ភ្នំពេញ ៖ តាមការប៉ាន់ស្មានតម្លៃនៃការនាំចេញកសិផលរបស់កម្ពុជាទៅកាន់គោលដៅទីផ្សារ ៦៨ ប្រទេសក្នុងរយៈពេល១១ខែ ឆ្នាំ២០២១ នឹងអាចទទួលចំណូលប្រមាណ ៤ ៤៣៥ ៧៦៨ ៩០៥ ដុល្លារអាមេរិក។

យោងតាមប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ (National Phytosanitary Database) ទទួលបានពីអគ្គនាយកដ្ឋានកសិកម្ម បានឱ្យដឹងថា ក្នុងរយៈពេល១១ខែ ឆ្នាំ២០២១នេះ ការនាំចេញកសិផលទៅក្រៅប្រទេស មានបរិមាណសរុបចំនួន ៧ ១៣១ ៩១៥,០៤ តោន ទៅកាន់ទិសដៅ ៦៨ ប្រទេស គឺមានការកើនឡើងចំនួន ៣ ៤៤៤ ២៨៨,១៨ តោនស្មើនឹង ៨៧,៥៣% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ដែលទទួលបានត្រឹមតែ ៣ ៦៨៧ ៦២៦,៨៦ តោន។

កសិផលសំខាន់ៗដែលបាននាំចេញមានដូចជា៖ អង្ករនាំចេញមានបរិមាណចំនួន ៥៣២ ១៧៩តោន មានការថយចុះចំនួន ៦៨ ៨៦៦តោន (-១១,៤៦%) បើធៀបនឹងបរិមាណនាំចេញក្នុងរយៈពេល១១ខែឆ្នាំ២០២០ ដែលមានចំនួន ៦០១ ០៤៥តោន ។ ទំហំនៃការនាំចេញអង្ករមានតម្លៃ ៤៥៤ ៤៨០ ៨៦៦ដុល្លារអាមេរិក ។ ដោយឡែកការនាំចេញអង្ករក្នុងខែវិច្ឆិកា ឆ្នាំ២០២១ មានចំនួន ៧២ ០១០តោន កើនឡើងចំនួន ៧ ២៧០តោន (១១,២៣%) បើធៀបនឹងខែវិចិ្ឆកា ឆ្នាំ២០២០ ដែលមានចំនួន ៦៤ ៧៤០តោន។ អង្ករក្រអូបគ្រប់ប្រភេទមានចំនួន ៣៨៩ ៩១២តោន ស្មើនឹង ៧៣,២៧% អង្ករសគ្រប់ប្រភេទមានចំនួន ១៣២ ៦៧៥តោន ស្មើនឹង ២៤,៩៣% និងអង្ករចំហុយមានចំនួន ៩ ៥៩២តោន ស្មើនឹង ១,៨០%។

ចំពោះការនាំចេញស្រូវការនាំចេញស្រូវមានចំនួន ៣ ១២៣ ២៤២តោន ក្នុងរយៈពេល១១ខែឆ្នាំ២០២១ ទៅកាន់ប្រទេសវៀតណាម (មានវិញ្ញាបនបត្រភូតគាមអនាម័យចំនួន ១ ៩៨៦ ០៨៥,០២តោន) ដែលមានការកើនឡើងចំនួន ១ ៣៤៦ ១៣៥តោន (៧៥,៧៥%) បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២០ ដែលមានចំនួន ១ ៧៧៧ ១០៧តោន ។ ទំហំនៃការនាំចេញស្រូវមានចំនួន ៥៤៦ ៥៦៧ ៣៥០ដុល្លារអាមេរិក។
ជាមួយគ្នានេះការនាំចេញកសិផលក្រៅពីស្រូវ-អង្ករ ក្នុងរយៈពេល១១ខែ ឆ្នាំ២០២១ មានចំនួន ៤ ៦១៣ ៦៥១,០២តោន កើនឡើងចំនួន ១ ៥២៧ ០៦៩,១៦តោន ស្មើនឹង៤៩,៤៧% បើធៀបនឹង រយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ មានចំនួន ៣ ០៨៦ ៥៨១,៨៦តោន ដែលមានតម្លៃ ២ ៩៩០ ៩២៧ ១៣៥ ដុល្លារអាមេរិក ។
ការនាំចេញកសិផលក្រៅពីស្រូវ-អង្ករក្នុងនោះរួមមាន៖ ចំណិតដំឡូងមីក្រៀមមានចំនួន ១ ៤៣៨ ១៧១,៦៨តោន (កើនឡើងចំនួន ៩,៥៤%) ។ ដំឡូងមីស្រស់មានចំនួន ៨៨៧ ៧២០តោន (កើនឡើងចំនួន ៣៣,៦៨%) ។ ម៉្សៅដំឡូងមីមានចំនួន ៣០ ៤៧១,៧៤តោន (កើនឡើងចំនួន ១១%) កាកសំណល់ដំឡូងមីមានចំនួន ៨ ១៨៥តោន (ថយចុះចំនួន -៣៤,១៥%) ក្នុងនោះការនាំចេញកសិផលទាំងនេះទៅកាន់ប្រទេសចិន ថៃ អ៊ីតាលី ប៊ែលហ្ស៉ិក សហរដ្ឋអាមេរិក និងប្រទេសណេដឺឡែន
ជាមួយគ្នានេះគ្រាប់ស្វាយចន្ទីមានចំនួន ៩២១ ០៦១,៤៧តោន (កើនឡើងចំនួន ៣២៨,៩៦%) ត្រូវបាននាំចេញទៅប្រទេសវៀតណាម ថៃ ឥណ្ឌា ជប៉ុន កូរ៉េ អារ៉ាប់ ណេដឺឡែន បង់ក្លាដែស ឡាវ ស្វីស តូហ្គោ និងប្រទេសអារ៉ាប់រួម ។ ក្រៅពីនេះមានគ្រាប់សណ្តែកបាយមានចំនួន ២៦ ១៩២,៣៥តោន (កើនឡើងចំនួន ៣៣០,៨២%) គ្រាប់ពោតមានចំនួន ១៧៨ ០៦៩,៣៤តោន (ថយចុះចំនួន -៨,៤៥%) គ្រាប់សណ្តែកសៀងមានចំនួន ៨៨ ១៦៥,០៤តោន (កើនឡើងចំនួន ២៨៣,២៤%) នាំចេញទៅប្រទេសវៀតណាម ថៃ កោះតៃវ៉ាន់ បង់ក្លាដេស កូរ៉េ និងប្រទេសអារ៉ាប់រួម៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ទិន្នផលគ្រាប់ស្វាយចន្ទី ឆ្នាំ២០២៧ អាចធ្លាក់ចុះ ខណៈដែលសមាគមអំពាវនាវឱ្យកសិករយកចិត្តទុកដាក់ថែទាំប្រភពទឹក
ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 18/09/2026
ភ្នំពេញ ៖ សមាគមស្វាយចន្ទីកម្ពុជា បានបង្ហាញពីក្ដីព្រួយបារម្ភចំពោះការកើនឡើងកម្តៅ និងគ្រោះរាំងស្ងួតបង្កដោយបាតុភូត អែល នីញ៉ូ(El Niño) ដែលអាចគំរាមកំហែងដល់ទិន្នផល និងគុណភាពស្វាយចន្ទីនៅឆ្នាំ២០២៧ ហើយបានអំពាវនាវឱ្យកសិករដាំដុះទាំងអស់យកចិត្តទុកដាក់ថែទាំ និងរក្សាប្រភពទឹកឱ្យបានល្អ។ ប្រធានសមាគមស្វាយចន្ទីកម្ពុជា លោក អួន ស៊ីឡុត បានប្រាប់បណ្ដាញព័ត៌មាន AMS ថា ពេលនេះកសិករបានដាំស្វាយចន្ទីថ្មីរួចរាល់ហើយ

មេផ្សារមូលបត្រកម្ពុជា បញ្ជាក់ពីការកើនឡើងផលចំណេញ និងការជួញដូរភាគហ៊ុនកំពុងមានភាពមមាញឹក
ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 18/09/2026
ភ្នំពេញ ៖ អគ្គនាយកក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា បានលើកឡើងថា គិតត្រឹមដើមខែកញ្ញា ឆ្នាំ២០២៦នេះ ទីផ្សារមូលបត្រកម្ពុជាបន្តទទួលបានផលជាវិជ្ជមាន ខណៈអ្នកវិនិយោគខ្លះអាចរកចំណេញបានប្រមាណ ២០ ទៅ ៣០ភាគរយ ក្នុងរយៈពេលតែប៉ុន្មានសប្តាហ៍ ស្របពេលដែលទំហំជួញដូរភាគហ៊ុនក៏បន្តកើនឡើងយ៉ាងខ្លាំងគួរឱ្យកត់សម្គាល់។ លោក ហុង សុហួរ អគ្គនាយកក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារភាគហ៊ុនកម្ពុជាកំពុងផ្តល់ផលចំណេញខ្ពស់ក្នុងរយៈពេលខ្លីដល់អ្នកវិនិយោគ

អារ៉ាប៊ីសាអូឌីត ត្រៀមបំពាក់យន្តហោះបំបាំងកាយ F-35 ចំនួន ៤៨គ្រឿង ក្រោយអាម៉េរិកអនុម័តលក់
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
អារ៉ាប៊ីសាអូឌីតគ្រោងទិញយន្តហោះចម្បាំងបំបាំងកាយ F-35 Lightning II ចំនួន ៤៨គ្រឿងពីរដ្ឋាភិបាលអាម៉េរិក ក្រោយទីក្រុងវ៉ាស៊ីនតោនអនុម័តកិច្ចព្រមព្រៀងលក់អាវុធដែលមានទំហំទឹកប្រាក់សរុប ២៤,៣ពាន់លានដុល្លារ

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
កាណាដា និងអេមីរ៉ាតអារ៉ាប់រួមបានពិភាក្សាជំរុញផែនការវិនិយោគទំហំ ៥០ ពាន់លានដុល្លារ ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគីលើវិស័យសំខាន់ៗ





វិថីហិរញ្ញវត្ថុ

























































Account
Security
Favourite Content