ADB ប្តេជ្ញាចិត្តជួយកម្ពុជាពង្រឹងសេដ្ឋកិច្ច និងបង្កើតឱកាសថ្មីៗសម្រាប់ប្រជាពលរដ្ឋក្រីក្រ

ភ្នំពេញ៖ ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ បានជួបពិភាក្សាការងារជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយបញ្ជាក់សារជាថ្មីអំពីភាពជាដៃគូដ៏រឹងមាំរបស់ ADB ជាមួយកម្ពុជា និងការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ច ការអភិវឌ្ឍវិស័យឯកជន និងការវិនិយោគលើប្រជាពលរដ្ឋ ដើម្បីរក្សាកំណើនប្រកបដោយចីរភាព។

លោក Kanda បានមានប្រសាសន៍ថា៖

«ចំពេលដែលមានការប្រកួតប្រជែងជាសកលកាន់តែខ្លាំង ភាពជាអ្នកដឹកនាំដ៏រឹងមាំ និងការប្តេជ្ញាចិត្តចំពោះការអភិវឌ្ឍដែលផ្តោតលើពលរដ្ឋជាមូលដ្ឋានគឺជាការចាំបាច់។ ADB ប្តេជ្ញាជួយកម្ពុជា ក្នុងការពង្រឹងសេដ្ឋកិច្ច និងបង្កើតឱកាសថ្មីៗ ជាពិសេសសម្រាប់ប្រជាពលរដ្ឋក្រីក្រ និងជនងាយរងគ្រោះ»។

លោក Masato Kanda ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានពិភាក្សាគ្នាដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃការធ្វើឱ្យមានតុល្យភាពកំណើនសេដ្ឋកិច្ច ជាមួយនឹងនិរន្តរភាពអេកូឡូស៊ី និងការអភិរក្សវប្បធព្រមទាំងទទួលស្គាល់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការលើវិស័យថាមពលក្នុងតំបន់ រួមទាំងការចូលរួមរបស់កម្ពុជានៅក្នុងបណ្តាញថាមពលអាស៊ាន ដើម្បីបង្កើនលទ្ធភាពទទួលបាន និងសន្តិសុខថាមពល។

ក្នុងដំណើរទស្សនកិច្ចរបស់គាត់ លោក Kanda បានទស្សនា គម្រោងជលផលសមុទ្រ និងតំបន់ឆ្នេរប្រកបដោយចីរភាព ដែលគាំទ្រដោយមូលនិធិអភិវឌ្ឍន៍អាស៊ី ដែលកំពុងបង្កើតឡើងវិញនូវប្រព័ន្ធអេកូឡូស៊ីសមុទ្រ ជំរុញនិរន្តរភាពជលផល និងលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍តំបន់ឆ្នេរ។ ដោយជួបសំណេះសំណាលជាមួយគ្រួសារអ្នកនេសាទ និងសមាជិកសហគមន៍ផ្សេងទៀត លោកបានបញ្ជាក់សារជាថ្មីអំពីតួនាទីរបស់ ADB ជាដៃគូអភិវឌ្ឍន៍ពហុភាគីដ៏ធំបំផុតរបស់កម្ពុជា និងការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការគាំទ្រគម្រោងដែលនាំមកនូវផលជះយូរអង្វែង និងប្រកបដោយអត្ថប្រយោជន៍។

លោក Kanda ក៏បានទៅទស្សនកិច្ចវិទ្យាល័យមួយក្នុងខេត្តកែប ដែលគាំទ្រដោយ កម្មវិធីអភិវឌ្ឍន៍ វិស័យអប់រំមធ្យមសិក្សាទុតិយភូមិជំហានទី២របស់ ADB ដែលផ្តោតលើការអប់រំផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្មនិងគណិតវិទ្យា(STEM)និងលើកកម្ពស់ការពង្រឹងសមត្ថភាពសិស្សស្រី។ក្នុងកិច្ចសំណេះសំណាលជាមួយសិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូនៅទីនោះ លោក Kanda បានគូសបញ្ជាក់ពីសារៈសំខាន់នៃការផ្តល់ឱ្យយុវជននូវជំនាញចំាបាច់ដើម្បីទទួលបានជោគជ័យក្នុងទីផ្សារការងារដែលកំពុងវិវត្ត។

បន្ថែមពីនេះ លោក Kanda ក៏បានផ្លាស់ប្តូរទស្សនៈជាមួយលោកជំទាវបណ្ឌិត ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា អំពីការពង្រីកលទ្ធភាពទទួលបានសេវាធនាគារ ការបង្កើនជម្រើសនៃការទូទាត់តាមប្រព័ន្ធឌីជីថល និងការអនុវត្តគោលនយោបាយដែលជួយសហគមន៍ជនបទ និងអាជីវកម្មបង្កើតថ្មីឱ្យរីកចម្រើន។

គម្រោង ADB មានការកើនឡើងនៅកម្ពុជាដែលមានតម្លៃសរុបប្រមាណ ២,២ ពាន់លានដុល្លាររហូតមកដល់ពេលនេះ។ ក្នុងរយៈពេល ៣ ឆ្នាំកន្លងមក ការសន្យាផ្តល់ហិរញ្ញប្បទានរបស់ ADB សម្រាប់វិស័យសាធារណៈនៅកម្ពុជា មានជាមធ្យមប្រហែល ៣៥០ លានដុល្លារក្នុងមួយឆ្នាំ។យុទ្ធសាស្ត្រភាពជាដៃគូសម្រាប់​អភិវឌ្ឍន៍កម្ពុជារបស់ ADB ឆ្នាំ ២០២៤-២០២៨ គូសបញ្ជាក់ការប្តេជ្ញាចិត្តជាយុទ្ធសាស្ត្ររបស់ខ្លួនចំពោះការអភិវឌ្ឍរបស់ប្រទេស៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ្នកសេដ្ឋកិច្ច ៖ តម្លៃប្រេងនៅកម្ពុជានឹងធ្លាក់ចុះ ខណៈ​ប្រេងនៅទីផ្សារសកល​ស្រុតថ្លៃបន្តិចមកវិញ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/03/2026

សេដ្ឋវិទូបានបង្ហាញពីក្ដីរំពឹងថា តម្លៃប្រេងនៅកម្ពុជា នឹងធ្លាក់ចុះស្របពេលដែលទីផ្សារថាមពលពិភពលោកមានការប្រែប្រួលយ៉ាងខ្លាំង​ ខណៈរដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានអះអាងថា តម្លៃប្រេងឥន្ធនៈ​កម្ពុជា ពឹងផ្អែក​លើ​ថ្លៃដើម​នៃ​ការនាំចូល

ចិន បង្ហាញពិភពលោកពីស្ថិរភាពថាមពលដ៏រឹងម៉ាំទោះប្រេងឆៅឡើងលើស១០០ដុល្លារក្នុង១បារ៉ែល

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 11/03/2026

ឥទ្ធិពលនៃសង្គ្រាមដែលជំរុញឱ្យតម្លៃប្រេងឡើងថ្លៃមិនបានធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ប្រទេសចិនដូចទៅនឹងប្រទេសផ្សេងទៀតនោះឡើយ ដោយហេតុថា ប្រទេសមហាយក្សចិន មានស្តុកប្រេងយុទ្ធសាស្ត្រយ៉ាងសន្ធឹកសន្ធាប់

SME កម្ពុជា មានសក្ដានុពល ប៉ុន្តែមិនទាន់រឹងមាំពេញលេញក្នុងការប្រកួតប្រជែងពីគុណភាព

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/03/2026

បច្ចុប្បន្ន សហគ្រាសធុនតូច និងមធ្យម (SME) កម្ពុជា មានសក្ដានុពល ប៉ុន្តែបើធៀបនឹងប្រទេសជិតខាងគឺមិនទាន់រឹងមាំពេញលេញនៅឡើយក្នុងការប្រកួតប្រជែងពាក់ព័ន្ធទៅនឹងគុណភាព សោភ័ណភាពនៃការវេចខ្ចប់ និងការនាំចេញជាសកល

ក្រុមហ៊ុនដឹកជញ្ជូនធំៗដំឡើងថ្លៃ ក្រោយតម្លៃប្រេងឡើងខ្ពស់ និងត្រូវប្តូរផ្លូវដែលមានរយៈពេលយូរជាងមុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/03/2026

ភ្លើងសង្គ្រាមនៅមជ្ឈិមបូព៌ាបានធ្វើឲ្យបណ្តាក្រុមហ៊ុនដឹកជញ្ជូនធំៗនៅលើពិភពលោកដំឡើងថ្លៃដឹកជញ្ជូនដោយសារតែតម្លៃប្រេងឥន្ធនៈកើនឡើងខ្ពស់ និងត្រូវប្តូរផ្លូវក្នុងការដឹកជញ្ជូនដែលមានរយៈពេលយូរជាងមុន

បុណ្យទន្លេឆ្នាំនេះរំពឹងថា អាចស្រូបទាញទេសចរចូលទៅកម្សាន្តនៅខេត្តក្រចេះបានច្រើនកុះករ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/03/2026

អ្នកជំនាញក្នុងវិស័យទេសចរណ៍រំពឹងថា បុណ្យទន្លេក្នុងឆ្នាំ ២០២៦ ខាងមុខនេះ នឹងអាចទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិចូលទស្សនាកម្សាន្ត និងស្វែងយល់សក្ដានុពលខេត្តក្រចេះបានច្រើន

កម្ពុជា នឹងដំណើរការរោងចក្រថាមពលពន្លឺព្រះអាទិត្យធំបំផុតនៅអាស៊ីអាគ្នេយ៍ក្នុងខែនេះ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 11/03/2026

កម្ពុជា នឹងភ្ជាប់គម្រោងថាមពលពន្លឺព្រះអាទិត្យធំជាងគេនៅអាស៊ីអាគ្នេយ៍ទៅនឹងបណ្តាញអគ្គិសនីជាតិ ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ

ទឹកដោះគោស្រស់ពីម៉ាឡេស៊ី កំពុងទាញយកចំណែកទីផ្សារនៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/03/2026

ក្រុមហ៊ុនផលិតទឹកដោះគោ​ស្រស់របស់ប្រទេសម៉ាឡេស៊ី បាននិងកំពុងទាញយកចំណែកទីផ្សារនៅកម្ពុជា និងគ្រោងពង្រីកវត្តមានបន្ថែមនៅប្រទេសមួយនេះ ដែលកំពុងងាកចេញពីការប្រើប្រាស់ផលិតផលពី​ប្រទេសថៃ​ ដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ។

ចិន អាចនឹងពង្រីកពាណិជ្ជកម្មបន្ថែមទៀតជាមួយអាស៊ាន ដើម្បីជំរុញការប្រើប្រាស់ក្នុងស្រុករបស់ខ្លួន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/03/2026

ចិន អាចនឹងពង្រីកទំហំពាណិជ្ជកម្មបន្ថែមទៀតជាមួយសហគមន៍ប្រជាជាតិអាស៊ី-អាគ្នេយ៍ ហៅកាត់អាស៊ានបន្ថែមទៀត ដើម្បីសម្រេចគោលដៅរបស់ខ្លួនក្នុងការគាំទ្រដល់កំណើនសេដ្ឋកិច្ចស្របតាមផែនការរយៈពេល ៥ ឆ្នាំ

ជីកសិកម្មឡើងថ្លៃស្របពេលវិបត្តិប្រេងឥន្ទនៈកំពុងមានសម្ពាធ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/03/2026

តម្លៃជីកសិកម្មនៅលើទីផ្សារបានបង្ហាញពីសញ្ញានៃការឡើងថ្លៃជាងឆ្នាំកន្លងទៅ ដោយសារតម្លៃនៃការផលិត ក៏ដូចជាថ្លៃដឹកជញ្ជូនកើនឡើងដែលបណ្តាលមកពីវិបត្តិប្រេងឥន្ធនៈដែលលកំពុងកើតមាន និងរងសម្ពាធ

មីស៊ីលរបស់មហាអំណាចនៅតែបន្តប្លោងដាក់គ្នា កំពុងគំរាមឧស្សាហកម្មទេសចរដ៏ធំសម្បើមនៅមជ្ឈិមបូព៍ា

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/03/2026

មីស៊ីលរបស់មហាអំណាចនៅតែបន្តប្លោងដាក់គ្នា កំពុងគំរាមឧស្សាហកម្មទេសចរដ៏ធំសម្បើមនៅមជ្ឈឹមបូព៍ា ហើយអាចឈានដល់ការដួលរលំ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *