ភ្នំពេញ ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងបញ្ជាក់ថា ជំងឺកូវីដ-១៩ គឺជាច្រកនៃកាលានុវត្តភាពសម្រាប់ការកែទម្រង់លើប្រព័ន្ធសេដ្ឋកិច្ច ក៏ដូចជា អាទិភាពនានាសម្រាប់ដំណើរការអភិវឌ្ឍដោយការផ្លាស់ប្តូរនៃខ្សែច្រវាក់ផ្គត់ផ្គង់ និងផលិតកម្ម សន្ទុះដ៏លឿននៃបរិវត្តកម្មឌីជីថល កាលានុវត្តភាពសេដ្ឋកិច្ចនៅក្នុងគន្លងប្រក្រតីភាពថ្មី ដែលប្រទេសទាំងអស់ត្រូវតែចាប់យកឱ្យខាងតែបាន។

សម្ដេចតេជោ ហ៊ុន សែន នៅក្នុងកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុបលើកទី១១ តាមប្រព័ន្ធវីដេអូនៅថ្ងៃទី១៦ ខែវិច្ឆិកាឆ្នាំ២០២១នេះ បានមានប្រសាសន៍សំដៅការស្ដារនិងជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជាឡើងវិញ ក្នុងបរិបទនៃការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី និងបញ្ចូលនូវនិន្នាការទាំងនេះ ជារបៀបវារៈដែលនឹងក្លាយទៅជាអត្តសញ្ញាណរួមនៃការងើបឡើងវិញរបស់ពិភពលោកនៅក្រោយវិបត្តិ ។

សម្តេចបានបញ្ជាក់ថា ៖
«យើងមិនមានពលវេលាច្រើននោះទេ ពោលគឺយើងនៅសល់ពេលត្រឹមតែ៩ឆ្នាំទៀតប៉ុណ្ណោះ ដើម្បីសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព តាមការគ្រោងទុក។ នាកាលៈទេសៈបច្ចុប្បន្ននេះ មានតែការកៀរគរ និងការបង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់ធនធាន ក្រោមសាមគ្គីភាពជាធ្លុងមួយ ជាមួយគ្រប់ភាគីពាក់ព័ន្ធប៉ុណ្ណោះ ទើបយើងអាចសម្រេចបាននូវការស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញប្រកបដោយចីរភាព បរិយាប័ន្ន និងភាពធន់ មុននឹងឈានទៅដល់ការសម្រេចបានគោលដៅអភិវឌ្ឍន៍នេះ»
សម្តេចតេជោ ហ៊ុន សែន បានបន្តឲ្យដឹងដែរថា កិច្ចប្រជុំភាពជាដៃគូសភាអាស៊ី -អឺរ៉ុប នាថ្ងៃនេះ គឺជាសញ្ញាដ៏រឹងមាំមួយដែលសបញ្ជាក់ថា យើងបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ឈានឆ្ពោះទៅរករបៀបវារៈជាអាទិភាពនៃយន្តការពហុភាគីនិយម ហើយសម្ដេចជឿជាក់ថា គណៈប្រតិភូទាំងអស់នឹងបញ្ចេញនូវគតិបណ្ឌិត មតិយោបល់និងគំនិតផ្ដួចផ្ដើមនានា ដើម្បីជំរុញឱ្យកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប នេះទទួលបាននូវលទ្ធផលជោគជ័យជាទីមោទនភាព។
សូមបញ្ជាក់ថាកិច្ចប្រជុំភាពជាដៃគូសភាតំបន់អាស៊ី-អឺរ៉ុប នេះជាផ្នែកសំខាន់មួយនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ (ASEM13) ដែលរាជរដ្ឋាភិបាលកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះនៅចុងខែវិច្ឆិកានេះដែរ។ ASEM ជាកិច្ចប្រជុំក្រៅផ្លូវការមួយសម្រាប់ជំរុញកិច្ចសន្ទនាកិច្ចសហប្រតិបត្តិការរវាងទ្វីប អាស៊ីនិងអឺរ៉ុប ដែលផ្តោតលើការពង្រឹងភាពជាដៃគូ លើកកម្ពស់សន្តិភាព សន្តិសុខ វឌ្ឍនភាពសង្គម សេដ្ឋកិច្ចប្រកបដោយចីរភាព។
ព្រឹត្តិការណ៍សំខាន់ទំាងពីរនេះនឹងជាមោទនភាពសម្រាប់ព្រះរាជាណាចក្រកម្ពុជាទំាងមូល ក៏ដូចជារាជរដ្ឋាភិបាលនិងស្ថាប័ននីតិប្បញ្ញត្តិរបស់កម្ពុជា ដែលបានចូលរួមចំណែកយ៉ាងសកម្មនៅក្នុងវិស័យការទូតនៅក្នុងការពង្រឹងវប្បធម៌សន្ទនា ការថែរក្សាសន្តិភាព ការជួយជំរុញលើកកម្ពស់ពហុភាគីនិយម និងការថែរក្សាសណ្តាប់ធ្នាប់អន្តរជាតិរបស់កម្ពុជា។
សម្រាប់កិច្ចប្រជុំអាស៊ី-អឺរ៉ុប (ASEM) គឺជាវេទិកាក្រៅផ្លូវការសម្រាប់កិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការ។ ដោយប្រមូលផ្តុំដៃគូចំនួន ៥៣ មកពីទូទាំងទ្វីបអឺរ៉ុប និងអាស៊ី។ គោលបំណងចម្បងរបស់វាគឺដើម្បីផ្តល់ឱ្យវេទិកាជំរុញកិច្ចសន្ទនានយោបាយ ពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការដោះស្រាយបញ្ហាប្រឈមសកលរួមគ្នា។ ASEM ត្រូវបានធ្វើឡើងជាដំណើរការក្រៅផ្លូវការ និងអាចបត់បែនបានដោយឈរលើមូលដ្ឋាននៃភាពជាដៃគូស្មើគ្នា ។ ការគោរពនិងផលប្រយោជន៍ទៅវិញទៅមក។ ASEM មានគោលបំណងជំរុញ និងសម្រួលដល់វឌ្ឍនភាពក្នុងវិស័យផ្សេងៗទៀតដោយគ្មានការចម្លង។ សរុបមក ASEM គឺជាភាពជាដៃគូដ៏ទូលំទូលាយដែលមានឥទ្ធិពលបំផុតរវាងអាស៊ី និងអឺរ៉ុប ។ សូមបញ្ជាក់ថាកិច្ចប្រជុំ ASEP11 មានការចូលរួមពីវាគ្មិនសភា និងអ្នកតំណាងមកពី ៣៣ ប្រទេសជាសមាជិក ASEP នៅទូទាំងអាស៊ី និងអឺរ៉ុប រួមជាមួយនឹងអង្គការដៃគូផ្សេងទៀតមកពី ៣០ប្រទេស ព្រមទាំងស្ថាប័នដៃគូផ្សេងទៀត៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្ពុជាបើកវេទិកាអាស៊ី ដោះស្រាយគម្លាតសិទ្ធិដីធ្លីរបស់ស្ត្រីកសិករ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 16/10/2026
ភ្នំពេញ ៖ ក្នុងគោលបំណងបញ្ចៀសនូវការរៀបចំអភិវឌ្ឍន៍ដែលប៉ះពាល់ដល់សហគមន៍ តំណាងជាង ៣០០ នាក់បានជួបជុំគ្នានៅភ្នំពេញ ដើម្បីប្រែក្លាយសំឡេងរបស់ស្ត្រីកសិករឱ្យទៅជាសិទ្ធិ និងសកម្មភាពជាក់ស្តែងនៅក្នុងការគ្រប់គ្រងដីសមូហភាព និងសហគមន៍។ កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ មន្ត្រីរដ្ឋាភិបាល អង្គការកសិករ ស្ត្រីជនជាតិដើមភាគតិច អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ សរុបជាង ៣០០ នាក់

អាម៉េរិកស្នើប្រគល់ទ្រព្យបង្កកទាំងអស់ឱ្យរុស្ស៊ីវិញ ជាថ្នូរនឹងកិច្ចព្រមព្រៀងសន្តិភាព
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2026
សហរដ្ឋអាម៉េរិកបានស្នើឱ្យមានការដោះបម្រាមបង្កកលើទ្រព្យសម្បត្តិរុស្ស៊ីតម្លៃរាប់ពាន់លានអឺរ៉ូ ដែលកំពុងរក្សាទុកក្នុងសហភាពអឺរ៉ុប ក្នុងគោលបំណងជំរុញកិច្ចព្រមព្រៀងសន្តិភាពសម្រាប់ជម្លោះអ៊ុយក្រែន

លោក Trump ទំនងពិចារណាបណ្ដេញរដ្ឋមន្ត្រីសង្គ្រាម ដើម្បីគេចពីការទទួលខុសត្រូវលើសង្គ្រាមអ៊ីរ៉ង់
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2026
ប្រធានាធិបតីអាម៉េរិក លោក Donald Trump ទំនងជាកំពុងពិចារណាលើលទ្ធភាពបណ្តេញរដ្ឋមន្ត្រីក្រសួងសង្គ្រាម លោក Pete Hegseth ចេញពីតំណែង បន្ទាប់ពីការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិខាងមុខនេះ ដើម្បីជួយដកខ្លួនចេញពីការទទួលខុសត្រូវចំពោះសង្គ្រាមជាមួយប្រទេសអ៊ីរ៉ង់

អាស៊ាន រៀបចំកិច្ចប្រជុំអំពីឧតុនិយម និងដំណោះស្រាយ ឆ្លើយតបទៅនឹងបាតុភូតអែល នីញ៉ូ (El Niño) នៅទីក្រុងដាណាំង ប្រទេសវៀតណាម
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/10/2026
ប្រតិភូប្រមាណ ៦០ រូបនឹងជួបជុំគ្នានៅទីក្រុងដាណាំង ប្រទេសវៀតណាមចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែតុលា ដើម្បីពិភាក្សាអំពីវិធានការឆ្លើយតបទៅនឹងបាតុភូត El Niño និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧតុនិយម និងជលសាស្ត្រនៅក្នុងតំបន់អាស៊ាន





វិថីហិរញ្ញវត្ថុ























































Account
Security
Favourite Content