បដិវត្តថ្មីជួយដល់វិស័យសំណង់ និងបរិស្ថាន ដោយការកែច្នៃកាកសំណល់កាហ្វេប្រើជំនួសខ្សាច់

គ្រាប់កាហ្វេអាចចាត់ទុកជាធនធានធម្មជាតិដែលត្រូវបានប្រើប្រាស់ច្រើនជាងគេបំផុតទី២របស់ពិភពលោកបន្ទាប់ពីធនធានទឹក។ ជារៀងរាល់ឆ្នាំ កាហ្វេប្រមាណជា ១០លានតោនត្រូវបានផលិតហើយកាកសំណល់ប្រមាណ ៦លានតោនត្រូវបានបោះចោលចូលទៅក្នុងបរិស្ថាន ហើយកាកសំណល់ទាំងនោះបានចូលរួមយ៉ាងសំខាន់ក្នុងការបំផ្លាញបរិយាកាសភពផែនដីតាមរយៈការបញ្ចេញឧស្ម័នមេតាន និងឧស្ម័នផ្ទះកញ្ចក់ផង។

ទោះបីជាយ៉ាងណាក្តី ថ្មីៗនេះអ្នកវិទ្យាសាស្ត្របានរកឃើញនូវរបកគំហើញដ៏អស្ចារ្យមួយដែលអាចផ្លាស់ប្តូរពីកាកសំណល់កាហ្វេអត់ប្រយោជន៍ទាល់តែសោះនោះ ទៅជាវត្ថុធាតុដើមដ៏ចំាំបាច់អាចប្រើប្រាស់បានទាំងក្នុងវិស័យសំណង់ និងជួយកាត់បន្ថយការបំពុលអាកាសចេញពីបរិស្ថានរបស់យើងផង។

ក្រុមអ្នកស្រាវជ្រាវវិទ្យាសាស្ត្រមកពីសកលវិទ្យាល័យអង់គ្លេស RMIT University បានខិតខំរហូតសម្រេចបាននូវការអភិវឌ្ឍថ្មីមួយដែលអាចយកកាកសំណល់កាហ្វេទៅផលិតបានជាម្ស៉ៅម្យ៉ាងអាចប្រើប្រាស់ជំនួសខ្សាច់បានដើម្បីយកទៅធ្វើជាបេតុង និងមានប្រសិទ្ធភាពខ្ពស់ ពោលគឺរឹងម៉ាំជាងបេតុងធម្មតាដល់ទៅ៣០ភាគរយ។ ប្រការនេះ មិនត្រឹមតែអាចជួយកាត់បន្ថយការបំពុលអាកាសចេញពីកាកសំណល់កាហ្វេនោះទេ វាថែមទាំងជួយកាត់បន្ថយការបំពុលអាកាសដែលកើតចេញពីសកម្មភាពនានាដែលពាក់ព័ន្ធជាមួយនឹងការទាញយកវត្ថុធាតុដើមនៅក្នុងវិស័យសំណង់ទៀតផង។

វិធីសាស្ត្រនៃការផលិតជាវត្ថុធាតុដើមចាំបាច់ប្រើប្រាស់នូវម៉ាស៊ីនដែលមានបច្ចេកវិទ្យាខ្ពស់បំផុត ពីព្រោះថាកាកសំណល់កាហ្វេត្រូវចាំបាច់ដុតនៅក្នុងសីតុណ្ហភាពដ៏ខ្ពស់ដល់ ៣៥០អង្សារ ឬហៅជាពាក្យបច្ចេកទេស Pyrolysis ដែលអាចបំប្លែងកាកសំណល់កាហ្វេទៅជាម្ស៉ៅពណ៍ខ្មៅដែលសំបូរទៅដល់សារធាតុកាបូនម្យ៉ាងហៅថា biochar ។ ជាលទ្ធផលនៃការធ្វើតេស្តបានបង្ហាញថា Biochar ត្រឹមតែ១៥ភាគរយនៃបរិមាណខ្សាច់ដែលប្រើសម្រាប់ចាក់បេតុងប៉ុណ្ណោះ ហើយអាចធ្វើឲ្យគុណភាពរបស់បេតុងមានភាពរឹងម៉ាំជាងបេតុងធម្មតាដល់ទៅ៣០ភាគរយ។

Biochar ដែលផលិតចេញពីកាកសំណល់កាហ្វេនេះត្រូវបានគេមើលឃើញថានឹងក្លាយជាបដិវត្តថ្មីសម្រាប់វិស័យសំណង់របស់ពិភពលោក ពីព្រោះថាវាគឺជាប្រភពដ៏មាននិរន្តភាពចេញពីគ្រាប់កាហ្វេដែលពិភពលោកកំពុងប្រើប្រាស់ ។

អ្វីដែលគួរឱ្យរីករាយចំពោះការកែច្នៃកាកសំណល់កាហ្វេបំផុតនៅក្នុងពេលបច្ចុប្បន្ននេះ គឺវាអាចត្រូវបានគេយកទៅប្រើប្រាស់ជាមួយនឹងបច្ចេកទេសដ៏ចាំបាច់ផ្សេងទៀត ដូចជាការផលិតទៅជាជីវៈឥន្ធនៈ biofuel សម្រាប់ប្រើប្រាស់ជាមួយនឹងរថយន្តក្រុង ហើយក្រុមអ្នកវិទ្យាសាស្ត្រខ្លះអាចច្នៃវាទៅជាឧបករណ៍ប្រើប្រាស់ផ្សេងៗរួមទាំងដងវ៉ែនតា ឬអាចផលិតជាឈុតកីឡាច្រើនប្រភេទថែមទៀតផង៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/07/2026

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

អតីតពលករដែលមកពីថៃ អំពាវនាវពលករដទៃទៀតចូលរួមធ្វើតេស្ត RPL ដើម្បីទទួលស្គាល់ជំនាញជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

អតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ បានអំពាវនាវដល់អតីតពលករ​ដទៃទៀតមក​ចុះឈ្មោះធ្វើ​តេស្តទទួល​ស្គាល់​ជំនាញពីមុន(RPL) ដោយសារវាជាយន្តការដ៏សំខាន់ទទួលបានវិញ្ញាបនប័ត្របញ្ជាក់ពីចំណេះដឹង និងជំនាញ

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

កម្ពុជា បង្កើនការយកចិត្តទុកដាក់ និងបដិសណ្ឋារកិច្ចលើទេសចរណ៍មូស្លីម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ទេសចរណ៍មូស្លីម មិនមែនគ្រាន់តែជាទីផ្សារដ៏មានសក្តានុពលប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសក្នុងការបង្ហាញថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ ទំនុកចិត្ត

ឆមាស​ទី ​១​ ​ឆ្នាំ​ ​២០២៦​ ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​ដៃគូ​អន្តរជាតិ​ ​សម្រេចបាន​ជាង​ ​៣៦​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

​ការ​ដោះដូរ​ទំនិញ​រវាង​កម្ពុជា​ ​និង​ដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ​សំខាន់​ៗរបស់ខ្លួន សម្រេច​បាន​ទំហំទឹកប្រាក់​ប្រមាណ​  ​៣៦.៨៤​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៦​ ​ខែ ​ឆ្នាំ​ ​២០២៦​ ​នេះ​

ទីផ្សារ​ការិយាល័យ​ជួលនៅកម្ពុជា​ នៅតែពឹង​ផ្អែកលើវិនិយោគិន​បរទេស​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/07/2026

អគារិយាល័យជួល​នៅកម្ពុជា នៅតែបន្តពឹង​លើ​វិនិយោគិន ឬធុរជនបរទេស ខណៈវិនិយោគិន​និងសហគ្រិនក្នុងស្រុក​បន្តប្រើប្រាស់​ផ្ទះវីឡា ផ្ទះល្វែង​ធ្វើជាទីស្នាក់ការរបស់ខ្លួន

តម្លៃមាស និងប្រេងឆៅឡើងថ្លៃបន្តិច ខណៈការវាយប្រហារនៅតំបន់ឈូងសមុទ្រកំពុងឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

នៅថ្ងៃសុក្រសប្ដាហ៍នេះ តម្លៃមាសឡើងថ្លៃ ០.២ ភាគរយ ឬ ៤ ១២៨ ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ខណៈដែលនៅលើទីផ្សារកម្ពុជាមានតម្លៃ ៤៩៦ ដុល្លារក្នុងមួយជី និង ៤ ៩៦១ ដុល្លារក្នុងមួយតម្លឹង

កម្ពុជា-ឡាវ រួមគ្នាពន្លឿនកិច្ចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

កម្ពុជា - ឡាវ កំពុងឈានចូលដល់របត់ថ្មីមួយ ដែលផ្តោតលើការប្រែក្លាយទំនាក់ទំនងការទូតប្រពៃណីឱ្យទៅជាកាតាលីករសេដ្ឋកិច្ចពិតប្រាកដ

មេដឹកនាំ​ម៉ាឡេស៊ី​ និង​ថៃ​ ​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ហា​ជល​ផល​ ក្រោយ​មាន​ភាព​រកាំ​រកូស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្រោយពី​មាន​ភាព​រកាំ​រកូស​លើ​ការ​នាំចេញ​ត្រី​ ​និង​បង្គា​ជិត​ពីរ​ខែ​ ​មេដឹកនាំ​ម៉ាឡេស៊ី ​និង​ថៃ​បាន​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ​រួចរាល់​ ​ព្រមទាំង​ប្តេជ្ញា​ពង្រឹង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​ដល់​គោលដៅ​ ​៣០​ ​ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ​ ​២០២៧

រយៈពេល ៥ខែ ការ​ចំណាយរបស់រដ្ឋបាល​ថ្នាក់ជា​តិ តិចជាង​ចំណូល​ប្រមាណជិត ២០០លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ​២០២៦នេះ ការអនុវត្ត​ថវិកា​របស់រដ្ឋបាលថ្នាក់ជាតិ​ មាន​អតិរេក​សរុបប្រមាណ ៧៣៨​ពាន់​លានរៀល ​ឬប្រមាណជាង​ ១៨៤លានដុល្លារអាម៉េរិក