កម្ពុជាជំរុញទីផ្សារនាំចេញស្រូវអង្ករ ខណៈឥណ្ឌូ​នេ​ស៊ីឯកភាពនាំចូល​អង្ករ​ពី​កម្ពុជា​១២ម៉ឺនតោន

ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្មកម្ពុជាបានឱ្យដឹងថា ជាលទ្ធផលនៃកិច្ចជំនួបទ្វេភាគីរវាងកម្ពុជា និងឥណ្ឌូនស៊ី ខណៈដែលភាគីឥណ្ឌូណេស៊ីបានឯកភាពទិញអង្ករពីកម្ពុជាក្នុងបរិមាណ ១២៥ ០០០តោន។ វត្តមានអង្កររបស់កម្ពុជានៅលើទីផ្សារ​​​​ឥណ្ឌូនេស៊ីនឹងក្លាយជាសក្ខីភាពថ្មីមួយទៀត ក្នុងការបញ្ជាក់អំពី​កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនៅក្នុងវិស័យពាណិជ្ជកម្ម ខណៈកម្ពុជាមានអង្ករដែល​មានគុណភាពល្អ ជាពិសេស​មានការទទួលស្គាល់ និងនាំចូលដោយប្រទេសជាសមាជិក​អាស៊ាន​ចំនួន៨ ក្នុងចំណោមសមាជិកទាំង១០ប្រទេស។

​ក្រសួងពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងថា កម្ពុជា និងឥណ្ឌូនេស៊ី បានឯកភាពគ្នាដូចតទៅ ៖​ ទី១ ភាគីឥណ្ឌូនេស៊ី បានឯកភាពទិញអង្ករពីកម្ពុជាក្នុងបរិមាណ ១២៥ ០០០តោន ក្នុងនោះអង្ករ-​ស បរិមាណ ១០០ ០០០តោន ដោយប្រើប្រាស់យន្តការក្រុមហ៊ុន Bulog និងក្រុមហ៊ុន ហ្រ្គីនត្រេដ និងបរិមាណ ២៥ ០០០តោន ទៀត ជាប្រភេទអង្ករប្រណិត ដោយអនុវត្តរវាងក្រុមហ៊ុន ID Food និងសមាជិកសហព័ន្ធស្រូវអង្ករកម្ពុជា CRF។ ចំពោះតម្លៃ និងលក្ខខណ្ឌផ្សេងទៀតភាគីទាំងពីរ និងបន្តពិភាក្សាគ្នាក្នុងពេលឆាប់ៗខាងមុខនេះ។

ចំណុចទី២គឺ ភាគីទាំងពីរបានឯកភាពគ្នាឱ្យមានការរៀបចំឡើងវិញនូវអនុស្សរណនៃការយោគយល់​ស្តីពីការធ្វើពាណិជ្ជកម្មអង្ករ រវាងក្រសួងពាណិជ្ជកម្មកម្ពុជា និងក្រសួងពាណិជ្ជកម្មឥណ្ឌូណេស៊ី ក្នុងបរិមាណអង្កររហូតដល់ ២៥០ ០០០តោនក្នុងរយៈពេលមួយឆ្នាំសម្រាប់សុពលភាព ៤ឆ្នាំ។

ចំណុចទី៣ ភាគីទាំងពីរបានឯកភាពបង្កើតនូវយន្តការដើម្បីងាយស្រួលក្នុងការទំនាក់ទំនង និងសម្របសម្រួលក្នុងកិច្ចការពាណិជ្ជកម្មអង្ករផងដែរ។

ជាមួយគ្នានេះ កម្ពុជា និងឥណ្ឌូនេស៊ីបានប្តេជ្ញាចិត្តយ៉ាងមុតមាំដោយផ្អែក និងពង្រឹងនូវទំនាក់​ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ ដែលបានចែករំលែកទៅវិញទៅមកនូវប្រវត្តិសាស្រ្ត សាសនា ការផ្សាភ្ជាប់នយោបាយ រវាងប្រទេសទាំងពីរ។

ក្នុងន័យនេះជាមិត្តភាព និងការយោគយល់គ្នាទៅវិញទៅមក ភាគីកម្ពុជាបានពិភាក្សាជាមួយភាគី​ឥណ្ឌូណេស៊ី នូវលទ្ធភាពការនាំចេញអង្ករ ទៅប្រទេសឥណ្ឌូណេស៊ី តាមរយៈការចុះអនុស្ស​រណៈ​យោគយល់គ្នាស្តីពីពាណិជ្ជកម្មអង្កររវាងប្រទេសទាំងពីរ។

​ក្នុងជំនួបនាឱកាសនោះ ភាគីកម្ពុជាបានស្នើឱ្យភាគីមិត្តឥណ្ឌូណេស៊ីមានកិច្ចសហប្រតិបត្តិការ​ដែលបានផ្តួចផ្តើមដូចជា៖ ជំរុញការបញ្ជាទិញអង្ករពីកម្ពុជាទៅឥណ្ឌូនេស៊ី តាមរយៈយន្តការ នៃការធ្វើពាណិជ្ជកម្មអង្ករ ក្រោមរូបភាពរដ្ឋាភិបាលនិងរដ្ឋាភិបាល (G2G), ឯកជននិងឯកជន (B2B)។

ក្រៅពីនោះកម្ពុជាក៏បានលើកទឹកចិត្តអ្នកវិនិយោគឥណ្ឌូនេស៊ីមកវិនិយោគទុននៅកម្ពុជាក្នុងផលិតកម្មស្រូវ ដោយទាក់ទាញ​វិនិយោគ និងបង្កើតម៉ាស៊ីនកិនកែច្នៃអង្ករស្របតាមស្តង់ដារសម្រាប់​នាំ​ចេញទៅ​កាន់ប្រទេស​ឥណ្ឌូ​នេស៊ី និងទីផ្សារអន្តរជាតិ ព្រមទាំងលើកទឹកចិត្តឱ្យមានកិច្ចប្រជុំរវាងធុរកិច្ច ប្រទេស​ទាំងពីរ​ដើម្បីសម្រេចការនាំចេញអង្ករនិងផលិតផល​កសិកម្មផ្សេងទៀតទៅកាន់ឥណ្ឌូនេស៊ី។

ជាការឆ្លើយតបភាគីឥណ្ឌូណេស៊ី បានឯកភាពចំពោះការលើកឡើងរបស់ភាគីកម្ពុជា និងបានជម្រាប​ភាគីកម្ពុជានូវទំនាក់ទំនងទ្វេភាគីដ៏ល្អ ទាំងប្រវត្តិសាស្រ្ត សាសនា វប្បធម៌ ជាពិសេសការធ្វើ​ពាណិជ្ជកម្ម​ទ្វេភាគីដែលមានទំហំកើនឡើងជាបន្តបន្ទាប់គួរឱ្យកត់សម្គាល់ ព្រមទាំងមានបំណង​ធ្វើកិច្ច​សហប្រតិបត្តិការស្តីពីពាណិជ្ជកម្មអង្ករ ដោយចង់នាំអង្ករពីកម្ពុជាទៅ​ឥណ្ឌូណេស៊ីក្នុងគោល​បំណង​រក្សាបាននូវសុវត្ថិភាពស្បៀង និងការប្រើប្រាស់ក្នុងប្រទេសផងដែរ។

យោងតាមរបាយការណ័ក្រសួងកសិកម្ម ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៣ ការប៉ាន់ស្មានតម្លៃគិត​ជាទឹកប្រាក់ បានទទួលពីការនាំចេញកសិផល ដែលក្នុងនោះតម្លៃពីការនាំចេញអង្ករមានចំនួន ៣១៣ ៧៤២ ៤២០ដុល្លារអាមេរិក និង​តម្លៃពីការនាំចេញស្រូវមានចំនួន ៥០៤ ៧១៤ ៣៧២ ដុល្លារអាមេរិក។

​ដោយឡែក របាយការណ៍​របស់​សហ​ព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ​បានឱ្យ​ដឹង​ថា​ ​រយៈពេល​ ​៧​ខែ​ ​នៃ​ឆ្នាំ​២​០​២​៣ ក្នុង​អំឡុង​ខែ​មករា​ ​ដល់​​ខែ​មិថុនា​ ​កម្ពុជា​ក៏មាន​ស្រូវ​ជួញ​ដូរ​តាម​ព្រំដែន​ជាមួយ​ប្រទេសជិតខាង​ចំនួន​ ​២​,​២​លាន​តោន​ ​ពោល​គឺ​បង្កើត​ចំណូល​បាន​ប្រមាណ​ ​៥​៧​៨​លាន​ដុល្លារ​។​

សូមបញ្ជាក់ថាអង្ករ​របស់​កម្ពុជា​បាន​ចូល​ទី​ផ្សារ​ថ្មី​ក្នុង​ប្រទេស​ហ្វីលីពីន​ក្នុង​ខែ​មិថុនា​ឆ្នាំនេះ​ ​ដែល​ធ្វើឱ្យអង្ករ​របស់កម្ពុជា​​ត្រូវ​បាន​នាំចេញ​ទៅកាន់​ប្រទេស​អា​ស៊ាន​ ​រួម​មាន​ម៉ាឡេស៊ី​ ប្រ៊ុ​យ​ណេ ​និង​ហ្វីលីពីន​ ​ហើយក៏នាំផលិត​ផល​ស្រូវ​ទៅ​ប្រទេស​ថៃ​ ​និង​វៀតណាម​ផង​ដែរ​៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល៩ ខែ កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោង ជាមួយទឹកប្រាក់សរុប​ជិត ​៦ពាន់​លានដុល្លារ​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោងជាមួយទឹកប្រាក់វិនិយោគសរុប​ជិត​៦ពាន់​លានដុល្លារ​អាម៉េរិក​..

ចិន គាំទ្រយ៉ាងពេញទំហឹងចំពោះបំណងរបស់ម៉ាឡេស៊ី ចូលជាសមាជិក​ BRICS ពេញសិទ្ធិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លើកឡើងថា ‘ទោះបីជាប្រធានាធិបតីលោក Xi Jinping សម្តែងការគាំទ្ររួចហើយក្ដី ប៉ុន្តែការពិភាក្សានៅថ្ងៃនេះបានបញ្ជាក់ជាថ្មីថា ចិនគាំទ្រម៉ាឡេស៊ីយ៉ាងខ្លាំងក្លាចំពោះការចូលជាសមាជិកពេញសិទ្ធិរបស់ BRICS’

កម្ពុជាបើកវេទិកាអាស៊ី ដោះស្រាយគម្លាតសិទ្ធិដីធ្លីរបស់ស្ត្រីកសិករ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ភ្នំពេញ ៖ ក្នុងគោលបំណងបញ្ចៀសនូវការរៀបចំអភិវឌ្ឍន៍ដែលប៉ះពាល់ដល់សហគមន៍ តំណាងជាង ៣០០ នាក់បានជួបជុំគ្នានៅភ្នំពេញ ដើម្បីប្រែក្លាយសំឡេងរបស់ស្ត្រីកសិករឱ្យទៅជាសិទ្ធិ និងសកម្មភាពជាក់ស្តែងនៅក្នុងការគ្រប់គ្រងដីសមូហភាព និងសហគមន៍។  កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ មន្ត្រីរដ្ឋាភិបាល អង្គការកសិករ ស្ត្រីជនជាតិដើមភាគតិច អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ សរុបជាង ៣០០ នាក់

​អាម៉េរិក​ស្នើ​ប្រគល់​ទ្រព្យ​បង្កក​ទាំង​អស់​ឱ្យ​រុស្ស៊ី​វិញ ជា​ថ្នូរ​នឹង​កិច្ចព្រមព្រៀង​សន្តិភាព​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/10/2026

​សហរដ្ឋ​អាម៉េរិក​បាន​ស្នើ​ឱ្យ​មាន​ការ​ដោះបម្រាម​បង្កក​លើ​ទ្រព្យសម្បត្តិ​រុស្ស៊ី​តម្លៃ​រាប់​ពាន់​លាន​អឺរ៉ូ​ ដែល​កំពុង​រក្សាទុក​ក្នុង​សហ​ភាព​អឺរ៉ុប ​ក្នុង​គោលបំណង​ជំរុញ​កិច្ចព្រមព្រៀង​សន្តិភាព​សម្រាប់​ជម្លោះ​អ៊ុយក្រែន

តម្លៃ​ប្រេង​ឆៅ​អន្តរជាតិ​ធ្លាក់ចុះ​បន្តិច ​ខណៈ​ទីផ្សារ​រង់ចាំ​មើល​ជំហាន​បន្ធូរ​ទណ្ឌកម្ម​របស់​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

​តម្លៃ​ប្រេង​ឆៅ​នៅ​ទីផ្សារ​អន្តរជាតិ​បាន​ធ្លាក់ចុះ​បន្តិច​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ ​ខណៈ​វិនិយោគិន​កំពុង​តាមដាន​ហានិភ័យ​នៃ​ជម្លោះ​នៅ​តំបន់​មជ្ឈិមបូព៌ា ​និង​លទ្ធភាព​ដែល​រដ្ឋបាល​អាម៉េរិក​អាច​បន្ធូរបន្ថយ​ទណ្ឌកម្ម​លើ​កប៉ាល់​ស្រមោល ​ដើម្បី​សម្រួល​ការ​ដឹកជញ្ជូន​ប្រេង​តាម​ផ្លូវ​សមុទ្រ​

អ្នក​ជំនាញ​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​វិស័យ​ស្វាយចន្ទី ​ទប់​ទល់​បាតុភូត​អែលនីញ៉ូ ​និង​បង្កើន​តម្លៃ​បន្ថែម​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

អ្នក​ជំនាញ​សេដ្ឋកិច្ច​ ​និង​វិស័យ​ស្វាយចន្ទី ​បាន​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​ភាព​ធន់​នៃ​វិស័យ​កសិកម្ម ​និង​បង្កើន​ការ​កែច្នៃ​គ្រាប់​ស្វាយចន្ទី​ក្នុង​ស្រុក​ ​ដើម្បី​ទប់ទល់​នឹង​ហានិភ័យ​ពី​បាតុភូត​អែលនីញ៉ូ ​(​El ​Niño​)​ ​ដែល​អាច​បង្ក​គ្រោះ​រាំងស្ងួត ​និង​រលក​កម្ដៅ​ខ្លាំង ​ចាប់​ពី​សប្ដាហ៍​ទី​៣ ​ខែ​តុលា ​ឆ្នាំ​២០២៦ ​រហូតដល់​ខែ​កុម្ភៈ ​ឆ្នាំ​២០២៧

លោក​ Trump ​ទំនង​ពិចារណា​បណ្ដេញ​រដ្ឋមន្ត្រី​សង្គ្រាម ​ដើម្បី​គេច​ពី​ការ​ទទួលខុសត្រូវ​លើ​សង្គ្រាម​អ៊ីរ៉ង់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/10/2026

​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ Donald ​Trump ​ទំនង​ជា​កំពុង​ពិចារណា​លើ​លទ្ធភាព​បណ្តេញ​រដ្ឋមន្ត្រី​ក្រសួង​សង្គ្រាម​ ​លោក​ Pete ​Hegseth ​ចេញ​ពី​តំណែង​ ​បន្ទាប់ពី​ការ​បោះឆ្នោត​សភា​ពាក់​កណ្តាល​អាណត្តិ​ខាង​មុខ​នេះ​ ​ដើម្បី​ជួយ​ដក​ខ្លួន​ចេញ​ពី​ការ​ទទួលខុសត្រូវ​ចំពោះ​សង្គ្រាម​ជាមួយ​ប្រទេស​អ៊ីរ៉ង់

តំបន់​ជុំវិញព្រលានយន្តហោះតេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេស វិស័យលំនៅឋាន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/10/2026

តំបន់​ជុំវិញព្រលានយន្តហោះអន្តរជាតិ​តេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេសលើ​លំនៅឋាន

អាស៊ាន រៀបចំកិច្ចប្រជុំអំពីឧតុនិយម និងដំណោះស្រាយ ឆ្លើយតបទៅនឹងបាតុភូតអែល នីញ៉ូ (El Niño) នៅទីក្រុងដាណាំង ប្រទេសវៀតណាម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/10/2026

ប្រតិភូប្រមាណ ៦០ រូបនឹងជួបជុំគ្នានៅទីក្រុងដាណាំង ប្រទេសវៀតណាមចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែតុលា ដើម្បីពិភាក្សាអំពីវិធានការឆ្លើយតបទៅនឹងបាតុភូត El Niño និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧតុនិយម និងជលសាស្ត្រនៅក្នុងតំបន់អាស៊ាន