កម្ពុជា-កូរ៉េ ជំរុញការវិនិយោគ​លើវិស័យកសិកម្ម​សម្រាប់ការនាំចេញ

ភ្នំពេញ ៖ ឯកឧត្តមកិត្តិទេសាភិបា​លប​ណ្ឌិត​ ហ៊ុន ម៉ាណែត បានទទួលជួបជាមួយ ឯកឧត្តម ឆុង វ៉ាងគឺន (Chung Hwang-Keun) រដ្ឋមន្ត្រី​ក​សិ​ក​ម្ម​ ស្បៀង និងកិច្ចការជនបទនៃសាធារណរដ្ឋកូរ៉េ  កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ ដោយទស្សនកិច្ចនេះបង្ហាញអំពីកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងប្រទេសទាំងពីរនៅក្នុងវិស័យកសិ​កម្ម និងវិស័យផ្សេងៗទៀត ខណៈដែលនាយករដ្ឋមន្រ្តីកម្ពុជា បានស្នើភាគីកូរ៉េជួយជំរុញការវិនិយោគមកកម្ពុជា ជាពិ​សេ​ស​នៅក្នុងវិស័យ​កសិ​កម្មសម្រាប់បម្រើឱ្យការនាំចេញ។

ឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានស្វាគមន៍នូវដំណើរទស្សនកិច្ចរបស់ឯកឧត្តម ឆុង វ៉ាងគឺន  និងបានសម្តែងនូវអំណរគុណចំពោះឯកឧត្តម និងជាពិសេស ឯកឧត្តមប្រធានាធិបតីសាធារណរដ្ឋកូរ៉េ ដែលបានផ្ញើលិខិតអបអរសាទរចំពោះ ឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិត ត្រូវបានជ្រើសតាំងជានាយករដ្ឋមន្រ្តីនៃនីតិកាលទី ៧ នៃរដ្ឋសភា និងបានអរគុណចំពោះភាគីកូរ៉េ ដែលផ្តល់សេវាគាំពារដល់កម្មករគ្រប់ប្រទេស ដោយរាប់ទាំងពលករកម្ពុជាផងដែរ ដែលតែងផ្តល់ការគាំទ្រ និងយកអាសារដល់ពលករកម្ពុជានៅកូរ៉េ តាមរយៈមណ្ឌលគាំពារការងារ។ឯកឧត្តមនាយករដ្ឋមន្រ្តី ក៏បានបង្ហាញផងដែរអំពីជំហរគាំទ្ររបស់កម្ពុជា ចំពោះបេក្ខភាពកូរ៉េ ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំពិព័រណ៍ពិភពលោក ឆ្នាំ២០៣០ នៅទីក្រុងប៊ូសាន។

ឯកឧត្តម ឆុង វ៉ាងគឺន បានថ្លែងអំ​ណរ​គុណចំ​ពោះការ​ស្វាគ​មន៍​យ៉ា​ង​ក​ក់ក្តៅរបស់​ឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិត និងបា​នស​ម្តែង​នូវ​ការ​អប​អរ​សាទ​រដ​ល់ឯ​កឧ​ត្ត​មកិតិ្តទេសាភិបាលបណ្ឌិត ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្រ្តី។ ឯ​កឧ​ត្តម​ក៏បា​នគូ​ស​ប​ញ្ជាក់អំពីភាពជាដៃគូដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរ ទាំ​ងក្នុ​ងន័​យកិ​ច្ចស​ហប្រ​តិប​ត្តិកា​រអ​ន្ត​រ​ជា​​តិ និងការផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការ បន្ទាប់ពីទំនាក់ទំនងរវាងប្រទេសទាំងពីរ ត្រូ​វបា​នផ្សា​រ​ភ្ជា​ប់ឡើងវិញចាប់ពីចុងទសវត្សរ៍៩០។

ឯកឧត្តមក៏បានកត់សម្គាល់ផងដែរអំពីសក្តានុពលដ៏ធំធេងរបស់កម្ពុជា ដូចជាក​ត្តាធ​នធា​នធម្មជាតិ, កត្តាប្រជាសាស្រ្ត និងជាពិសេស ការដឹ​កនាំរ​បស់ឯ​កឧត្ត​មកិតិ្ត​ទេសា​ភិបា​ល​ប​ណ្ឌិ​ត ដែលនឹងធ្វើឱ្យវិស័យកសិកម្ម ក៏ដូចជាវិស័យសំខាន់ៗដទៃទៀត មាន​វឌ្ឍ​នភា​ពល្អ​ប្រ​សើ​រ នាពេលអនាគតខាងមុខ។

ភាគីទាំងពីរ ក៏បានឯកភាព ក្នុង​កា​របន្តពង្រឹង និងពង្រី​កប​ន្ថែម​ទៀត​នូវ​កិច្ច​សហ​ប្រតិ​ប​ត្តិ​​ការ និង​ពាណិ​ជ្ជក​ម្មរ​វាង​ប្រទេ​សទាំ​ងពីរ ហើយឯកឧត្តម ឆុង វ៉ាងគឺន មា​នជំ​នឿ​យ៉ា​​ងមុ​តមាំ​ថា​ ក្រោមការដឹកនាំជាប្រវត្តិសាស្រ្តរបស់ឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិត កម្ពុ​ជា​នឹ​​​ង​កា​ន់​តែ​រី​ក​ចម្រើនលើគ្រប់វិស័យ។

បណ្ឌិត ហុង វណ្ណៈ ប្រធាននាយកដ្ឋានសេដ្ឋកិច្ចអន្តរជាតិ នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជាបានគូសបញ្ជាក់ពីជំនួបនេះថា ជាសញ្ញាមួយល្អបន្ថែមទៀតសម្រាប់ជំនួបរាជរដ្ឋាភិបាលថ្មី ក្នុងការជួបជា​មួយនឹងរដ្ឋមន្ត្រីកសិកម្មនៃប្រទេសកូរ៉េ ដែលធ្វើឱ្យកិច្ចសហប្រតិបត្តិការ ទំនាក់ទំនងរវាងប្រទេសកម្ពុជា-កូរ៉េសម្រាប់ការងារវិស័យពាណិជ្ជកម្ម កាន់តែល្អប្រសើរថែមទៀត ។

លោកបណ្ឌិតបានកត់សម្គាល់ថា ទី១-ទំហំពាណិជ្ជកម្មមានសន្ទុះកើនឡើងបន្តិចដែរ ជាមួយនឹងក្របខ័ណ្ឌឱសថ និងទំនាក់ទំនងទ្វេភាគី ​យើងសង្កេតឃើញថាភាគីកូរ៉េ ក៏មានការផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការ និងជំនួយ​មនុស្សធម៌ផ្សេងៗរបស់ភាគីកូរ៉េមកកម្ពុជា ក្នុងការកសាងហេដ្ឋារចនាសម្ពន្ធផ្លូវ ស្ពាន ថ្នល់ និងសេវាកម្មផ្សេងៗ។

ទី២-យើងនឹងជំរុញឱ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីផ្លូវការ ដោយយើងខ្វះនូវការអនុវត្ត ដែលយើងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួចហើយ ដើម្បីជំរុញពាណិជ្ជកម្ម បង្កើនការនាំចេញទៅកាន់ប្រទេសកូរ៉េ និងថែមទាំងជំរុញដល់អ្នកវិនិយោគកូរ៉េឱ្យមកបោះទុនបន្ថែមនៅកម្ពុជា ព្រោះមានវិនិយោគទុនកូរ៉េ ជាច្រើនហើយ ​ដែលបានមកវិនិយោគនៅកម្ពុជា គឺយើងត្រូវផ្តោតបន្ថែមទៅលើឧស្សាហកម្មធុនមធ្យម ធុនធំ និងវិស័យអេឡិចត្រូនិច ដែលជាទីផ្សារលក់ដើជាដើម។

ទី៣-យើងគួរបង្កើនទេសចរណ៍កូរ៉េ ឱ្យមកកាន់ប្រទេសកម្ពុជាជាថ្មី និងបង្កើនឡើងវិញ ដោយទេសចរជនជាតិកូរ៉េធ្លាប់នាំមុខផងដែរនៅកម្ពុជា និងតាមរយៈការបង្កើនទំនាក់ទំនងទ្វភាគី និងកិច្ចការពាណិជ្ជកម្ម យើងនិងទទួលបាន​អំពីសក្តានុពលដ៏ធំធេងរបស់កម្ពុជា ដូចជាកត្តាធនធានធម្មជាតិ, កត្តាប្រ​ជា​សាស្រ្ត ជាពិសេសការដឹកនាំរបស់ឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិត ដែលនឹងធ្វើឱ្យវិស័យ​កសិកម្ម ក៏ដូចជាវិស័យសំខាន់ៗដទៃទៀត មានវឌ្ឍនភាពល្អប្រសើរ នាពេលអនា​គតខាងមុខ កម្ពុជានឹងកាន់តែរីកចម្រើនលើគ្រប់វិស័យ៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស៊ុយ​អែត​ ចំណាយ​ជិត​ ៥​ពាន់​លាន​ដុល្លារ​ ទិញ​នា​វា​ចម្បាំង​ពីបារាំង​ ៤​គ្រឿង​ ​ដើម្បី​ពង្រឹង​កម្លាំង​ជើង​ទឹក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 01/09/2026

ប្រទេស​ស៊ុយអែត ​បាន​ព្រមព្រៀង​ទិញ​នាវា​ចម្បាំង​ដ៏ទំនើប​ចំនួន​ ៤​គ្រឿង​ ​ពី​ក្រុមហ៊ុន​ផលិត​នាវា​របស់​បារាំង ​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ ៤​,​៩៩ ពាន់លាន​ដុល្លារ​អាមេរិក

ទំហំពាណិជ្ជកម្ម ឡាវ – វៀតណាម ឈានដល់ ១,៤៧ ពាន់លានដុល្លារ ក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

នៅក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦ ឡាវ បាននាំចេញទំនិញទៅកាន់វៀតណាមក្នុងទំហំទឹកប្រាក់ប្រមាណ ១ ពាន់លានដុល្លារ ខណៈដែលការនាំចូលពីវៀតណាមមកវិញមានទំហំ ៤២០ លានដុល្លារ

គួរយល់ដឹង ! ស្វែងយល់ពីតួនាទី និងភារកិច្ច​របស់អ្នកម៉ៅ​ការសំណង់

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 01/09/2026

អ្នកម៉ៅការ​សំណង់ ទាំង​ត្រូវ​ស្វែងយល់ពីតួនាទី និង​កាតព្វកិច្ច​របស់ខ្លួនឱ្យបានច្បាស់ មុន​នឹង​ទទួលម៉ៅការ​សាងសង់​លើអគារ​ណាមួយ​ជៀស​វាងខុសច្បប់​

អាម៉េរិក ជំរុញឲ្យក្រុមប្រទេស G20 បង្កើនសម្ពាធសេដ្ឋកិច្ចលើអ៊ីរ៉ង់ និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អាម៉េរិក បានជំរុញឲ្យបណ្តាក្រុមប្រទេសដែលជាសមាជិក G20 បង្កើនសម្ពាធសេដ្ឋកិច្ចទៅលើប្រទេសអ៊ីរ៉ង់ ដើម្បីឱ្យប្រទេសមួយនេះនៅឯកោតែឯង និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយមហាយក្សចិន

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

អង្គការ ILO និងកម្ពុជា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អង្គការ ILO និងកម្ពុជា ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសេនាធិការ បានជួបជជែក និងរៀបចំសិក្ខាសាលា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ប្រទេសអ៊ីស្លង់​ សម្រេច​ធ្វើ​ប្រជា​មតិ​មិន​ចរចា​ដើម្បី​ចូល​ជា​សមាជិក​អឺរ៉ុប​ឡើយ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រជាជន​អ៊ីស្លង់​ បាន​ធ្វើ​ការ​បោះឆ្នោត​បដិសេធ​ទៅ​នឹង​ផែនការ​ដ៏​សំខាន់​មួយ​រប់​ស​ប្រទេស​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​​ក្នុង​ការ​ស្តារ​កិច្ចចរចា​ឡើង​វិញ​ដើម្បីអាច​ចូលរួម​ជា​សមាជិក​របស់​សហ​ភាព​អឺរ៉ុប​

មន្ត្រីជាន់ខ្ពស់រុស្ស៊ីអះអាងថា អឺរ៉ុប​បង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

អ្នក​នាំពាក្យ​វិមាន​ក្រឹម​ឡាំង ​លោក​ Dmitry Peskov អះអាងថា ​អឺរ៉ុប​បានបង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ដើម្បីគ្រាន់តែជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​តែប៉ុណ្ណោះ

ទេសចរណ៍សាសនា និងវប្បធម៌ ជាចលករជំរុញយុទ្ធនាការ «រដូវកាលបៃតង» និងសេដ្ឋកិច្ចទេសចរណ៍ផ្ទៃក្នុង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

ក្រសួងទេសចរណ៍ បានពង្រីកវិសាលភាពនៃការផ្សព្វផ្សាយឱ្យកាន់តែទូលាយដើម្បីជំរុញយុទ្ធនាការ «ទស្សនាកម្ពុជារដូវកាលបៃតង» តាមរយៈការលើកកម្ពស់សក្តានុពលទេសចរណ៍បែបសាសនា និងវប្បធម៌ ដើម្បីបន្តកសាងទំនុកចិត្ត ទាក់ទាញទេសចរក្នុងស្រុក

មេដឹកនាំរុស្ស៊ី ចិន និងអ៊ីរ៉ង់ ត្រៀមជួបជុំគ្នាក្នុងកិច្ចប្រជុំកំពូល SCO ដើម្បីទប់ទល់ឥទ្ធិពលលោកខាងលិច

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីចិន លោក Xi Jinping មានផែនការជួបគ្នាដើម្បីពិភាក្សារកយុទ្ធសាស្ត្រទប់ទល់ឥទ្ធិពលលោកខាងលិច