ស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា និងក្រុមហ៊ុន អប្សរា មេឌាសឺវីស (AMS) សម្ពោធដាក់ឱ្យប្រើប្រាស់មជ្ឈមណ្ឌលបំពេញការងារប្រមូលផ្តុំទំនើប

ភ្នំពេញ ៖ មជ្ឈមណ្ឌលបំពេញការងារប្រមូលផ្តុំទំនើបរបស់ស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា ព្រមទាំងក្រុមហ៊ុនអប្សរាមេឌាសឺវីស (AMS) ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ ក្រោមអធិបតី ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន។

លោកជំទាវ ឌិត នីតា ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន អប្សរា ព័ត៌មាន មានប្រសាសន៍ថា ដោយឈរលើទស្សនវិស័យប្រែក្លាយជាក្រុមហ៊ុនផ្សព្វផ្សាយព័ត៌មានដ៏មានសក្តានុពលនៅកម្ពុជា ក្នុងការបង្កើតនូវមាតិកាព័ត៌មានធំទូលាយ សំបូរបែប និងមានប្រយោជន៍ ព្រមទាំងផ្សារភ្ជាប់ជាមួយប្រជាជនគ្រប់លំដាប់ថ្នាក់ ទាំងក្នុងប្រទេស និងលើពិភពលោក ក្រុមហ៊ុន AMS បានបង្កើតមជ្ឈមណ្ឌលបំពេញការងារប្រមូលផ្តុំ ទំនើប ដោយបំពាក់ជាមួយនឹងសម្ភារៈការិយាល័យទំនើប កន្លែងបំពេញការងារធំទូលាយ និងមានស្ទូតឌីយ៉ូផលិតកម្មវិធីវិទ្យុ-ទូរទស្សន៍ និងការផ្សាយផ្ទាល់ ដែលរៀបចំឡើងតាមស្តង់ដារបច្ចេកវិទ្យា Full-HD និងអាចផលិតជារូបភាព 4K ដែលផ្តល់នូវសក្តានុពលខ្ពស់ ក្នុងការលើកកម្ពស់អាជីវកម្មនៅកម្ពុជាឲ្យទាន់និន្នាការបច្ចេកវិទ្យា ជាមួយបណ្តាប្រទេសក្នុងតំបន់ និងសកលលោកផងដែរ។

លោកជំទាវបានបន្តថា ៖ អស់រយៈពេល ៣០ ឆ្នាំមកហើយ រាប់តាំងពីដើមទសវត្សន៍៩០ មកដល់បច្ចុប្បន្ន ស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា បានឈរជើងឆ្លងកាត់ប្រវត្តិសាស្រ្ត រួមចំណែកជាមួយប្រជាជនកម្ពុជា ផ្សព្វផ្សាយមាតិការព័ត៌មាន អប់រំ កម្សាន្ត និងកីឡា យ៉ាងទូលំទូលាយតាមរយៈប្រព័ន្ធផ្សព្វផ្សាយ វិទ្យុ (FM97 MHz & FM99 MHz) ទូរទស្សន៍អប្សរាប៉ុស្តិ៍លេខ១១ (TV11)។ ក្នុងនោះ ស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា បានឆ្លងកាត់ដំណាក់កាលសំខាន់ៗនៃប្រវត្តិសាស្រ្តជាច្រើន ជាពិសេសការប្រែប្រួលនៃសង្គម-សេដ្ឋកិច្ច នៃប្រទេសកម្ពុជា ដែលរហូតដល់ពេលនេះ បានប្រែក្លាយប្រព័ន្ធផ្សាយទូរទស្សន៍ ពីSD មក Full-HD និងត្រៀមចូលឌីជីថល តាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

ជាមួយគ្នានេះ ដោយមើលឃើញថាប្រព័ន្ធឌីជីថលបាននិងកំពុងមានការជឿនលឿន និងនិយមប្រើប្រាស់នាពេលបច្ចុប្បន្ន ក្រុមហ៊ុនអប្សរាមេឌាសឺវីស AMS បានបង្កើតឡើងនូវប្រព័ន្ធផ្សព្វផ្សាយទំនើបតាមបែបឌីជីថលឈ្មោះថា AMS កាលពីឆ្នាំ២០២០។ បណ្តាញផ្សព្វផ្សាយ AMS បានកសាងឡើង ដោយបំពាក់ជាមួយនឹងសម្ភារបច្ចេកទេសស្របតាមបរិបទនិងគោលគំនិតនុវានុវត្ត ដូចនៅតាមបណ្តាប្រទេសជឿនលឿននានាលើសកលលោក ដើម្បីបំពេញតាមតម្រូវការ រសជាតិថ្មី ដល់ទីផ្សារក្នុងស្រុកនាពេលបច្ចុប្បន្ន។

AMS ក្នុងរយៈពេល៣ឆ្នាំមកនេះ បានក្លាយជាដៃគូរដ៏ចម្បងមិនអាចខ្វះបានសម្រាប់ការសហការផ្សព្វផ្សាយ ការរៀបចំនិងផលិកម្មវិធី ព្រឹត្តិការណ៍ធំៗជាមួយក្រសួង ស្ថាប័ន គ្រឹះស្ថានសាធារណៈ និងឯកជន។ AMS បានក្លាយជាក្រុមហ៊ុនផ្សព្វផ្សាយព័ត៌មាន ដ៏មានសក្តានុពល ក្នុងការបង្កើតនូវមាតិកាព័ត៌មាន ធំទូលាយ សំបូរបែប និងមានអត្ថប្រយោជន៍ ព្រមទាំងផ្សារភ្ជាប់ជាមួយប្រជាជនគ្រប់លំដាប់ថ្នាក់ ទាំងក្នុងប្រទេស និងលើពិភពលោក។

AMS ផ្ដោតសំខាន់លើការផលិតមាតិកា និងផ្សព្វផ្សាយតាមរយៈប្រព័ន្ធឌីជីថល រួមមាន៖

  • បណ្ដាញព័ត៌មានអប់រំ (AMS Education)
  • បណ្ដាញព័ត៌មានសេដ្ឋកិច្ច (AMS Economy)
  • បណ្ដាញព័ត៌មានអរិយធម៌ខ្មែរ (AMS Khmer Civilization)
  • បណ្ដាញព័ត៌មានកីឡា (AMS Sports)
  • បណ្ដាញព័ត៌មានកម្សាន្ត (AMS Infotainment)
  • បណ្ដាញព័ត៌មានខ្លីខ្លឹមខ្លាំង (AMS One Minute)

ដើម្បីសម្រេចតាមទស្សនៈវិស័យរួម ជាក្រុមហ៊ុនផ្សព្វផ្សាយព័ត៌មានដ៏មានសក្តានុពលក្នុងការបង្កើតនូវមាតិកាព័ត៌មាន ធំទូលាយ សំបូរបែបនិងមានប្រយោជន៍ សម្រាប់ប្រជាជនគ្រប់រូប AMS បានបង្កើតពិសេសជាច្រើនផ្សេងទៀត ដូចជា AMS Politico 360 AMS សច្ចធម៌ប្រវត្តិសាស្ត្រ កម្ពុជាមាតុភូមិខ្ញុំ ជាដើម។ កន្លងមកនេះដែរ AMS បានសហការជាមួយបណ្តាញទស្សន៍ឌីជីថល ទូរទស្សន៍ផ្កាយរណប ទូទស្សន៍ខ្សែកាបនៅរាជធានីភ្នំពេញ និងនៅបណ្តាខេត្តមួយចំនួន និងទូរទស្សន៍ក្នុងស្រុកជាច្រើនទៀត ដើម្បីពង្រីកសក្តានុពលនៃការផ្សព្វផ្សាយរបស់យើងកាន់តែធំទូលាយ។ លើសពីនេះ AMS ទទួលបានការសហការផ្លាស់ប្តូរព័ត៌មាន ក៏ដូចកម្មវិធីផ្សាយជាមួយវិទ្យុនិងទូរទស្សន៍បរទេសមួយចំនួន ដូចជាវិទ្យុនិងទូរទស្សន៍មជ្ឍិមចិន តាមរយៈវិទ្យុមិត្តភាពកម្ពុជា-ចិន វិទ្យុបារាំងអន្តរជាតិ រួមទាំងស្ថាប័ន ផលិតកម្មល្បីៗ ដូចជា ក្រុមផលិត Influencers ជាដើម។

និយាយជារួម AMS មានបេសសកម្មសំខាន់ គឺផ្តល់នូវព័ត៌មាន ដែលមានគុណភាពខ្ពស់ដល់ទស្សនិកជនគោលដៅ និងសាធារណជនទូទៅទាំងក្នុងប្រទេស និងតំបន់តាមរយៈប្រព័ន្ធផ្សព្វផ្សាយទំនើប និងការប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល ធ្វើឱ្យអតិថិជន មានការរីកចម្រើន ជាមួយការប្រើប្រាស់សេវាផ្សព្វផ្សាយ និងទីផ្សាររបស់ក្រុមហ៊ុន ក្រោមមូលបទស្នូលគឺ គុណភាព ភាពស្មោះត្រង់ ក្រមសីលធម៌វិជ្ជាជីវៈ ប្តេជ្ញាចិត្ត ច្នៃប្រឌិតខ្ពស់ និងការសហការផលិតនិងផ្សព្វផ្សាយ ដើម្បីឧត្តមប្រយោជន៍រួម៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ត្រីមាសទី ១ សេដ្ឋកិច្ចចិន កើនឡើងល្អលើសពីការរំពឹងទុករហូតដល់ប្រមាណ ៥ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/04/2026

នៅក្នុងរយៈពេល៣ខែដំបូង ដើមឆ្នាំ២០២៦កន្លងទៅនេះ កំណើនសេដ្ឋកិច្ចរបស់ចិនបានកើនឡើងល្អប្រសើរ និងលើសពីការរំពឹងទុកនៅក្នុងរង្វង់ប្រមាណ ៥%

សម្តេចធិបតី ថ្លែងអំណរគុណដល់គ្រប់ភាគីដែលចូលរួមបំពេញភារកិច្ចក្នុងពិធីបុណ្យចូលឆ្នាំខ្មែរប្រកបដោយភាពរីករាយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/04/2026

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់គ្រប់ស្ថាប័ន និងភាគីពាក់ព័ន្ធទាំងអស់ដែលបានចូលរួមបំពេញភារកិច្ចយ៉ាងយកចិត្តទុកដាក់ និងធានាបាននូវបរិយាកាសសប្បាយរីករាយ សុវត្ថិភាព

ទំហំទឹកប្រាក់នាំចូលទំនិញពីប្រទេសថៃ ធ្លាក់ចុះ ៤២,៤ភាគរយ នៅត្រីមាស​ទី១ ឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/04/2026

៣ខែ ដើមឆ្នាំ២០២៦នេះ ការ​នាំចូលទំនិញពីប្រទេស​ថៃមកកាន់កម្ពុជា​ មានទំហំទឹកប្រាក់ប្រមាណ ៥១៤លានដុល្លារអាម៉េរិកប៉ុណ្ណោះ បើប្រៀបធៀបទៅនឹ​ងរយៈពេលដូចគ្នា​ក្នុងឆ្នាំ២០២៥​កន្លងទៅ​ ដែលមានទំហំរហូតដល់ ៨៩៣លានដុល្លារអាម៉េរិកនោះ

ហេដ្ឋារចនាសម្ព័ន្ធនៅមជ្ឈិមបូព៌ា អាចត្រូវការលុយប្រមាណ ៥៨ពាន់លានដុល្លារដើម្បីជួសជុលដោយសារសង្គ្រាម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/04/2026

សង្គ្រាមនៅមជ្ឈិមបូព៌ា បានធ្វើឲ្យតំបន់មួយនេះខ្ទេចខ្ទំហេដ្ឋារចនាសម្ព័ន្ធយ៉ាងធ្ងន់ធ្ងរ និងត្រូវចំណាយលុយជួសជុលសរុបដល់ទៅប្រមាណ ៥៨ ពាន់លានដុល្លារ

នាយករដ្ឋមន្ត្រីហុងគ្រីជាប់ឆ្នោតថ្មី ប្រកាសរំដោះទូរទស្សន៍រដ្ឋចេញពីឥទ្ធិពលអ្នកនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 17/04/2026

បេក្ខភាពជាប់ឆ្នោតថ្មីដែលនឹងត្រូវឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីហុងគ្រីជាផ្លូវការក្នុងពេលបន្តិចទៀតនេះ លោក Peter Magyar បានប្តេជ្ញាថា នឹងផ្អាកប្រតិបត្តិការផ្សព្វផ្សាយព័ត៌មានរបស់ស្ថានីយទូរទស្សន៍រដ្ឋ (MTVA)

ក្រុមហ៊ុន ប៉េង ហួត គ្រុប ប្រារព្ធខួប ២០ឆ្នាំ និងបង្ហាញពីវិសាលភាពនៃការរីកចម្រើនលើផ្ទៃដីអភិវឌ្ឍន៍ជិត ១,០០០ ហិកតា ជុំវិញរាជធានីភ្នំពេញ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 13/04/2026

ក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលជាសសរស្តម្ភដ៏រឹងមាំក្នុងវិស័យអភិវឌ្ឍន៍អចលនទ្រព្យនៅកម្ពុជា បានរៀបចំពិធីជប់លៀងប្រចាំឆ្នាំយ៉ាងមហោឡារិក ដើម្បីអបអរសាទរដំណើរកសាងសមិទ្ធផលអស់រយៈពេល ២ទសវត្សរ៍

លោក ត្រាំ ទទួលស្គាល់ថា តម្លៃប្រេងសាំងនៅអាម៉េរិក អាចនឹងបន្តឡើងថ្លៃខ្ពស់កប់ពពកដល់ចុងឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

តម្លៃប្រេងសាំងនៅសហរដ្ឋអាម៉េរិកនឹងនៅតែហក់ឡើងខ្ពស់កប់ពពករហូតដល់ការបោះឆ្នោតពាក់កណ្ដាលអាណត្តិនៅខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខ

ប្រធានាធិបតីឥណ្ឌូណេស៊ី Subianto​ ទៅរុស្ស៊ី ពិភាក្សាជាមួយលោក Putin លើកិច្ចព្រមព្រៀងប្រេង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Prabowo Subianto បានធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូ ដើម្បីជួបពិភាក្សាជាមួយលោក Vladimir Putin ប្រធានាធិបតីរុស្ស៊ី លើកិច្ចព្រមព្រៀងប្រេងរួមគ្នា

តម្រូវការផ្លែឈើមានកំណើនខ្ពស់សម្រាប់រៀបចំរណ្តាប់ក្នុងរដូវចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ឈានដល់រដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ប្រជាពលរដ្ឋកម្ពុជាគ្រប់ក្រុមគ្រួសារតែងរៀបចំគ្រឿងរណ្ដាប់សម្រាប់សែនទទួលទេវតាឆ្នាំថ្មី ដោយក្នុងនោះផ្លែឈើជាគ្រឿងរណ្ដាប់ ដ៏ចាំបាច់សម្រាប់រៀបចំពិធីសែន

World Bank ព្យាករថា សេដ្ឋកិច្ចនៅអាស៊ីប៉ាស៊ីហ្វិកនឹងមានអត្រាកំណើន ៤,២ ភាគរយ ក្នុងឆ្នាំនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ធនាគារពិភពលោក (World Bank) កាលពីសប្តាហ៍កន្លងទៅ ព្យាករថា កំណើនសេដ្ឋកិច្ចនៅអាស៊ីប៉ាស៊ីហ្វិកនឹងមានអត្រា ៤,២ ភាគរយក្នុងឆ្នាំនេះ ដែលធ្លាក់ចុះពីកំណើន ៥ ភាគរយក្នុងឆ្នាំ ២០២៥

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី