កម្ពុជារកចំណូលបានជាង២៦លានដុល្លារពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គររយៈពេល៦ខែឆ្នាំ២០២៥

ភ្នំពេញ៖ កម្ពុជារកចំណូលបានជាង ២៦លានដុល្លារអាម៉េរិកពីការលក់សំបុត្រជូនភ្ញៀវអន្តរជាតិជាង៥៦ម៉ឺននាក់ ដែលបានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរក្នុងឆមាសទី១ ឆ្នាំ២០២៥ គិតចាប់ពីខែមករា ដល់ខែមិថុនា។ ចំនួននេះបានកើនឡើង ៨.៧៦ ភាគរយបើធៀបនឹងឆ្នាំរយៈពេលដូចគ្នាក្នុងឆ្នាំ២០​២៤។ នេះបើយោងតាមរបាយការណ៍របស់គ្រឹះស្ថានអង្គរដែលបានចេញផ្សាយកាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥។

របាយការណ៍ដដែលនេះបានបញ្ជាក់ថា ដោយឡែកក្នុងខែមិថុនា ឆ្នាំ២០២៥ ភ្ញៀវអន្តរជាតិ ដែលបានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរមានចំនួន ៤០ ០៩៦នាក់ ធ្លាក់ចុះ១៩.៣១% ហើយទទួលបានចំណូល១.៧លានដុល្លារ ធ្លាក់ចុះ១៨.៧៧%។

ក្នុងរយៈពេល៦ខែនេះ ការលក់បណ្ណចូលទស្សនានៅប្រាសាទកោះកែរមានចំនួន ១២ ០៧៦នាក់ ទទួលបានចំណូល១៨១ ១៤០ដុល្លារ, ការលក់សំបុត្រនៅប្រាសាទបេងមាលា មានចំនួន ៨ ១៩៩នាក់ ដោយទទួលបានចំណូល ៨១ ៩៩០ដុល្លារ, ការលក់សំបុត្រនៅភ្នំក្បាលស្ពាន មានចំនួន ៦៤៤នាក់ ទទួលបានចំណូល៣ ២២០ដុល្លារ និងការលក់សំបុត្រទូក រកចំណូលបានចំនួន ៨៤២ ៧២២ដុល្លារ។

គិតចាប់ពីខែមករាដល់ដំណាច់ខែធ្នូ ឆ្នាំ២០២៤ គ្រឹះស្ថានអង្គរបានលក់បណ្ណជូនភ្ញៀវទេសចរបរទេសចូលទស្សនារមណីយដ្ឋានអង្គរចំនួន១ ០២៣ ៦៨៨នាក់ និងទទួលបានទឹកប្រាក់ចំនួន ៤៧ ៨២៦ ៩៨១ ដុល្លារអាមេរិក ។

យោងសេចក្ដីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរចេញផ្សាយនៅថ្ងៃទី ០១ ខែ មករា  ឆ្នាំ២០២៥  ក្នុងរយៈពេល១២ខែឆ្នាំ២០២៤ ចំនួនភ្ញៀវទេសចរបរទេសទិញបណ្ណ ចូលទស្សនារមណីយដ្ឋានអង្គរកើនឡើង ២៨,២៧ ភាគរយ  ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២៣កន្លងទៅ ខណៈចំនួនទឹកប្រាក់ដែលទទួលបានពីការលក់បណ្ណ ជូនភ្ញៀវទេសចរបរទេសវិញមានកំណើនប្រមាណ២៨,៥៧ភាគរយ ។

គួររំលឹកថា៖ឆ្នាំ២០២៤ គ្រឹះស្ថានអង្គរបានលក់បណ្ណជូនភ្ញៀវទេសចរបរទេសចូលទស្សនារមណីយដ្ឋានអង្គរចំនួន១ ០២៣ ៦៨៨នាក់ និងទទួលបានទឹកប្រាក់ចំនួន ៤៧ ៨២៦ ៩៨១ដុល្លារអាមេរិក។ក្នុងរយៈពេល១២ខែឆ្នាំ២០២៤ ចំនួនភ្ញៀវទេសចរបរទេសទិញបណ្ណ ចូលទស្សនារមណីយដ្ឋានអង្គរកើនឡើង ២៨,២៧ ភាគរយ ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សាច់ពពែកំពុងមានតម្រូវការខ្ពស់នៅលើទីផ្សារ បន្ទាប់ពីការបិទព្រំដែនកម្ពុជា-ថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/06/2026

បណ្តាញអ្នកចិញ្ចឹមពពែក្នុងស្រុក បានសម្តែងក្តីរីករាយ ខណៈដែលសាច់ពពែកំពុងមានតម្រូវការខ្ពស់ និងលក់បានថ្លៃនៅលើទីផ្សារ បន្ទាប់ពីរការបិទច្រកព្រំដែន និងការសម្រេចផ្អាកការនាំចូលសាច់សត្វនិងបន្លែកសិកម្មពីប្រទេសថៃ

កម្ពុជាបន្តនាំចូល​ជ័រកៅស៊ូ ខណៈរោងចក្រកែច្នៃកៅស៊ូ និងឈើកៅស៊ូ កើនដល់ជិត ១៨០ កន្លែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/06/2026

បើទោះបីជា​វិស័យ​ដំណាំកៅស៊ូ​មាន​ការរីកចម្រើន​គួរកត់សម្គាល់រយៈ​ពេល​ចុងក្រោយនេះ​ក្តី​ ប៉ុន្តែកម្ពុជា​នៅបន្តនាំ​ចូល​ជ័រកៅស៊ូ​ និងសំបក​កង់​រថយន្ត​ពី​ក្រៅប្រទេស​នៅឡើយ

ទីផ្សារ​លំនៅឋានតម្លៃមធ្យមនៅប៉ែកខាងត្បូងរាជធានីភ្នំពេញនៅតែមានតម្រូវការ​ពីពលរដ្ឋ​ដែលត្រូវការ​ពិត​ប្រាកដ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 01/06/2026

ទីផ្សារ​លំនៅឋាន​នៅប៉ែកខាងត្បូងរាជធានីភ្នំពេញ នៅតែមានតម្រូវការ​ពីប្រជាពលរដ្ឋ ខណៈអ្នកអភិវឌ្ឍន៍នៅតែបន្ត​សាងសង់ដើម្បី​ផ្គត់ផ្គង់ទៅតាមតម្រូវការជាក់ស្ដែង

ក្រុមហ៊ុន Samsung Electronics យកឈ្នះ Micron Technology ជាលើកដំបូងក្នុងការផ្គត់ផ្គង់ឈីប​រថយន្តលំដាប់ទី១ របស់ពិភពលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 01/06/2026

Samsung Electronics មានចំណែក ៤០ ភាគរយនៃទីផ្សារឈីបរថយន្តសរុបរបស់ពិភពលោកកាលពី២០២៥ ដែលកើនឡើងពី ៣៥ ភាគរយនៅក្នុងឆ្នាំ ២០២៤រ ចំណែកទីផ្សាររបស់ក្រុមហ៊ុនអាម៉េរិក Micron ធ្លាក់ចុះពី ៤០ ភាគរយទៅ ៣៥ ភាគរយដែលធ្លាក់មកនៅចំណាត់ថ្នាក់ទីពីរ។

អ្នកជំនាញវិស័យឯកជន និងរដ្ឋ ជំរុញឱ្យសហគ្រាសផលិតពង្រឹងគុណភាព ខណៈពលរដ្ឋបន្តពហិការឈប់ប្រើទំនិញថៃ

ជំនួញ, ព្រឹត្តិការណ៍

• 01/06/2026

ស្របពេលដែលពលរដ្ឋខ្មែរនាំគ្នាពហិការឈប់ប្រើផលិតផលថៃ និងបានងាកមកគាំទ្រផលិតផលក្នុងស្រុកវិញ ក្រុមអ្នកជំនាញក្នុងវិស័យឯកជន និងរដ្ឋ បានជំរុញឱ្យសហគ្រាសផលិតត្រូវគិតគូរពីគុណភាព ការវេចខ្ចប់ និងកក្តាតម្លៃ ​

អ្នកជំនាញអាជីវកម្មល្បីៗវ័យក្មេងក្នុងស្រុក ចែករំលែកចំណេះដឹង គំនិតថ្មី និងការបង្កើតម៉ាកយីហោខ្មែរឱ្យរឹងមាំ

ជំនួញ, ព្រឹត្តិការណ៍

• 01/06/2026

សូមជម្រាបថា វេទិកា Proudly-ខ្មែរ គឺជាកម្មវិធីសិក្ខាសាលាពេញមួយថ្ងៃ និងជាការតាំងពិព័រណ៍ផលិតផលខ្មែរ ដែលផ្សារភ្ជាប់យុវជនកម្ពុជា ជាមួយម្ចាស់អាជីវកម្ម និងម៉ាកយីហោ(Brand) ក្នុងស្រុកនានា

វិបត្តិភូមិសាស្ត្រនយោបាយ រុញច្រានការនាំចេញរថយន្តចិនយ៉ាងគំហុកទៅកាន់នូវែលសេឡង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 01/06/2026

ការកើនឡើងយ៉ាងគំហុកដល់ទៅ ៥០ ភាគរយនៃតម្លៃប្រេងសកល ដោយសារជម្លោះដ៏តានតឹងនៅមជ្ឈិមបូព៌ា បានជម្រុញឱ្យមានរលកនៃការនាំចេញរថយន្តពីប្រទេសចិនមកកាន់ប្រទេសនូវែលសេឡង់យ៉ាងច្រើនសន្ធឹកសន្ធាប់ដែលមិនធ្លាប់មានពីមុនមក

អាស៊ាន គ្រោងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសេដ្ឋកិច្ចឌីជីថលក្នុងតំបន់ នាខែវិច្ឆិកា ខាងមុខ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/06/2026

ប្រទេសជាសមាជិកអាស៊ាន គ្រោងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសេដ្ឋកិច្ចឌីជីថលក្នុងតំបន់ដ៏សំខាន់មួយនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៧ នៅខែវិច្ឆិកា បន្ទាប់ពីបញ្ចប់ការចរចាក្នុងសប្តាហ៍នេះ

សហគ្រិនខ្មែរ និងផ្សារអុីអន បញ្ចប់ពិព័រណ៍ផលិតផលក្នុងស្រុកលើកទី១១

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 01/06/2026

សហគ្រិនខ្មែរ ក្នុងកិច្ចសហការជាមួយផ្សារអុីអន (ខេមបូឌា) បានប្រកាសបិទបញ្ចប់ជុំទី១ នៃពិព័រណ៍ផលិតផលក្នុងស្រុកឆ្នាំ២០២៦ បន្ទាប់ពីបានដំណើរការអស់រយៈពេលពីរសប្តាហ៍ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី៣១ ខែឧសភា នៅគ្រប់សាខាទាំងបីនៃផ្សារអុីអន

ប្រព័ន្ធផ្សព្វផ្សាយ ដើរតួនាទីយ៉ាងសំខាន់ក្នុងការនាំយកចំណេះដឹងហិរញ្ញវត្ថុទៅកាន់សាធារណជន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 01/06/2026

ប្រព័ន្ធផ្សព្វផ្សាយ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការនាំយកព័ត៌មានត្រឹមត្រូវ និងចំណេះដឹងហិរញ្ញវត្ថុទៅកាន់សាធារណជន ជាមួយនឹងការបកស្រាយបរិបទឱ្យងាយយល់ និងជួយឱ្យប្រជាពលរដ្ឋស្គាល់ទាំងឱកាស ហានិភ័យ សិទ្ធិ និងកាតព្វកិច្ចរបស់ខ្លួន

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

Leave a Reply

Your email address will not be published. Required fields are marked *