អ្នកសេដ្ឋកិច្ច ៖ ភោគផលកសិកម្មស្វាគមន៍បុណ្យចូលឆ្នាំថ្មី ជាការបង្ហាញភាពរីកចម្រើនវិស័យកសិកម្ម​នៅ​កម្ពុជា

ភ្នំពេញ៖  អ្នកជំនាញសេដ្ឋកិច្ចបានធ្វើការកត់សម្គាល់ឃើញថា ការដាក់តាំងបង្ហាញ និងសែនព្រេនភោគផលកសិកម្មក្នុងឱកាសស្វាគមន៍ទទួលទេវតាឆ្នាំថ្មីប្រពៃណីជាតិខ្មែរកន្លងទៅថ្មីៗនេះ បានបង្ហាញយ៉ាងច្បាស់​ណាស់​ថា ប្រជាពលរដ្ឋកម្ពុជា ជាពិសេសប្រជាកសិករបានទទួលផលពីការធ្វើកសិកម្មបានយ៉ាងល្អ ខណៈដែលសង្ក្រាន្តឆ្នាំនេះ ប្រជាពលរដ្ឋនៅទូទាំងប្រទេសបានចូលរួមយ៉ាងអធិកធម។

ជាការគួរឱ្យកត់សម្គាល់ សម្រាប់ការចូលរួមរីករាយនៅក្នុងសង្ក្រាន្តឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំ២០២៣នេះ គេសង្កេតឃើញថា ប្រជាពលរដ្ឋទូទាំងប្រទេសបានចូលរួមយ៉ាងសប្បាយរីករាយ ដែលក្នុងនោះមិនថាទោះជានៅទីក្រុង ឬទីជនបទ សុទ្ធតែបានរៀបចំរណ្តាប់បន្លែ ផ្លែឈើ និងភោគផលកសិកម្មយ៉ាងច្រើន ដើម្បីស្វាគមន៍ទទួលទេវតាឆ្នាំថ្មី។

លោកបណ្ឌិត ហុង វណ្ណៈ ប្រធាននាយកដ្ឋានសេដ្ឋកិច្ចអន្តរជាតិ នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជ​បណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ៖ ប្រជាពលរដ្ឋប្រើប្រាស់អនុផលព្រៃឈើ និងផល្លានុផល កសិផលផ្សេងៗជាច្រើន ក្នុងអំឡុងពេលចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ គឺជាការបង្ហាញនូវភោគផលកសិកម្មល្អ ដែលកសិករទទួលបានពីការធ្វើកសិកម្មរបស់ខ្លួន។

១- សង្គមវប្បធម៌ ៖ សារបាននៃវប្បធម៍ខ្មែរ ទាក់ទងបុណ្យចូលឆ្នាំ ការដាក់តាំងភោគផលផល្លានុផលកសិកម្ម​ ដែលប្រជាជនក្នុងស្រុកយើងបានដាំដុះ។ ការប្រើប្រាស់នូវផលិតផលដាំដុះដោយកសិករក្នុងស្រុកអាចជាការរួមចំណែកលើកទឹកចិត្តក្នុងជីវភាព ការហូបចុកប្រចាំថ្ងៃ និងសម្រាប់តម្រូវការក្នុងពិធីបុណ្យ​ មានអត្ថប្រយោជន៍ច្រើនក្នុងសកម្មភាពសេដ្ឋកិច្ចសហគមន៍ និងសង្គម ។

២- ទិដ្ឋភាពសេដ្ឋកិច្ច ៖ គេមិនអាចទប់ស្កាត់ការវិវត្តនៃកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសក្នុងតំបន់ និងពិភពលោកបាននោះទេ ជាពិសេសផ្នែកទំនើបកម្មកសិកម្ម និងតម្រូវនូវការដោះដូរ ក៏ដូចជាការនាំចូល។ និយាយជារួម វាមានផលប្រយោជន៍ទាំងសងខាង។ ចរន្តនេះជៀសមិនផុតនៃការវិវឌ្ឍវិស័យកសិកម្ម រំហូរនៃផលិតផល ដែលនាំចូល នាំចេញ ជាផ្នែកពាណិជ្ជកម្ម ជាការស្វែងរកនូវរូបិយប័ណ្ណបរទេស ក្នុងការចាក់ចូលក្នុងសេដ្ឋកិច្ច ដែលជួយជំរុញដល់ការរីកចម្រើនសេដ្ឋកិច្ចលឿន និងរហ័ស ជាពិសេស ជាសមិទ្ធផលវិជ្ជមានដែលទទួលបានពីការវិនិយោគពីបរទេសផងដែរ ។

បណ្ឌិត ហុង វណ្ណៈ ក៏បានគូសបញ្ជាក់ដែរថា ៖

“យោងតាម RCEP និងកិច្ចព្រមព្រៀងពាណិជ្ជកម្មនានា យើងនឹងទទួលបានភាពធន់ដ៏រឹងមាំ ដែលយើងអាចនាំចេញបាននូវអ្វីដែលយើងធ្វើបានទៅកាន់បរទេស ទាំងផលិតកម្មកសិកម្ម យើងផលិតបាន និងធានាបាននូវនិរន្តរភាពនៃកិច្ចពាណិជ្ជកម្មអន្តរជាតិ”

សូមបញ្ជាក់ថា ក្នុងទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរលើកទី៦ កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០​២៣​ ឯកឧត្តម យឹម ឆៃលី ឧបនាយករដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ក៏បានលើកឡើងអំពីទិវាជាតិ ដែលជ្រើសរើសយកខែមេសាជារៀងរាល់ឆ្នាំ សម្រាប់ប្រារព្ធការលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ពីព្រោះជារដូវកាលដែលបងប្អូនប្រជាជនរីករាយក្នុងការរៀបចំបុណ្យចូលឆ្នាំប្រពៃណីជាតិផង និងជាឱកាសជួបជុំញាតិមិត្តបងប្អូន ឪពុកម្តាយ ជីដូនជីតា និងនាំគ្នាទៅវត្តប្រគេនចង្ហាន់ ទេយ្យ​ទាន ទេយ្យវត្ថុ និងគ្រឿងឧបភោគបរិភោគផ្សេងៗថ្វាយព្រះសង្ឃ ដែលជាប្រពៃណីបរមបុរាណរបស់ប្រជាជនខ្មែរ។

ឯកឧត្តម យឹម ឆៃលី ឧបនាយករដ្ឋមន្រ្តី បានលើកឡើងថា ជាគោលដៅរួម គឺជួយជំរុញដល់ប្រជាជនខ្មែរក្នុងស្រុក មានភាពសប្បាយរីករាយក្នុងការដើរទស្សនាពិព័រណ៍ផលិតផលចម្រុះដ៏សម្បូរបែបរបស់បងប្អូនផលិតករខ្មែរដែលបានយកមកតាំងបង្ហាញ និងលក់ ហើយនាំគ្នាទិញ ផលិតផលខ្មែរ សម្រាប់កម្មវិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ និងទិញជាទៀងទាត់សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ ដែលអាចជំរុញការពង្រីកទីផ្សារក្នុងស្រុកឱ្យបានកាន់តែទូលំទូលាយ៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ប្រទេសអ៊ីស្លង់​ សម្រេច​ធ្វើ​ប្រជា​មតិ​មិន​ចរចា​ដើម្បី​ចូល​ជា​សមាជិក​អឺរ៉ុប​ឡើយ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រជាជន​អ៊ីស្លង់​ បាន​ធ្វើ​ការ​បោះឆ្នោត​បដិសេធ​ទៅ​នឹង​ផែនការ​ដ៏​សំខាន់​មួយ​រប់​ស​ប្រទេស​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​​ក្នុង​ការ​ស្តារ​កិច្ចចរចា​ឡើង​វិញ​ដើម្បីអាច​ចូលរួម​ជា​សមាជិក​របស់​សហ​ភាព​អឺរ៉ុប​

មន្ត្រីជាន់ខ្ពស់រុស្ស៊ីអះអាងថា អឺរ៉ុប​បង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

អ្នក​នាំពាក្យ​វិមាន​ក្រឹម​ឡាំង ​លោក​ Dmitry Peskov អះអាងថា ​អឺរ៉ុប​បានបង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ដើម្បីគ្រាន់តែជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​តែប៉ុណ្ណោះ

ទេសចរណ៍សាសនា និងវប្បធម៌ ជាចលករជំរុញយុទ្ធនាការ «រដូវកាលបៃតង» និងសេដ្ឋកិច្ចទេសចរណ៍ផ្ទៃក្នុង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

ក្រសួងទេសចរណ៍ បានពង្រីកវិសាលភាពនៃការផ្សព្វផ្សាយឱ្យកាន់តែទូលាយដើម្បីជំរុញយុទ្ធនាការ «ទស្សនាកម្ពុជារដូវកាលបៃតង» តាមរយៈការលើកកម្ពស់សក្តានុពលទេសចរណ៍បែបសាសនា និងវប្បធម៌ ដើម្បីបន្តកសាងទំនុកចិត្ត ទាក់ទាញទេសចរក្នុងស្រុក

មេដឹកនាំរុស្ស៊ី ចិន និងអ៊ីរ៉ង់ ត្រៀមជួបជុំគ្នាក្នុងកិច្ចប្រជុំកំពូល SCO ដើម្បីទប់ទល់ឥទ្ធិពលលោកខាងលិច

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីចិន លោក Xi Jinping មានផែនការជួបគ្នាដើម្បីពិភាក្សារកយុទ្ធសាស្ត្រទប់ទល់ឥទ្ធិពលលោកខាងលិច

អភិបាលខេត្ត​​ជាប់​ព្រែកជីក​ហ្វូណន​ពីររូប បង្ហាញពីសក្ដានុពល​ និងឱកាស​វិនិយោគក្នុងខេត្តរបស់ខ្លួនទៅកាន់បរទេស​ក្នុង​វេទិកា​ធំមួយ​នៅប្រទេស​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

អភិបាលខេត្ត​​ជាប់​ព្រែកជីក​ហ្វូណន​ពីររូប បង្ហាញពីសក្ដានុពល​ និងឱកាស​វិនិយោគក្នុងខេត្តរបស់ខ្លួនទៅកាន់បរទេស​ក្នុង​វេទិកា​ធំមួយ​នៅប្រទេស​ចិន​

តម្លៃប្រេងឆៅឡើងថ្លៃដល់ ៩០ ដុល្លារក្នុងមួយបារ៉ែល ក្រោយអាម៉េរិក និងអ៊ីរ៉ង់ វាយប្រហារគ្នាសាជាថ្មីដោយយោធា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

តម្លៃប្រេងឆៅនាព្រឹកថ្ងៃចន្ទ​ដើមសប្ដាហ៍នេះបានឡើងថ្លៃរហូតដល់ ៩០ដុល្លារក្នុងមួយបារ៉ែល បន្ទាប់ពីអាមេរិក បានបើកការវាយប្រហារសាជាថ្មីទៅលើមូលដ្ឋានទ័ពរបស់អ៊ីរ៉ង

Chery Cambodia នាំមកនូវបទពិសោធន៍រស់នៅបែបស៊ីវិល័យនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍រថយន្ត iCAUR Lifestyle Auto Show 829

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 31/08/2026

Chery Cambodia នាំមកនូវបទពិសោធន៍រស់នៅបែបស៊ីវិល័យនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍រថយន្ត iCAUR Lifestyle Auto Show 829

សង្គ្រាម​នៅ​អ៊ីរ៉ង់ ​កំពុង​បង្កវិបត្តិ​យ៉ាងធ្ងន់ធ្ងរ​បំផុត​មិន​ធ្លាប់​មាន​ដល់​កសិករ​អា​មេរិក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/08/2026

ដោយសារតែភ្លើងសង្គ្រាមនៅអ៊ីរ៉ង់ ក្រុមកសិករ​ជនជាតិ​អាមេរិក​​ដែល​ជា​​អ្នក​ផលិតសម្រាប់ផ្គត់ផ្គង់​ទីផ្សារ​គ្រាប់​ធញ្ញជាតិ​បាន​ធ្លាក់​ចូល​ទៅក្នុង​វិបត្តិ​ហិរញ្ញវត្ថុ​យ៉ាងធ្ងន់ធ្ងរ​បំផុត​មិន​ធ្លាប់​មាន

ឆ្នាំ២០២៦​ សមាគមលើកកម្ពស់ម្រេច​កំពត​រំពឹងទទួលបាន​ទិន្នផល ១២០តោន ​ខណៈតម្លៃបានកើនឡើង ៥ដុល្លារ​បន្ថែមទៀត​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

នៅក្នុងឆ្នាំ២០២៦​ សមាគមលើកកម្ពស់ម្រេច​កំពត​រំពឹងទទួលបាន​ទិន្នផល ១២០តោន ​ខណៈតម្លៃបានកើនឡើង ៥ដុល្លារ​បន្ថែមទៀត​

វិស័យ​ឥណទាន​ជនបទ រួម​ចំណែក​ពង្រីក​លទ្ធភាព​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ​ដល់​ពលរដ្ឋ​ជាង​ ៣​ ​ម៉ឺន​នាក់​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 28/08/2026

វិស័យ​ឥណទាន​ជនបទ​នៅ​កម្ពុជា​ ​បាន​បន្ត​ចូលរួម​ពង្រីក​លទ្ធភាព​ទទួល​បាន​ហិរញ្ញប្បទាន​សម្រាប់​សហគ្រាស​ធុន​មីក្រូ ​តូច ​និង​មធ្យម ​ដោយ​គ្រឹះស្ថាន​ឥណទាន​ជនបទបាន​ផ្តល់​ឥណទាន​ជាង​ ​២៨​ ​លាន​ដុល្លារ​អាមេរិក​ ​ដល់​ប្រជា​ពលរដ្ឋ​ជាង​ ៣ ​ម៉ឺន​នាក់​ ​គិត​ត្រឹម​ដំណាច់​ឆ្នាំ​២០២៥​