលជាធាតុសំខាន់មួយក្នុងការជំរុញបរិយាប្នហិរញ្ញវត្ថុ និងបរិវត្តកម្មឌីជីថល”
សូមបញ្ជាក់ថា បាគងគឺជាប្រព័ន្ធទូទាត់បែបទំនើបថ្មីមួយ ដោយតភ្ជាប់ធនាគារ គ្រឹះស្ថានហិរញ្ញវត្ថុ និងក្រុមហ៊ុនផ្តល់សេវាទូទាត់នៅកម្ពុជា ដើម្បីអនុញ្ញាតឱ្យអតិថិជនអាចធ្វើប្រតិបត្តិការហិរញ្ញវត្ថុតាមរយៈកម្មវិធីទូរស័ព្ទ ពីធនាគារមួយទៅធនាគារមួយទៀត ឬពីក្រុមហ៊ុនផ្តល់សេវាទូទាត់ណាមួយទៅសមាជិកដទៃទៀត ជាមួយនឹងភាពងាយស្រួល ឆាប់រហ័ស សុវត្ថិភាព និងចំណាយតិច ។
ទាក់ទងនឹងការទូទាត់តាមប្រព័ន្ធឌីជីថលនេះផងដែរ ការសិក្សារបស់ក្រុមហ៊ុន Visa ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមប្រព័ន្ធឌីជីថលឈានមុខគេនៅក្នុងពិភពលោក បានបញ្ជាក់ថា ប្រជាជនកម្ពុជាចំនួនប្រមាណ ៣២ ភាគរយ គ្រោងនឹងឈប់ប្រើប្រាស់សាច់ប្រាក់សុទ្ធ បន្ទាប់ពីការកើតឡើងនៃជំងឺរាតត្បាតកូវីដ១៩។ ការសិក្សានេះបានបង្ហាញពីការផ្លាស់ប្តូរយ៉ាងលឿនពីការប្រើប្រាស់សាច់ប្រាក់សុទ្ធ ទៅជាការទូទាត់តាមរយៈឌីជីថល និងតាមរយៈបច្ចេកវិទ្យា Contactless ជាពិសេសគឺតាមរយៈ QR កូដ និងកាបូបអេឡិចត្រូនិច (e-Wallet)។
ជំងឺរាតត្បាតកូវីដ បានពន្លឿននូវការទូទាត់តាមរយៈឌីជីថលក្នុងចំណោមអ្នកប្រើប្រាស់នៅកម្ពុជា ដោយសារពួកគេជឿជាក់ថា ការមិនប្រើប្រាស់សាច់ប្រាក់សុទ្ធ នឹងធ្វើឱ្យសង្គមកាន់តែមានអនាម័យ (មានប្រមាណ ៤៣%) កាន់តែមានប្រសិទ្ធភាព (មានប្រមាណ៣៩%) និង ល្អសម្រាប់បរិស្ថាន (ប្រមាណ៣៧%) ។
ចាប់តាំងពីមានការរីករាលដាលនៃជំងឺរាតត្បាតកូវីដ១៩ ការប្រើសាច់ប្រាក់សុទ្ធបានធ្លាក់ចុះ ២២ ភាគរយ បើធៀបទៅនឹងឆ្នាំមុនៗ។ អ្នកប្រើប្រាស់កម្ពុជាម្នាក់ក្នុងចំណោមប្រាំនាក់ បានព្យាយាមសាកល្បងឈប់ប្រើសាច់ប្រាក់សុទ្ធ ហើយជាលទ្ធផលស្ទើរតែពាក់កណ្តាល (ប្រមាណ៤៦%) អះអាងថា ពួកគេអាចឈប់ប្រើសាច់ប្រាក់សុទ្ធ បានយូររហូតដល់ទៅជាងមួយសប្តាហ៍។ ក្នុងចំណោមអ្នកដែលមិនបានសាក្បងឈប់ប្រើសាច់ប្រាក់សុទ្ធ មានប្រហែល ២៩ ភាគរយ មានជំនឿចិត្តថា ពួកគេអាចពឹងផ្អែកលើជម្រើសនៃការទូទាត់ប្រាក់ដោយមិនប្រើសាច់ប្រាក់សុទ្ធបានរហូតដល់ទៅមួយខែ ឬយូរជាងនេះ។
តាមរយៈការសិក្សាក៏បានបង្ហាញពីសន្ទុះនៃការទទួលយកការទូទាត់ដោយមិនប្រើសាច់ប្រាក់សុទ្ធ និងតាមរយៈឌីជីថលផងដែរ ជាពិសេសតាមរយៈការប្រើកាត និង QR កូដ។ បច្ចុប្បន្ន ៣៨ ភាគរយ នៃប្រជាជនកម្ពុជា ជ្រើសយកការទូទាត់តាមរយៈកាត ហើយស្ទើរតែ ៧នាក់ ក្នុងចំណោម ១០នាក់ (ស្មើរ ៦៨%) កំពុងប្រើទាំងកាបូបអេឡិចត្រូនិច និង កាត ដែលនេះបង្ហាញពីចំណូលចិត្តនៃការប្រើប្រាស់របស់ពួកគេទៅថ្ងៃអនាគត។ ទន្ទឹមនឹងនេះ ការទូទាត់តាមរយៈ QR កូដ មានការកើនឡើងបីដងក្នុងមួយឆ្នាំ ដែលបច្ចុប្បន្ននេះអ្នកប្រើប្រាស់មានចំនួន ៣៦ ភាគរយ នៅក្នុងប្រទេសកម្ពុជាបាននឹងកំពុងប្រើប្រាស់វា។ ការទូទាត់តាមរយៈ QR កូដ គឺជាទម្រង់ទូទាត់ប្រាក់ដែលពេញនិយមបំផុតដែលស្ថិតនៅលំដាប់ទីពីរនៅក្នុងចំណោមជម្រើសនៃវិធីសាស្រ្តទូទាត់ប្រាក់ទាំងអស់ ជាពិសេសនៅក្នុងផ្សារទំនើប នឹងហាងលក់ទំនិញ។ អ្នកប្រើប្រាស់ បានបង្ហាញពីទំនោរចិត្តលើការប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ ព្រោះវាជាជម្រើសដ៏ល្អដែលមានបញ្ជូលមុខងារទូទាត់ប្រាក់ភ្ជាប់ជាមួយ។ ធនាគារឌីជីថល ក៏បានចាប់ដៃគូជាមួយធនាគារបែបប្រពៃណីផងដែរ ខណៈដែល ៦០ភាគរយ នៃអ្នកប្រើប្រាស់ឥឡូវនេះ ប្រើប្រាស់កម្មវិធីធនាគារចល័ត នឹងបានកោតសរសើរដល់សុវត្ថិភាពនៃការទូទាត់តាមរយៈទូរស័ព្ទដៃ (៥១%) ព្រមទាំងអត្ថប្រយោជន៍សុខភាពដែលទាក់ទងនឹងការកាត់បន្ថយការប្រាស្រ័យទាក់ទងដោយផ្ទាល់ (៥០%)៕
ជីវប្រវត្តិ: លោកមានបទពិសោធន៍ជិត ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍ វិទ្យុ និងកាសែតផ្នែកសេដ្ឋកិច្ច អប់រំ និងសង្គម។ បច្ចុប្បន្នលោកជានិពន្ធនាយកសារព័ត៌មាន AMS Economy និង AMS Education។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧Manulife និង AUPP រួមគ្នាលើកកម្ពស់ការអប់រំ និងសុវត្ថិភាពហិរញ្ញវត្ថុនៅកម្ពុជា
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 17/05/2025
ក្រុមហ៊ុន Manulife Cambodia និង សកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) បានចុះ MOU ដើម្បីបង្កើតភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីបង្កើតឱកាសដ៏មានតម្លៃសម្រាប់និស្សិត អ្នកជំនាញ និងសហគមន៍កាន់តែទូលំទូលាយ
អគ្គិសនីកម្ពុជា៖ អត្រាផ្គត់ផ្គង់អគ្គិសនីលំនៅឋានកើនជាង៩៥% ខណៈតាមបណ្តាភូមិមានអគ្គិសនីប្រើ១០០%
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/05/2025
អគ្គនាយកអគ្គិសនីកម្ពុជាបានឱ្យដឹងថា កម្ពុជាសម្រេចបានអត្រាផ្គត់ផ្គង់អគ្គិសនីដល់លំនៅឋានប្រមាណ៩៥,២៤%ពីបណ្តាញជាតិ ដែលមានស្ថិរភាពរួចហើយ និងនៅតាមភូមិ១០០%
ថៃ រឹបអូសសំណល់អេឡិចត្រូនិកខុសច្បាប់របស់អាមេរិកជាង២០០តោន នៅផែទំនិញក្នុងទីក្រុងបាងកក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/05/2025
ក្រុមមន្ត្រីជំនាញនៃប្រទេសថៃកាលពីថ្ងៃពុធសប្តាហ៍នេះបានប្រកាសថា ខ្លួនបានបើកប្រតិបត្តិការបង្ក្រាប និងរឹបអូសបានប្រភេទសំណល់អេឡិចត្រូនិកដែលនាំចូលពីប្រទេសអាមេរិកក្នុងបរិមាណរហូតដល់ទៅ ២៣៨តោន នៅឯផែស្តុកទំនិញនាទីក្រុងបាងកក
ការលក់រថយន្តចិន BYD យកឈ្នះលើក្រុមហ៊ុនរថយន្តជប៉ុន Toyota នៅក្នុងប្រទេសសឹង្ហបុរី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/05/2025
BYD លក់រថយន្តបានចំនួន ៣ ០០២ គ្រឿង ឬ ស្មើរនឹង ២០% នៃការលក់រថយន្តសរុបនៅក្នុងប្រទេសសិង្ហបុរីក្នុងរយៈពេលបួនខែដំបូងក្នុងឆ្នាំនេះ និងបានយកឈ្នះក្រុមហ៊ុនតូយ៉ូតាដែលលក់រថយន្តចំនួន ២ ០៥០ គ្រឿង