កម្ពុជារំពឹងទទួលបានរំហូរទុនវិនិយោគផ្ទាល់ពីបរទេសចំនួន ៣,៥ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ២០២២នេះ

ភ្នំពេញ ៖ ថ្វីត្បិតតែបញ្ហប្រឈមពីសេដ្ឋកិច្ចខាងក្រៅនៅមិនទាន់មានភាពល្អប្រសើរក្ដី តែរំហូរទុនវិនិយោគផ្ទាល់ពីបរទេសនៅកម្ពុជាត្រូវបានរំពឹងពីកំណើនឡើងវិញបន្ទាប់ពីស្ថានភាពកូវីដ-១៩បានប្រសើរឡើងវិញ ដោយក្នុងនោះដែរ ឆ្នាំ២០២២នេះ កម្ពុជារំពឹងទទួលបានរំហូរទុនផ្ទាល់ពីបរទេសចំនួន ៣ ៥៥៧លានដុល្លារអាមេរិក  ។ នេះបើតាមការព្យាកររបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅក្នុងក្របខណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច ។

នៅក្នុងរបាយការណ៍ដដែលនេះបានឱ្យដឹងថា ក្នុងឆ្នាំ២០២១កន្លងទៅ រំហូរទុនវិនិយោគផ្ទាល់ពីបរទេសមានចំនួន ៣ ៤៨៦លានដុល្លារអាមេរិក ហើយឆ្នាំនេះវិញរំពឹងថានឹងទទួលបានរំហូរវិនិយោគបរទេសប្រមាណ ៣​ ៥៥៧លានដុល្លារអាមេរិក ហើយឆ្នាំក្រោយរំពឹងថាទទួលបាន ៣ ៧៤៥លានដុល្លារអាមេរិក ។

តាមរបាយការណ៍នេះបានបង្ហាញថា រំហូរទុនវិនិយោគបរទេសឆ្នាំ២០២២នេះរំពឹងថានឹងមានកំណើនឡើងក្នុងរង្វង់ ១២ភាគរយ នៃផ.ស.ស ហើយឆ្នាំ២០២៣ខាងមុខរំពឹងថានឹងមានក្នុងរង្វង់ ១១,៦ នៃ ផ.ស.ស ដោយសារតែការបន្តកើនឡើងនូវទំនុកចិត្តវិនិយោគ ជាមួយនឹងបរិយាកាសកាន់តែអំណោយផលរបស់កម្ពុជា ក្នុងបរិការណ៍នៃការផ្លាស់ប្តូរកាន់តែលឿននូវខ្សែច្រវ៉ាក់ផលិតកម្ម និងផ្គត់ផ្គង់ តំបន់ និងសកល ស្របពេលដែលវិបត្តិជំងឺកូវីដ-១៩ មានភាពស្រាកស្រាន្ត ។

អ្នកជំនាញសេដ្ឋកិច្ច និងវិស័យអចលនទ្រព្យកម្ពុជា បានបង្ហាញពីសុដ្ឋិនិយមរបស់ខ្លួនចំពោះកំណើនវិនិយោគិនបរទេសនៅកម្ពុជាក្នុងឆ្នាំ២០២២នេះ ដែលធ្វើឱ្យរំហូរទុនវិនិយោគបរទេសក្នុងប្រទេសកម្ពុជាមានកំណើនឡើងវិញ ជាពិសេសនៅចុងឆ្នាំ២០២២នេះ ដោយរំពឹងថាវិនិយោគិនបរទេសនឹងត្រលប់មកកាន់កម្ពុជាកាន់តែច្រើនឡើង។

លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានលើកឡើងថា កម្ពុជាបានត្រៀមខ្លួនរួចហើយពីការស្វាគមន៍វិនិយោគិនបរទេសនឹងចូលមកកម្ពុជានៅចុងឆ្នាំនេះ ឬដើមឆ្នាំក្រោយ ហើយតំបន់មួយចំនួនដែលមានសក្ដានុពលខ្ពស់ក្នុងការទាក់ទាញវិនិយោគិនបរទេសក៏នឹងទទួលបានអត្ថប្រយោជន៍ពីការវិនិយោគរបស់បរទេសផងដែរ ។

លោកបន្តថា ៖

“កត្តាសុខសន្តិភាព ច្បាប់វិនិយោគថ្មីរបស់កម្ពុជាមានភាពល្អប្រសើរ ហើយចំពោះតម្លៃដីធ្លីនៅមានកម្រិតធៀបនឹងប្រទេសជិតខាង ខណៈដែលរដ្ឋាភិបាល បាន និងកំពុងផ្តល់នូវលក្ខខណ្ឌល្អៗជាច្រើនដើម្បីលើកទឹកចិត្ត និងជំរុញឱ្យវិនិយោគិនបរទេសចូលមកកម្ពុជាក្នុងការសិក្សាស្វែងយល់ពីឱកាសវិនិយោគនៅក្នុងប្រទេស។ កម្ពុជាក៏មានសក្ដានុពល និងកាលានុវត្តភាពកាន់តែធំទូលាយ ដែលធ្វើឱ្យបរទេសនៅតែចាប់អារម្មណ៍”

លោកបានបន្តថា នៅឆ្នាំ២០២២នេះ រំហូរទុនវិនិយោគបរទេសនៅកម្ពុជាឃើញថាចាប់ផ្ដើមមានកំណើនឡើងវិញ ដោយឃើញមានគម្រោងវិនិយោគរបស់បរទេសមួយចំនួនត្រូវបានរាជរដ្ឋាភិបាលអនុញ្ញាតឱ្យដំណើរការ ដូច្នេះនៅក្នុងឆ្នាំ២០២២នេះនិងឆ្នាំ២០២៣ខាងមុខរំហូរទុនវិនិយោគមកពីបរទេសនៅកម្ពុជានឹងកាន់តែមានកំណើនឡើង ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

SDF ទទួលបានពានរង្វាន់ឆ្នើមកម្រិតអន្ដរជាតិចំនួន ២ ក្នុងកម្មវិធីអភិវឌ្ឍន៍ជំនាញបុគ្គលិកល្អបំផុត ពី BRANDON HALL GROUP សហរដ្ឋអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/02/2026

មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) ទទួលបានពានរង្វាន់ឆ្នើមកម្រិតអន្តរជាតិចំនួន ២ នៅក្នុងកម្មវិធីអភិវឌ្ឍន៍ជំនាញបុគ្គលិកល្អបំផុត ពី Brandon Hall Group សហរដ្ឋអាម៉េរិក

ប្រតិបត្តិករបង្ហាញពីការ​យល់ឃើញចំពោះទីផ្សារ​អចលនទ្រព្យ​តាមផ្នែក​សំខាន់នាពេលបច្ចុប្បន្ន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 18/02/2026

អ្នកជំនាញ​នៃវិស័យ​អចលនទ្រព្យ​កម្ពុជា​មួយរូប បានបង្ហាញពីការយល់ឃើញចំពោះ​ទីផ្សារអចលនទ្រព្យ​នាពេលបច្ចុប្បន្ន​ និងអាស្រ័យទៅតាមផ្នែកនីមួយៗ

កំពង់ផែស្វយ័តក្រុងព្រះសីហនុ រកចំណូលបានជិត ៥០លានដុល្លារ នៅត្រីមាសទី៤ ឆ្នាំ២០២៥

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/02/2026

កំពង់ផែស្វយ័ត​ក្រុងព្រះសីហនុ ក្នុង​ត្រីមាស​ទី​៤ ឆ្នាំ​២០២៥ កំពង់ផែស្វយ័ត​ក្រុងព្រះសីហនុរក​ចំណូល​បាន​សរុបប្រហែល ៤៧,៤៧ លាន​ដុល្លារ

រកឃើញហើយ ! ម្ចាស់រង្វាន់សាច់ប្រាក់ទាំង ៣ រូប​ ដំបូង ដែលឈ្នះពីការប្រើប្រាស់ LOLC Mobile!

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 18/02/2026

អតិថិជន​ប្រើប្រាស់ LOLC Mobile សម្រាប់ការចាយវាយប្រចាំថ្ងៃ មិនត្រឹមតែទទួលបានភាពងាយស្រួលក្នុងការទូទាត់នោះទេ អតិថិជនថែមទាំងទទួលបានអត្រាការប្រាក់ ៤% ក្នុងមួយឆ្នាំ

សហគ្រាសក្នុងវិស័យទេសចរណ៍នៅខេត្តសៀមរាប ត្រូវបានរាជរដ្ឋាភិបាលលើកទឹកចិត្តផ្នែកពន្ធដារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/02/2026

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញប្រកាសស្តីពីការលើកទឹកចិត្តពន្ធដារចំពោះសហគ្រាសក្នុងវិស័យទេសចរណ៍នៅខេត្តសៀមរាបរហូតដល់ដំណាច់ឆ្នាំ២០២៦

អាម៉េរិក កំពុងចោទមហាអំណាចចិនថា កំពុងជ្រៀតជ្រែកអធិបតេយ្យនៃផែយុទ្ធសាស្ត្ររបស់ប្រទេសប៉េរូ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/02/2026

សហរដ្ឋអាម៉េរិក បានចោទមហាអំណាចចិន កំពុងព្យាយាមលួចយកអធិបតេយ្យភាពនៃផែសមុទ្រទឹកជ្រៅដ៏សំខាន់មួយប្រទេសប៉េរូ ដែលមានឈ្មោះថា Chancay

ឧបនាយករដ្ឋមន្ត្រីប្រចាំការ ៖ បច្ចេកវិទ្យា AI ជាកម្លាំងចលករយ៉ាងសំខាន់នៃកំណើនសេដ្ឋកិច្ចសម្រាប់រយៈពេល ១០ ទៅ ២០ ឆ្នាំខាងមុខ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 18/02/2026

ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានលើកឡើងថា បច្ចេកវិទ្យា AI ជាកម្លាំងចលករយ៉ាងសំខាន់នៃកំណើនសេដ្ឋកិច្ចសម្រាប់រយៈពេល ១០ ទៅ ២០ ឆ្នាំខាងមុខ

មេដឹកនាំបារាំង និងឥណ្ឌា ជួបពិភាក្សាគ្នាពង្រឹងទំនាក់ទំនង និងភាពជាដៃគូយុទ្ធសាស្ត្រឲ្យកាន់តែស៊ីជម្រៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/02/2026

កាលពីថ្ងៃអង្គារ៍ ប្រធានាធិបតីបារាំងលោក Emmanuel Macron បានជួបជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi នៅទីក្រុងបុមបៃសម្រាប់កិច្ចពិភាក្សាទ្វេភាគីក្នុងគោលបំណងធ្វើឱ្យទំនាក់ទំនងសេដ្ឋកិច្ច និងយុទ្ធសាស្ត្រកាន់តែស៊ីជម្រៅ ខណៈដែលប្រទេសទាំងពីរស្វែងរកកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធចំពេលមានភាពមិនប្រាកដប្រជាជាសកល និងបញ្ហាភូមិសាស្ត្រនយោបាយ

មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម IFADនិងកម្មវិធី ASPIRE-AT កំពុងជួយគាំទ្រដល់ផលិតភាពកសិករនៅជនបទក្នុងប្រទេសកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/02/2026

មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម IFADនិងកម្មវិធី ASPIRE-AT កំពុងជួយគាំទ្រដល់ផលិតភាពកសិករនៅជនបទក្នុងប្រទេសកម្ពុជា

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ