កម្ពុជាបង្កើនកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសដៃគូតាមអភិក្រមរក្សា និងពង្រឹងទីផ្សារចាស់ ហើយពង្រីកទីផ្សារថ្មី

ភ្នំពេញ៖ បច្ចុប្បន្ននេះ កម្ពុជា បាន និងកំពុងបង្កើនកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយបណ្តាប្រទេសដៃគូពាណិជ្ជកម្មរបស់ខ្លួនតាមរយៈការរក្សា និងពង្រឹងទីផ្សារចាស់ ហើយព្យាយាមពង្រីកទីផ្សារថ្មី។

ថ្លែងនៅក្នុងពិធីបើកសន្និបាតបូកសរុបការងារពាណិជ្ជកម្ម ឆ្នាំ២០២៤ និងទិសដៅអនុវត្តការងារពាណិជ្ជកម្ម ឆ្នាំ២០២៥ នាទីស្ដីការក្រសួងពាណិជ្ជកម្ម នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា៖ កម្ពុជា បាន និងកំពុងជំរុញកិច្ចសហប្រតិបត្ដិការ និងសមាហរណកម្មសេដ្ឋកិច្ចពាណិជ្ជកម្មនៅក្នុងតំបន់ និងសកលលោក តាមរយៈការចរចា បង្កើនកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសដៃគូពាណិជ្ជកម្មដែលមានសក្ដានុពលតាមអភិក្រម រក្សា និងពង្រឹងទីផ្សារដែលមានស្រាប់ ហើយព្យាយាមពង្រឹកទីផ្សារថ្មី។

លោកជំទាវរដ្ឋមន្ដ្រីបានបន្ថែមថា៖ កម្ពុជាត្រូវបន្ដ និងអភិវឌ្ឍគោលនយោបាយ ផែនការយុទ្ធសាស្ដ្រ លិខិតបទដ្ឋានគតិយុត្ដិ សម្រាប់គាំទ្រដល់វិស័យពាណិជ្ជកម្ម សំដៅលើការពង្រឹងសមត្ថភាពប្រកួតប្រជែង ធ្វើពិពិធកម្មទីផ្សារ ពង្រឹងគុណភាពទំនិញដែលមានសក្ដានុពលឲ្យមានឧត្ដមភាព និងភាពប្រកួតប្រជែងនៅលើទីផ្សារអន្ដរជាតិព្រមទាំងលើកកម្ពស់កម្មសិទ្ធិបញ្ញា។

លោកជំទាវ ចម និម្មល បានបញ្ជាក់ឲ្យដឹងថា ក្នុងរយៈពេល១១ខែ ឆ្នាំ២០២៤នេះ ទំហំពាណិជ្ជកម្មកម្ពុជា សម្រេចបានទឹកប្រាក់ចំនួន ៥០.៤៥ប៊ីលានដុល្លារអាម៉េរិក កើនឡើង១៥.៩៥% ក្នុងនោះ ការនាំចេញសម្រេចបាន ទឹកប្រាក់ចំនួន ២៤.៣៤ប៊ីលានដុល្លារអាម៉េរិក កើនឡើង១៤.៣៦% និងការនាំចូលសម្រេចបានទឹកប្រាក់ ២៦.១០ប៊ីលានដុល្លារអាម៉េរិក កើនឡើង១៧.៤៨%។

មុខទំនិញសំខាន់ៗដែលកម្ពុជានាំចេញរួមមាន៖សម្លៀកបំពាក់៨.៩៤ប៊ីលានដុល្លារ កើនឡើង២៥.​៨៤​%​, សម្ភារធ្វើដំណើរ១.៧៨ប៊ីលានដុល្លារ កើនឡើង២១.៥០%, ស្បែកជើង១.៥០ប៊ីលានដុល្លារ កើនឡើង២៤.៣០% និងស្រូវ ១.៥០លានដុល្លារ កើនឡើង ១៦.៤២% និងផលិតផលផ្សេងៗទៀត។ ដោយឡែក ទំនិញសំខាន់ៗនាំចូល រួមមាន៖ វាយនភ័ណ្ឌ ៥.៧០ប៊ីលានដុល្លារអាមេរិក កើនឡើង២៣.៥២%, គ្រឿងអេឡិកត្រូនិក ៣.៣២ប៊ីលានដុល្លារអាមេរិក កើនឡើង២៩.១៤%, សម្ភារសំណង់ ១.៤៧ប៊ីលានដុល្លារអាមេរិក កើនឡើង២២.៣៥%, ប្រេងម៉ាស៊ូត ១.៣០ប៊ីលានដុល្លារអាមេរិក កើនឡើង១០.១៦% និងរថយន្ដ ៩០៧.៧៩លានដុល្លារអាមេរិក កើនឡើង៧.២១%៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

គម្លាតដ៏ធំក្នុងប្រព័ន្ធហិរញ្ញវត្ថុ ធ្វើឱ្យចិនមិនអាចវ៉ាដាច់អាម៉េរិកក្លាយជាមហាអំណាចទី ១ បាន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 17/06/2026

ខណៈពេលដែលប្រទេសចិនកំពុងបង្កើនការប្រកួតប្រជែងកាន់តែខ្លាំងឡើង ធៀបជាមួយនឹងលោកខាងលិចលើផ្នែកផលិតកម្ម និងសមត្ថភាពយោធា ប៉ុន្តែគេមើលឃើញថា គម្លាតដ៏ធំធេងមួយរវាងចិននិងអាម៉េរិកនៅតែបន្តកើតមាននៅឡើយក្នុងវិស័យហិរញ្ញវត្ថុសកល

បណ្តុះកូនទុរេនលក់ជារបរលាក់មុខ តែមានតម្រូវការខ្ពស់នៅលើទីផ្សារ

ជំនួញ, ព្រឹត្តិការណ៍

• 17/06/2026

ការបណ្តុះកូនទុរេនលក់ ជារបរមួយដែលកំពុងលាក់មុខនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែទោះជាដូច្នេះ របរនេះកំពុងមានការគាំទ្រខ្លាំងនៅលើទីផ្សារ ដោយសារកសិករខ្មែរនៅតាមបណ្តាខេត្តឆា្ងយៗ មានទំនោរ​ដាំទុរេនកាន់តែច្រើនឡើងៗ

កម្ពុជា-ធនាគារពិភពលោក ចុះកិច្ចព្រមព្រៀងឥណទានសម្បទាន ១៥០ លានដុល្លារ ដើម្បីតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

កម្ពុជា និងធនាគារពិភពលោក ​(World Bank) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទានដំណាក់កាលទីមួយ មានតម្លៃ ១៥០ លានដុល្លារអាម៉េរិក សម្រាប់គម្រោងលើកកម្ពស់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់

បេសកកម្ម​គោះទ្វារអ្នក​វិនិយោគ​របស់មន្ត្រីជាន់​ខ្ពស់​កម្ពុជា នៅជប៉ុន ​និង​ កូរ៉េ រំពឹងទទួលបាន​វិនិយោគិនថ្មី​ៗចូលមក​បន្ថែម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

នៅក្នុងដំណើរទស្សនកិច្ច ​និ​ងបេសកកម្ម​របស់មន្ត្រីជាន់ខ្ពស់​កម្ពុជា ទៅក្រៅប្រទេស ពិត​ណាស់​តែង​នាំមកវិញនូវ​អ្នកវិនិយោគ​ថ្មីៗចូលមក​កាន់ប្រទេស​កម្ពុជា

ការ​ផ្គត់ផ្គង់ថាមពលនឹងត្រូវការ​ពេល​យូរ ទៅរក​សភាព​ធម្មតា​វិញ ទោះបីបញ្ចប់សង្រ្គាម និងបើកច្រក Hormuz ឡើងវិញក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

បើទោះបីជាអាម៉េរិក និងអ៊ីរ៉ង់អាចឈានដល់កិច្ចព្រមព្រៀងបញ្ចប់សង្រ្គាម និងបើកច្រកសមុទ្រ Hormuz ឡើងវិញក្ដី ក៏ការ​ផ្គត់ផ្គង់​ប្រេង ​និង​ហ្គាសត្រូវ​ចំណាយ​ពេល​រាប់​ខែ ​ដើម្បី​ត្រឡប់​មក​រកសភាព​ធម្មតា​វិញ

ឱនភាពពាណិជ្ជកម្មរបស់សហភាពអឺរ៉ុបជាមួយប្រទេសចិនបានឈានដល់កំណត់ត្រា ១ ពាន់លានអឺរ៉ូក្នុងមួយថ្ងៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

ឱនភាពពាណិជ្ជកម្មរបស់សហភាពអឺរ៉ុបជាមួយប្រទេសចិនបានឈានដល់កំណត់ត្រា ១ ពាន់លានអឺរ៉ូមួយថ្ងៃ ដែលជំរុញឱ្យមានក្ដីព្រួយបារម្ភពីអនាគតនៃឧស្សាហកម្មរបស់សហភាពអឺរ៉ុបទាំងមូល

ស្វាយកែវរមៀតនៅឧត្តរមានជ័យ រំពឹងថា នឹងមានទីផ្សារ និងតម្លៃល្អ ក្រោយចុះបញ្ជី GI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

កសិករដាំដុះស្វាយកែវរមៀតនៅឧត្តរមានជ័យ រំពឹងថា ស្វាយកែវរមៀតនៅក្នុងភូមិសាស្ត្ររបស់ខ្លួន នឹងមានទីផ្សារ និងតម្លៃល្អ ពិសេស នឹងជួយទាក់ទាញអ្នកវិនិយោគដើម្បីកែច្នៃសម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងឈានទៅនាំចេញ ក្រោយទទួលបានការចុះបញ្ជីជាផលិតផលសម្គាល់ភូមិសាស្រ្ត (GI)

អ្នកជំនួញ​ធំៗនៅកម្ពុជា រួមគ្នា​អភិវឌ្ឍវិស័យកសិកម្ម ​ជំរុញការ​កែច្នៃ និងផលិតក្នុងស្រុក​ឱ្យបានកាន់តែច្រើន​

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

អ្នកជំនួញធំៗ​នៅក្នុងប្រទេសកម្ពុជា បានរួមគ្នា​ជំរុញការអភិវឌ្ឍវិស័យកសិកម្ម​ ដើម្បីបង្កើនការផលិត​ និងកែច្នៃក្នុងស្រុកឱ្យបានកាន់តែច្រើន​ សម្រាប់ផ្គត់ផ្គង់ទីផ្សារ​

មោទនភាពខ្មែរ ! ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នាំយកមេដាយមាសលំដាប់ពិភពលោក Monde Selection ឆ្នាំ២០២៦ ចំនួន១០មកកម្ពុជា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 16/06/2026

មោទនភាពខ្មែរ ! ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នាំយកមេដាយមាសលំដាប់ពិភពលោក Monde Selection ឆ្នាំ២០២៦ ចំនួន១០ ពីទីក្រុងប៉ារីស មកកាន់ប្រទេសកម្ពុជា

កសិករ នៅតែពេញនិយមប្រើប្រាស់លាមកសត្វប្រចៀវជាជី សម្រាប់ដាំដុះដំណាំ

ជំនួញ, ព្រឹត្តិការណ៍

• 16/06/2026

លាមកសត្វប្រចៀវ គឺជាជីពេញដែលនិយមមួយរបស់កសិករក្នុងវិស័យកសិកម្មតាំងពីដើមមក ហើយរហូតមកដល់សម័យទំនើប ទោះបីជាមនុស្សអាចផលិតជី សម្រាប់ប្រើក្នុងវិស័យកសិកម្មបានច្រើន  សម្បូរបែបក៏ដោយ ក៏លាមកប្រចៀវ នៅតែជាជីពេញនិយមសម្រាប់កសិករក្នុងតំបន់មួយចំនួនដដែល

Leave a Reply

Your email address will not be published.Required fields are marked *