កម្ពុជា​-​សិង្ហបុរី ​ផ្តួចផ្តើម​ដាក់​ឱ្យ​ដំណើរការថ្នាល​ច្រក​របៀង​តម្លា​ភាព​ហិរញ្ញវត្ថុ​

សិង្ហបុរី​ ៖ កម្ពុជា​ ​និង​សិង្ហបុរី​ ​​បាន​ដាក់​ឱ្យ​ដំណើរការ​ថ្នាល​ច្រក​របៀង​តម្លា​ភាព​ហិរញ្ញវត្ថុ​ (​Financial​ ​Transpa​rency​ ​Corridor​-​F​T​C) ក្រោមអធិបតីភាព​ សម្តេចធិបតី​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា​ ​និង​ឯកឧត្តម​ ​ឡ​រែ​ន​ស៍ ​វង់​ (​Law​r​e​nc​e​ ​W​ON​G​) ​នាយករដ្ឋមន្ត្រី​សិង្ហបុរី​ ​ ដែលគំនិត​ផ្តួចផ្តើមនេះ ​ធ្វើឡើងដើម្បី​ជំរុញ​កំណើន​ពាណិជ្ជកម្ម​ ​និង​សេវាកម្ម​ហិរញ្ញវត្ថុ​ពាក់ព័ន្ធ​ឆ្លង​ព្រំដែន​រវាង​សហគ្រាស​ធុន​តូច​ ​និង​មធ្យម​ (S​ME​s) នៃ​ប្រទេស​ទាំងពីរ​។​

គំនិត​ផ្តួចផ្តើម​ថ្នាល​ច្រក​របៀង​តម្លា​ភាព​ហិរញ្ញវត្ថុ​ (​Financial​ ​Transparency​ ​Corridor​-​F​T​C) ​រវាង​កម្ពុជា​ ​និង​សិង្ហបុរី​ ​ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរការ​នៅ​ក្នុង​អំឡុង​ទស្សនកិច្ច​ផ្លូវការ​រយៈពេល​ពីរ​ថ្ងៃ​ (​១​៨​-​១​៩​ ​មិថុនា​)របស់សម្តេចធិបតី​ ​ហ៊ុន​ ​ម៉ា​ណែ​ត ​ទៅកាន់​ប្រទេស​សិង្ហបុរី ។

យោង​តាម​សេចក្តីប្រកាស​ព័ត៌មាន​រួមគ្នា​រវាង​ធនាគារជាតិនៃកម្ពុជា​ ​និង​អាជ្ញាធរ​រូបិយវត្ថុ​សិង្ហបុរី​ ​ដែល​រចនា​ ​និង​ដំណើរការ​ដោយ​ ​Pro​x​t​era​ ​P​t​e​ ​L​t​d​. ​គំនិត​ផ្តួចផ្តើម​ថ្នាល​ច្រក​របៀង​តម្លា​ភាព​ហិរញ្ញវត្ថុ​ ​គឺជា​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​ឌី​ជី​ថល​ដែល​មានការ​ឯកភាព​ ​និង​បណ្តាញ​រវាង​ស្ថាប័ន​ហិរញ្ញវត្ថុ​ក្នុង​ប្រទេស​សិង្ហបុរី​ ​និង​កម្ពុជា​ ​និងជាការ​សម្រួល​នៃ​លទ្ធភាព​ប្រើប្រាស់​ទិន្នន័យ ​នឹង​អនុញ្ញាត​ឱ្យ​ស្ថាប័ន​ហិរញ្ញវត្ថុ​ ដែល​ចូលរួម​ធ្វើការ​វាយ​តម្លៃ​ហា​និ​ភ័យ​ឥណទាន​កាន់តែ​ប្រសើរ​ឡើង​ ​និង​ជួយ​សម្រួល​ដល់​លទ្ធភាព​ទទួល​បាន​ហិរញ្ញប្បទាន​កាន់តែ​ច្រើន​សម្រាប់​ពាណិជ្ជកម្ម​ S​ME​ ​រវាងប្រទេស​ទាំងពីរ​។​

ស្ថាប័ន​ហិរញ្ញវត្ថុ​ ​ដែល​ចូលរួម​ក្នុង​ក្រុម​ដំបូង​ពី​ប្រទេស​កម្ពុជា​ ​និង​សិង្ហបុរី​បាន​ចាប់ផ្តើម​ដំណើរការ​ហើយ​ ​ដែល​រួម​មាន​​មកពី​ប្រទេស​កម្ពុជា​៖​ ​ធនាគារ​ ​Advanced​ ​Bank​ o​f​ ​Asia​ ​L​t​d​ (​A​B​A​) ​ធនាគារ​ អេ​ស៊ី​លីដា​ ​ភី​អិ​ល​ស៊ី​ ​ធនាគារ​ ហ្វី​លី​ព​ ​ភី​អិ​ល​ស៊ី​ ​ធនាគារ​ស្ថាបនា​ ​ភី​អិ​ល​ស៊ី​ ​និង​ធនាគារ​ ​វី​ង​ ​ភី​អិ​ល​ស៊ី​ ​និង​ពី​ប្រទេស​សិង្ហបុរី​ ​មាន​ដូចជា​៖​ ​ធនាគារ​ ​A​NEXT​ ​Bank​ ​P​t​e​ ​L​t​d​ ​ក្រុមហ៊ុន​ ​Liquid​ ​Group​ ​P​t​e​ ​L​t​d​ ​និង​ ​ក្រុមហ៊ុន​ ​Sing​ ​Investment​s & ​Finance​ ​Limited​ ​។​

នាយក​គ្រប់គ្រង​អាជ្ញាធរ​រូបិយវត្ថុ​សិង្ហបុរី​ ​លោក​ C​h​i​a​ ​D​e​r J​i​un ​បាន​មានប្រសាសន៍ថា​ “​ការ​ចាប់ផ្តើម​នៃ​ ​F​T​C ​ជាមួយនឹង​ក្រុម​ស្ថាប័ន​ហិរញ្ញវត្ថុ​ដំបូង​ពី​ប្រទេស​កម្ពុជា​ ​និង​សិង្ហបុរី​ ​នឹង​គាំទ្រ​ដល់​ការ​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ​កាន់តែ​ច្រើនឡើង​សម្រាប់​សហគ្រាស​ធុន​តូច​ ​និង​មធ្យម​ ​តាមរយៈ​ការផ្លាស់ប្តូរ​ទិន្នន័យ​ហិរញ្ញវត្ថុ​ S​ME​ ​លើ​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​ឌី​ជី​ថល​ ​F​T​C ​ដែល​នេះ​នឹង​បង្កើត​ឱកាស​អាជីវកម្ម​កាន់តែ​ច្រើន​សម្រាប់​សហគ្រាស​ធុន​តូច ​និង​មធ្យម​ ​និង​ស្ថាប័ន​ហិរញ្ញវត្ថុ​ដែល​ចូលរួម​។​

លោកជំទាវបណ្ឌិត​ ​ជា​ ​សិរី​ ​ទេសាភិបាល​ធនាគារ​នៃ​កម្ពុជា​ ​មានប្រសាសន៍ថា​ “​F​T​C ​ធ្វើ​ជាឧទាហរណ៍​ពី​ចក្ខុវិស័យ​រួម​របស់​ធនាគារជាតិនៃកម្ពុជា​ ​និង​អាជ្ញាធរ​រូបិយវត្ថុ​សិង្ហបុរី​ ​ដើម្បី​គាំទ្រ​រំ​ហូរ​ព័ត៌មាន​សម្រាប់​អាជីវកម្ម​នានា​ ​ជាពិសេស​សហគ្រាស​ធុន​តូច​ ​និង​មធ្យម​ ​តាមរយៈ​ការ​ពង្រឹង​ទិន្នន័យ​ទំនុក​ចិត្ត​ហិរញ្ញវត្ថុ​សម្រាប់​សេវាកម្ម​ហិរញ្ញវត្ថុ​រវាង​សិង្ហបុរី​ ​និង​កម្ពុជា​ ​ដែល​នឹង​លើក​ក​ម្ពស់​សមត្ថភាព​របស់​សហគ្រាស​ធុន​តូច​ ​និង​មធ្យម​ ​ដើម្បី​អាច​ទទួល​បាន​ហិរញ្ញ​ទាន​កាន់តែ​ប្រសើរ​ឡើង​។​ ​ការ​ចាប់ផ្តើម​នៃ​ ​F​T​C ​គូស​បញ្ជាក់​ការ​ប្តេជ្ញា​ចិត្ត​​ក្នុង​ការ​ជំរុញ​ការផ្លាស់ប្តូរ​ជា​វិជ្ជមាន​ដើម្បី​ជំរុញ​ពាណិជ្ជកម្ម​ ​និង​សេវាកម្ម​ហិរញ្ញវត្ថុ​ ​និង​ការ​លើក​ក​ម្ពស់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព​។

ការ​ចែករំលែក​ព័ត៌មាន​ ​និង​ការ​ផ្តល់​ហិរញ្ញប្បទាន​តាមរយៈ​ ​F​T​C ​ត្រូវ​បាន​ផ្តួចផ្តើម​ជាមួយ​អង្គភាព​នានា​ដែល​ចូលរួម​ ​ដើម្បី​អនុ​វត្តប្រតិបត្តិ​ការ​ផ្ទាល់​ដំបូង​។​ ​សម្រាប់​ប្រទេស​សិង្ហបុរី​ ​ក្រុមហ៊ុន​ ​Sing​ ​Investment​s & ​Finance​ ​Limited​ ​នឹង​ប្រើប្រាស់​ ​F​T​C ​ដើម្បី​ផ្តល់​ហិរញ្ញប្បទាន​ដល់​សហគ្រាស​ធុន​តូច​ ​និង​មធ្យម​សិង្ហបុរី​ ​ដូចជា​ JR ​Group​ ​ដែល​ជា​សេវាកម្ម​ម្ហូបអាហារ​ S​ME​ ​ឈាន​មុខ​គេ​ ​ដែល​នឹង​ត្រូវ​ទិញ​វត្ថុធាតុដើម​ ​និង​ទំនិញ​ពី​សហគ្រាស​ធុន​តូច​ ​និង​មធ្យម​កម្ពុជា​។​ ​ក្រុមហ៊ុន​ ​Liquid​ ​Group​ ​P​t​e​ ​L​t​d​ ​ក៏​នឹង​ប្រើប្រាស់​ ​F​T​C ​ដើម្បី​ជួយ​ក្នុង​ការ​ត្រួតពិនិត្យ​ចាំបាច់​សម្រាប់​ការ​ទូទាត់​ជា​រូបិយប័ណ្ណ​បរទេស​ទាក់ទង​នឹង​ពាណិជ្ជកម្ម​សិង្ហបុរី​-​កម្ពុជា​។​ ​ពី​ប្រទេស​កម្ពុជា​ ​ធនា​គារ​​ស្ថាបនា​ ​ភី​អិ​ល​ស៊ី​ ​នឹង​ប្រើប្រាស់​ ​F​T​C ​ដើម្បី​ផ្តល់​ហិរញ្ញប្បទាន​កាន់តែ​ច្រើន​ដល់​សហគ្រាស​ធុន​តូច​ ​និង​មធ្យម​កម្ពុជា​ ​ដូចជា​ក្រុមហ៊ុន​ ​Co​m​in​ ​Khmer​e​ ​Company​ ​L​t​d​ ​ដែល​ជា​ក្រុមហ៊ុន​នាំចូល​សម្ភារ​សំណង់​ពី​សហគ្រាស​ធុន​តូច​ ​និង​មធ្យម​សិង្ហបុរី​ជាច្រើន​។​

ដំណាក់កាល​បន្តបន្ទាប់​នៃ​គំនិត​ផ្តួចផ្តើម​ ​F​T​C ​នឹង​បង្កើន​រំ​ហូរ​កិច្ចព្រមព្រៀង​ ​ចំនួន​ស្ថាប័ន​ហិរញ្ញវត្ថុ​ដែល​ពាក់ព័ន្ធ​ ​និង​​ហិរញ្ញវត្ថុ​បៃតង​ ​និង​ហិរញ្ញវត្ថុ​ពាណិជ្ជកម្ម​ ​ដើម្បី​ពង្រឹង​សមត្ថភាព​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំងពីរ​។​ ​ធនា​គារ​ជាតិ​នៃកម្ពុជា​ ​និង​អាជ្ញាធរ​រូបិយវត្ថុ​សិង្ហបុរី​ ​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​ (​M​oU) ​នៅ​ខែ​កក្កដា​ ​ឆ្នាំ​២​០​២​៣​ ​ដើម្បី​សហការ​លើ​គំនិត​ផ្តួចផ្តើម​ ​F​T​C ​៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល៩ ខែ កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោង ជាមួយទឹកប្រាក់សរុប​ជិត ​៦ពាន់​លានដុល្លារ​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោងជាមួយទឹកប្រាក់វិនិយោគសរុប​ជិត​៦ពាន់​លានដុល្លារ​អាម៉េរិក​..

ចិន គាំទ្រយ៉ាងពេញទំហឹងចំពោះបំណងរបស់ម៉ាឡេស៊ី ចូលជាសមាជិក​ BRICS ពេញសិទ្ធិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លើកឡើងថា ‘ទោះបីជាប្រធានាធិបតីលោក Xi Jinping សម្តែងការគាំទ្ររួចហើយក្ដី ប៉ុន្តែការពិភាក្សានៅថ្ងៃនេះបានបញ្ជាក់ជាថ្មីថា ចិនគាំទ្រម៉ាឡេស៊ីយ៉ាងខ្លាំងក្លាចំពោះការចូលជាសមាជិកពេញសិទ្ធិរបស់ BRICS’

កម្ពុជាបើកវេទិកាអាស៊ី ដោះស្រាយគម្លាតសិទ្ធិដីធ្លីរបស់ស្ត្រីកសិករ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ភ្នំពេញ ៖ ក្នុងគោលបំណងបញ្ចៀសនូវការរៀបចំអភិវឌ្ឍន៍ដែលប៉ះពាល់ដល់សហគមន៍ តំណាងជាង ៣០០ នាក់បានជួបជុំគ្នានៅភ្នំពេញ ដើម្បីប្រែក្លាយសំឡេងរបស់ស្ត្រីកសិករឱ្យទៅជាសិទ្ធិ និងសកម្មភាពជាក់ស្តែងនៅក្នុងការគ្រប់គ្រងដីសមូហភាព និងសហគមន៍។  កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ មន្ត្រីរដ្ឋាភិបាល អង្គការកសិករ ស្ត្រីជនជាតិដើមភាគតិច អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ សរុបជាង ៣០០ នាក់

​អាម៉េរិក​ស្នើ​ប្រគល់​ទ្រព្យ​បង្កក​ទាំង​អស់​ឱ្យ​រុស្ស៊ី​វិញ ជា​ថ្នូរ​នឹង​កិច្ចព្រមព្រៀង​សន្តិភាព​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/10/2026

​សហរដ្ឋ​អាម៉េរិក​បាន​ស្នើ​ឱ្យ​មាន​ការ​ដោះបម្រាម​បង្កក​លើ​ទ្រព្យសម្បត្តិ​រុស្ស៊ី​តម្លៃ​រាប់​ពាន់​លាន​អឺរ៉ូ​ ដែល​កំពុង​រក្សាទុក​ក្នុង​សហ​ភាព​អឺរ៉ុប ​ក្នុង​គោលបំណង​ជំរុញ​កិច្ចព្រមព្រៀង​សន្តិភាព​សម្រាប់​ជម្លោះ​អ៊ុយក្រែន

តម្លៃ​ប្រេង​ឆៅ​អន្តរជាតិ​ធ្លាក់ចុះ​បន្តិច ​ខណៈ​ទីផ្សារ​រង់ចាំ​មើល​ជំហាន​បន្ធូរ​ទណ្ឌកម្ម​របស់​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

​តម្លៃ​ប្រេង​ឆៅ​នៅ​ទីផ្សារ​អន្តរជាតិ​បាន​ធ្លាក់ចុះ​បន្តិច​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ ​ខណៈ​វិនិយោគិន​កំពុង​តាមដាន​ហានិភ័យ​នៃ​ជម្លោះ​នៅ​តំបន់​មជ្ឈិមបូព៌ា ​និង​លទ្ធភាព​ដែល​រដ្ឋបាល​អាម៉េរិក​អាច​បន្ធូរបន្ថយ​ទណ្ឌកម្ម​លើ​កប៉ាល់​ស្រមោល ​ដើម្បី​សម្រួល​ការ​ដឹកជញ្ជូន​ប្រេង​តាម​ផ្លូវ​សមុទ្រ​

អ្នក​ជំនាញ​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​វិស័យ​ស្វាយចន្ទី ​ទប់​ទល់​បាតុភូត​អែលនីញ៉ូ ​និង​បង្កើន​តម្លៃ​បន្ថែម​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

អ្នក​ជំនាញ​សេដ្ឋកិច្ច​ ​និង​វិស័យ​ស្វាយចន្ទី ​បាន​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​ភាព​ធន់​នៃ​វិស័យ​កសិកម្ម ​និង​បង្កើន​ការ​កែច្នៃ​គ្រាប់​ស្វាយចន្ទី​ក្នុង​ស្រុក​ ​ដើម្បី​ទប់ទល់​នឹង​ហានិភ័យ​ពី​បាតុភូត​អែលនីញ៉ូ ​(​El ​Niño​)​ ​ដែល​អាច​បង្ក​គ្រោះ​រាំងស្ងួត ​និង​រលក​កម្ដៅ​ខ្លាំង ​ចាប់​ពី​សប្ដាហ៍​ទី​៣ ​ខែ​តុលា ​ឆ្នាំ​២០២៦ ​រហូតដល់​ខែ​កុម្ភៈ ​ឆ្នាំ​២០២៧

លោក​ Trump ​ទំនង​ពិចារណា​បណ្ដេញ​រដ្ឋមន្ត្រី​សង្គ្រាម ​ដើម្បី​គេច​ពី​ការ​ទទួលខុសត្រូវ​លើ​សង្គ្រាម​អ៊ីរ៉ង់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/10/2026

​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ Donald ​Trump ​ទំនង​ជា​កំពុង​ពិចារណា​លើ​លទ្ធភាព​បណ្តេញ​រដ្ឋមន្ត្រី​ក្រសួង​សង្គ្រាម​ ​លោក​ Pete ​Hegseth ​ចេញ​ពី​តំណែង​ ​បន្ទាប់ពី​ការ​បោះឆ្នោត​សភា​ពាក់​កណ្តាល​អាណត្តិ​ខាង​មុខ​នេះ​ ​ដើម្បី​ជួយ​ដក​ខ្លួន​ចេញ​ពី​ការ​ទទួលខុសត្រូវ​ចំពោះ​សង្គ្រាម​ជាមួយ​ប្រទេស​អ៊ីរ៉ង់

តំបន់​ជុំវិញព្រលានយន្តហោះតេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេស វិស័យលំនៅឋាន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/10/2026

តំបន់​ជុំវិញព្រលានយន្តហោះអន្តរជាតិ​តេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេសលើ​លំនៅឋាន

អាស៊ាន រៀបចំកិច្ចប្រជុំអំពីឧតុនិយម និងដំណោះស្រាយ ឆ្លើយតបទៅនឹងបាតុភូតអែល នីញ៉ូ (El Niño) នៅទីក្រុងដាណាំង ប្រទេសវៀតណាម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/10/2026

ប្រតិភូប្រមាណ ៦០ រូបនឹងជួបជុំគ្នានៅទីក្រុងដាណាំង ប្រទេសវៀតណាមចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែតុលា ដើម្បីពិភាក្សាអំពីវិធានការឆ្លើយតបទៅនឹងបាតុភូត El Niño និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧតុនិយម និងជលសាស្ត្រនៅក្នុងតំបន់អាស៊ាន