ភ្នំពេញ ៖ រដ្ឋាភិបាលប្រទេសអូស្ត្រាលីបានសម្រេចបន្តកម្មវិធីថ្មីភាពជាដៃគូកម្ពុជា-អូស្ត្រាលី សម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចធន់ (CAP-RED) ក្នុងទំហំទឹកប្រាក់ ១០៧លានដុល្លារអូស្ត្រាលី ក្នុងការស្តារសេដ្ឋកិច្ចឡើងវិញ និងបង្កើនភាពធន់របស់កម្ពុជាទាក់ទងនឹងវិស័យកសិកម្ម/ការកែច្នៃកសិផល ពាណិជ្ជកម្ម និងការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ និងយេនឌ័រ និងសង្គមប្រកដដោយបរិយាបន្ន។

ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម Pablo Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលី បានជួបពិភាក្សាការងារលើកិច្ចសហប្រតិបត្តិការវិស័យកសិកម្មរវាងប្រទេសទាំងពីរ(កម្ពុជា-អូស្ត្រាលី )នៅព្រឹកថ្ងៃព្រហស្បត៍ទី១១ ខែសីហា ឆ្នាំ២០២២ លើគម្រោងកិច្ចសហប្រតិបត្តិការថ្មីស្តីពីភាពជាដៃគូកម្ពុជា-អូស្ត្រាលីដើម្បីស្តារ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (Cambodia-Australia Partnership for Resilience Economic Development) នឹងជួយជំរុញវិស័យកសិកម្មកម្ពុជាឱ្យរីកចម្រើនកាន់ខ្លាំងថែមទៀត។

យោងលើរបាយការណ៍របស់ស្ថានទូតអូស្រ្តាលីបានឱ្យដឹងថា ចាប់តាំងពីឆ្នាំ ២០១០ អូស្ត្រាលីបានវិនិយោគទឹកប្រាក់ចំនួន ១៣០លានដុល្លារអូស្រ្តាលី តាមរយៈកម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា-អូស្ត្រាលី (CAVAC) ដើម្បីបង្កើនការផលិតស្រូវ ប្រព័ន្ធធារាសាស្រ្តសម្រាប់កសិករខ្នាតតូច និងការធ្វើពិពិធកម្មកសិកម្មនៅកម្ពុជា ក្នុងគោលបំណងចូលរួមកាត់បន្ថយភាពក្រីក្រនៅតាមជនបទ បង្កើនប្រាក់ចំណូលសម្រាប់កសិករ និងបានជួយដល់វិស័យកសិកម្មនៅកម្ពុជា ឱ្យកាន់តែមានសក្តានុពលខាងផ្នែកពាណិជ្ជកម្ម និងការប្រកួតប្រជែង។
សូមបញ្ជាក់ថាកម្មវិធី CAVAC នឹងបញ្ចប់ជាផ្លូវការនៅថ្ងៃទី១៥ ខែសីហា ឆ្នាំនេះ ប៉ុន្តែនេះមិនមែនជាការបញ្ចប់នៃការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលអូស្ត្រាលី ក្នុងការគាំទ្រដល់ការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជាឆ្ពោះទៅមុខនោះទេ។ កម្មវិធីថ្មី – ភាពជាដៃគូកម្ពុជា-អូស្ត្រាលី សម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចធន់ (CAP-RED) ក្នុងទំហំទឹកប្រាក់ ១០៧លានដុល្លារអូស្ត្រាលី នឹងបន្តគាំទ្រដល់ការស្តារសេដ្ឋកិច្ចឡើងវិញ និងបង្កើនភាពធន់របស់កម្ពុជាទាក់ទងនឹងវិស័យកសិកម្ម/ការកែច្នៃកសិផល ពាណិជ្ជកម្ម និងការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ និងយេនឌ័រ និងសង្គម ប្រកបដោយបរិយាបន្ន។
ឯកឧត្តម វេង សាខុន បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនអូស្ត្រាលី ដែលបានជួយលើកស្ទួយវិស័យកសិកម្មកម្ពុជា និងប្រែក្លាយកម្ពុជាពីប្រទេសដែលខ្វះអង្ករហូបទៅជាប្រទេសដែលមានអតិរេកអង្ករ និងនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិដែលមានគុណភាពខ្ពស់ និងជាប់ចំណាត់ថ្នាក់អង្ករល្អលេខ១លើកពិភពលោក៣ឆ្នាំជាប់គ្នាផងដែរ។
ឯកឧត្តមរដ្ឋមន្ត្រីក៏បានស្នើសុំឱ្យភាគីអូស្ត្រាលីជួយពិនិត្យនិងគាំទ្រជំរុញកិច្ចសហការជាមួយក្រុមហ៊ុនឯកជនទាំងក្នុងស្រុក និងក្រៅប្រទេសដើម្បីបង្កើតជាក្រុមហ៊ុនផលិតពូជស្រូវចែកចាយជូនកសិករនៅទូទាំងប្រទេស ក្រោយពេលដែលវិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៍កសិកម្មកម្ពុជាបានផលិតពូជគ្រឹះរួចហើយនោះ ដោយស្នើបង្កើតកម្មវិធីកម្មសិក្សាសម្រាប់និស្សិតកសិកម្ម និងពង្រឹងកិច្ចសហប្រតិបត្តិការបច្ចេកទេសផ្សេងទៀតរួមទាំងការកែច្នៃផលិតផលកសិកម្មផងដែរ សម្រាប់គម្រោងកម្មវិធីថ្មី ដែលនឹងត្រូវចាប់ផ្តើមអនុវត្តន៍នៅចុងឆ្នាំ២០២២ខាងមុខនេះ។
ទោះបីគម្រោង CAVAC នឹងបញ្ចប់នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ ឯកឧត្តមរដ្ឋមន្ដ្រី តាមរយ:ឯកឧត្តមឯកអគ្គរដ្ឋទូត បានស្នើសុំទៅរដ្ឋាភិបាលអូស្រ្តាលីឱ្យបន្តជួយអភិវឌ្ឍវិស័យកសិកម្មកម្ពុជាតាមរយ:គម្រោង ឬកម្មវិធីថ្មីៗផ្សេងទៀត។ ដោយឡែក ថ្នាក់ដឹកនាំ មន្រ្តីជំនាញ ប្រជាកសិករ និងអង្គភាពពាក់ព័ន្ធនឹងគម្រោងខាងលើផ្សេងទៀតត្រូវបន្ត សកម្មភាពការងារ និងរក្សាសមិទ្ធផលរបស់គម្រោងឱ្យបានល្អប្រសើរ ឬអាចធ្វើឱ្យកាន់តែល្អប្រសើរថែមមួយកម្រិតទៀត។
ជាក់ស្តែងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កន្លងមក ក្នុងការគាំទ្រដល់ការអភិវឌ្ឍវិស័យកសិកម្មតាមរយ:ភ្នាក់ងារ AusAid លើការផ្តល់ជំនួយទាំងហិរញ្ញវត្ថុ និងបច្ចេកទេសដើម្បីជំរុញ និងលើកកម្ពស់ផលិតភាពផលិតកម្មតាមរយ: ៖ ១- ការអភិរក្សពូជដំណាំសំខាន់ៗ ២- ការអភិវឌ្ឍ និងបញ្ចេញពូជដំណាំល្អៗឱ្យកសិករប្រើប្រាស់ ៣- ការអភិវឌ្ឍ និងផ្ទេរបច្ចេកទេសកសិកម្ម ជាពិសេសបច្ចេកទេសគ្រប់គ្រងធនធានដីកសិកម្ម និងការប្រើប្រាស់សារធាតុចិញ្ចឹមឱ្យមាននវានុវត្តន៍ និរន្តរភាព និងផលចំណេញសេដ្ឋកិច្ច ៤- ការបណ្តុះបណ្តាលធនធានមនុស្សឱ្យមានទេពកោសល្យផ្នែកកសិកម្ម និង៥- ការធ្វើកិច្ចសហប្រតិបត្តិការស្រាវជ្រាវ និងអភិវឌ្ឍន៍បច្ចេកវិទ្យាកសិកម្មជាមួយដៃគូអន្តរជាតិដ៏ច្រើនរួមទាំង CAVAC ផងដែរ។
ឯកឧត្តម Pablo Kang បានបញ្ជាក់ថាលទ្ធផលដែលគម្រោង CAVAC សម្រេចបាន ពិតជាបានចូលរួមចំណែកយ៉ាងធំធេងក្នុងការចូលរួមកសាង និងអភិវឌ្ឍខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា ហើយតាមរយ:សមិទ្ធផលនេះ ឯកឧត្តមរដ្ឋមន្ដ្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាថ្មីម្តងទៀតជូនចំពោះរដ្ឋាភិបាល និងប្រជាជនអូស្រ្តាលី ឯកឧត្តមឯកអគ្គរដ្ឋទូត ទីក្រឹក្សាបច្ចេកទេស ថ្នាក់ដឹកនាំ និងមន្រ្តីអនុវត្តគម្រោង និងក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ដែលបានខិតខំ យកចិត្តទុកដាក់ទទួលខុសត្រូវ ឈរលើស្មារតីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការដើម្បីឱ្យការអនុវត្តគម្រោងទទួលបានជោគជ័យ។
សូមបញ្ជាក់ថានៅក្នុងជំនួបនោះ ឯកឧត្តម Pablo Kang ឯកអគ្គរដ្ឋទូត ក៏បានប្រគល់រថយន្តដែលបានប្រើប្រាស់ក្នុងគម្រោង CAVAC Phase 2 ចំនួន៤ គ្រឿង ជូនដល់វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា CARDI ដើម្បីយកប្រើប្រាស់ក្នុងការស្រាវជ្រាវផងដែរ៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026

បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ចំណូលប្រជាសហគមន៍នេសាទត្រពាំងសង្កែ មានកំណើនខ្ពស់ក្រោយទទួលបានការជ្រោមជ្រែងពីរដ្ឋមន្ត្រីដែនដី
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 19/10/2026
ចំណូលរបស់ប្រជាសហគមន៍នេសាទត្រពាំងសង្កែ មានកំណើនខ្ពស់ក្រោយទទួលបានការជ្រោមជ្រែងពីរដ្ឋមន្ត្រីដែនដី....

អាមេរិក ព្រមានមេដឹកនាំអ៊ុយក្រែន ឲ្យប្រយ័ត្នពាក្យសម្តី និងការផ្សព្វផ្សាយព័ត៌មានមិនពិត
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 19/10/2026
បរទេស ៖ រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោក Scott Bessent បានបដិសេធចំពោះការអះអាងរបស់ប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky ដែលថា សហរដ្ឋអាមេរិកបានផ្អាកការចែករំលែកព័ត៌មានសម្ងាត់ពាក់ព័ន្ធយោធាជាបណ្តោះអាសន្នជាមួយទីក្រុងគៀវ។ កាលពីពេលថ្មីៗនេះ មេដឹកនាំអាមេរិក លោក Scott Bessent បានព្រមានធ្ងន់ៗទៅកាន់មេដឹកនាំអ៊ុយក្រែន ឲ្យមានការប្រុងប្រយ័ត្នចំពោះពាក្យសម្តីដែលថ្លែងសារជាសាធារណៈក្រោយពេលលោក Zelensky

ABA ឈរលេខ ១ ក្នុងចំណោមធនាគារមានទ្រព្យសកម្មច្រើនជាងគេនៅកម្ពុជា តាមការវាយតម្លៃរបស់ SuperBankRatings
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 19/10/2026
ភ្នំពេញ៖ ធនាគារ ABA ទទួលបានចំណាត់ថ្នាក់លេខ១ ក្នុងចំណោមធនាគារពាណិជ្ជនៅកម្ពុជាចំនួន៤ ដែលមានទ្រព្យសកម្មលើសពី ៥ ពាន់លានដុល្លារអាម៉េរិក ដោយទទួលបានពិន្ទុ ៤,៥០ លើ ៥ ក្នុងសន្ទស្សន៍វាយតម្លៃធនាគារកម្ពុជា SuperPower Banking Index 2026 របស់ SuperBankRatings ដែលបានចេញផ្សាយលទ្ធផលចុងក្រោយនៅថ្ងៃទី២១





វិថីហិរញ្ញវត្ថុ






















































Account
Security
Favourite Content