ធនាគារ ARDB ផ្តល់ទស្សនទានចំនួន៧ ដល់សហព័ន្ធស្រូវអង្ករកម្ពុជា និងម្ចាស់រោងម៉ាស៊ីនកិនស្រូវ-កែច្នៃអង្ករ

ភ្នំពេញ៖ អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានផ្តល់ជូននូវទស្សនទានសំខាន់ៗចំនួន៧ចំណុច ដល់សហព័ន្ធស្រូវអង្ករកម្ពុជា និងម្ចាស់រោងម៉ាស៊ីនកិនស្រូវ-កែច្នៃអង្ករ ដើម្បីជំរុញការអភិវឌ្ឍវិស័យស្រូវអង្ករកម្ពុជាកាន់តែរីកចម្រើន។ ការលើកឡើងនូវទស្សនទានសំខាន់ៗទាំងនេះ ត្រូវបានធ្វើឡើងនៅក្នុងមហាសន្និបាតសហព័ន្ធស្រូវអង្ករកម្ពុជា និងការបោះឆ្នោតជ្រើសរើសប្រធានសហព័ន្ធ ប្រធាន និងសមាជិកក្រុមប្រឹក្សាភិបាលអាណត្តិទី៥ កាលពីរសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ ។

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានមានប្រសាសន៍ថា ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នឹងនៅតែបន្តគាំទ្រដល់វិស័យស្រូវអង្កររហូតដល់គោលដៅកំណត់របស់រាជរដ្ឋាភិបាល និងសម្រេចឱ្យបាននូវចក្ខុវិស័យច្បាស់​លាស់របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា/ប្រមុខរដ្ឋស្តីទី នាពេលបច្ចុប្បន្ននេះ គឺការនាំចេញអង្ករឱ្យបាន១លានតោនក្នុងមួយឆ្នាំ និងសូមផ្តល់ជាទស្សនវិស័យមួយចំនួនដូចខាងក្រោម៖

១- ពង្រឹងការកៀរគរ និងការគ្រប់គ្រងហិរញ្ញវត្ថុ តម្លាភាព និងគណនេយ្យភាព សំដៅធ្វើឱ្យសហព័ន្ធស្រូវអង្ករឯករាជ្យផ្នែកហិរញ្ញវត្ថុពេញលេញ។

២- ចូលរួមលើកកម្ពស់ និងអភិវឌ្ឍសមត្ថភាពកសិករ ដើម្បីឱ្យក្លាយជាកសិករសហគ្រិន និងវិស័យស្រូវអង្ករទាំងមូល តាមរយៈការធ្វើស្ថាប័ននីយកម្មលើ ក/ ការងារអភិវឌ្ឍ ពូជស្រូវ ខ/ ពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ជីកសិ កម្ម និងថ្នាំពុលកសិកម្ម ប្រកបដោយគុណភាព គ/ អភិវឌ្ឍនិងធ្វើពិពាធកម្មទីផ្សារ ឃ/ ផ្នែកសហគមន៍កសិ​កម្ម និងកិច្ចសន្យាកសិកម្ម ង/ ផ្នែកកែច្នៃ និងស្តង់ដាផលិតកម្មកែច្នៃ និង ច/ ចីរភាព កសិកម្ម និងការដាំដុះ និងកិន-កែច្នៃដែលបញ្ចេញឧស្ម័នកាបូនិកទាបទៅក្នុងបរិយាកាស។

៣- សូមសហព័ន្ធស្រូវអង្ករកម្ពុជា បន្តនូវបេសកកម្មរបស់ខ្លួន និងអនុវត្តការងារឱ្យកាន់តែមានប្រសិទ្ធភាព ក្នុងការគាំទ្រដល់គ្រប់តួអង្គ ក្នុងខ្សែច្រវាក់ផលិតកម្មស្រូវអង្ករ សំដៅចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកម្ពុជា ជាពិសេសជំរុញនាំចេញអង្ករឱ្យបាន១លានតោនក្នុង១ឆ្នាំ។

៤- សូមសហព័ន្ធស្រូវអង្ករកម្ពុជា និងសមាជិកទាំងអស់ បន្តអនុវត្តនូវស្មារតីសាមគ្គីភាព ស្មារតីចែករំលែក និងស្មារតីជួយគ្នាទៅវិញទៅមក ឱ្យដូចនឹងពាក្យ ខ្មែរតែមួយ។

៥- ម្ចាស់រោងម៉ាស៊ីនកិន កែច្នៃស្រូវអង្ករទាំងអស់ និងក្រុមហ៊ុននាំចេញអង្ករ ត្រូវអភិវឌ្ឍន៍ខ្លួនឆ្ពោះទៅរក Stage II Business។ Stage II Business ឬអាចហៅម្យ៉ាងទៀតថា Growth Stage សំដៅដល់ដំណាក់កាលមួយ ដែលអាជីវកម្មទាមទារឱ្យមានការផ្លាស់ប្តូរ ទៅរកការពង្រីកវិសាលភាពប្រតិបត្តិការ ការពង្រីកវិសាលភាពទីផ្សារ ការធ្វើទំនើបកម្មប្រព័ន្ធគ្រប់គ្រង និងដំណើរការផ្ទៃក្នុង និងការពង្រឹងភាពប្រកួត ប្រជែងជាដើម។ ពោលគឺ ម្ចាស់រោងម៉ាស៊ីនកិន កែច្នៃស្រូវអង្ករ អាចពិនិត្យលទ្ធភាពពង្រីកអាជីវកម្មរបស់ខ្លួន ទៅលើការកែច្នៃ និងប្រើប្រាស់ឱ្យអស់លទ្ធភាព នូវបំណែកផ្សេងៗ ដែលនៅសល់ពីការកិនស្រូវទៅជាអង្ករ។

៦- សូមម្ចាស់រោងម៉ាស៊ីនកិន កែច្នៃស្រូវអង្ករ និងក្រុមហ៊ុននាំចេញអង្ករ ធ្វើការវិនិយោគសម្រាប់អនាគត (Investment for Future) ដែលជាការវិនិយោគមួយដែលមិនត្រឹមតែទទួលផលចំណេញសម្រាប់ពេលបច្ចុប្បន្ននោះទេ ប៉ុន្តែថែមទាំងផ្តល់ផលចំណេញដល់អ្នកជំនាន់ក្រោយដែលជាកូន ជាចៅ ឬចៅទួតរបស់របស់យើង ដែលក្នុងនោះមានមរតកជា ជំនាញ គុណតម្លៃ និងចក្ខុវិស័យ ក៏ដូចជា ចីរភាពបរិស្ថាន (sustain​ability and Enrironment) សំដៅរួមគ្នាកសាងជាតិយើងឱ្យកាន់តែមានបរិយាប័ន្ន មានចីរភាព មានភាពប្រកួតប្រជែងខ្ពស់ និងមានភាពធន់នឹងកត្តាខាងក្រៅ។

៧- សូមម្ចាស់រោងម៉ាស៊ីនកិន កែច្នៃស្រូវអង្ករ និងកសិករ ត្រូវទទួលយកទស្សនាទានថា៖ តួអង្គទាំង២ ប្រៀបបានដូចទឹកនិងត្រី ដែលមិនអាចបាត់បង់តួអង្គណា មួយបានទេ ដូចនេះ សូមមេត្តា បន្តការប្រមូលទិញស្រូវពីប្រជាកសិករជាប្រចាំឱ្យអស់លទ្ធភាពក្នុងតម្លៃសមរម្យណាមួយ ដែលអនុញ្ញាតឱ្យភាគីទាំងអស់ ក្នុងខ្សែច្រវា​ក់​​តម្លៃស្រូវអង្ករទទួលបានផលចំណេញគ្រប់ៗគ្នា។

ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានផ្តល់ជូនដល់ម្ចាស់រោងម៉ាស៊ីនកិន-កែច្នៃស្រូវអង្ករ ក្រុមហ៊ុននាំចេញអង្ករ ដែលជាសហគ្រិនទាំងអស់នូវសារសម្រាប់ការចងចាំទស្សនាទានមួយឃ្លាថា «សហគ្រិនទាំងអស់គ្នាមិនត្រឹមតែកំពុងកសាងធុរកិច្ចរបស់ខ្លួនទេ ប៉ុន្តែថែមទាំងកំពុងតែចូលរួមកសាងជាតិយើងយ៉ាងសកម្មជាមួយគ្នា» នេះហើយជាមោទនភាពជាតិរបស់សហគ្រិន និយាយឱ្យចំ គឺការខិតខំអភិវឌ្ឍន៍អាជីវកម្មរបស់ខ្លួនឱ្យបានល្អ គឺជាការកសាងជាតិឱ្យកាន់តែប្រសើរ៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សារព័ត៌មាន​កម្ពុជា​​ ៣​ ​ជួប​ជុំ​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាង​ ​១៧០ ​មកពី​ជាង​ ​១០០ ​ប្រទេស ​នៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/11/2026

ស្ថាប័ន​សារព័ត៌មាន​កម្ពុជា​ចំនួន​ ៣ ​រួម​មាន​ AMS​,​ សារព័ត៌មាន​ថ្មី​ៗ និង​សារព័ត៌មាន​ដើម​អម្ពិល ​កំពុង​ចូលរួម​ក្នុង​វេទិកា​សហប្រតិបត្តិការ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្លូវ​មួយ​ ​ខ្សែក្រវាត់​មួយ ​ឆ្នាំ​២០២៦ ​និង​វេទិកា​សហ​ប្រតិបត្តិការ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាស៊ាន​បូក​បី ​(​APT​)​ ​លើក​ទី​១២​ ​ដែល​ប្រព្រឹត្តទៅ​នៅ​ទីក្រុង​ហ្វូចូវ​ ​ខេត្ត​ហ្វូជៀន ​ប្រទេស​ចិន ​ចាប់​ពី​ថ្ងៃ​ទី​៣ ​ដល់​ថ្ងៃ​ទី​៤​ ​ខែ​វិច្ឆិកា

មជ្ឈមណ្ឌល​ F​CPC ​ទទួល​ដោះស្រាយ​វិវាទ​អតិថិជន​ដោយ​ឥត​គិត​ថ្លៃ​ និង​កាត់បន្ថយ​ភាព​ស្មុគស្មាញ​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 03/11/2026

មជ្ឈមណ្ឌល​ការពារ​អ្នក​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​ ​(​F​CPC​)​ ​បាន​ដាក់​ចេញ​យន្តការ និង​នីតិវិធី​សាមញ្ញ ​ងាយស្រួល ​និង​ឥត​គិត​កម្រៃ ​ដើម្បី​ជួយ​ប្រជា​ពលរដ្ឋ ​និង​អតិថិជន​ដោះស្រាយ​វិវាទ​ក្នុង​ការ​ប្រើប្រាស់​សេវា​ធនាគារ​ ​និង​ហិរញ្ញវត្ថុ​ ​ខណៈ​វិវាទ​ដែល​ស្ថិត​ក្រោម​សមត្ថកិច្ច​របស់​មជ្ឈមណ្ឌល​ ​អាច​សម្របសម្រួល​ដោះស្រាយ​បាន​ជោគជ័យ​លើស ៩០​ភាគរយ

ពិធីចុះហត្ថលេខា ដៃគូហិរញ្ញប្បទានជាយុទ្ធសាស្ត្រ រវាងធនាគារ អ អេច ប៊ី និងក្រុមហ៊ុន គិរីសួគ៌

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 02/11/2026

ភ្នំពេញ ៖ នៅ ថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២៦ – ធនាគារ RHB Bank (Cambodia) Plc. («ធនាគារ អ អេច ប៊ី») និងក្រុមហ៊ុន Khmer

ខេត្តព្រះសីហនុ រំពឹងទទួលបានភ្ញៀវទេសចររាប់លាននាក់ក្នុងពិធីបុណ្យសមុទ្រ ឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/11/2026

ព្រះសីហនុ ៖ បន្ទាប់ពីទទួលបានទេសចរជិត ៥លាននាក់កាលពីឆ្នាំ២០២៥ មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានរំកិលក្ដីរំពឹងទុកថា តាមរយៈព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី១២ ជុំទី៤ របស់ខេត្តព្រះសីហនុ ឆ្នាំ២០២៦នេះ នឹងអាចទទួលបានចំនួនភ្ញៀវមកទស្សនាកម្សាន្តបានកាន់តែច្រើនកុះករជាក់ជាមិនខាន។ ពិធីបុណ្យសមុទ្រ លើកទី១២ ជុំទី៤ ឆ្នាំ២០២៦ ក្រោមប្រធានបទ «គុណតម្លៃសមុទ្រ៖ សេដ្ឋកិច្ចខៀវផ្សារភ្ជាប់ចីរភាពជីវចម្រុះតំបន់ឆ្នេរសមុទ្រ» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨-១៩-២០ ខែធ្នូ

ការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅអាម៉េរិក ស្របពេលបញ្ហាផ្ទៃក្នុង និងភូមិសាស្ត្រនយោបាយកំពុងឡើងកំដៅខ្លាំង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 02/11/2026

បរទេស ៖ ការបោះឆ្នោតពាក់កណ្តាលអាណត្តិក្នុងទឹកដីសហរដ្ឋអាម៉េរិកនឹងប្រព្រឹត្តិទៅនៅអង្គារ ទី៣ ខែវិច្ឆិកា នេះ ពោល គឺចំពេលដែលស្ថានភាពពិភពលោកកំពុងជួបបញ្ហាយ៉ាងក្ដៅគគុកផ្នែកភូមិសាស្ត្រនយោបាយដ៏អាក្រក់ផង និងបញ្ហាផ្ទៃក្នុងជាច្រើននៅក្នុងប្រទេសខ្លួនឯងផង ដែលមនុស្សជាច្រើន រួមមានទាំងអ្នកនយោបាយ ទាំងអ្នកជំនួញ ក៏ដូចជាប្រជាពលរដ្ឋទូទៅផងដែរ កំពុងតាមដានយ៉ាងយកចិត្តទុកដាក់បំផុត។ កាសែត RT បានចេញផ្សាយថា មានប្រជាជនអាម៉េរិកជាង ៥១ លាននាក់ហើយបានចូលរួមការបោះឆ្នោតមុនកាលកំណត់ផ្លូវការគិតត្រឹមថ្ងៃអាទិត្យម្សិលមិញនេះ

តម្លៃ​ប្រេង​ឆៅ​អន្តរជាតិ​ធ្លាក់ចុះ ​​បន្ទាប់ពី​អ៊ីរ៉ង់ ​និង​កាតា​បន្ត​ចរចា​បញ្ចប់​សង្គ្រាម​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/11/2026

តម្លៃ​ប្រេង​ឆៅ​អន្តរជាតិ​បាន​ធ្លាក់ចុះ​ជាង​ ​១ ​ភាគរយ​នៅ​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​នេះ​ ​បន្ទាប់ពី​មន្ត្រី​អ៊ីរ៉ង់ ​និង​កាតារ​បន្ត​ជួប​ពិភាក្សា​គ្នា​រយៈពេល​បី​ថ្ងៃ​ជាប់​ៗ​គ្នា​ ​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​ជំរុញ​ឱ្យ​មាន​កិច្ចព្រមព្រៀង​បញ្ចប់​សង្គ្រាម​រវាង​អាម៉េរិក​-​អ៊ីស្រាអែល ​និង​អ៊ីរ៉ង់​

ក្រសួងរៀបចំដែនដី សម្រេច​ចុះបញ្ជីចេញប្លង់រឹងលើដី​ជូនពលរដ្ឋ​៣ គ្រួសារ​នៅ​ភ្នំពេញ ក្រោយកាន់កាប់ ប្រើប្រាស់ ​និងអាស្រ័យផល​ជិត​៥០ឆ្នាំ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 02/11/2026

ក្រសួងរៀបចំដែនដី សម្រេច​ចុះបញ្ជីចេញប្លង់រឹងលើដី​ជូនពលរដ្ឋ​៣ គ្រួសារ​នៅ​ភ្នំពេញ ក្រោយកាន់កាប់ ប្រើប្រាស់​និងអាស្រ័យផង​ជិត​៥០ឆ្នាំ....

អន្ទង់​ចិញ្ចឹម​ក្នុង​ស្រុក​មាន​តម្លៃ​ខ្ពស់ ​​ប៉ុន្តែ​ប្រឈម​ការ​ប្រកួតប្រជែង​ពី​អន្ទង់​នាំចូល​

ជំនួញ, ព្រឹត្តិការណ៍

• 02/11/2026

មុខរបរ​ចិញ្ចឹម​អន្ទង់​សាច់​នៅ​កម្ពុជា​មាន​សក្ដានុពល​បង្កើន​ប្រាក់​ចំណូល​កសិករ ​ដោយសារ​មាន​តម្រូវការ​ទីផ្សារ​ ​និង​តម្លៃ​លក់​អាច​ឡើង​ដល់​ ៤ ម៉ឺន​រៀល​ក្នុង​មួយ​គីឡូក្រាម​

ទុន​ជិត ​១​,​៨០០ ​លាន​ដុល្លារ​ត្រូវ​បាន​បញ្ចេញ ​និង​ធានា ​ដើម្បី​គាំទ្រ​​ MSM​Es ​នៅ​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/11/2026

ទុន​ឥណទាន ​និង​ការ​ធានា​ហិរញ្ញប្បទាន​សរុប​ជិត ​១​,​៨០០ ​លាន​ដុល្លារ​អាម៉េរិក​ ​ត្រូវ​បាន​បញ្ចេញ​តាមរយៈ​ស្ថាប័ន​រដ្ឋ ​និង​ឯកជន​ចំនួន​ ​៨ ​ដើម្បី​គាំទ្រ​ដល់​សហគ្រាស​ធុន​មីក្រូ ​តូច ​និង​មធ្យម​ ​(​MSM​Es​)​ ​នៅ​កម្ពុជា​ ​ក្នុង​គោលដៅ​ជំរុញ​ការ​រីកចម្រើន​នៃ​អាជីវកម្ម ​និង​កំណើន​សេដ្ឋកិច្ច​ជាតិ

Binance ​ផ្អាក​ការ​ដក​ប្រាក់​ ​ក្រោយ​រកឃើញ​ការ​ផ្ទេរ​គ្រីបតូសង្ស័យ​រាប់​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 02/11/2026

Binance ​ដែល​ជា​ទីផ្សារ​ជួញដូរ​រូបិយប័ណ្ណ​គ្រីបតូធំ​បំផុត​របស់​ពិភពលោក​ ​បាន​បើក​ការ​ស៊ើបអង្កេត​ផ្នែក​សន្តិសុខ​ជា​បន្ទាន់ ​បន្ទាប់ពី​មាន​របាយការណ៍​អំពី​ការ​ផ្ទេរ​ទ្រព្យ​សកម្ម​ឌីជីថល​ដ៏​ធំ​មួយ​ ​ខណៈ​ក្រុមហ៊ុន​បាន​ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​ការ​ដក​ប្រាក់​ ​និង​បង្កក​ទ្រព្យ​សកម្ម​ឌីជីថល​ដែល​ពាក់ព័ន្ធ


Leave a Reply

Your email address will not be published.Required fields are marked *