បើទោះបីជាជម្លោះ និងវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរបានកើតឡើងជាបន្តបន្ទាប់ក្តី ប៉ុន្តែនៅក្នុងឆ្នាំ២០២២នេះ ទំហំសេដ្ឋកិច្ចសកលលោកគឺបានកើនឡើងដល់ចំនួនច្រើនបំផុតមួយមិនធ្លាប់មានគឺប្រមាណជា១០៤ទ្រីលានដុល្លារខណៈដែលទំហំនេះកាលពីឆ្នាំ២០២០មានត្រឹមតែ៨៨ទ្រីលានដុល្លារ និង៩៤ទ្រីលានដុល្លារកាលពីឆ្នាំ២០២១។

សេដ្ឋកិច្ចអាមេរិកឈរនៅលេខទី១ដោយមានទំហំសេដ្ឋកិច្ចដល់ទៅ ២៥,៣ទ្រីលានដុល្លារ ដែលជាសេដ្ឋកិច្ចមានឥទ្ធិពលយ៉ាងខ្លាំងទាំងទៅលើនយោបាយ និងសេដ្ឋកិច្ចរបស់សកលលោកទាំងមូលបានយ៉ាងងាយស្រួលទោះបីជាចិនបច្ចុប្បន្នកំពុងឈរនៅលេខរៀងទី២មានទំហំសេដ្ឋកិច្ចដល់ទៅ១៩,៩ទ្រីលានដុល្លារក្តី។
ទោះបីជាយ៉ាងណាក្តី បើនិយាយនៅក្នុងទីផ្សារសកល និងសេដ្ឋកិច្ចសកល គេមិនអាចបំភ្លេចបានឡើយនូវបណ្តាក្រុមហ៊ុនយក្សធំៗដែលយើងធ្លាប់ស្គាល់រាប់ចាប់តាំងពី Coca Cola, Pepsi, Uniliver, Mars, Kraft Heinze ដែលទំហំរបស់ក្រុមហ៊ុនទាំងនេះបូកបញ្ចូលគ្នាមានចំនួនរហូតទៅដល់ជាងពាក់កណ្តាលសេដ្ឋកិច្ចសកលលោក។ ក្នុងចំណោមនោះ Blackrock ដែលមានមនុស្សភាគតិចណាស់ធ្លាប់បានឮ និងធ្លាប់បានស្គាល់ ប៉ុន្តែវាគឺជាក្រុមហ៊ុនដ៏ធំក្រៃលែងមានតម្លៃដល់ជិតពាក់កណ្តាលនៃទំហំសេដ្ឋកិច្ចរបស់អាមេរិកទាំងមូល។

Blackrock ជាក្រុមហ៊ុនដ៏មានឥទ្ធិពលបំផុតនៅអាមេរិកដោយមានទ្រព្យសម្បត្តិសរុបដល់ទៅ១០ទ្រីលានដុល្លារជាមួយនឹងការិយាល័យធំៗនៅទូទាំងពិភពលោកដល់ទៅ៧០ក្នុងប្រទេសចំនួន៣០បូករួមទាំងជាម្ចាស់ធនាគារធំៗទាំង៧របស់អាមេរិករួមទាំង JPMorgan Chase&Co, Bank of America Corp., Wells Fargo&Co., Citigroup Inc., U.S Bancorp., Trust Financial Corporation និង PNC Financial Service Group Inc. ផង។
ពលរដ្ឋអាមេរិកទាំងអស់ដែលមានកម្ចីទោះបីជាមួយនឹងធនាគារណាក៏ដោយក៏មានន័យថាពួកគេជាអតិថិជនរបស់ Blackrock ទាំងអស់ពីព្រោះថាហិរញ្ញវត្ថុរបស់ក្រុមហ៊ុនយក្សនេះបានចាក់ស្រេះទៅកាន់គ្រប់ធនាគារតូចធំទាំងរបស់អាមេរិកតាមរយៈធនាគារកំពូលទាំង៧ខាងលើនេះ។
មានការស្រាវជ្រាវជាច្រើន បូករួមទាំង Sorelle Amore Finance ផងបានសរសេរដូចគ្នាថា បណ្តាញក្រុមហ៊ុនយក្ស Blackrock បានហូរចូលទៅដល់បណ្តាញធនាគារធំៗរបស់លោកពិភពលោកផ្សេងទៀតរួមមានទាំងភាគហ៊ុននៅធនាគារធំបំផុតរបស់អូស្ត្រាលី ធនាគារ Deutsche Bank នៅអាល្លឺម៉ង់ ធនាគារ LLOYDS bank នៅអង់គ្លេស ហើយស្ទើរតែគ្រប់ធនាគារធំៗទាំងអស់នៅលើសកលលោក ជាពិសេសនៅក្នុងតំបន់អឺរ៉ុប សុទ្ធតែមានភាគហ៊ុនរបស់ Blackrock។
កាសែត Bloomberg និងបណ្តាសារព័ត៌មានផ្សេងទៀតធ្លាប់បានធ្វើការចុះផ្សាយជាច្រើនមកហើយថា Blackrock ដែលបានចាប់កំណើតឡើងកាលពីឆ្នាំ១៩៨៨ បង្កើតឡើងក្រោមកិច្ចសហការដោយ Larry Fink, Robert S. Kapito, Susan Wagner, Barbara Novick, Ben Golub, Hugh Frater, Ralph Schlosstein និង Keith Anderson នោះ បច្ចុប្បន្ន នេះមិនត្រឹមតែមានឥទ្ធិពលលើសេដ្ឋកិច្ចសកលប៉ុណ្ណោះទេ សូម្បីតែនយោបាយរបស់អាមេរិក ក៏មានឥទ្ធិពលរបស់ Blackrock ហើយក៏ជាក្រុមហ៊ុនដែលមានឥទ្ធិពលបំផុតចំពោះជោគវាសនារបស់ពិភពលោកផងដែរ។
ជាមួយគ្នានេះ Bloomberg ក៏ធ្លាប់បានធ្វើការព្យាករណ៍ដែរថា តម្លៃរបស់ក្រុមហ៊ុនបូករួមទាំងការវិនិយោគរបស់ Blackrock នៅឆ្នាំ២០២៨ខាងមុខនេះមានរហូតទៅដល់២០ទ្រីលានដុល្លារ ឬមានន័យថា ជាក្រុមហ៊ុនដែលមានឥទ្ធិពល និងស្ទើរតែក្លាយជាម្ចាស់កម្មសិទ្ធលើអ្វីៗគ្រប់យ៉ាងនៅលើភពផែនដីនេះ។
Bloomberg ក៏ធ្លាប់ដាក់ចំណាត់ថ្នាក់ឲ្យ Blackrock ថាជាក្រុម Fourth Branch of Government ។ Fourth Branch of Government ជាពាក្យដែលគេផ្តល់ងារឲ្យក្រុមអង្គភាពមិនរដ្ឋាភិបាលទទួលបានសិទ្ធិពិសេស និងមានឥទ្ធិពលបំផុតក្នុងការសម្រេចចិត្តរបស់រដ្ឋាភិបាលអាមេរិកទាំងសេដ្ឋកិច្ច និងនយោបាយដោយក្នុងនោះ កាលពីពេលកន្លងមក Blackrock ធ្លាប់បញ្ចូនបុគ្គលិកឲ្យទៅធ្វើការនៅសេតវិមានក្នុងនាមជាមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលក្រោមអាណិត្តរបស់លោក Bush ផង ក្រោយអាណត្តិរបស់លោក Obama ផង រួមទាំងលោក Biden ផងដែរ។
ក្រៅពីនេះ Blackrock ក៏ជាអ្នកផ្តល់កម្ចីដ៏សំខាន់ជូនធនាគារកណ្តាលសំខាន់របស់លោកខាងលិច និងអាមេរិកផងដែរ ដោយ Blackrock បានអភិវឌ្ឍនូវប្រព័ន្ធកំព្យូទ័រមួយសម្រាប់តែបណ្តាក្រុមធនាគារកណ្តាលទាំងនោះប្រើប្រាស់ប៉ុណ្ណោះ៕
https://www.visualcapitalist.com/wp-content/uploads/2022/07/100-trillion-global-economy-gdp-full-size.html https://en.wikipedia.org/wiki/Fourth_branch_of_government

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្ពុជា បង្វែរទិសដៅពីការផលិតគ្រឿងបង្គុំរថយន្ត ទៅជាគោលដៅប្រកួតប្រជែងទីផ្សារតំបន់
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 17/09/2026
កម្ពុជាកំពុងផ្តោតលើការផលិតគ្រឿងបង្គុំរថយន្ត ដើម្បីផ្គត់ផ្គង់ដល់រោងចក្រផ្គុំ និងដំឡើងរថយន្តក្នុងស្រុក និងមានគោលដៅនាំចេញទៅកាន់ទីផ្សារតំបន់ ជំនួសការប្រកួតប្រជែងក្នុងការផលិត និងផ្គុំរថយន្តពេញលេញជាមួយប្រទេសផ្សេងៗក្នុងតំបន់

ប្រជាធិបតេយ្យអាម៉េរិកធ្លាក់ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៥០ ឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 17/09/2026
ប្រជាធិបតេយ្យនៅសហរដ្ឋអាម៉េរិកកំពុងជួបប្រឈមនឹងការធ្លាក់ចុះយ៉ាងខ្លាំង ដោយសូចនាករជិតពាក់កណ្តាលក្នុងចំណោម ៣០ សូចនាករ បានធ្លាក់ដល់កម្រិតទាបបំផុតមិនធ្លាប់មានក្នុងរយៈពេល ៥០ ឆ្នាំ

ចិនជំរុញការកែលម្អប្រព័ន្ធសុខាភិបាល ឱ្យមានគុណភាពខ្ពស់ និងកាន់តែជិតប្រជាជន
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/09/2026
ចិននឹងពន្លឿនការកសាង និងកែលម្អប្រព័ន្ធថែទាំសុខភាព និងវេជ្ជសាស្ត្រ ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ដោយផ្តោតលើការផ្តល់សេវាដែលមានគុណភាពខ្ពស់ ប្រសិទ្ធភាព និងកាន់តែមានភាពងាយស្រួលសម្រាប់ប្រជាជននៅជិតទីកន្លែងរស់នៅ





វិថីហិរញ្ញវត្ថុ


























































Account
Security
Favourite Content