រោងចក្រទឹកស្អាតថ្មីបាក់ខែងតម្លៃជាង១៤៨លានដុល្លារ ផលិតទឹកស្អាតបាន១៩៥.០០០ម៉ែត្រគូបក្នុងមួយថ្ងៃ

ភ្នំពេញ៖ រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបាក់ខែងជំហានទី២ និងការបើកការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបាក់ខែងជំហានទី៣ របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ និងបើកដំណើរការនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ ក្រោមវត្តមានឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។

រោងចក្រថ្មីនេះមានសមត្ថភាពផលិតទឹកស្អាត ១៩៥ ០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ ដែលបរិមាណនេះបានបង្កើនសមត្ថភាពផលិតដែលមានស្រាប់របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញដល់ ៩៨២ ០០០ ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ។ នេះគឺជាសមិទ្ធផលដ៏សំខាន់មួយទៀតសម្រាប់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី៦របស់កម្ពុជា ដោយធានាឱ្យបាននូវការទទួលបានទឹកស្អាតដែលមានគុណភាព សុវត្ថិភាព និរន្តរភាព និងថ្លៃសមរម្យសម្រាប់ប្រជាពលរដ្ឋប្រមាណជាង ២ លាននាក់នៅក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្ដាល។

គួរកត់សម្គាល់ថា៖ ការកើនឡើងខ្ពស់នៃតម្រូវការទឹកស្អាតបានចាប់ពីដើមទសវត្សរ៍ឆ្នាំ២០១០មក ដោយសារកំណើននៃសកម្មភាពសេដ្ឋកិច្ច និងកំណើនប្រជាជនបានជំរុញឱ្យរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញខិតខំបង្កើនសមត្ថភាពផលិតទឹកស្អាតទ្វេដងនៅចន្លោះឆ្នាំ២០១២ និង២០១៧។ ជាមួយនឹងការអនុវត្តដ៏ជោគជ័យនៃគម្រោងរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបាក់ខែង ជំហានទី១ និងជំហានទី២ ផែនការមេដំណាក់កាល៣ ឆ្នាំ២០១៦-២០៣០ មានគោលដៅសម្រេចឱ្យបាននូវសមត្ថភាពផលិតទឹកស្អាត ១ លានម៉ែត្រគូបក្នុងមួយថ្ងៃ។ លើសពីនេះ ការធ្វើបច្ចុប្បន្នភាពផែនការមេដំណាក់កាលទី៣នេះ បានព្យាករតម្រូវការទឹកស្អាតកើនឡើងរហូតដល់ ១,៨ លានម៉ែត្រគូបក្នុងមួយថ្ងៃនៅត្រឹមឆ្នាំ២០៣០ ដែលរោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងទាំង៣ជំហានដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្រេចគោលដៅនេះ។

រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងជំហានទី២ ដែលបានចាប់ផ្តើមសាងសង់នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ គឺជាគម្រោងដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតរបស់កម្ពុជា។ បន្ទាប់ពីចំណាយពេលក្នុងការសាងសង់អស់រយៈពេល២៦ខែ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង ជំហានទី២ ត្រូវបានដាក់ឱ្យដំណើរការសាកល្បងកាលពីខែតុលា ឆ្នាំ២០២៣ ដោយបន្ថែមសមត្ថភាពផលិតទឹកស្អាតចំនួន ១៩៥ ០០០ ម៉ែត្រគូបក្នុងមួយថ្ងៃដល់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។ គម្រោងជំហានទី២នេះប្រើថវិកាសរុបចំនួន ១៤៨,២ លានដុល្លារ ដែលក្នុងនោះ ១១៤,៥ លានដុល្លារជាហិរញ្ញប្បទានពីទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD), ៣៣,៧ លានដុល្លារជាការវិនិយោគពីរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញហើយរាជរដ្ឋាភិបាលកម្ពុជារ៉ាប់រងកាតព្វកិច្ចពន្ធនាំចូល និងអាករផ្សេងៗ។

គម្រោងរោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងជំហានទី៣ ដែលត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃ២៥ខែមិថុនាឆ្នាំ២០២៤ នឹងគ្រោងប្រើថវិកាសរុបចំនួន២៥៧លានដុល្លារ។ ប្រភពមូលនិធិរួមមានប្រាក់កម្ចីចំនួន២១០លានដុល្លារពីទីភ្នាក់ងារ AFD, ៥លានដុល្លារដែលនៅសល់ពីជំហានទី១ និងជំហានទី២របស់ AFD, និងការវិនិយោគចំនួន ៤២ លានដុល្លារពីរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។ សហភាពអឺរ៉ុបគ្រោងផ្តល់ជំនួយឥតសំណងចំនួន១២លានដុល្លារសម្រាប់គម្រោងជំហានទី៣នេះផងដែរ។ ដូចជំហានមុនៗ រាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកលើកាតព្វកិច្ចពន្ធនាំចូល និងអាករផ្សេងៗ។ គម្រោងជំហានទី៣នេះនឹងបន្ថែមសមត្ថភាពផលិតទឹកស្អាតចំនួន ១៩៥.០០០ ម៉ែត្រគូបក្នុងមួយថ្ងៃដល់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍ បានលើកឡើងថា៖

“រាជរដ្ឋាភិបាលកម្ពុជាបានបន្តអនុវត្តតួនាទីជាយុទ្ធសាស្ត្រក្នុងការពង្រឹងការគ្រប់គ្រង និងអភិវឌ្ឍវិស័យទឹកស្អាត ដោយមានការចូលរួមពីប្រតិបត្តិករទឹកស្អាតឯកជន ដើម្បីបំពេញតម្រូវការប្រចាំថ្ងៃសម្រាប់គ្រួសារ និងគាំទ្រតំបន់អាទិភាព ដូចជាតំបន់រោងចក្រសហគ្រាស សួនបណ្តុំសហគ្រាស ធុនតូច និង មធ្យម តំបន់សេដ្ឋកិច្ចពិសេស និងតំបន់ប៉ូលសេដ្ឋកិច្ច ដែលនឹងបង្កើតឱកាសការងារ និងជំរុញកំណើនសេដ្ឋកិច្ច។”

យោងតាមក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ការផ្គត់ផ្គង់ទឹកស្អាតបានកើនឡើង ៣២% ពោលគឺកើនឡើងពី ៣០៩ លានម៉ែត្រគូបក្នុងឆ្នាំ២០១៨ ដល់ ៤៦០ លានម៉ែត្រគូបនៅឆ្នាំ ២០២៣ ដោយក្នុងនោះរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញផលិតទឹកស្អាតបានប្រមាណ២៧៩លានម៉ែត្រគូប ស្មើនឹង ៦០% នៃបរិមាណទឹកស្អាតសរុបទូទាំងប្រទេស។

គម្រោងសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងទាំង៣ជំហាន គ្រោងនឹងចំណាយថវិកាសរុបប្រមាណ ៦៦០ លានដុល្លារអាម៉េរិក ដែលរួមមាន៖ ឥណទានសម្បទានពី AFD ចំនួន ៤១០ លានដុល្លារអាម៉េរិក, ឥណទានសម្បទានពីធនាគារវិនិយោគអឺរ៉ុប (EIB) ចំនួន ១០០ លានដុល្លារអាម៉េរិក,ហិរញ្ញប្បទានឥតំណងពីសហគមន៍អឺរ៉ុប (EU) ចំនួន ២៦លានដុល្លារអាម៉េរិក,និងថវិកាបដិភាគពីរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញចំនួន ១២៤ លានដុល្លារអាម៉េរិក៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ព្រែកជីកហ្វូណ​នតេជោ​ នឹងប្រែក្លាយខេត្តតាកែវ​ ជា​មជ្ឈមណ្ឌល​ភស្តុភារកម្ម និងកំពង់ផែរណប​ដ៏សំខាន់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/09/2026

ព្រែកជីក​ហ្វូណ​នតេជោ​នឹងធ្វើឱ្យខេត្តតាកែវ​ប្រែក្លាយជា​មជ្ឈមណ្ឌល​ភស្តុភារកម្ម និង​ផែ​រណបដ៏មានសារ​សំខាន់​​ក្នុងវិស័យភស្តុភារ​

ពិព័រណ៍ជាតិការងារ និងផលិតភាពការងារ ឆ្នាំ​២០២៦ ផ្តល់​ឱកាស​ការ​ងារ​ជាង ៣៥ ០០០​កន្លែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/09/2026

មហាព្រឹត្តិ​ការណ៍ការងារដ៏ធំប្រ​ចាំឆ្នាំនឹងវិល​ត្រឡប់​ម​ក​ជួប​យុវ​ជន សិ​ស្ស-និ​ស្សិត និង​អ្នក​ស្វែង​រក​កា​រ​ងារ​ជាថ្មី​ទៀត​ហើយ ដោយ​នៅ​ឆ្នាំ​២០២៦​នេះ ពិព័រណ៍​ជាតិ​ការ​ងារ និង​ផលិត​ភាព​ការ​ងារ នឹង​នាំ​មក​នូវ​ឱកា​ស​កា​រងារ​ជាង ៣៥ ០០០កន្លែង

រដ្ឋមន្ត្រីហិរញ្ញវត្ថុក្រុមប្រទេស G20 លើកលែងតែចិន គាំទ្រចំណាត់ការលើបញ្ហាពាណិជ្ជកម្មខុសទ្រង់ទ្រាយ និងអយុត្តិធម៌

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/09/2026

បណ្តារដ្ឋមន្ត្រីហិរញ្ញវត្ថុរបស់ក្រុមប្រទេស G20 លើកលែងតែប្រទេសចិន បានគាំទ្រលើការចាត់វិធានការប្រឆាំងនឹងគោលនយោបាយមិនមែនទីផ្សារ និងការបង្ខូចទ្រង់ទ្រាយពាណិជ្ជកម្ម ជាមួយនឹងការទាមទារឱ្យមានចំណាត់ការផងដែរ

វិស័យឯកជនសាទរនឹងគម្រោងបង្កើតតំបន់ SME ពិសេស នៅខេត្តព្រះសីហនុ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/09/2026

វិស័យឯកជនដែលពាក់ព័ន្ធបានបង្ហាញពីការសាទរ និងគាំទ្រឱ្យមានតំបន់តំបន់ប្រមូលផ្តុំសហគ្រាសធុនតូច មធ្យម និង រោងចក្រ (SME Cluster) កាន់តែឆាប់

អតិផរណាតំបន់ចាយលុយអឺរ៉ូហក់ឡើងដល់ ៣,៣% ខ្ពស់ជាងការកំណត់របស់ធនាគារកណ្តាលអឺរ៉ុប ECB ២%

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/09/2026

អតិផរណានៅក្នុងតំបន់ចាយលុយអឹរ៉ូ​ បានកើនឡើងយ៉ាងខ្លាំងរហូតដល់ ៣,៣ ភាគរយក្នុងខែសីហា ខណៈដែលក្នុងអំឡុងខែកក្កដា កើនត្រឹម ២,៩ ភាគរយប៉ុណ្ណោះ

កម្ពុជា ជំរុញការកសាងទំនុកចិត្តឌីជីថល តាមរយៈយុទ្ធនាការ «អនុភាពបច្ចេកវិទ្យាខ្មែរ» ពង្រឹងសន្តិសុខសាយប័រ ទិន្នន័យ និងប្រព័ន្ធក្លោដ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 02/09/2026

កម្ពុជា ជំរុញការកសាងទំនុកចិត្តឌីជីថល តាមរយៈយុទ្ធនាការ «អនុភាពបច្ចេកវិទ្យាខ្មែរ» ពង្រឹងសន្តិសុខសាយប័រ ទិន្នន័យ និងប្រព័ន្ធក្លោដ ដើម្បីធានាសុវត្ថិភាពបរិយាកាសធុរកិច្ច

ស៊ុយ​អែត​ ចំណាយ​ជិត​ ៥​ពាន់​លាន​ដុល្លារ​ ទិញ​នា​វា​ចម្បាំង​ពីបារាំង​ ៤​គ្រឿង​ ​ដើម្បី​ពង្រឹង​កម្លាំង​ជើង​ទឹក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 01/09/2026

ប្រទេស​ស៊ុយអែត ​បាន​ព្រមព្រៀង​ទិញ​នាវា​ចម្បាំង​ដ៏ទំនើប​ចំនួន​ ៤​គ្រឿង​ ​ពី​ក្រុមហ៊ុន​ផលិត​នាវា​របស់​បារាំង ​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ ៤​,​៩៩ ពាន់លាន​ដុល្លារ​អាមេរិក

ទំហំពាណិជ្ជកម្ម ឡាវ – វៀតណាម ឈានដល់ ១,៤៧ ពាន់លានដុល្លារ ក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

នៅក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦ ឡាវ បាននាំចេញទំនិញទៅកាន់វៀតណាមក្នុងទំហំទឹកប្រាក់ប្រមាណ ១ ពាន់លានដុល្លារ ខណៈដែលការនាំចូលពីវៀតណាមមកវិញមានទំហំ ៤២០ លានដុល្លារ

គួរយល់ដឹង ! ស្វែងយល់ពីតួនាទី និងភារកិច្ច​របស់អ្នកម៉ៅ​ការសំណង់

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 01/09/2026

អ្នកម៉ៅការ​សំណង់ ទាំង​ត្រូវ​ស្វែងយល់ពីតួនាទី និង​កាតព្វកិច្ច​របស់ខ្លួនឱ្យបានច្បាស់ មុន​នឹង​ទទួលម៉ៅការ​សាងសង់​លើអគារ​ណាមួយ​ជៀស​វាងខុសច្បប់​

អាម៉េរិក ជំរុញឲ្យក្រុមប្រទេស G20 បង្កើនសម្ពាធសេដ្ឋកិច្ចលើអ៊ីរ៉ង់ និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អាម៉េរិក បានជំរុញឲ្យបណ្តាក្រុមប្រទេសដែលជាសមាជិក G20 បង្កើនសម្ពាធសេដ្ឋកិច្ចទៅលើប្រទេសអ៊ីរ៉ង់ ដើម្បីឱ្យប្រទេសមួយនេះនៅឯកោតែឯង និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយមហាយក្សចិន