​ប្រជាជនសប្បាយចិត្តចំពោះការទទួលបានឱកាសចូលរៀនជំនាញដែលផ្តល់ដោយរាជរដ្ឋាភិបាល

យោងតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ រាជរដ្ឋាភិបាលអាណត្តិទី៧នេះមានការផ្ដោតសំខាន់លើបញ្ចកោណ៥ចំណុចគឺ ការអភិវឌ្ឍមូលធនមនុស្ស, ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការបង្កើនភាព​ប្រកួតប្រជែង, ការអភិវឌ្ឍវិស័យឯកជន និងការងារការអភិវឌ្ឍប្រកបដោយភាពធន់ ចីរភាព និងបរិយាប័ន្ន , ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល។

ដោយឡែកនៅក្នុងបញ្ចកោណទី១ រដ្ឋាភិបាលបានដាក់ការយកចិត្តទុកដាក់លើ​ការងារអាទិភាពចំនួន៥គឺ ៖ ទី១ ការពង្រឹងគុណភាព វិស័យអប់រំ កីឡា វិទ្យាសាស្រ្ត និងបច្ចេក​វិទ្យា ទី២ ការបណ្តុះ​បណ្តាលជំនាញបច្ចេកទេស ទី៣ ការលើកកម្ពស់ សុខភាព និង សុខុមាល​ភាពប្រជាជន។ ទី៤ ការពង្រឹង ប្រព័ន្ធគាំពារសង្គមនិងប្រព័ន្ធស្បៀង និងទី៥គឺ ការពង្រឹងភាពជាពលរដ្ឋ​ក្នុងសង្គម​ដែលមានអារ្យធម៌ខ្ពស់ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាប័ន្ន។

ក្នុងនោះ នៅត្រង់ចំណុចទី២នៃបញ្ចកោណទី១ រដ្ឋាភិបាលផ្ដោតសំខាន់លើការបណ្ដុះ​បណ្ដាល​ជំនាញបច្ចេកទេស គឺជាអ្វីដែលក្រសួងការងារកំពុងតែធ្វើ ហើយដើម្បីអាចសម្រេចបានការងារនេះ រាជរដ្ឋាភិបាល តាមរយៈក្រសួងការងារបានបង្កើតនូវកម្មវិធីបណ្ដុះបណ្ដាលវិជ្ជាជីវៈសម្រាប់យុវជនមក​ពីគ្រួសារ​ក្រីក្រ និងងាយរងហានិភ័យ។

តាមរយៈកម្មវិធីនេះ ប្រជាពលរដ្ឋកម្ពុជាអាចចូលសិក្សាជំនាញជាច្រើនបានដោយមិនអស់ប្រាក់នោះ​ឡើយ។ មិនត្រឹមតែប៉ុណ្ណោះ សម្រាប់អ្នកដែលមានប័ណ្ណសមធម៌ ថែមទាំងអាចទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែចំនួន ២៨ម៉ឺនរៀលក្នុងអំឡុងពេលកំពុងសិក្សាទៀតផង។

លោក ឯក ស៊ីដូ ជាសិក្ខាកាមជំនាញជួសជុលទូរស័ព្ទនៃវិទ្យាស្ថាន NPIC បានឱ្យដឹងថា បើទោះជាលោកមានវ័យ ៥០ឆ្នាំប្លាយ ហើយថែមទាំងមានពិការភាពទៀត លោកនៅតែឱ្យតម្លៃចំពោះការរៀន ដើម្បី​យកជំនាញមួយប្រចាំខ្លួន។

សម្រាប់លោក ការទទួលបានឱកាសរៀនជំនាញនេះប្រៀបបានទៅនឹងការចាប់ផ្ដើមជីវិតថ្មីមួយ ដោយលោកអាចជួយសម្រួលបន្ទុកចំណាយគ្រួសារបានមួយចំណែក។ សម្រួលបន្ទុកគ្រួសារព្រោះថា កន្លងមកលោកមិនមានប្រកបការងារអ្វីនោះទេ ពោលគឺមានកូនៗជាអ្នកផ្គត់ផ្គង់។

ចំណែកឯការរើសជំនាញរៀនទៀតសោត លោក ឯក ស៊ីដូ បានឱ្យដឹងថា នៅវិទ្យាស្ថានបណ្ដុះបណ្ដាល គឺមានជំនាញច្រើនណាស់សម្រាប់រៀន ប៉ុន្តែដោយសារលោកមានពិការភាព ជំនាញជួសជុលទូរស័ព្ទ ហាក់មានភាពងាយស្រួលជាងគេ ដោយមិនតម្រូវឱ្យលោកផ្លាស់ទីច្រើន។

ដោយឡែក លោក អូន ផាន់ណា ឯណោះវិញ គឺជាអ្នករត់កង់បី និងមានកូនដែលកំពុងរៀនជំនាញ។ សម្រាប់គ្រួសាររបស់លោកពិតជាចង់ឱ្យកូនៗបានបន្តការសិក្សារហូតទទួលបានការងារធ្វើសមរម្យណាស់ ប៉ុន្តែដោយមិនមានលទ្ធភាព ទើបត្រូវបង្ខំចិត្តឱ្យកូនធ្វើការរកចំណូល។

ក្រោយពេលទទួលបានឱកាសចូលរៀនជំនាញនេះហើយ លោកសប្បាយចិត្តជាខ្លាំង ព្រោះក្រៅពីលោកដែលជាមេគ្រួសារទៅ ក៏អាចមានកូនដែលមានជំនាញក្នុងការរកចំណូលចូល បន្ថែមជួយដល់គ្រួសារផងដែរ។

លោក អូន ផាន់ណា បានឱ្យដឹងទៀតថា ក្នុងនាមជាមេគ្រួសារ និងជាប្រភពចំណូលផងនោះ លោកមានការព្រួយបារម្ភមែនទែន ដោយបច្ចុប្បន្នលោកមានជំងឺប្រចាំកាយ និងមិនដឹងថាអាចទ្រទ្រង់គ្រួសារបានរយៈពេលប៉ុន្មានឆ្នាំទៅមុខទៀត។

និយាយជារួម ទាំងលោក ឯក ស៊ីដូ និងលោក អូន ផាន់ណា សុទ្ធតែថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ដែលបង្កើតកម្មវិធីសិក្សាជំនាញដោយមិនគិតប្រាក់នេះ។

គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ បានប្រកាសដាក់ឱ្យប្រើប្រាស់កម្មវិធី​បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់ក្រុមគោលដៅយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេសចំនួន ១,៥លាននាក់ ដោយមិនតម្រូវបង់ថ្លៃសិក្សានោះទេ ហើយអាចទទួលបាននូវប្រាក់ឧបត្ថម្ភប្រចាំខែទៀត។

សិស្សដែលបានចុះឈ្មោះចូលរៀននឹងទទួលបានការសិក្សាដោយមិនបង់ថ្លៃ ទទួលបានប្រាក់​ឧបត្ថម្ភប្រចាំខែចំនួន ២៨ម៉ឺន​រៀល (សម្រាប់អ្នកដែលមានបណ្ណសមធម៌) ទទួលបានការប្រឹក្សាយោបល់ពីការជ្រើសរើសជំនាញ និងព័ត៌មានទីផ្សារការងារ រីឯការចុះកម្មសិក្សាធ្វើឡើងនៅតាមសហគ្រាស គ្រឹះស្ថាន ឧស្សាហកម្ម និងក្រុមហ៊ុនឯកជនដែលបានចុះ MOU ជាមួយរាជរដ្ឋាភិបាល។ នេះបើយោងតាមការអះអាងរបស់​ក្រសួង​ការងារ បណ្តុះបណ្តាល និងវិជ្ជាជីវៈកម្ពុជា៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មន្រ្តីជាន់ខ្ពស់ក្រសួងកិច្ចការនារី ជំរុញឱ្យសហគ្រិនស្រ្តីរួមគ្នាបង្កើតជាប្រព័ន្ធអេកូឡូស៊ីអាជីវកម្ម

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 22/09/2026

មន្ត្រីជាន់ខ្ពស់ក្រសួងកិច្ចការនារី ជំរុញឱ្យសហគ្រិនស្ត្រីរួមគ្នាបង្កើតជាប្រព័ន្ធអេកូឡូស៊ីអាជីវកម្ម ដើម្បីជំរុញផ្តល់លទ្ធភាពឱ្យស្រ្តីអាច ចាប់ផ្តើមរក្សាលំនឹង ការពង្រីក និងការដឹកនាំអាជីវកម្មរបស់ខ្លួន ប្រកបដោយភាពធន់ និងចីរភាព។ លោកជំទាវ គ្រី ណាល់លីស រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងជាគណៈកម្មការវាយតម្លៃ និងផ្តល់ពិន្ទុ លើកឡើងនៅក្នុងការប្រកួតពានរង្វាន់សហគ្រិនស្ត្រីឆ្នើមប្រចាំឆ្នាំ២០២៦ ក្រោមប្រធាន

ត្រឹមមួយសប្តាហ៍បន្ទាប់ពីឧបនាយករដ្ឋមន្ត្រីកម្ពុជាទស្សនកិច្ចនៅ Shenzhen, BYD Sealion 6 EV FLASH Charge Edition តម្លៃ 32,800 ដុល្លារ ប្រកាសដាក់លក់ជាផ្លូវការ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 22/09/2026

ភ្នំពេញ ៖ នៅថ្ងៃទី 20 ខែកញ្ញា BYD បានរៀបចំពិធីសម្ពោធដាក់លក់ជាផ្លូវការនូវ Sealion 6 EV FLASH Charge Edition នៅ BYD & Denza Flagship Showroom ក្នុងរាជធានីភ្នំពេញ។

វៀតណាមក្លាយជាទីផ្សារ EV ធំបំផុតនៅអាស៊ីអាគ្នេយ៍ ខណៈការលក់កើនជាងទ្វេដង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/09/2026

វៀតណាមបានក្លាយជាទីផ្សាររថយន្តអគ្គិសនី (EV) ធំបំផុតនៅអាស៊ីអាគ្នេយ៍ក្នុងឆ្នាំ ២០២៥ ដោយការលក់រថយន្តប្រភេទនេះកើនឡើងជាងទ្វេដង និងមានចំណែកជិត ៤០ ភាគរយនៃការលក់រថយន្តថ្មីសរុប

ការនាំចេញឥណ្ឌាទៅសមាជិកស្នូល BRICS កើនដល់ជិត ២០ពាន់លានដុល្លារ ក្នុងរយៈពេល ៥ ខែ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/09/2026

ការនាំចេញរបស់ប្រទេសឥណ្ឌាទៅកាន់សមាជិកស្នូលទាំង ៤ នៃក្រុម BRICS បានកើនឡើង ៣៤ ភាគរយ ដល់ ១៩,៩ពាន់លានដុល្លារ ក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំសារពើពន្ធបច្ចុប្បន្ន ចាប់ពីខែមេសា ដល់ខែសីហា ឆ្នាំ២០២៦

តំបន់​សេដ្ឋកិច្ច​ពិសេស​ថ្មី​មួយ ​​នឹង​លេច​រូបរាង​នៅ​រមាស​ហែក​ ​ខេត្ត​ស្វាយរៀង​ ​នា​ដើម​ឆ្នាំ​២០២៧

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/09/2026

ស្រុក​រមាស​ហែក ​ខេត្ត​ស្វាយរៀង​ ​នឹង​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ជា​លើក​ដំបូង​នៅ​ដើម​ឆ្នាំ​២០២៧ ​លើ​ផ្ទៃដី​ ​៧៨​ ​ហិកតា​ ​ស្ថិត​នៅ​ឃុំ​អណ្ដូង​ពោធិ៍ ភាគ​ខាង​ត្បូង​ទី​រួម​ស្រុក​ប្រមាណ ៤​គីឡូម៉ែត្រ

អាស៊ាន​ស្រូប​ទាញ​ទុន​ជាង ​២៤៣ ​ពាន់​លាន​ដុល្លារ​ពី​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/09/2026

ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ ​(​FDI​)​ ​ក្នុង​តំបន់​អាស៊ាន​បាន​កើនឡើង​ ​៩​,​៧ ភាគរយ ​ដល់​ ២​៤៣​,​៩ ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​ ​២០​២៥​ ​ពី​ ​២​២៦ ​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​ ​២០២៤​ ​ដោយ​មាន​ការ​ជំរុញ​សំខាន់​ពី​កំណើន​ក្នុង​វិស័យ​ឧស្សាហកម្ម​កែច្នៃ ​និង​ផលិតកម្ម ​

ជើងហោះហើរត្រង់រវាងក្រុងកុលកាតា-សៀមរាប នឹងចាប់ផ្តើមឡើងវិញនៅខែតុលា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/09/2026

ក្រុមហ៊ុនអាកាសចរណ៍ IndiGo របស់ឥណ្ឌា គ្រោងបើកដំណើរការជើងហោះហើរត្រង់ឡើងវិញរវាងទីក្រុងកុលកាតា (Kolkata) និងខេត្តសៀមរាប ចាប់ពីខែតុលា ឆ្នាំ២០២៦ បន្ទាប់ពីបានផ្អាកជាបណ្ដោះអាសន្នចាប់ពីខែកក្កដា ដល់ខែកញ្ញា ឆ្នាំនេះ

បុរី​ ​៥៦​៥​ ​គម្រោង​រំពឹង​សាងសង់​រួច​នៅ​ចុង​ឆ្នាំ​​២០​២៦ ​ខណៈ​លំនៅឋាន​តម្លៃ​សមរម្យ​នៅតែ​មាន​តម្រូវការ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 22/09/2026

​គម្រោង​អចលន​ទ្រព្យ​ប្រភេទ​បុរី​នៅ​កម្ពុជា​ត្រូវ​បាន​រំពឹង​ថា​នឹង​កើន​ដល់​ ៥​៦៥​ ​គម្រោង​ដែល​បាន​សាងសង់​រួច ​ស្មើនឹង​ ១៨៤​,​២៤៣ ​ខ្នង​ ​នៅ​ត្រឹម​ដំណាច់​ឆ្នាំ​ ​២០២៦ ​ខណៈ​លំនៅឋាន​ដែល​មាន​តម្លៃ​ក្រោម​ ​១០០​,​០០០ ​ដុល្លារ ​នៅតែ​មាន​តម្រូវការ​ខ្លាំង​ពី​អ្នក​ទិញ​

សហគមន៍​កសិកម្ម​ទំនើប​នៅ​បាត់ដំបង​​និង​បន្ទាយមានជ័យ​ ​ចុះ​កិច្ចសន្យា​ផ្គត់ផ្គង់​ស្រូវ​ក្នុង​តម្លៃ​ ​១​,​២​លាន​ដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/09/2026

ហគមន៍​កសិកម្ម​ទំនើប​ដំណាំ​ស្រូវ​នៅ​ខេត្ត​បន្ទាយមានជ័យ​ ​និង​ខេត្ត​បាត់ដំបង ​បាន​ចុះ​កិច្ចព្រមព្រៀង​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា​ ​ដើម្បី​ផ្គត់ផ្គង់​ស្រូវ​ជិត ៥​,​០០០​តោន ​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ​ ​១​,​២​លាន​ដុល្លារ ​ជាមួយ​ក្រុមហ៊ុន​ ​បៃតង​កម្ពុជា

ជិះកង់ទស្សនាសមរាត្រីក្នុងតំបន់អង្គរ ៖ បទពិសោធន៍ថ្មីនៃការភ្ជាប់បេះដូងជាមួយបេតិកភណ្ឌវប្បធម៌ និងធម្មជាតិ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/09/2026

សៀមរាប ៖ ក្រសួងទេសចរណ៍ និងស្ថាប័នពាក់ព័ន្ធបានរៀបចំព្រឹត្តិការណ៍ជិះកង់ទស្សនាសមរាត្រីនៅតំបន់អង្គរ ក្នុងគោលបំណងជំរុញផលិតផលទេសចរណ៍កីឡា តាមរយៈការជិះកង់ឆ្លងកាត់តំបន់ព្រៃ និងតំបន់បេតិកភណ្ឌក្នុងតំបន់អង្គរ ព្រមទាំងជួយជំរុញចលនាទេសចរណ៍ក្នុងស្រុក ជាពិសេសការទាក់ទាញភ្ញៀវទេសចរមកកាន់ខេត្តសៀមរាបក្នុងរដូវកាលបៃតង។ ព្រឹត្តិការណ៍ជិះកង់ទស្សនាសមរាត្រីក្នុងតំបន់អង្គរនៅរដូវកាលបៃតង ក្រោមប្រធានបទ «កីឡាផ្សារភ្ជាប់នឹងទេសចរណ៍» បានទាក់ទាញអ្នកចូលរួមជាភ្ញៀវទេសចរជាតិ និងអន្តរជាតិប្រមាណ ១ ៣០០នាក់ ដោយធ្វើដំណើរតាមផ្លូវប្រមាណ ១២គីឡូម៉ែត្រ ឆ្លងកាត់តំបន់បេតិកភណ្ឌវប្បធម៌ និងធម្មជាតិនៃតំបន់អង្គរ។