អូស្ត្រាលី​ ជួយ​កសិករ​កម្ពុជា​លើក​កម្ពស់​ផលិតភាព​កសិកម្មក្នុងកម្មវិធីអភិវឌ្ឍន៍បង្កាត់ពូជសត្វ

ភ្នំពេញ៖ មជ្ឈមណ្ឌលអូស្ត្រាលី សម្រាប់ការស្រាវជ្រាវកសិកម្មអន្តរជាតិ Australian Centre for International Agricultural Research (ACIAR) កំពុងគាំទ្រដល់កម្មវិធីអភិវឌ្ឍន៍បង្កាត់ពូជសត្វបែបសហគមន៍ដំបូងគេបង្អស់សម្រាប់មាន់នៅក្នុងប្រទេសកម្ពុជា លើគម្រោងកែលម្អពូជមាន់ស្រែ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអូស្ត្រាលី គម្រោងនេះ កំពុងជួយដល់កសិករកម្ពុជា ក្នុងការលើកកម្ពស់ផលិតភាពកសិកម្ម តាមរយៈការអភិវឌ្ឍពូជមាន់ស្គួយ Skouy ដែលគេស្គាល់ក្នុងស្រុកថា “មាន់​ស្រែ” ដែលកំពុងទទួលបានការពេញនិយម ដោយសារសាច់របស់វាមានរសជាតិឈ្ងុយឆ្ងាញ់ ឆ្ងាញ់ និងមានសមត្ថភាពក្នុងការផលិតស៊ុតបានយ៉ាងល្អ។

គម្រោងនេះដឹកនាំដោយក្រុមអ្នកបច្ចេកទេសកម្ពុជា និងអន្តរជាតិមួយក្រុម ក្នុងគោលបំណងបង្កើតពូជមាន់ស្គួយដែលមានផលិតភាពខ្ពស់ ហើយកូនមាន់ក៏អាចលក់បានក្នុងតម្លៃខ្ពស់។ កម្មវិធីនេះកំពុងផ្តល់កសិករនូវចំណេះដឹង និងជំនាញដែលចាំបាច់ ដើម្បីអនុវត្តវិធីសាស្ត្រជ្រើសរើសពូជ ការថែទាំមេបាពូជ (មាន់) ការផ្តល់ចំណីសមស្រប ការចាក់វ៉ាក់សាំង ជីវសុវត្ថិភាព និងការបង្កាត់ពូជសិប្បនិម្មិតលើមេមាន់ជាដើម។

កម្មវិធីបានចង្អុលបង្ហាញថា កម្មវិធីនេះកំពុងបំពាក់បំប៉នកសិករនូវចំណេះដឹង និងជំនាញដែលត្រូវការដើម្បីអនុវត្ត​កំពុង​ជួយ​កសិករ​កម្ពុជា​ក្នុង​ការ​លើក​កម្ពស់​ផលិតភាព​កសិកម្ម​ និងគាំទ្រដល់ប្រព័ន្ធបង្កាត់ពូជ សហគមន៍ដំបូងបង្អស់សម្រាប់សត្វមាន់នៅកម្ពុជា តាមរយៈគម្រោងហ្សែនមាន់។

ប្រភពដដែលបានបន្ថែមថា គម្រោងនេះដឹកនាំដោយក្រុមអ្នកវិទ្យាសាស្ត្រកម្ពុជា និងអន្តរជាតិ មានគោលបំណងអភិវឌ្ឍពូជស្គួយឱ្យកាន់តែបង្កើនផលិតភាព ហើយយើង​សង្ឃឹម​ថា​ពូជ Skouy ដែល​បាន​កែលម្អ​នឹង​មាន​ដាក់លក់​លើ​ទីផ្សារ ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​នេះ​​។

ទាក់ទិននឹងការចិញ្ចឹមមាន់នេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបំផុសប្រជាកសិករនៅតាមមូលដ្ឋាន ដែលមានសក្តានុពលផលិតកម្មកសិកម្ម ឱ្យការចិញ្ចឹមសត្វ និងវារីវប្បកម្ម ស្របតាមបច្ចេកទេសកសិកម្មបែបទំនើប ដើម្បីបង្កើនផលិតកម្មស្បៀងប្រកបដោយគុណភាព និងសុវត្ថិភាព សំដៅរួមចំណែកបង្កើតនូវឱកាសការ​ងារ និងប្រាក់ចំណូល ដល់ប្រជាពលរដ្ឋនៅជនបទ។

ប្រធានមន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប លោក ទា គឹមសុទ្ធ បានប្រាប់ AMS ថា ខេត្តរបស់លោកមិនទាន់បានទទួល កម្មវិធីអំពីគម្រោងនេះនៅឡើយទេ។ ប៉ុន្តែក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានផ្សព្វផ្សាយ និងអំពាវនាវ ដល់ប្រជាកសិករនៅតាមមូលដ្ឋាន ដែលមានសក្តានុពលផលិតកម្មកសិកម្ម ឱ្យមានការចិញ្ចឹមសត្វឱ្យបានច្រើន ប្រកបដោយគុណភាព និងសុវត្ថិភាព ដើម្បីបង្កើនផលិតកម្មស្បៀង ​ បង្កើនជីវភាពគ្រួសារ និងប្រាក់ចំណូល ។

លោកប្រធានមន្ទីរ បានបញ្ជាក់បន្ថែមថា ប្រសិនបើមានគម្រោងដែលបញ្ជាក់ពីអូស្ត្រាលី មែនក៏ជាការប្រសើរសម្រាប់វិស័យចិញ្ចឹមសត្វរបស់កម្ពុជា ដូចដែលកសិករនៅខេត្តសៀមរាបកំពុងតែមានតម្រូវការអភិវឌ្ឍនៅតំបន់រុនតាឯកស្រាប់ ដែលសព្វថ្ងៃមន្ទីរកសិកម្មខេត្ត បានរៀបចំប្រជាកសិករដោយការផ្តល់ពូជ ឱ្យពួកគាត់ចិញ្ចឹមរួមទាំងសត្វមាន់ផងដែរ។

លោកបានបន្តថាសព្វថ្ងៃទោះបី យើងមានការចែកពូជ តែមិនបានគ្រប់គ្រាប់ទេ ពោលគឺមិនបានទូទៅ បានតែមួយចំនួន ដោយសារការខ្វះពូជ(សម្រាប់មាន់ ទា ជ្រូក) តែអ្នកដែលបានទទួលពូជហើយ បានចិញ្ចឹមទទួលផលសមប្រកបស្របទៅនឹងគោលនយោបាយរាជរដ្ឋាភិបាល ការចិញ្ចឹម ដើម្បីនាំចេញនៅនឹងកន្លែង។

លោក គឹមសុទ្ធ បានបញ្ជាក់ថា បើមានគម្រោងលើកកម្ពស់ផលិតភាពកសិកម្ម តាមរយៈការអភិវឌ្ឍពូជមាន់ស្រែនេះមែន យើងនឹងស្វាគមន៍ ព្រោះសាច់មាន់ពូជដែលល្អ វាអាស្រ័យទៅលើទីផ្សារ ឬតាមទីផ្សារលក់រាយ តាមហាងអាហារ និងភោជនីយដ្ឋាន រួមទាំងប្រជាកសិករ តែងមានម្រូវការមាន់ស្រែនេះច្រើន និងលក់បានថ្លៃដែរ។

លោក ទា គឹមសុទ្ធ បានមានប្រសាសន៍ថា៖«ការចិញ្ចឹម នាំចេញនៅនឹងកន្លែង គឹបានទទួលផលគ្រប់គ្រាន់ ហើយយើងស្វាគមន៍ពូជមាន់ស្រែ ព្រោះទីផ្សារពូជមាន់ស្រែមានតម្រូវការទីផ្សារល្អ»៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី