ទំហំពាណិជ្ជកម្មអន្តរជាតិ-កម្ពុជា មានទំហំជាង ២៣ពាន់លានដុល្លារ ក្នុងរយៈពេល៦ខែដើមឆ្នាំនេះ

ភ្នំពេញ៖ របាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករបានបង្ហាញថា ពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជាមានចំនួន ២៣,៦៩ ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល ៦ខែដំបូងនៃឆ្នាំនេះ ពោលគឺមានការធ្លាក់ចុះ ១៣ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២ ដែលមានជាង ២៧ពាន់លានដុល្លារ។

ទិន្នន័យបានបង្ហាញថា ចាប់ពីខែមករាដល់ខែមិថុនា កម្ពុជាបាននាំចេញទំនិញក្នុងទឹកប្រាក់សរុប ១១ ៤៦៤,៤៨លានដុល្លារអាមេរិក កើនឡើងប្រមាណ ០,៨ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២ ។ សម្រាប់ការនាំទំនិញពីក្រៅប្រទេសចូលមកកម្ពុជា របាយការណ៍​បាន​បង្ហាញ​ថា នៅក្នុងឆមាសទី១ ឆ្នាំ២០២៣ គឺមានជាង ១២ ២២៩ លានដុល្លារ ធ្លាក់ចុះ ២២,៩ភាគរយ ធៀបនឹងឆមាសទី១ ឆ្នាំ២០២២ ដែលមាន ១៥ ៨៦៤,៧២លានដុល្លារ។

របាយការណ៍បានបញ្ជាក់ថា ចិន នៅតែមានទំហំពាណិជ្ជកម្មជាមួយកម្ពុជាច្រើនជាងគេសរុបជាង ៦.១៥ពាន់លានដុល្លារ រយៈពេល ៦ខែ ចាប់ពីខែ មករា-មិថុនា ឆ្នាំ២០២៣។ ចំណែកអាមេរិក ស្ថិតនៅលេខរៀងទី២ ដែលមានទំហំ​ពាណិជ្ជកម្មជាមួយកម្ពុជាសរុបទាំងនាំចេញ និងនាំចូលប្រមាណជាង ៤.៣៥ពាន់លានដុល្លារ។ ដោយឡែកវៀតណាម នៅលេខរៀងទី៣ បន្ទាប់មកថៃ  ជប៉ុន សិង្ហបុរី ឥណ្ឌូណេស៊ី និងប្រទេសផ្សេងៗទៀត។

សម្រាប់ទំនិញសំខាន់ៗ ដែលកម្ពុជា នាំចេញរួមមាន៖ សម្លៀកបំពាក់ សម្រេចបាន ២.៤ពាន់លានដុល្លារ មានការថយ​ចុះជាង ២១ភាគរយ, ម៉ាស៊ីន និងឧបករណ៍អគ្គិសនី ១.៥ពាន់លានដុល្លារ កើនឡើងជាង ១០៨ភាគរយគជ់ខ្យង​ធម្មជាតិ ឬចិញ្ចឹម ត្បូងថ្មមានតម្លៃ សម្រេចបាន ជាង ៥៦៥លានដុល្លារ កើនឡើង ២៨៦ភាគរយ, ស្បែក​ជើង ស្រោម​ជើងជាង ៧០០លានដុល្លារ ធ្លាក់ចុះ ១៧ភាគរយ និងទំនិញផ្សេងៗដទៃទៀត។

លោកបណ្ឌិត ហុង វណ្ណៈ ប្រធាននាយកដ្ឋានសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បានប្រាប់ AMS ថា ការនាំចេញរបស់កម្ពុជារយៈពេល៦ខែ​នេះ អាស្រ័យលើបញ្ហាទីផ្សារ  សមត្ថភាព​ផលិត និង​ការបញ្ជាទិញ​កើនឡើង ខណៈដែលកិច្ចពាណិជ្ជកម្ម វាមានដំណើរឡើងចុះមិនទៀង ។

​លោកបណ្ឌិតបានគូសបញ្ជាក់ថា ៖

“តាមទស្សនៈរបស់​ខ្ញុំ ​កំណើន​ការនាំចេញ​របស់​កម្ពុជា​នឹងមាន​បន្តទៀត​។ ប៉ុន្តែ​ត្រង់ចំណុច​នេះ កម្ពុជា​ក៏​មិនត្រូវ​ភ្លេច​ខិតខំ​អភិវឌ្ឍ និង​ពង្រឹងគុណភាព​ផលិតផល​របស់ខ្លួន​ដែរ ជាពិសេស​ផលិត​ផល​កសិកម្ម ដែល​​កំពុង​ក្លាយជា​ទំនិញសក្តានុពល​ របស់​ក​ម្ពុ​ជា​​។​”

​លោកបណ្ឌិត ហុង វណ្ណៈបានមានប្រសាសន៍ថា ៖

“ខ្ញុំយល់ថា ទី១កម្ពុជាបានពង្រីកនូវប្រព័ន្ធទីផ្សារថ្មីៗច្រើនឈរលើច្បាប់វិនិយោគ, ទី២ការជឿទុកចិត្ត, ទី៣កិត្យានុភាពរបស់កម្ពុជាបានកសាងសមិទ្ធិក្នុងអាស៊ាន ជាមួយនឹងការចូល​ជាធរ​​មាននៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជា​មួយ​ប្រទេស​ជាច្រើន គឺ​កំពុង​ទាក់ទាញ​ចំណាប់អារម្មណ៍​អ្នកវិនិយោគ​ជាតិ និង​អន្តរជាតិ​ឱ្យមក​បណ្តាក់ទុន​នៅ​កម្ពុជា​កាន់តែច្រើន​។ កំណើន​ទឹកប្រាក់​នាំចេញ គឺ​បញ្ជាក់​ពី​ការកើនឡើង​នៃ​សមត្ថភាព​ផលិតកម្ម​ក្នុងស្រុក និង​ទីផ្សារ​បញ្ជា​ទិញ​ពី​កម្ពុជា​ផងដែរ​។​”

សូមបញ្ជាក់ថា ឆ្នាំ២០២២ ការធ្វើពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា មានទឹកប្រាក់សរុបជាង ៥២ពាន់លានដុល្លារ កើនជាង ៩,២ ភាគរយ បើធៀបនឹងឆ្នាំ២០២១។ ក្នុងនោះ កម្ពុជាបាននាំទំនិញទៅទីផ្សារអន្តរជាតិក្នុងចំនួនទឹកប្រាក់សរុប ២២,៤ ពាន់លានដុល្លារ កើនឡើង ១៦,៤ភាគរយ និងការនាំចូលមានទំហំទឹកប្រាក់ ២៩,៩ពាន់លានដុល្លារ មានកំណើន ៤,៣ ភាគរយ។ នេះបើយោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ប៊ុល​ហ្គារី ​នឹង​អនុវត្ត​គម្រោង​ទំនើបកម្ម​យោធា​សំខាន់​ចំនួន ​៩ ​តាមរយៈ​មូលនិធិ​អឺរ៉ុប​ ​SAFE​ ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/07/2026

រដ្ឋាភិបាល​ទីក្រុង​សូហ្វៀ នឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ដើម្បី​ប្រើប្រាស់​មូលនិធិ​របស់​អឺរ៉ុបដែល​ការ​អនុម័ត​នេះ​នឹង​ផ្តល់​ហិរញ្ញប្បទាន​ដល់​គម្រោង​សំខាន់​ៗ​ចំនួន​ ​៩​ ​សម្រាប់​ការ​ធ្វើ​ទំនើបកម្ម​នៃ​កងកម្លាំង​យោធា​របស់​ប្រទេស​ប៊ុលហ្ការី​

ក្រសួងរ៉ែ និងថាមពល ផ្តល់សិទ្ធិវិនិយោគធ្វើអាជីវកម្មរ៉ែមាសថ្មីដល់ក្រុមហ៊ុន APEX POWER នៅមណ្ឌលគិរី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/07/2026

​ក្រសួងរ៉ែ និងថាមពល បានផ្តល់សិទ្ធិវិនិយោគដល់ក្រុមហ៊ុន APEX POWER CO., LTD ដើម្បីធ្វើអាជីវកម្មរ៉ែមាស ដោយមានរយៈពេលអាជ្ញាបណ្ណ៥ឆ្នាំ លើផ្ទៃដី១.៩៥៧ ហិកតា ស្ថិតនៅតំបន់មេសំ ឃុំចុងផ្លាស់ ស្រុក​​កែវសីមា ខេត្តមណ្ឌលគិរី

កម្ពុជា​-​ចិន​ ​ចុះហត្ថលេខា​ជា​ផ្លូវការ​ ​បើក​ផ្លូវ​នាំចេញ​ផ្លែ​ខ្នុរ​ស្រស់​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/07/2026

ប្រទេស​កម្ពុជា​ ​និង​ចិន ​បាន​ចុះហត្ថលេខា​ជា​ផ្លូវការ​លើ​ពិធីសារ​ភូត​គាម​អនាម័យ​ ​ដើម្បី​បើក​ផ្លូវ​ឱ្យ​មាន​ការ​នាំចេញ​ផ្លែ​ខ្នុរ​ស្រស់ ​ពី​កម្ពុជា​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន

អ្នកជំនាញ​អចលន​ទ្រព្យ​៖​ ​យុវជន​ ​Gen Z​ នឹងក្លាយជា​សក្ដានុពល​ដ៏​ធំ​សម្រាប់​ទីផ្សារ​ខុនដូ​នៅ​កម្ពុជា​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 16/07/2026

​ការ​អភិវឌ្ឍ​ខុនដូ​នៅក្នុង​ប្រទេស​កម្ពុជា​មាន​កំណើន​គួរឱ្យ​កត់សម្គាល់​ក្នុង​រយៈពេល​ជាង​ ​១​ ទសវត្សរ៍​កន្លងមក​នេះ​ ​ដោយ​វិនិយោគិន​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​បាន​សម្រុក​អភិវឌ្ឍ ​ដើម្បី​ផ្គត់ផ្គង់​នៅលើ​ទីផ្សារ​ ប៉ុន្តែ​សម្រាប់​អតិថិជន​ដែល​មាន​តម្រូវការ​ខុនដូ​នៅ​កម្ពុជា​ ​ភាគ​ច្រើន​ជា​អតិថិជន​បរទេស ​ខណៈ​អតិថិជន​ក្នុង​ស្រុក​មាន​ចំនួន​តិចតួច​ប៉ុណ្ណោះ​

ពលរដ្ឋ​អាម៉េរិក​កាន់តែ​ច្រើន​លែង​មាន​ជំនឿចិត្ត​លើ​ប្រទេស​អាម៉េរិក​ខ្លួនឯង​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/07/2026

អាម៉េរិក​កំពុង​គ្របដណ្តប់​ដោយ​ក្តី​បារម្ភ​យ៉ាង​ខ្លាំង​ពីសំណាក់​សាធារណជន​ដែលជា​ជនជាតិ​អាម៉េរិក​ខ្លួនឯង​ចំពោះ​បញ្ហា​ជាច្រើន​ដូចជា​លទ្ធិ​ប្រជាធិបតេយ្យ​ ស្ថិរភាព​សេដ្ឋកិច្ច​ និង​ឯកភាព​ជាតិ​

សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ បន្តគាំទ្រវិស័យហិរញ្ញវត្ថុនៅកម្ពុជា

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 16/07/2026

សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) បានរួមចំណែកពង្រីកលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា

កំណើន​សេដ្ឋកិច្ច​ចិន ​សម្រេចបាន​អត្រា​ទាប​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ ​​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/07/2026

កំណើន​សេដ្ឋកិច្ច​ចិន​នៅក្នុង​ត្រីមាស​ទី​ពីរ​សម្រេចបាន​ត្រឹម​ ​៤,៣​ ​ភាគរយ​ប៉ុណ្ណោះ​ ​ដែល​ជា​អត្រា​ទាប​បំផុត​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​ ​និង​ក្រោម​គោលដៅ​របស់​រដ្ឋាភិបាល​បាន​កំណត់​ចន្លោះ​ពី​ ​៤,៥​ ​ភាគរយ​ដល់​ ​៥​ ​ភាគរយ

ស្វែងយល់ពី RPL ៖ អត្ថប្រយោជន៍នៃការធ្វើតេស្ដ និងឱកាសការងារសម្រាប់អតីតពលករខ្មែរមកពីប្រទេសថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

ក្រសួង​ការ​ងារ និង​បណ្តុះ​បណ្តា​លវិជ្ជា​ជីវៈ បានរៀប​ចំការវាយ​តម្លៃ​ទទួល​ស្គាល់​ជំនា​ញ​ពី​មុន(RPL) ដោយ​ឥត​គិត​ថ្លៃ​លើ ៨មុខ​ជំនាញ​ក្នុង​វិស័យ​សំណង់​ចាប់តាំងពីខែមេសា ឆ្នាំ២០២៦

កំណើនការនាំចេញរបស់ចិនហក់ឡើងខ្លាំង ដោយសារតម្រូវការបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

ការនាំចេញរបស់ចិននៅក្នុងខែមិថុនា កើនឡើងក្នុងល្បឿនលឿនរហូតដល់ ២៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលជំរុញដោយសារការផ្ទុះឡើងនៃតម្រូវការបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)

ជម្លោះ​អាម៉េរិក​-​អ៊ីរ៉ង់​ឡើង​កម្ដៅ​កាន់តែ​ខ្លាំង​ រុញ​ឱ្យ​តម្លៃ​ប្រេង​ឆៅ​ហក់ឡើងដល់ជាង​ ​៨០​ ​ដុល្លារ​/​មួយ​បារ៉ែល​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

តម្លៃ​ប្រេង​ឆៅ​បន្ត​ឡើង​ថ្លៃ​ជាង​ ​៨០​ ​ដុល្លារ​ក្នុង​មួយ​បារ៉ែល​នៅ​ថ្ងៃពុធ​នេះ​ បន្ទាប់ពី​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​ដាក់ពង្រាយ​កងទ័ព​ជើងទឹក​ដើម្បី​បិទ​ខ្ទប់​កំពង់ផែ​ទាំងអស់​របស់​អ៊ីរ៉ង់​ឡើង​ ​