កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ«វេទិកាសហគ្រិន និងពានរង្វាន់សហគ្រិនអាស៊ាន២០២៤» ជាលើកដំបូង

ភ្នំពេញ៖ ប្រទេសកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះនៃវេទិកា និងពានរង្វាន់សហគ្រិនអាស៊ាន ក្រោមពាណិជ្ជសញ្ញា វេទិកាសហគ្រិនកំពូល (The Pinnacle Entrepreneur Forum) ជាព្រឹត្តិការណ៍ដ៏ធំមួយដែលត្រូវបានរៀបចំឡើងដើម្បីបង្ហាញអំពីសហគ្រាសដែលដឹកនាំដោយស្ត្រីរបស់ប្រទេសនៅអាស៊ានក៏ដូចជាទាក់ទាញការវិនិយោគជាសាកល។

ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រដែលនឹងប្រារព្ធធ្វើនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ នាសណ្ឋាគារសូហ្វីតែលភ្នំពេញ រាជធានីភ្នំពេញនេះ នឹងជាវេទិកាកំពូលមួយដែលនឹងជួយជំរុញការអភិឌ្ឍសមត្ថភាព និងជំរុញអាជីវកម្ម ជាពិសេសអាជីវកម្មដែលដឹកនាំដោយស្ត្រីឱ្យកាន់តែប្រសើរឡើង។

វេទិកាសហគ្រិន និងពានរង្វាន់សហគ្រិនអាស៊ាន (Pinnacle Entrepreneur Forum & 2024 AWEN Awards ) ក្រោមប្រធានបទ«អាស៊ាន,យើងតែមួយASEAN,We’re One»សហការរៀបចំដោយបណ្តាញសហគ្រិនស្ត្រីកម្ពុជា(CamWen) និងបណ្តាញសហគ្រិនស្ត្រីអាស៊ាន(AWEN) ។

សហគ្រិនប្រមាណជាង៤០០នាក់មកពីបណ្តាប្រទេសអាស៊ាន និងបណ្តាប្រទេសជាច្រើនទៀត នឹងចូលរួមក្នុងវេទិកាដ៏សំខាន់ និងជាប្រវត្តិសាស្ត្រនៅលើទឹកដីព្រះរាជាណាចក្រកម្ពុជា។កាន់តែពិសេស សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញបើកកម្មវិធីជាផ្លូវការ និងមានការចូលរួមពីឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល និង រដ្ឋមន្រ្តីជាច្រើនរូបមកពីក្រសួងក្រសួងកិច្ចការនារី ក្រសួងពាណិជ្ជកម្ម ក្រសួងឧស្សាហកម្មវិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្ត ក្រសួងទេសចរណ៍ ព្រមទាំងអ្នកវិនិយោគគិន និងក្រុមហ៊ុនធំៗជាច្រើន។

លោកជំទាវឧកញ៉ា ស្រ៊ៀត មុំ សុភា ទីប្រឹក្សាភិបាលបណ្តាញសហគ្រិនស្ត្រីកម្ពុជាប្រចាំថ្នាក់តំបន់អាស៊ាន និងជាប្រធានគណៈកម្មាធិការរៀបចំព្រឹត្តិការណ៍-វេទិកាសហគ្រិន និងពានរង្វាន់សហគ្រិនអាស៊ានឆ្នាំ២០២៤ -បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី១៧ ខែកក្កដា ថា ៖ កម្មវិធីនេះត្រូវបានបង្កើតឡើងក្នុងគោលបំណងតំណាងឱ្យស្ត្រីនៅក្នុងវិស័យសេដ្ឋកិច្ចទាំងអស់នៅក្នុងរដ្ឋជាសមាជិកអាស៊ាន ដោយផ្ដោតទៅលើ ៖ការបង្កើតវេទិកាក្នុងតំបន់ ,ការគាំទ្រសហគ្រិនស្ត្រីអាស៊ានឱ្យមានលទ្ធភាពទទួលបានហិរញ្ញវត្ថុកាន់តែប្រសើរឡើង,ផ្តល់ឱកាសឲ្យសហគ្រិនបង្កើតបណ្ដាញសហគមន៍យ៉ាងរឹងមាំមួយ,បង្កើតមូលនិធិសម្រាប់គំនិតអាជីវកម្មច្នៃប្រឌិតនានាឱ្យទទួលបានជោគជ័យ។

ប្រធានគណៈកម្មាធិការរៀបចំព្រឹត្តិការណ៍នេះបានបញ្ជាក់ថា៖

«ការរៀបចំខ្លួនធ្វើជាម្ចាស់ផ្ទះសម្រាប់ព្រឹត្តិការណ៍អន្តរជាតិមួយនេះពិតជាមានសារសំខាន់ណាស់សម្រាប់ទាំងមុខមាត់ប្រទេសជាតិ និងសម្រាប់ការទាក់ទាញប្រយោជន៍ជូនជនរួមជាតិទាំងមូល។ រឹតតែពិសេសសម្រាប់អ្វីដែលពួកយើងកំពុងធ្វើដើម្បីរៀបចំឲ្យមានព្រឹត្តិការណ៍ដ៏មហាឡាឫកមួយកើតមានឡើងក្នុងប្រទេសកម្ពុជាយើង ជាពិសេសក្នុងកាលៈទេសៈដ៏លំបាកមួយនេះ»។

លោកជំទាវឧកញ៉ា ស្រ៊ាត មុំ សុភា បានលើកឡើងទៀតថា៖ វេទិកានេះនឹងដើរតួជាកាតាលីករក្នុងការគាំទ្រគោលនយោបាយអាស៊ាន-អន្តរជាតិ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការឱបក្រសោប និងលើកតម្កើងសក្ដានុពលនៃអាជីវកម្មដែលដឹកនាំដោយស្ត្រីលើគ្រប់វិស័យ ក្នុងទិសដៅអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមប្រកបដោយនិរន្តរភាព។ AWEN Award Night គឺជាកេរ្តិ៍ដំណែលដ៏គួរឲ្យជាមោទនរបស់បណ្ដាញសហគ្រិនស្រី្តអាស៊ាន (AWEN) ដែលជាការជំរុញទំនាក់ទំនង បញ្ឆេះនូវមហិច្ឆតា និងផ្តល់សិទ្ធិអំណាចដល់ស្ត្រីឱ្យកើនឡើងដល់កម្រិតមួយទៀត។

លោកជំទាវបណ្ឌិត អេង លីគង់ ជាប្រធានបណ្តាញសហគ្រិនស្ត្រីអាស៊ាន (AWEN) និង បណ្តាញសហគ្រិនស្ត្រីកម្ពុជា (Cam​WEN) បានថ្លែងថា៖ ក្នុងនាមជាប្រធាន AWEN លោកជំទាវបណ្ឌិត  សន្យានឹងលើមុខមាត់ប្រទេសកម្ពុជាទៅប្រទេសសមាជិកអាស៊ាននិងពិភពលោក។គំនិតផ្តួចផ្តើម  «លើកមុខមាត់» នេះ មានដូចជាការទាក់ទាញអ្នកវិនិយោគបរទេសមកបណ្តាក់ទុននៅកម្ពុជា។ ការលើកមុខមាត់ប្រទេសកម្ពុជាក៏ត្រូវបាន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ផ្ដួចផ្ដើមធ្វើដែរ ខណៈដែលលោកបានព្យាយាមអស់ពីសមត្ថភាពក្នុងការលើកមុខមាត់កម្ពុជាទៅដល់ប្រទេសសមាជិកសហភាពអឺរ៉ុបអស់រយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។ ព្រឹត្តិការណ៍នេះនឹងធ្វើឱ្យប្រហាក់ប្រហែលទៅនឹងគោលដៅរបស់ឯកឧត្ដម ស៊ុន ចាន់ថុល ពោលគឺយើងនឹងមិនត្រឹមតែលើកមុខមាត់ប្រទេសកម្ពុជានៅលើទឹកដីបរទេសទេ តែយើងនឹងនាំបរទេសមកវិនិយោគម្ពុជានៅលើទឹកដីរបស់យើងផ្ទាល់”។

លោកជំទាវបណ្ឌិត អេង លីគង់ លោកបានលើកឡើងទៀតថា៖

«បេសកកម្ម របស់បណ្ដាញសហគ្រិន ស្រ្តី អាស៊ាន (AWEN) គឺដើម្បីបង្កើតបរិយាកាសគាំទ្រ និងការរួមបញ្ចូលអាជីវកម្មដែលដឹកនាំដោយស្ត្រីឆ្ពោះទៅកាន់ភាពរីកចម្រើន។ ជាមួយគ្នានេះ បណ្តាញសហគ្រិនស្ត្រីកម្ពុជា (CamWEN)មានគោលដៅជំរុញ ភាពរស់រវើកនៅក្នុងប្រព័ន្ធអេកូឡូស៊ីសហគ្រិននៅកម្ពុជា។ ក្រោមកិត្តិយសនៃការរៀបចំព្រឹត្តិការណ៍ នេះឡើង ខ្ញុំប្តេជ្ញាបង្កើតកេរដំណែល និងការងារដែលផ្តល់អត្ថប្រយោជន៍ដល់សហគ្រិនស្ត្រីទាំងអស់ នៅទូទាំងអាស៊ីអាគ្នេយ៍ ជាពិសេសប្រទេសកម្ពុជា។ ហើយនេះក៏ជាការប្ដេជ្ញាចិត្តមួយរបស់ខ្ញុំ ក្នុងនាម ខ្ញុំជាពលរដ្ឋកម្ពុជា ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបន្តដំណើរការ នៃការ អភិវឌ្ឍ ប្រកបដោយចីរភាព និងវឌ្ឍនៈភាពនៅក្នុងព្រះរាជាណាចក្រអច្ឆរិយៈនេះ»។

​លោកជំទាវ បានបញ្ជាក់ថាព្រឹត្តិការណ៍នេះក៏ក៏នឹងសរបញ្ជាក់ឲ្យកាន់តែឃើញច្បាស់ថា៖ស្ត្រីដើរតួនាទីយ៉ាងសំខាន់នៅក្នុងការអភិវឌ្ឍជាតិ និងពិភពលោកទាំងមូល ហើយនារីពិតជាមាននូវសមត្ថភាព និងលទ្ធភាពយ៉ាងពេញលេញនៅក្នុងកិច្ចការនេះ។

លោក Chin Thomit ស្ថាបនិក IDEN Media និងជាអ្នកសម្របសម្រួលកម្មវិធីបានលើកឡើងថា៖ Pinnacle Entrepreneur Forum នឹងក្លាយទៅជាវេទិកាប្រចាំឆ្នាំមួយនៅកម្ពុជាសម្រាប់សហគ្រិនស្ត្រីនៅក្នុងបណ្តាប្រទេសសមាជិកអាស៊ានទាំងអស់ក្នុងការផ្សាភ្ជាប់ និងបង្កើនទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការផ្សេងៗតាមរយៈការចូលរួមក្នុងវេទិកាប្រចាំឆ្នាំរបស់យើង និងជាវេទិកានៃការជជែកវែកញែក ពិភាក្សារពីសំណាក់បុគ្គលពាក់ព័ន្ធសំខាន់ៗ អំពីទិដ្ឋភាពទូទៅនៃបរិយាកាសធុរកិច្ច សេដ្ឋកិច្ច និងវិស័យពាក់ព័ន្ធ សម្រាប់ប្រជាជាតិអាស៊ាន។

លោកបានបន្តថា៖ វេទិកានេះ នឹងផ្តល់នូវខ្លឹមសារចំណេះដឹង ពត៌មានពាក់ព័ន្ធសំខាន់ៗសម្រាប់ធុរជន សហ​គ្រិន ស្ថាប័ន និងអ្នកពាក់ព័ន្ធនានា សម្រាប់យកទៅធ្វើជាប្រយោជន៍ក្នុងការប្រតិបត្តិការធុរកិច្ច ឬកិច្ចការសម្រាប់ប្រទេស ឬស្ថាប័នរបស់ខ្លួន៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

Leave a Reply

Your email address will not be published.Required fields are marked *