សម្ដេចតេជោ ៖ កម្ពុជា​មាន​សហគ្រាស​ធុនមីក្រូ​ តូច​ និងមធ្យម​ ៩៨​ភាគរយ​នៃសហគ្រាស​សរុប​

ភ្នំពេញ ៖ សហគ្រាស​ធុន​មីក្រូ តូច និងមធ្យម ជា​ឆ្អឹងខ្នង​ដ៏សំខាន់មួយ​សម្រាប់សេដ្ឋកិច្ច​ជាតិ​ ហើយ​សហ​គ្រាស​​នេះ​​​នៅក្នុងប្រទេស​មានច្រើន​ស្ទើរតែ១០០ភាគរយ​នៃសហគ្រាស​សរុប ។  

សម្ដេច​តេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ​បានមានប្រសាសន៍​នៅក្នុង​ពិធី​បើក​កិច្ចប្រជុំកំពូ​លស្ត្រី​អាស៊ាន លើក​ទី២​កាលពីរសៀល​ថ្ងៃទី​១២ តុលា​២០២២​នេះឱ្យដឹងថា កម្ពុជា​មានសហគ្រាស​ធុនមីក្រូ តូច និងមធ្យ​ម​រហូតដល់ទៅ៩៨ភាគរយ​នៃ​ចំនួន​សហគ្រាស​សរុប​ ដែលបានចូល​រួម​ចំណែក​ដល់សេដ្ឋកិច្ច​ជាតិ​ប្រមាណ​៥៨ភាគរយ ​​និងផ្ដល់​ការងារ​ប្រ​មា​ណ​៧៣ភាគរយ​នៃការងារ​សរុប ។

សម្ដេច​បន្តថា ក្នុង​ចំណោម​សហគ្រាស​ទាំងអស់​ស្ត្រីគឺជាអ្នក​បង្កើត ​និងគ្រប់​គ្រង​ប្រមាណ៦១​ភាគរយ​នៃ​ចំនួន​សរុប នៃសហគ្រាស​ធុនមីក្រូ តូច​ និងមធ្យម ។ ការណ៍នេះ បានធ្វើឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា​ កំណត់​និង​ជំរុញ​ការលើក​តម្កើង ស្ត្រី​ជាឆ្អឹង​ខ្នង​នៃការអភិវឌ្ឍសង្គម​ សេដ្ឋកិច្ចជាតិ តាមរយៈការ​បង្កើន​ការ​វិនិយោគលើ​សម​ភាព​​​យេន​ឌ័រ និងការលើកកម្ពស់​តួ​នាទី​របស់ស្ត្រី​ នៅក្នុង​កិច្ច​អភិវឌ្ឍ​នៅគ្រប់​វិស័យ​ និងគ្រប់​កម្រិត​ ។​

សម្ដេច​មានប្រសាសន៍ថា ក្នុងក្របខណ្ឌ​អាស៊ាន​ ទាំង​បច្ចុប្បន្ន​និង​ទៅអនាគត ស្ត្រី​នឹង​ដើរតួនាទី​ជាតួអង្គ​ដ៏​សំខាន់​ ជាពិសេស​ក្នុងការ​ស្ដារ​ និង ជំរុញ​កំណើន​សេដ្ឋកិច្ច​ អាស៊ាន​ឡើង​វិញ​ប្រកបដោយ​ចីរភាព បរិយាប័ន្ន​និង​ភាពរឹង​មាំ​។ ការណ៍​នេះ ទាមទារ​ឱ្យមាន​កា​ររួម​សាមគ្គី​ និងសហការ​គ្នា​បង្កើត​ប្រព័ន្ធអេកូឡូស៊ី​ដែល​អំ​ណោ​​​យផល​ដល់​ការរីក​លូតលាស់​របស់សហគ្រិន​ស្ត្រី និងការ​ចូលរួម​សហការ​ដោះស្រាយ​បញ្ហា​ប្រឈម​ផ្សេង​​ៗ ។ ជាក់ស្ដែង​ សហគ្រិន​ភាពរបស់ស្ត្រី​នៅក្នុង​តំបន់​អាស៊ាន បាន​និងកំពុង​ប្រឈម​នឹង​ឧបសគ្គ​ជា​ច្រើន​ ក្នុងការអភិវឌ្ឍ និងការ​គ្រប់​គ្រង​សហគ្រាស​ ជាពិសេស​នៅតាម​តំបន់​ទី​ជនបទ  ។​

សម្ដេចបានមានប្រសាសន៍​បន្ថែមថា ស្ត្រីភាគ​ច្រើន ចាប់ផ្ដើម​ដំណើរការ​អាជីវកម្ម​នៅក្នុងកម្រិត​មីក្រូ កម្រិត​តូច​​ៗ​​និងស្ថិតនៅក្រៅ​ប្រព័ន្ធ​ ដោយ​ភាគច្រើនលើស​លប់​មិនទាន់​បានចុះបញ្ជី​អាជីវកម្មផ្លូវ​កា​រនៅឡើយ​ ដែល​អាច​បង្ក​ឱ្យ​មានកា​រលំបាក​ដល់​រាជរដ្ឋាភិបាល ក្នុងការ​កំណត់​ និងផ្ដល់​ការ​គាំទ្រ​តាមកា​រចាំបាច់​ ។

ឯកឧត្តម​ ហេង សួរ​ រដ្ឋលេខាធិការ​ក្រសួង​ការងារ ​និងបណ្ដុះបណ្ដាលវិជ្ជា​ជីវៈ បានមានប្រសាសន៍​កាលពី​ព្រឹក​ថ្ងៃ​ទី​១២ តុលា​២០២២​នេះឱ្យដឹងផងដែរថា​ ​ទោះបីស្ថិត​នៅក្នុងវិបត្តិកូវីដ​១៩​ក្ដី ​ក៏​មិនបានធ្វើឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់ដំណើរការ​ផលិត​របស់កម្ពុជា​យូរនោះដែរ ពោលគឺបានប៉ះដែរ​តែ​ក្នុងកម្រិត​តិចតួចដែល​ខុសពីប្រទេស​មួយ​ចំនួនធំដែលរងផលប៉ះពាល់​ធ្ងន់​និ​ងរយៈពេលយូរ ។

រដ្ឋមន្ត្រី​​ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា​ និងនុវានុវត្តន៍​ បានបង្ហាញកន្លងមកថា ក្នុងចំណោម​ស​ហ​គ្រាស​ទាំងអស់​នៅកក្នុងប្រទេស​ មាន​ភាគច្រើន​លើស​លុប​មិនបានចុះបញ្ជីអាជីវកម្ម​​នៅឡើយ ដែល​ជា​ការ​ពិបាក​មួយ​ក្នុង​ការ​ជួយ​ម្ចាស់សហគ្រាស​ទាំងនោះឱ្យរកដំណោះ​ស្រាយ​បញ្ហា​ដែលពួកគាត់​ប្រឈម​ និងជួ​បប្រទះ ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី