កម្មវិធីលើកម្ពស់ចំណេះដឹងហិរញ្ញវត្ថុដ៏ធំនៅកម្ពុជា «វិថីហិរញ្ញវត្ថុ» ត្រូវបានសម្ពោធដំណើរការផ្សព្វផ្សាយជាផ្លូវការ

ភ្នំពេញ ៖ វិថីហិរញ្ញវត្ថុ (Financial Street) គឺជាកម្មវិធីមួយដែលត្រូវបានរៀបចំឡើងប្រកបដោយទស្សនៈ និងគោលដៅវែងឆ្ងាយ (Roadmap) ដោយផ្តោតសំខាន់លើច្បាប់ គោលរការណ៍ការពារអ្នកប្រើប្រាស់ (customer protection) អក្ខរកម្មហិរញ្ញវត្ថុ (financial literacy) សុវត្ថិភាពហិរញ្ញវត្ថុក្នុងប្រព័ន្ធឌីជីថល (digital security) និងហានិភ័យនានាក្នុងវិស័យធនាគារនិងហិរញ្ញវត្ថុ។ ជាមួយគ្នានេះ ដើម្បីសម្រេចគោលដៅដ៏វែងឆ្ងាយ និងមានសារៈសំខាន់សម្រាប់កម្ពុជា កម្មវិធី «វិថីហិរញ្ញវត្ថុ» ទទួលបានការគាំទ្រពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ ជាពិសេសគឺធនាគារជាតិនៃកម្ពុជា (NBC) សមាគមមីក្រូហិរញ្ញវត្ថុ សមាគមធនាគារ និង គ្រឹះស្ថានហិរញ្ញវត្ថុ ចូលរួមជាគំនិត សហការណ៍ផ្សព្វផ្សាយ និងជជែកពិភាក្សាដើម្បីឱ្យកម្មវិធីអប់រំផ្នែកហិរញ្ញវត្ថុនេះកាន់តែមានលក្ខណៈស៊ីជម្រៅ និងទូលំទូលាយពីមួយជំហានទៅមួយជំហាន។

អ្នកស្រី នុត រដ្ឋា នាយិកាប្រតិបត្តិក្រុមហ៊ុន អប្សរា មេឌា សឺវីស (AMS) នៅក្នុងឱកាសប្រកាសបើកសម្ពោធដំណើរការផ្សព្វផ្សាយជាផ្លូវការនាព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ បានមានប្រសាសន៍ថា៖

“ចក្ខុវិស័យសំខាន់របស់ AMS គឺផ្តល់នូវព័ត៌មានដែលមានគុណភាពខ្ពស់ដល់ទស្សនិកជនគោលដៅ និងសាធារណជនទូទៅទាំងក្នុងប្រទេស និងក្នុងតំបន់តាមរយៈប្រព័ន្ធផ្សព្វផ្សាយនវានុវត្ត និងការប្រើប្រាស់ធនធានស្ថាប័នប្រកបដោយ ប្រសិទ្ធភាព និងប្រសិទ្ធផល ធ្វើឱ្យអតិថិជនមានភាពរីកចម្រើន តាមរយៈការប្រើប្រាស់សេវាផ្សព្វផ្សាយ និងទីផ្សាររបស់ក្រុមហ៊ុនក្រោមមូលបទស្នូល គុណភាព ភាពស្មោះត្រង់ ទុកចិត្តបានព្រមសីលធម៌វិជ្ជាជីវៈ ប្ដេជ្ញាចិត្ត ច្នៃប្រតិដ្ឋ និងសហការដើម្បីឧត្តមប្រយោជន៍រួម។”

បច្ចុប្បន្ននេះ ប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា មានធនាគារពាណិជ្ជ ៦០ ធនាគារឯកទេស ៩ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ ៥ គ្រឹះស្តាមីក្រូហិរញ្ញវត្ថុមិនទទួលប្រាក់បញ្ញើ ៨២ គ្រឹះស្ថានឥណទានជនបទ ២២៤ គ្រឹះស្ថានកតិសន្យាហិរញ្ញវត្ថុ ១៦ អ្នកដំណើរការតតិយភាគី ៥ គ្រឹះស្ថានផ្ដល់សេវាទូទាត់សងប្រាក់ ៤ អ្នកផ្តល់សេវាប្រព័ន្ធចែករំលែកព័ត៌មានឥណទាន ១ ការិយាល័យតំណាងធនាគារបរទេស ៦ និងអាជីវកម្មប្តូរប្រាក់ ២ ៨៦៩។ នៅឆ្នាំ២០២២កន្លងទៅនេះ ប្រព័ន្ធធនាគារកម្ពុជាសម្រេចបានលទ្ធផលល្អ និងបានរួមចំណែកយ៉ាងសំខាន់ក្នុងការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងគាំទ្រក៏ណើនសេដ្ឋកិច្ចដែលត្រូវបានបានស្មានថាងើបឡើងវិញក្នុងអត្រា ៥.១%។ អត្រាប្ដូរប្រាក់រៀល ធៀបនឹងដុល្លារអាមេរិកត្រូវបានរក្សាមានស្ថិរភាពក្នុងរង្វង់ ៤១០២រៀល ក្នុង១ដុល្លារអាមេរិក ហើយអត្រាអតិផរណាប្រចាំឆ្នាំ២០២២ មានកម្រិត ៥,៥%។ ប្រព័ន្ធធនាគារនិងហិរញ្ញវត្ថុ បានផ្តល់ឥណទាន ប្រមាណជា ៥៦ ប៊ីលានដុល្លារអាមេរិក ជាមួយកំណើន ២១% ដោយប្រាក់បញ្ញើអតិថិជនកើនជាង ១១% ឬប្រមាណជាង ៤៤ប៊ីលានដុល្លារអាមេរិក។ ចំនួនគណនីប្រាក់បញ្ញើអតិថិជនកើនពី ១២,៧លានគណនី ដល់ ១៤,៣លានគណនី និងគណនីឥណទានអតិថិជនពី ៣,៤លានគណនី ដល់ ៣,៧លានគណនី។

លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានមានប្រសាសន៍ថា ៖

“ជាការពិត ចំណេះដឹងហិរញ្ញវត្ថុគឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដែលអនុញ្ញាតឱ្យយើងមានសមត្ថភាពក្នុងការចេះគ្រប់គ្រងចាត់ចែងហិរញ្ញវត្ថុឱ្យបានត្រឹមត្រូវ មានប្រសិទ្ធភាព និងរួចផុតពីបំណុលច្រើនលើសលុប។ ពេលដែលយើងនិយាយពីចំណេះដឹងហិរញ្ញវត្ថុ គឺមានភាពទូលំទូលាយខ្លាំង ដែលរួមមាន ការចេះរៀបចំទុកដាក់លុយកាក់ ចាត់ចែងចំណូលចំណាយ ការរក្សាទុកប្រាក់សន្សំ ការចេះគ្រប់គ្រង និងប្រើប្រាស់ប្រាក់កម្ចីឱ្យបានត្រឹមត្រូវ ដើម្បីភាពរីកចម្រើនជាដើម។ យ៉ាងណាមិញ យើងសង្កេតឃើញថា បច្ចុប្បន្ន ការយល់ដឹងផ្នែកហិរញ្ញវត្ថុក្នុងចំណោមប្រជាជនកម្ពុជា ហាក់នៅមានកម្រិតនៅឡើយ។”

លោកបានបន្ថែមថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយមកនេះ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បាន និងកំពុងបន្តកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នជាតិ និងអន្តរជាតិ ជាពិសេសធនាគារជាតិនៃកម្ពុជា លើកិច្ចការលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុ ដើម្បីចូលរួមលើកកម្ពស់ការយល់ដឹងផ្នែកហិរញ្ញវត្ថុដល់ប្រជាពលរដ្ឋ។ កិច្ចការលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុដល់សាធារណៈជន មិនត្រឹមតែជាកិច្ចការមួយផ្នែករបស់សមាគមប៉ុណ្ណោះទេ ប៉ុន្តែសមាគមបានដាក់ការងារនេះជាការងារអាទិភាពដ៏សំខាន់ ក្នុងផែនការយុទ្ធសាស្ត្ររបស់សមាគមផ្ទាល់រហូតមកផងដែរ។

លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិ ក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូ អិលធីឌី បានបង្ហាញនូវក្តីសោមនស្សក្រៃលែង ដែលបានចូលរួមគាំទ្រកម្មវិធី វិថីហិរញ្ញវត្ថុ ដោយលោកបានបញ្ជាក់ថា៖ ចំណេះដឹងផ្នែកហិរញ្ញវត្ថុត្រូវបានទទួលស្គាល់ថា ជាកាតាលីករដ៏សំខាន់ ដែលអាចជំរុញបរិយាប័ន្នហិរញ្ញវត្ថុ និងកាត់បន្ថយការខ្ចីបំណុលលើសលប់។ ដោយមើលឃើញពីសារសំខាន់នេះ ហើយ ទើប CBC បានកំណត់ យកការជំរុញការយល់ដឹង និងចំណេះដឹងហិរញ្ញវត្ថុជាអាទិភាពមួយក្រោមគម្រោងបរិយាបន្នហិរញ្ញវត្ថុដែលជាចន្ទល់មួយ ដើម្បីគាំទ្រដល់ផែនការយុទ្ធសាស្រ្ដជាតិស្ដីពីបរិយា បន្នហិរញ្ញវត្ថុ ឆ្នាំ២០១៩-២០២៥។ ដើម្បីសម្រេចនូវអាទិភាពនេះ ស៊ីប៊ីស៊ី បានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការជំរុញការយល់ដឹង និងចំណេះដឹងហិរញ្ញវត្ថុ និងចូលរួមចំណែកដោះស្រាយបញ្ហាប្រឈមសំខាន់ៗ តាមរយៈសកម្មភាពមានជាអាទិ៍ ១. ការអប់រំ និងបណ្តុះបណ្តាល ២. ការលើកកម្ពស់អក្ខរកម្មហិរញ្ញវត្ថុ ៣. ការផ្សព្វផ្សាយ ៤.ការបង្កើតវេទិកាឌីជីថល និង ៥. ការស្រាវជ្រាវ។

លោកបានកត់សំគាល់នូវការបង្ហាញពីស្មារតីនៃការចូលរួម បង្ហាញពីភារតភាព និងសាមគ្គីភាពនៃវិស័យហិរញ្ញវត្ថុរបស់កម្ពុជា។

ជាមួយគ្នានេះ លោក Raymond SIA ប្រធានសមាគមធនាគារនៅកម្ពុជាបានមានប្រសាសន៍ផងដែរថា៖

“ខ្ញុំ មករស់នៅ ប្រទេសកម្ពុជា ៥ ឆ្នាំ ហើយខ្ញុំ បាន ឃើញ មាន កំណើន សេដ្ឋកិច្ចនៅទីនេះ។ កំណើននេះនឹងបន្តនៅប៉ុន្មានឆ្នាំខាងមុខនេះ ដូចទៅនៅក្នុងទីផ្សារមួយចំនួនដែលកំពុងរីកចម្រើនណាមួយដែរ ដែលមាននិរន្តរភាពនៃសេដ្ឋកិច្ច។ មិនត្រឹមតែប៉ុណ្ណោះ កំណើនត្រូវបានព្យាករណ៍លើកត្តាមួយចំនួន ដែលរួមមានតម្លៃ និងកំណើននៃមូលធនរបស់ធនធានមនស្ស។ ដោយផ្អែកទៅលើទិដ្ឋភាពបែបនេះ វាគឺសំខាន់នៅពេលដើម្បីកំណើនសេដ្ឋកិច្ចរីកចម្រើន ទ្រព្យសម្បត្តិប្រជាជនក៏រីកចម្រើន ចំណេះដឹងមនុស្សខាងផ្នែកហិរញ្ញវត្ថុក៏រីកចម្រើនផងដែ។ របៀបដែលមនុស្សម្នាក់បានវិនិយោគ ឬសន្សំកាលពីមួយទសវត្សរ៍មុន គឺខុសពីថ្ងៃនេះ ហើយវានឹងបន្តផ្លាស់ប្តូរក្នុងប៉ុន្មានឆ្នាំខាងមុខ ដោយសារជម្រើសនៃការវិនិយោគ ឬសន្សំកាន់តែច្រើនត្រូវបានបង្កើតឡើងជាបន្តបន្ទាប់។”

វិថីហិរញ្ញវត្ថុ គឺជាកម្មវិធីដ៏សំខាន់មួយដែលចែកចាយចំណេះដឹងការយល់ដឹង និងជំរុញចំណេះដឹងឲ្យកាន់តែប្រសើរឡើងខាងផ្នែកហិរញ្ញវត្ថុក្នុងវិស័យធនាគារ ក៏ដូចជាវិស័យហិរញ្ញវត្ថុផងដែរ។ កម្មវិធីនេះគឺជាវេទិកាមួយដែលអ្នកជំនាញនៅក្នុងវិស័ហិរញ្ញវត្ថុនឹងមកចែករំលែកបទពិសោធន៍ស្តីពីចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងហេដ្ឋារចនាសម្ព័ន្ធអប់រំហិរញ្ញវត្ថុដើម្បីជួយសាធារណៈជនក្នុងការប្រើប្រាស់ហិរញ្ញវត្ថុរបស់ពួកគេ។

លោក ហេង បូមករា អគ្គនាយករងនៃអគ្គនាយកដ្ឋានត្រួតពិនិត្យនៃ ធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ថា កម្មវិធី «វិថីហិរញ្ញវត្ថុ» ដែលបង្កើតឡើងដោយក្រុមហ៊ុន AMS ពិតជាមានសារសំខាន់ក្នុងការចូលរួមលើកកម្ពស់ហិរញ្ញវត្ថុ និងបញ្ជ្រាបការយល់ដឹងដល់ប្រជាពលរដ្ឋពីប្រព័ន្ធហិរញ្ញវត្ថុឱ្យកាន់តែទូលំទូលាយ។

លោកបានបន្តថា៖

“តាមរយៈកម្មវិធី វិថីហិរញ្ញវត្ថុ ដែលមានការចូលរួមគាំទ្រដោយសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សមាគមធនាគានៅកម្ពុជា ក្រុមហ៊ុន ប្យួរ៉ូ (ខេមបូឌា) រួមជាមួយនឹងធនាគារជាតិនៃកម្ពុជា ខ្ញុំជឿជាក់ថានឹងក្លាយជាមធ្យោបាយដ៏ល្អ និងមានប្រសិទ្ធភាព មានវិសាលភាពទូលាយក្នុងការផ្សព្វផ្សាយពីចំណេះដឹងហិរញ្ញវត្ថុតាមរយៈបណ្តាញផ្សព្វផ្សាយឌីជីថលនេះ ជាពិសេសផ្តល់នូវការយល់ដឹងកាន់តែច្បាស់ដល់ប្រជាពលរដ្ឋក្នុងការប្រើប្រាស់សេវាឥណទានដែលស្របច្បាប់ និងទទួលបានអត្ថបទប្រយោជន៍ខ្ពស់”

គួរបញ្ជាក់ផងដែរថា «វិថីហិរញ្ញវត្ថុ» ដែលមានចំនួន ២០ភាគ នឹងត្រូវចាក់បញ្ចាំងផ្សាយជាសាធារណៈរាងរាល់សប្តាហ៍ចាប់ពីខែមេសា តាមបណ្តាញព័ត៌មាន AMS ជាមួយបណ្តាញសង្គមរបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) សមាគមធនាគានៅកម្ពុជា (ABC) ក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូអិលធីឌី ( CBC) ព្រមទាំងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ មួយចំនួនធំនៅកម្ពុជា៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កិច្ចពិភាក្សាកម្មវិធីហិរញ្ញវត្ថុ​ រដូវកាលទី ៣ ក្លាយជាវេទិកាចំណេះដឹងហិរញ្ញវត្ថុសម្រាប់ប្រជាកសិករ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 06/04/2026

ក្រុមហ៊ុន Apsara Media Services (AMS) កាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៦ បានសហការជាមួយនឹងសមាគមធនាគារនៅកម្ពុជា (ABC) សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) និងក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ (ខេមបូឌា) (CBC) ដោយមានការគាំទ្រដោយធនាគារជាតិនៃកម្ពុជា (NBC) បានរៀបចំកម្មវិធី វេទិកាចំណេះដឹងផ្នែកហិរញ្ញវត្ថុកម្ពុជា កិច្ចពិភាក្សា កម្មវិធី «វិថីហិរញ្ញវត្ថុ រដូវកាលទី៣» នៅស្រុកបន្ទាយមាស ខេត្តកំពត។

អតីតព្រលានយន្តហោះអន្តរជាតិ-ភ្នំពេញ នឹង​បើក​ឱ្យសាធារណជន​ចូលលេង​កម្សាន្តរយៈពេល​​៩ថ្ងៃ អំឡុង​បុណ្យចូលឆ្នាំខ្មែរ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 06/04/2026

ព្រលានយន្តហោះពោធិ៍ចិន​តុង ដែលរាជរដ្ឋាភិបាល​អភិវឌ្ឍន៍ធ្វើជា​សួ​នសាធារណៈ នឹងត្រូវ​បើ​កសាកល្បង​ឱ្យ​សាធារណជន​ចូល​ទស្សនា​កម្សាន្ត ហាត់ប្រាណ និងលេង​កីឡា ដោយឥតគិតថ្លៃរយៈពេល​០៩​ថ្ងៃ​

ត្រីមាសទី១ ឆ្នាំ២០២៦ សេដ្ឋកិច្ចវៀតណាមកើនឡើងយឺត ដោយសារការនាំចូលប្រេងពីមជ្ឈិមបូព៌ារងផលប៉ះពាល់ខ្លាំង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/04/2026

សេដ្ឋកិច្ចរបស់ប្រទេសវៀតណាមនៅក្នុងត្រីមាសទី១ ដើមឆ្នាំ២០២៦នេះ មានការកើនឡើងយឺតយ៉ាវ ដោយសារតែការនាំចូលប្រេងពីមជ្ឈិមបូព៌ាទទួលរងនូវផលប៉ះពាល់ខ្លាំង ដែលជាហេតុជំរុញឱ្យមានអតិផរណាកើនឡើង

កម្ពុជាដាក់​ដំណើរការកម្មវិធីថ្មីមួយ​ ដើម្បីជួយ​សហគ្រិន​ខ្មែរ​ឱ្យ​មានភាពប្រកួត​ប្រជែងទាំង​ក្នុងស្រុក​និងអន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 06/04/2026

កម្ពុជា​បានដាក់ឱ្យដំណើរការ​កម្មវិធី​ថ្មីមួយក្នុងវិស័យសហគ្រិនភាព ដោយផ្ដោតលើការ​ធ្វើ​ធុរកិច្ចតាមបច្ចេកវិទ្យា​បៃតង ​ក្នុងគោលដៅគាំទ្រធុរកិច្ចបច្ចេកវិទ្យាអាកាសធាតុ ឱ្យពង្រីកអាជីវកម្មរបស់ខ្លួន តាមរយៈភាពជាដៃគូសកល ការផ្ទេរបច្ចេកវិទ្យា និងហិរញ្ញប្បទាន។

សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តដល់ប្រជាពលរដ្ឋ ប្រើប្រាស់ផលិតផលក្នុងស្រុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/04/2026

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារលិខិតអបអរសាទរ ក្នុងឱកាសទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ៩ មេសា លើកទី៩ ឆ្នាំ២០២៦ ក្រោមប្រធានបទ «ខ្មែរផលិត ខ្មែរប្រើប្រាស់ ខ្មែររីកចម្រើន» និងបានជំរុញឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរ គាំទ្រប្រើប្រាស់ផលិតផលក្នុងស្រុក ដែលផលិតដោយខ្មែរ។

ប្រេងឥន្ធនៈនិងជីកសិកម្មឡើងថ្លៃបង្កផលប៉ះពាល់ដល់ជីវភាពកសិករ ខណៈជម្លោះមជ្ឈិមបូព៌ានៅតែបន្ត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/04/2026

កសិករ​ជាច្រើននៅកម្ពុជា​​ កំពុង​ប្រឈម​នឹង​ការលំបាក ដោយសារ​តម្លៃ​ប្រេងឥន្ធនៈ និង​ជីសកិកម្ម​កើនឡើង​ ដែល​ជា​កត្តា​ជំរុញ​ឱ្យ​ថ្លៃដើម​ផលិតរបស់​ពួកគេ កើនឡើង ​ចាប់តាំងពី​ជម្លោះ​នៅមជ្ឈិមបូព៌ាចាប់ផ្តើម​។ នេះបើយោងតាមការផ្សាយរបស់កាសែត BERNAMA ប្រទេសម៉ាឡេស៊ី ចេញផ្សាយកាលពីថ្ងៃទី ០១ ខែមេសា ឆ្នាំ ២០២៦ កន្លងទៅ។

តម្រូវការនិងតម្លៃស្ករត្នោតខ្មែរហក់ឡើងខ្ពស់​ ប៉ុន្តែ​ចំនួនអ្នកផលិតធ្លាក់ចុះ

ជំនួញ, ព្រឹត្តិការណ៍

• 06/04/2026

ស្ករត្នោ​ត​ធម្មជាតិរបស់​ខ្មែរ កំពុង​មានតម្រូវការ​ខ្ពស់លើ​ទីផ្សារ ទាំង​ក្នុង​និងក្រៅប្រទេស ស្របគ្នានឹង​តម្លៃរបស់វា ក៏ហក់​ឡើង​ខ្ពស់ដែរ​ ប៉ុន្តែបែរជាមិន​សូវ​មានអ្នក​ផលិតស្ករ​ត្នោត​​ច្រើន​ដូច​មុន ជាពិសេស​ស្ករត្នោត​កំពង់ស្ពឺ ​

ម្ហូបឌីមសាំ ប៉ះជាមួយគ្រឿងទេសកំពត បង្កើតរសជាតិឆ្ងាញ់ ប្លែក និងច្នៃប្រឌិត

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 03/04/2026

ដើម្បីអបអរសាទរ​ និងលើកកម្ពស់រសជាតិអាហារបែប "Glocal" (ការរួមបញ្ចូលគ្នារវាងរសជាតិសកល និងរសជាតិក្នុងស្រុក) កាលពីល្ងាចថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ភោជនីយដ្ឋាន Yi Sang ដែលទើបនឹងសម្ពោធថ្មីៗស្ថិតនៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ

សហគមន៍កសិកម្មទំនើបកើនឡើងដល់ ៣១ ជាមួយកិច្ចសន្យាផលិតកម្មមានតម្លៃជាង៤០លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/04/2026

រហូតមកដល់ពេលនេះ សហគមន៍កសិកម្មទំនើបដែលបង្កើតឡើងនៅចុងឆ្នាំ២០២៣ កើនឡើងដល់៣១ និងកិច្ចសន្យាផលិតកម្មជាង៤០លានដុល្លារអាម៉េរិក

កម្ពុជា គ្រោងកំណត់ការប្រើប្រាស់សារធាតុ “អាសបេស្ដុស”ក្នុងវិស័យសំណង់

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 03/04/2026

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់មួយស្ដីពី “ការវាយតម្លៃផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចពាក់ព័ន្ធនឹងការប្រើប្រាស់សារធាតុអាសបេស្ដុស” កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី