នាយិកាថ្មី ADB ប្រចាំប្រទេសកម្ពុជា នឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា និងដៃគូអភិវឌ្ឍន៍ ដើម្បីពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម

ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅថ្ងៃទី២៥ ខែវិច្ឆិកា បានតែងតាំងលោកស្រី Yasmin Siddiqi ជានាយិកាថ្មីប្រចាំប្រទេសកម្ពុជា ដោយលោកស្រីនឹងនាំមកជាមួយនូវជំនាញជាង ២៦ ឆ្នាំក្នុងវិស័យកសិកម្ម ទឹក និងអភិវឌ្ឍន៍ជនបទ រួមទាំងការបំពេញការងារ ១៦ ឆ្នាំ ជាមួយ ADB មកជួយអភិវឌ្ឍកម្ពុជា។

សេចក្តីប្រកាសព័ត៌មានរបស់ ADB បានឱ្យដឹងថា លោកស្រី Siddiqi នឹងដឹកនាំប្រតិបត្តិការរបស់ ADB នៅកម្ពុជា គ្រប់គ្រងការអនុវត្តយុទ្ធសាស្ត្រភាពជាដៃគូសម្រាប់អភិវឌ្ឍន៍កម្ពុជារបស់ ADB សម្រាប់ឆ្នាំ២០២៤-២០២៨ ដែលមានសង្គតិភាពយ៉ាងជិតស្និទ្ធទៅនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់រយៈពេលដូចគ្នា និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធដទៃទៀត ដើម្បីគាំទ្រគោលដៅរបស់កម្ពុជាក្នុងការប្រែក្លាយទៅជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់ក្នុងទសវត្សរ៍ខាងមុខ។

ក្នុងសេចក្តីប្រកាសព័ត៌មាន លោកស្រី Siddiqi បានមានប្រសាសន៍ថា៖

«ខ្ញុំមានកិត្តិយសក្នុងការទទួលបានតួនាទីនេះ ហើយត្រៀមធ្វើការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា និងដៃគូអភិវឌ្ឍន៍របស់ ADB ដើម្បីពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់ប្រទេសកម្ពុជា។ ADB បន្តប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការគាំទ្រអាទិភាពអភិវឌ្ឍន៍របស់កម្ពុជាជាពិសេ​សក្នុងការពង្រីកហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាពខ្ពស់ និង ធន់នឹងអាកាសធាតុ ជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ចដែលនាំមុខដោយវិស័យឯកជន និង លើកកម្ពស់លទ្ធភាពទទួលបានសេវាសំខាន់ៗដូចជា ការអប់រំ ការថែទាំសុខភាព និងទឹកស្អាត។»

មុនកាន់តំណែងជានាយិកាប្រចាំប្រទេសកម្ពុជា លោកស្រី Siddiqi មានតួនាទីជានាយិកាផ្នែកកសិកម្ម ស្បៀង ធម្មជាតិ និងអភិវឌ្ឍន៍ជនបទរបស់ ADB សម្រាប់តំបន់អាស៊ីកណ្តាល ខាងលិច និងខាងត្បូង។ លោកស្រីបានដឹកនាំការបង្កើត និង ការអនុវត្តគម្រោងកម្ចី និង ជំនួយបច្ចេកទេសដែលមានលក្ខណៈស្មុគស្មាញ ហើយត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយ សម្រាប់សម្មិទ្ធផលលេចធ្លោរបស់គាត់ ទាក់ទងនឹងបច្ចេកទេសប្រកបដោយនវានុវត្តន៍ និងការលើកកម្ពស់ការចូលរួមពីវិស័យឯកជន ដើម្បីពន្លឿនវឌ្ឍនភាពសម្រាប់កសិករនៅទូទាំងតំបន់អាស៊ី។

មានសញ្ជាតិអង់គ្លេស លោកស្រី Siddiqi បានបញ្ចប់ថ្នាក់អនុ បណ្ឌិតផ្នែកវិស្វកម្មធារាសាស្ត្រពីសាកលវិទ្យាល័យ Southampton និងជាវិស្វករសំណង់ស៊ីវិលវិជ្ជាជីវៈទទួលស្គាល់ដោយអន្តរជាតិ។ ភាពជាអ្នកដឹកនាំរបស់លោកស្រីបានដើរតួយ៉ាងសំខាន់ក្នុងការជំរុញគំនិតផ្តួចផ្តើមធន់នឹងអាកាសធាតុហើយគាត់ គឺជាអ្នកតស៊ូមតិយ៉ាងសកម្មសម្រាប់ការផ្តល់សិទ្ធិអំណាចដល់ស្ត្រី និង កុមារី។

ADB គឺជាធនាគារអភិវឌ្ឍន៍ពហុភាគី ឈានមុខគេមួយ ដែលគាំទ្រកំណើនប្រកបដោយបរិយា បន្ន ភាពធន់ និង ចីរភាព នៅទូទាំងអាស៊ី និងប៉ាស៊ីហ្វិក។ ដោយធ្វើការជាមួយសមាជិក និងដៃគូរបស់ខ្លួន ដើម្បីដោះស្រាយបញ្ហាប្រឈមស្មុគស្មាញរួមគ្នា ADB ប្រើប្រាស់ឧបករណ៍ហិរញ្ញវត្ថុប្រកបដោយនវានុវត្តន៍ និង ភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីផ្លាស់ប្តូរជីវិត កសាងហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាព និងការពារភពផែនដីរបស់យើង។ បង្កើតឡើងក្នុងឆ្នាំ ១៩៦៦ ADB ត្រូវបានគ្រប់គ្រងដោយសមាជិកចំនួន ៦៩ ក្នុងចំណោម ៥០ ស្ថិតក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

បណ្តាធនាគារកណ្តាលធំៗប្រមូលមាសបម្រុងពីទីក្រុងឡុងដ៍ និងទីក្រុងញូវយ៉ក ត្រឡប់មកប្រទេសកំណើតវិញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/06/2026

បច្ចុប្បន្ននេះ មាសបានក្លាយជាទ្រព្យសម្បត្តិបម្រុងដ៏ធំបំផុតនៅលើពិភពលោក ដោយសារការកើនឡើងនៃភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ និងការធ្លាក់ចុះទំនុកចិត្តលើប្រព័ន្ធហិរញ្ញវត្ថុលោកខាងលិច

កងទ័ពជើងទឹកចិន បង្ហាញរ៉ូបូតជាសត្វត្រីអាចស៊ើបការណ៍នៅក្រោមបាតសមុទ្របានយ៉ាងលម្អិត

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 17/06/2026

កងទ័ពជើងទឹកចិន បានបង្ហាញជាផ្លូវការនូវបច្ចេកវិទ្យាយោធាថ្មីមួយទៀតរបស់ខ្លួនគឺត្រីរ៉ូបូតសម្រាប់បម្រើដល់បេសកកម្មឈ្លបយកការណ៍ (Bionic Robotic Fish)

ខេត្តសក្ដានុពលចំនួន​៥ ទទួលបានគម្រោង​វិនិយោគច្រើនជាង​គេ​ក្នុង​រយៈពេល៥ខែ ដើមឆ្នាំ២០២៦

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 17/06/2026

ក្នុងរយៈពេល​៥ខែ ដើមឆ្នាំ២០២៦​ តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​​ បានអនុម័ត​គម្រោង​វិនិយោគសរុបចំនួន ​២២៥ ​គម្រោង ​ដែលមានទុន​វិនិយោគសរុប​ចំនួន​ ៣,៣ ពាន់លានដុល្លារអាម៉េរិក​

ARDB ទម្លាក់កញ្ចប់ថវិកាជាង ១០០លានដុល្លារ ដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 17/06/2026

ធនាគារអភិវឌ្ឍន៍ជនបទ(ARDB) បានសហការជាមួយដៃគូពាក់ព័ន្ធប្រកាសទម្លាក់មូលធិនិចំនួន ១០៩លានដុល្លារអាម៉េរិក សម្រាប់អនុវត្តជាផ្លូវការនូវ «កម្មវិធីហិរញ្ញប្បទានអាកាសធាតុនៅកម្ពុជា

រុស្ស៊ី ផ្តល់ឱកាសឱ្យឥណ្ឌាវិនិយោគលើតំបន់ស្តុកទុករ៉ែកម្រដ៏ធំមួយនៅស៊ីបេរី​ ឈ្មោះថា Tomtor ដែលមិនទាន់ត្រូវបានគេទាញយកផលនៅឡើយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/06/2026

រុស្ស៊ីផ្តល់ឱកាសឱ្យឥណ្ឌាចូលទៅប្រើប្រាស់ និងវិនិយោគលើតំបន់ស្តុកទុករ៉ែកម្រ Tomtor ស្ថិតនៅក្នុងសាធារណរដ្ឋ Sakha (តំបន់ស៊ីបេរី) ដែលជាប្រភពរ៉ែកម្រដ៏ធំបំផុតមួយក្នុងពិភពលោកមិនទាន់ត្រូវបានគេទាញយកផលនៅឡើយ

ធនាគារជាតិនៃកម្ពុជា និងក្រសួងប្រៃសណីយ៍ បើកយុទ្ធនាការផ្ទៀងផ្ទាត់អត្តសញ្ញាណស៊ីមកាត ជាមួយគណនីធនាគារ/គណនីទូទាត់សងប្រាក់របស់អ្នកប្រើប្រាស់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 17/06/2026

ធនាគារជាតិនៃកម្ពុជា និងក្រសួងប្រៃសណីយ៍ បើកយុទ្ធនាការផ្ទៀងផ្ទាត់អត្តសញ្ញាណស៊ីមកាត ជាមួយគណនីធនាគារ/គណនីទូទាត់សងប្រាក់របស់អ្នកប្រើប្រាស់

ទឹកឃ្មុំមានតម្រូវការកាន់តែច្រើន និងពេញនិយម សម្រាប់ធ្វើជាភេសជ្ជៈពិសានៅតាមហាងកាហ្វេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/06/2026

តម្រូវការប្រើប្រាស់ទឹកឃ្មុំ សម្រាប់ផលិតជាភេសជ្ជៈពិសាប៉ូវកម្លាំង កំពុងពេញនិយមនៅតាមហាងកាហ្វេ និងភោជ​នីយដ្ឋានានា ដោយសារប្រជាជនកម្ពុជាចាប់ផ្តើមយល់ដឹងអំពីអត្ថប្រយោជន៍នៃទឹកឃ្មុំ សម្រាប់ជំនួយសុខភាព និងប្រើប្រាស់ធ្វើជាថ្នាំសង្កូវផ្សេងៗទៀតផង

គម្លាតដ៏ធំក្នុងប្រព័ន្ធហិរញ្ញវត្ថុ ធ្វើឱ្យចិនមិនអាចវ៉ាដាច់អាម៉េរិកក្លាយជាមហាអំណាចទី ១ បាន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 17/06/2026

ខណៈពេលដែលប្រទេសចិនកំពុងបង្កើនការប្រកួតប្រជែងកាន់តែខ្លាំងឡើង ធៀបជាមួយនឹងលោកខាងលិចលើផ្នែកផលិតកម្ម និងសមត្ថភាពយោធា ប៉ុន្តែគេមើលឃើញថា គម្លាតដ៏ធំធេងមួយរវាងចិននិងអាម៉េរិកនៅតែបន្តកើតមាននៅឡើយក្នុងវិស័យហិរញ្ញវត្ថុសកល

បណ្តុះកូនទុរេនលក់ជារបរលាក់មុខ តែមានតម្រូវការខ្ពស់នៅលើទីផ្សារ

ជំនួញ, ព្រឹត្តិការណ៍

• 17/06/2026

ការបណ្តុះកូនទុរេនលក់ ជារបរមួយដែលកំពុងលាក់មុខនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែទោះជាដូច្នេះ របរនេះកំពុងមានការគាំទ្រខ្លាំងនៅលើទីផ្សារ ដោយសារកសិករខ្មែរនៅតាមបណ្តាខេត្តឆា្ងយៗ មានទំនោរ​ដាំទុរេនកាន់តែច្រើនឡើងៗ

កម្ពុជា-ធនាគារពិភពលោក ចុះកិច្ចព្រមព្រៀងឥណទានសម្បទាន ១៥០ លានដុល្លារ ដើម្បីតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

កម្ពុជា និងធនាគារពិភពលោក ​(World Bank) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទានដំណាក់កាលទីមួយ មានតម្លៃ ១៥០ លានដុល្លារអាម៉េរិក សម្រាប់គម្រោងលើកកម្ពស់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់

Leave a Reply

Your email address will not be published. Required fields are marked *