ភ្នំពេញ ៖ សភាពាណិជ្ជកម្មកម្ពុជា នឹងចុះអនុស្សរណៈយោគយល់ជាមួយសភាពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាម ក្រោមវត្តមានរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តមនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
តាមខ្លឹមសារនៃអនុស្សរណៈយោគយល់នេះ សភាពាណិជ្ជកម្មទាំងពីរនឹងបន្តជួយជំរុញ និងពង្រីកទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ចរវាងសហគមន៍ធុរកិច្ចប្រទេសទាំងពីរតាមរយៈការផ្លាស់ប្តូរព័ត៌មាន និងការរៀបចំព្រឹត្តិការណ៍ធុរកិច្ចរួមគ្នា។

សូមជម្រាបថា គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជាបានអញ្ជើញអមដំណើរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសង្គមនិយមវៀតណាមពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣។
ប្រភពពីសភាពាណិជ្ជកម្មកម្ពុជាបានឱ្យដឹងថា ក្នុងកំឡុងពេលនៃដំណើរទស្សនកិច្ចនេះ គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ក៏នឹងអញ្ជើញចូលរួមវេទិកាជំរុញវិនិយោគ និងពាណិជ្ជកម្មកម្ពុជាវៀតណាម ២០២៣ ដែលប្រព្រឹត្តទៅក្នុងគោលបំណងជំរុញការវិនិយោគ និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ជាពិសេស តភ្ជាប់ទំនាក់ទំនងរវាងធុរកិច្ច និងធុរកិច្ចឱ្យបានកាន់តែខ្លាំងជាងពេលបច្ចុប្បន្ន៕





វិថីហិរញ្ញវត្ថុ





















Account
Security
Favourite Content