ស្វែងយល់​ពីវិញ្ញាបនបត្រ​សម្គាល់កម្មសិទ្ធិ​សមូហភាព ឬប្លង់រឹង​សមូហភាព

ភ្នំពេញ ៖ វិញ្ញា​បន​បត្រ​សម្គាល់កម្មសិទ្ធិសមូហភាព ឬប្លង់រឹងសមូហភាព គឺជា​ឯកសារ​គតិយុត្តផ្លូវការ ចេញដោយរដ្ឋបាលសុរិយោដី ដើម្បីបញ្ជាក់​ពីសិទ្ធិ​កាន់​កាប់​ដីធ្លីរួមភាគច្រើន​សម្រាប់​សហគមន៍​ជនជាដើម​ភាគតិច ឬកម្មសិទ្ធិ​រួមផ្សេង​ទៀត ដែលធានា​សុវត្ថិភាពផ្លូវច្បាប់​ ចៀសវាង​វិវាទ និងកាត់បន្ថយ​ការ​ភ័ន្ត​ច្រឡំរវាង​ដីឯកជន និងដីសមូហភាព ។

ការ​ចេញវិញ្ញា​បន​បត្រ​សម្គាល់កម្មសិទ្ធិសមូហភាពនេះ ធ្វើឡើង​ក្នុងគោលបំណង​ដើម្បី​ផ្ដល់​សិទ្ធិ​កាន់​កាប់​ជា​ក្រុមលើដីធ្លី ដែលទាក់ទង​នឹង​ទំនៀម​ទម្លាប់ ឬតំបន់អភិវឌ្ឍន៍រួម ។ វាជា​ប្រភេទ​ប្លង់រឹង​ដែលមានតម្លៃគតិ​យុត្តខ្ពស់​ ផ្ដល់សិទ្ធិ​ស្រប​ច្បាប់ក្នុងការ​គ្រប់គ្រង​ និងប្រើប្រាស់ ។ បណ្ណ​នេះ ចេញដោយ​ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់ បន្ទាប់ពីការចុះ​បញ្ជីដីមានលក្ខណៈដោយ​ដុំ ឬគម្រោងពិសេស ។

សូមជម្រាបថា ថ្មីៗនេះ រាជរដ្ឋាភិបាល​បានអនុវត្ត​ន៍គម្រោង​បែងចែកដីដើម្បីសង្គម​កិច្ច និងការអភិវឌ្ឍ​សេដ្ឋកិច្ច ហៅកាត់ថា LASED ដែលគម្រោងនេះ​បានអនុវត្ត​ ៣ដំណាក់​កាលមកហើយ ដោយ​បាន​ចេញបណ្ណកម្មសិទ្ធិ​ប្លង់​រឹង​សមូហភាពជូន​ដល់ពលរដ្ឋតាមបណ្ដាខេត្ត​ ។​ វិញ្ញាបត្រ​សម្គាល់​ម្ចាស់អចលនវត្ថុ​សមូហភាពនេះ មានតួនាទីយ៉ាង​សំខាន់​ក្នុងការ​ការពារ​ដីសហគមន៍នៅតាម​តំបន់​នានា ដូចជា​ដីជនជាតិដើមភាគតិច​នៅភូមិភាគឦសានជាដើម ។

ឯកឧត្តម ​ខៀវ បូរិន​ អនុរដ្ឋលេខាធិការ​​ក្រសួង​រៀបចំដែនដី​ នគរូបនីយកម្ម​ និងសំណង់ បានមានប្រ​សា​ស​ន៍​​​ថា​ វិញ្ញា​បន​បត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ ទូទៅនិង​វិញ្ញា​បន​បត្រ​សម្គាល់​ម្ចាស់កម្មសិទ្ធិសមូហភាព គឺជា​បណ្ណ​ដែលមានទម្រង់​ដូច​គ្នា ប៉ុន្តែ​បណ្ណ​សមូហភាព គឺសរសេរ​បន្ថែមពីលើ​បណ្ណថា វិញ្ញា​បន​បត្រ​សម្គាល់​ម្ចាស់កម្មសិទ្ធិ​​សមូហភាព ។

ឯកឧត្តម​បន្តថា បណ្ណកម្មសិទ្ធិដីធ្លីសមូហភាព មានឈ្មោះអ្នកកាន់​កាប់ និងមានទំហំដីបញ្ជាក់ពីលើ​បណ្ណ​ដូច​គ្នា ប៉ុន្តែដីធ្លីដែលមាន​បណ្ណសមូហភាពនេះ មិនអាច​យកទៅលក់ដូរ ឬដាក់​បញ្ចាំបានទេ ។ ក្នុង​លក្ខ​ខណ្ឌចាំបាច់ ពលរដ្ឋ​ក្នុង​សហគមន៍ដែលទទួលបានបណ្ណនេះ អាចដោះដូរ​គ្នា​បាន​ ពីព្រោះថា​បណ្ណនេះ គឺបង្កើតឡើង​ដើម្បីចៀសវា​ងមានវិវាទរវាងពលរដ្ឋ​ក្នុង​សហគមន៍ ក៏ដូចជាការពារ​ដីធ្លីមិនឱ្យមានការ​រំ​លោ​ភ​​បំពានពីភាគីណាមួយ ។

គួរ​រម្លឹកថា កាលពី​សប្ដាហ៍មុននេះ ឯកឧត្តម​ឧប​នាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួង​រៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់ បាន​អញ្ជើញចុះ​ចែក​បណ្ណ​កម្មសិទ្ធិ​សមូហភាពជូន​បងប្អូន​ជនជាតិ​ដើមភាគតិច​នៅក្នុងសហគមន៍​នៃខេត្ត​ក្រចេះ រតនគិរី និងមណ្ឌលគិរី ។ ពលរដ្ឋជនជាតិដើម​ភាគតិច​ដែលទទួលបាន​បណ្ណនេះ បានបង្ហាញពីអារម្មណ៍សប្បាយរីករាយ បើទោះបីដឹងថា​ បណ្ណ​នេះមិនអាច​ប្រើសម្រាប់លក់​ដូរ​បានក៏ដោយ ពីព្រោះថាជនជាតិដើម​ភាគ​តិច​មិនមែនយក​មកដើម្បីលក់ដូរ​ឬបញ្ចាំឡើយ ។ តាមប្រពៃណីរបស់ពួកគាត់ ដីធ្លី​ដែលជាកេរដំណែល​តពីដូនតា គឺសម្រាប់​បង្កបង្កើន​ផល និងចែកជូន​កូន​ចៅ​របស់ខ្លួន​ប៉ុណ្ណោះ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាម៉េរិក គ្រោងអនុម័តវិធានការដំឡើងពន្ធរហូតដល់ ១០០ ភាគរយ លើបណ្តាប្រទេសទាំងឡាយណាដែលទិញប្រេងពីរុស្ស៊ី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/09/2026

អាម៉េរិកគ្រោងនឹងអនុម័តលើសេចក្តីព្រាងច្បាប់មួយដែលផ្តល់អំណាចដល់ប្រធានាធិបតីលោក Donald Trump សម្រាប់ដាក់ទណ្ឌកម្ម ឬ ដំឡើងពន្ធដល់ទៅ ១០០ ភាគរយលើបណ្តាប្រទេសទាំងឡាយណាដែលទិញប្រេងពីរុស្ស៊ី

ក្រសួងរ៉ែ និងថាមពល ប្រកាសផ្អាកទទួលពាក្យស្នើសុំថ្មី សម្រាប់ក្រុមហ៊ុនដំឡើងសូឡាលើដំបូល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/09/2026

ក្រសួងធនធានរ៉ែ និងថាមពល បានសម្រេចផ្អាកជាបណ្តោះអាសន្នការទទួលពាក្យស្នើសុំលិខិតអនុញ្ញាតថ្មីពីក្រុមហ៊ុនផ្តល់សេវាតម្លើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូល ដោយសារក្រុមហ៊ុនដែលទទួលបានការអនុញ្ញាតរួចមានចំនួនគ្រប់គ្រាន់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការបច្ចុប្បន្ន

អ្នកជំនាញសេដ្ឋកិច្ច៖ ការទាមទារឱ្យដំឡើងប្រាក់ឈ្នួលដល់ ២៥០ ដុល្លារ អាចធ្វើឱ្យរោងចក្របិទទ្វារដោយសារតម្លៃពលកម្មថ្លៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/09/2026

(ភ្នំពេញ)៖ អ្នកជំនាញសេដ្ឋកិច្ចនៅកម្ពុជាបានអះអាងថា ការទាមទារប្រាក់ឈ្នួលអប្បរមាចំនួន២៥០ដុល្លារ គឺជារឿងមួយហានិភ័យ ព្រោះមានកម្រិតខ្ពស់ខ្លាំងដែលអាចធ្វើឱ្យមានការរើរោងចក្រចេញពីកម្ពុជា។ លោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា បានគូសបញ្ជាក់ថា ការទាមទារឱ្យប្រាក់ឈ្នួលកម្មកររោងចក្រអប្បបរមាកើនដល់ ២៥០ដុល្លារអាម៉េរិក អាចជាកម្រិតខ្ពស់ ប្រសិនបើការដំឡើងប្រាក់ឈ្នួលមិនត្រូវបានពិចារណា រួមជាមួយនឹងផលិតភាពការងារ សមត្ថភាពរបស់រោងចក្រ សហគ្រាស និងស្ថានភាពវិនិយោគ។ លោកបានបន្ដថា៖ «ចំពោះការលើកឡើងថា

កំពង់ឆ្នាំង​-​កំពង់ធំ​​នឹង​ភ្ជាប់​សេដ្ឋកិច្ច​តាមរយៈ​ផ្លូវ​ ៥០​សេ ​និង​ស្ពាន​ឆ្លង​ទន្លេ​សាប តម្លៃ​ ១៦៤​​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/09/2026

គម្រោង​ផ្លូវ​លេខ​ ​៥០​សេ ​ប្រវែង​ ៥៨ គីឡូម៉ែត្រ ​និង​ស្ពាន​ឆ្លង​ទន្លេ​សាប​ប្រវែង​ ៣​,​៣០០ ​ម៉ែត្រ​ ​ដែល​មាន​តម្លៃ​ប៉ាន់ស្មាន ​១៦៤ ​លាន​ដុល្លារ ​នឹង​តភ្ជាប់​សេដ្ឋកិច្ច​រវាង​ខេត្ត​កំពង់ឆ្នាំង​ ​និង​កំពង់ធំ​ ​

ទុនវិនិយោគ​សរុបក្នុង​វិស័យផ្គុំ ​និងដំឡើង​រថយន្ត​នៅកម្ពុជា​បានកើនឡើងជិតដល់​​២៥០លានដុល្លារអាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/09/2026

ភ្នំពេញ ៖ ក្នុង​រយៈពេល​ប៉ុន្មានឆ្នាំមកនេះ កម្ពុជា​ទទួលបានការ​វិនិយោគលើ​រោងចក្រ​ផ្គុំ​និងដំឡើ​ងរថយន្តជា​បន្ត​បន្ទាប់ ដែលគិតមកដល់​ខែកញ្ញា ឆ្នាំ ២០២៦នេះ កម្ពុជា​ទទួល​បានគម្រោង​វិនិយោគរោងចក្រ​ផ្គុំ​និងដំឡើង​រថយន្ត​សរុប​ចំនួន​១៥ ក្នុងនោះ​១០​កំពុង​ដំណើរការ ២រោងចក្រ​ពុំ​ទាន់​ដំណើរការ​ និង​៣គម្រោង​ទៀត​បានស្នើ​សុំ​ចុះបញ្ជីវិនិយោគ​និងកំពុង​សាងសង់រោងចក្រ ។​​ បើតាមប្រសាសន៍សម្ដេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ថ្លែងក្នុងពិធីសម្ពោធរោងចក្រ​ដំឡើង​រថយន្ត​ GAC នៅខេត្តកំពង់ឆ្នាំង​នាព្រឹកថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០២៦

រដ្ឋាភិបាលចេញអនុក្រឹត្យ​បង្កើត​គណៈកម្មាធិការ​ថ្មីមួយ​ ដើម្បីអភិវឌ្ឍន៍ MSME នៅកម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/09/2026

ភ្នំពេញ ៖ រាជរដ្ឋាភិបាល​បាន​ចេញអនុក្រឹត្យមួយនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ ស្ដីពីការ​បង្កើត​គណៈកម្មាធិការ​ដឹកនាំ​អនុវត្ត​យុទ្ធសាស្ត្រ​ជាតិអភិវឌ្ឍន៍​សហគ្រាស​ធុន​មីក្រូ តូច និងមធ្យម ដែលស្ថិតនៅក្រោម​ឆត្រ​នៃគណៈកម្មាធិការ​គោល​នយោបាយ​សេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ ។ យោងតាម​អនុក្រឹត្យ​របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្សព្វផ្សាយ​នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦នេះ បានឱ្យដឹងថា គណៈកម្មាធិការ​ដឹកនាំការអនុវត្ត​យុទ្ធសាស្ត្រ​ជាតិអភិវឌ្ឍន៍សហគ្រាស​មីក្រូ តូច និងមធ្យម​ មានភារកិច្ច​មួយចំនួនដែលត្រូវ​អនុវត្តន៍

លោក Donald Trump ព្រមានដាក់ពន្ធលើសហភាពអឺរ៉ុប ប្រសិនបើហ៊ានផ្តល់សមាជិកភាពរងដល់កាណាដា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/09/2026

លោក Donald Trump ព្រមានដាក់ពន្ធធ្ងន់ធ្ងរ ឬ បញ្ឈប់ការធ្វើពាណិជ្ជកម្មទាំងស្រុងជាមួយសហភាពអឺរ៉ុប ប្រសិនបើប្លុកនេះបន្តផែនការផ្តល់សមាជិកភាពរង (Associate Member) ជាលើកដំបូងបង្អស់ដល់ប្រទេសកាណាដា

កំពង់ចាម​ដាក់​ចេញ​ផែនការ​ទេសចរណ៍​ ​២០​២៦​-​២០៣០ ​ផ្តោត​លើ​ហេដ្ឋារចនាសម្ព័ន្ធ​​និង​ផលិតផល​ទេសចរណ៍​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/09/2026

ខេត្ត​កំពង់ចាម​ដាក់​ចេញ​ ​«​ផែនការ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្ត​កំពង់ចាម ​ឆ្នាំ​២០២៦​-​២០៣០​» ​ដោយ​ផ្តោត​លើ​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វ័ន្ត ​សម្បទា​គាំទ្រ​វិស័យ​ទេសចរណ៍​ ​និង​ការ​បង្កើត​ផលិតផល​ទេសចរណ៍​ថ្មី​ៗ

អា​ម៉េរិក​ ​ដំ​ឡើង​អត្រា​ការប្រាក់​ជា​លើក​ដំបូង​ក្នុង​រយៈពេល​ជាង ​៣ ​ឆ្នាំ​ ​គោលដៅទប់ស្កាត់​អតិផរណា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/09/2026

ធនាគារ​កណ្តាល​អា​ម៉េរិក​ ​(​Federal Reserve​)​ ​បាន​សម្រេច​ដំឡើង​អត្រា​ការប្រាក់​ជា​លើក​ដំបូង​ក្នុង​រយៈពេល​ជាង​ ៣ ​ឆ្នាំ ​ក្នុង​គោលបំណង​ទប់ស្កាត់​អតិផរណា​ ​និង​ការ​ឡើង​ថ្លៃ​ទំនិញ

ថាមពល​ស្អាត​អាច​កាត់​ថ្លៃ​ដើម​ផលិតកម្ម ​១០​-​២០​%​ ​និង​ជំរុញ​ការ​ប្រកួតប្រជែង​របស់​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/09/2026

ការ​ប្រើប្រាស់​ថាមពល​ស្អាត​អាច​កាត់បន្ថយ​ថ្លៃ​ដើម​ផលិតកម្ម​ពី​ ​១០​ ​ទៅ​ ​២០​ ​ភាគរយ ​និង​ជួយ​ពង្រឹង​ភាព​ប្រកួតប្រជែង​នៃ​ការ​នាំចេញ​របស់​កម្ពុជា ​ជា​ពិសេស​ក្នុង​វិស័យ​កាត់​ដេរ​ ​សម្លៀកបំពាក់​ ​វាយនភណ្ឌ​ ​ស្បែកជើង​ ​និង​ការ​កែច្នៃ​ផលិតផល​កសិកម្ម​


Leave a Reply

Your email address will not be published.Required fields are marked *