ការបង្ក្រាប​អំពើ​ឆបោក​តាមអនឡាញ អាចធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ច​រយៈពេល​ខ្លី តែផ្ដល់​ផល​ចំណេញរយៈពេលវែង

ភ្នំពេញ ៖ រាជរដ្ឋាភិបាល​កម្ពុជា​ បានប្ដេជ្ញា​ក្នុងកា​របង្ក្រាបឱ្យបាននូវ​ការឆបោក​តាមប្រព័ន្ធបច្ចេកវិទ្យា​​នៅក្នុង​ប្រទេស​កម្ពុជា​ឱ្យខាងតែបាន ដោយបានដាក់ចេញ​នូវវិធានការ​ក្ដៅចំពោះមុខ​ដើម្បី​អនុវត្ត​ន៍ប្រកបដោយប្រសិទ្ធភាពខ្ពស់។ តាមរយៈការ​ចុះបង្ក្រាបអំពើឆបោក​តាមអនឡាញនេះ អ្នកជំនាញអចលនទ្រព្យ និងមន្ត្រីជាន់ខ្ពស់​កម្ពុជា​បានលើកឡើង​ស្រដៀង​គ្នាថា វា​នឹងធ្វើឱ្យប៉ះពាល់ផល​ប្រយោជន៍រយៈពេលខ្លី ប៉ុន្តែ​វា​នឹង​ផ្ដល់​ផល​ចំណេញមកវិញរយៈពេលវែង ។​

នៅក្នុង​វេទិកា​សាធារណៈកាលពីពេលថ្មីៗនេះ ឯកឧត្តម​បណ្ឌិ​តសភាចារ្យ ផាន់ ផល្លា រដ្ឋលេខាធិការក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍ថា ការ​បង្ក្រាប​អំពើ​ឆបោក​តាមប្រព័ន្ធបច្ចេកវិទ្យា​​នៅកម្ពុជា​ អាចនឹងប៉ះពាល់ដល់សេដ្ឋកិច្ច និង​ទេសចរណ៍​រយៈពេលខ្លី ប៉ុន្តែវានឹងផ្ដល់​ផល​ប្រយោជន៍ត្រឡប់មកវិញ​ដល់សេដ្ឋកិច្ច​ និងទេសចរណ៍កម្ពុជាក្នុងរយៈពេលវែង ជាពិសេសបង្កើនទំនុកចិត្តដល់បណ្តាអ្នកវិនិយោគបរទេសយ៉ាងប្រសើរ។​

ឯកឧត្តម​បានលើកឡើងថា​ ៖

«ការ​បង្ក្រាប​ការ​ឆបោក​អនឡាញ គឺជា​បច្ច័យល្អ​សម្រាប់​ការទទួលបានអ្នក​វិនិយោគពិត​ប្រាកដ​ អ្នកទេសចរបរទេស​ដែល​ចូលមកទស្សនា​ពិត​ប្រាកដ​ ប៉ុន្តែភ្លាមៗនឹងធ្វើឱ្យប៉ះពាល់​ដោយ​ចៀសមិនផុតទេ»។

ដោយឡែក សម្រាប់អ្នកជំនាញ​ក្នុងវិស័យអចលនទ្រព្យក៏បានបង្ហាញទស្សនទានស្រដៀង​នឹង​មន្ត្រីជាន់ខ្ពស់​កម្ពុជា​ផងដែរ ដោយរំពឹងថាក្រោយបង្ក្រាប​ការ​ឆបោក​អនឡាញនេះ​អស់ កម្ពុជា​នឹងទទួលបានមកវិញ​នូវ​អ្នកវិនិយោគដែល​ចូលមកវិនិយោគនៅកម្ពុជា​ពិត​ប្រាក​ដ​​ និងអ្នកទេសចរ​បរទេស​មកពីបណ្ដាប្រទេស​ផ្សេងៗឡើងវិញ ។

ឧកញ៉ា​បណ្ឌិ​ត គីម ហ៊ាង ប្រធាន KW Cambodia បាន​គាំទ្រ​ដល់រាជរដ្ឋាភិបាល​​ ​បង្ក្រាប​នូវ​ការ​ឆបោក​តាមប្រព័ន្ធបច្ចេកវិទ្យា​( Scam Online ) ​ចេញពីកម្ពុជាឱ្យអស់ ពីព្រោះថា​ប្រទេស​ដែលរីក​ចម្រើន​ទៅបានមិនមែន​មាន​ក្រុមឆបោក​តាមអនឡាញទេ ។

លោក​ថា ៖

« នៅពេលប្រទេស​កម្ពុជាបានបង្ក្រាប​ការឆបោក​តាមប្រព័ន្ធបច្ចេកវិទ្យានេះអស់ នឹងធ្វើឱ្យអ្នកវិនិយោគកាន់តែងាយស្រួល​វិនិយោគ ហើយនឹងធ្វើ​ឱ្យប្រទេស​កម្ពុជា​មានកេរ្តិ៍ឈ្មោះល្អ​ ដែលធ្វើឱ្យទេសចរបរទេស​កាន់តែច្រើន​ចូលមកទស្សនា​នៅក្នុងប្រទេស​កម្ពុជាយើង​ ។​ ការ​បង្ក្រាប​កា​រឆបោក​តាមអនឡាញនេះ ភ្លាមៗវា​នឹងធ្វើឱ្យប៉ះពាល់ អាច​ត្រឹម១ឆ្នាំ ឬយូរជាងនេះតិច​តួច ប៉ុន្តែ​នៅពេល​ដែលយើងបានសម្អាត​ប្រទេស​យើង​បានស្អាត​ហើយនោះ អ្នកវិនិយោគ និងអ្នកទេសចរ​ចូលមកក្រោយ គឺសុទ្ធតែជាអ្នកពិត​ប្រាកដ ដែលនឹងធ្វើឱ្យ​កម្ពុជា​ទទួលបានផល​ប្រយោជន៍​កាន់តែច្រើន»។​

លោក នី ជឿន អ្នករត់កង់បីម្នាក់​នៅក្រុង​ព្រះសីហនុ​ ខេត្តព្រះសីហនុ បានឱ្យដឹងថា មុនពេល​បង្ក្រាប​ការឆបោក​អនឡាញ នៅក្នុងក្រុង​ព្រះសីហនុ មានជនជាតិចិន​ និងជនបរទេស​ផ្សេងៗទៀ​ត​ច្រើន ហើយនៅពេល​ថ្ងៃទំនេរ ឬពេល​យប់​ ជនបរទេសទាំង​នោះ​បានដើរកម្សាន្ត​តាម​កន្លែង​កម្សាន្តនានា​ក្នុងក្រុងព្រះសីហនុ ធ្វើឱ្យអ្នក​រត់​កង់បី រត់តាក់ស៊ី​ រកចំណូល​បានក្រាស់ក្រែល​ក្នុងមួយថ្ងៃៗ ប៉ុន្តែក្រោយមានការ​ប្រកាស​បង្ក្រាប ជនបរទេសទាំង​នោះ បានចាកចេញពីក្រុងព្រះសីហនុ ត្រលប់ទៅប្រទេសរបស់ពួកគេវិញ ធ្វើឱ្យការ​រកប្រាក់ចំណូល​បាត់បង់​ខ្លះ ប៉ុន្តែ​ក៏នៅមានជនបរទេសដែលជាអ្នក​ទេសចរ​ អ្នកធ្វើការ​សុច្ចរឹត​បន្ត​ធ្វើការ​ និង​ស្នាក់​នៅជាធម្មតា មិនធ្វើឱ្យក្រុងព្រះសីហនុស្ងប់ស្ងាត់ខ្លាំងនោះទេ​៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ៊ុយក្រែន យល់ព្រមនាំចេញយន្តហោះដ្រូនទៅ អាមេរិក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

ប្រទេស​អ៊ុយក្រែនបានយល់ព្រមនាំចេញយន្តហោះដ្រូនទៅកាន់សហរដ្ឋអាមេរិក ដើម្បីចូលរួមក្នុងកម្មវិធីប្រកួតប្រជែង “Drone Dominance” របស់មន្ទីរបញ្ចកោណ

កូរ៉េខាងត្បូង គ្រោងលុបគោលនយោបាយ «រំសាយអាវុធនុយក្លេអ៊ែរ» បើកផ្លូវចរចាជាមួយ កូរ៉េខាងជើង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

ប្រទេសកូរ៉េខាងត្បូងគ្រោងបោះបង់ចោលគោលនយោបាយ «លុបបំបាត់អាវុធនុយក្លេអ៊ែរ» ដោយបង្វែរមកអនុវត្តយុទ្ធសាស្រ្ត «គិតសន្តិភាពជាធំ» ដើម្បីបើកផ្លូវចរចាជាមួយកូរ៉េខាងជើងសាជាថ្មី ក្នុងគោលបំណងធ្វើឱ្យឧបទ្វីបកូរ៉េគ្មានអាវុធប្រល័យលោក

កម្ពុជា​នាំចូល​មេ​គោ​ពូជ​ជាង​ ​២០០​ ​ក្បាល​ពី​អូស្រ្តាលី ​ដើម្បី​បង្កើន​ការ​ផ្គត់ផ្គង់​ទឹកដោះគោ​ក្នុង​ស្រុក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

ក្រុមហ៊ុន​គីរី​សួគ៍​ ​(​Kirisu​ ​Farm​) ​ដែល​គេ​ដឹង​ថា​ ​ជា​កសិដ្ឋាន​ចិញ្ចឹម​គោ​យក​ទឹកដោះ​ដ៏​ធំ​មួយ​នៅ​កម្ពុជា​ ​បាន​នាំចូល​មេ​គោ​ពូជ ​២២០​ ក្បាល​ បន្ថែម​ទៀត​ពី​ប្រទេស​អូស្រ្តាលី​ ​ក្នុង​ផែនការ​ផលិត​ទឹកដោះគោ​ស្រស់​ឱ្យ​បាន​បរិមាណ​កាន់តែ​ច្រើន​សម្រាប់​ផ្គង់​ផ្គង់​លើ​ទីផ្សារ​ក្នុង​ប្រទេស

ចលនាពហិការទំនិញថៃរបស់ពលរដ្ឋខ្មែរមិនថមថយឡើយ ​

ជំនួញ, ព្រឹត្តិការណ៍

• 24/07/2026

អស់រយៈពេលមួយឆ្នាំហើយ ការពហិការទំនិញថៃបានបង្ហាញប្រសិទ្ធផលយ៉ាងល្អ ជាមួយការបិទទ្វាររបស់ក្រុមហ៊ុនថៃ​នៅកម្ពុជា​ជាបន្តបន្ទាប់ និងការកើនឡើងនៃប្រជាប្រិយភាពរបស់ទំនិញក្នុងស្រុក

ការ​ជំរុញ​ទេសចរណ៍​ក្នុង​ស្រុក​ ​ជួយ​ទ្រទ្រង់​ដល់​សេដ្ឋកិច្ច​ជាតិ​ ​និង​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

ការ​ជំរុញ​ទេសចរណ៍​ក្នុង​ស្រុក​ ​គឺជា​សសរ​ស្តម្ភ​ដ៏​មាន​សារៈសំខាន់​មួយ​ក្នុង​ការ​ជួយ​ទ្រទ្រង់​សេដ្ឋកិច្ច​ជាតិ​ ​និង​ពង្រឹង​ភាព​ធន់​វិស័យ​ទេសចរណ៍​កម្ពុជា​ ​

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ ការធ្វើកសិកម្មមានប្រសិទ្ធ​​​​ភាព អាចបង្កើនប្រាក់ចំណូល និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/07/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ បានលើកឡើងថា ការធ្វើកសិកម្មមានប្រសិទ្ធ​​​​ភាព អាចបង្កើនប្រាក់ចំណូល និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ

អាម៉េរិក កំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជា ប៉ុន្តែលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

អាម៉េរិកសម្រេចកំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជាក្រោមមាត្រា៣០១ ប៉ុន្តែផ្តល់ការលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់

រដ្ឋបាល Trump ជំរុញឱ្យអារ៉ាប៊ី​សាអូឌីត ​ទទួលស្គាល់​អ៊ីស្រាអែល​ ដើម្បីអាច​ទទួលបាន​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ពី​អាមេរិក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

កិច្ចព្រមព្រៀងជា​ប្រវត្តិសាស្ត្រ​ក្នុង​ការ​ផ្តល់​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ស៊ីវិល​អាមេរិក ​ទៅ​ឱ្យ​អារ៉ាប៊ី​សាអូឌីត ​នឹង​ត្រូវ​ផ្អែក​លើ​លក្ខខណ្ឌ​ដ៏​តឹងរ៉ឹង​មួយ​ ហើយ ​រដ្ឋាភិបាល​ទីក្រុង​រីយ៉ាត​​ នៃប្រទេសអារ៉ាប៊ី​សាអូឌីត ​ចាំបាច់​ត្រូវ​តែទទួលស្គាល់​អ៊ីស្រាអែលជាផ្លូវការ

កាណាដា នឹងបង្កើនការវិនិយោគលើវិស័យហិរញ្ញវត្ថុ និងធនាគារ បន្ថែមនៅកម្ពុជា នាបំណាច់ឆ្នាំ២០២៦

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/07/2026

ប្រទេសកាណាដា បានបង្ហាញពីផែនការពង្រីកការវិនិយោគទៅលើប្រតិបត្តិការវិស័យហិរញ្ញវត្ថុ និងធនាគារនៅកម្ពុជានាដំណាច់ឆ្នាំ២០២៦ខាងមុខនេះ

សហគ្រិនខ្មែរ ពង្រីកការគាំទ្រដល់សហគ្រិន ពង្រឹងភាពជាដៃគូ និងបង្កើនឱកាសទីផ្សារ​សម្រាប់​ផលិតផលខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 24/07/2026

ក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ បានរៀបចំកិច្ចប្រជុំ​លើក​ទី២០ ដើម្បីពិនិត្យវឌ្ឍនភាពនៃការអនុវត្តកម្មវិធី និងអនុម័តគំនិតផ្តួចផ្តើមសម្រាប់ទិសដៅការងារ​ដំណាក់កាលបន្ទាប់ សំដៅពង្រឹងប្រសិទ្ធភាពនៃការគាំទ្រសហគ្រិនភាពនៅកម្ពុជា

Leave a Reply

Your email address will not be published. Required fields are marked *