កាណាដា កំពុងពិចារណាលើការដាក់ពន្ធនាំចេញសារធាតុ​អ៊ុយរ៉ាញ៉ូម និង​ប្រេងរបស់ខ្លួនទៅកាន់អាម៉េរិក

បរទេស ៖ យោងតាមប្រភពព័ត៌មានពី Investing បានរាយការណ៍ថា កាណាដា កំពុងពិចារណាលើការដាក់ពន្ធលើការនាំចេញសារធាតុ​អ៊ុយរ៉ាញ៉ូម និង​ប្រេងរបស់ខ្លួន ប្រសិនបើ​អាម៉េរិកពិតជាអនុវត្តការដាក់ពន្ធលើការនាំចូលពីកាណាដា។

បច្ចុប្បន្ននេះ មន្ត្រីនៅក្នុងរដ្ឋបាលរបស់នាយករដ្ឋមន្ត្រី Justin Trudeau កំពុងពិភាក្សាអំពីលទ្ធភាពនៃការដំឡើងពន្ធលើការនាំចេញលើទំនិញ ដូចជា អ៊ុយរ៉ាញ៉ូម ប្រេង និងប៉ូតាស្យូម។ មធ្យោបាយនេះត្រូវបានលើក​ឡើងជាការសងសឹកទៅអាម៉េរិកវិញ​ បន្ទាប់ពី Donald Trump ប្រកាសពីការដាក់​ពន្ធលើការនាំចូលពីកាណាដា ម៉ិកស៊ិក និងចិន។ លើសពីនេះ កាណាដាទំនងជានឹងដាក់ពន្ធលើទំនិញដែលផលិតដោយសហរដ្ឋអាមេរិក និងដាក់កម្រិតលើការនាំចេញផលិតផលជាក់លាក់ មុនពេលពិចារណាដាក់ពន្ធលើការនាំចេញ ហើយវានឹងបង្កើនការចំណាយសម្រាប់អ្នកប្រើប្រាស់ និងអាជីវកម្មរបស់សហរដ្ឋអាម៉េរិក។ នៅក្នុងការធ្វើបច្ចុប្បន្នភាពសារពើពន្ធ និងសេដ្ឋកិច្ចដែលគ្រោងធ្វើនៅថ្ងៃចន្ទខាងមុខនេះ រដ្ឋាភិបាលកាណាដាអាចនឹងបង្កើនសិទ្ធិអំណាចរបស់ខ្លួនលើការត្រួតពិនិត្យការនាំចេញ។

ក្នុងនាមជាអ្នកផ្គត់ផ្គង់ប្រេងដ៏ធំបំផុតមួយសម្រាប់សហរដ្ឋអាម៉េរិក ការដាក់ពន្ធលើការនាំចេញរបស់កាណាដាអាចជះឥទ្ធិពលយ៉ាងខ្លាំងដល់រោងចក្រចម្រាញ់ប្រេងរបស់សហរដ្ឋអាម៉េរិក ជាពិសេសនៅតំបន់ Midwest ដែលពឹងផ្អែកលើប្រេងឆៅរបស់កាណាដាស្ទើរតែពាក់កណ្តាលនៃផលិតកម្មរបស់ពួកគេ។ ការនាំចេញដ៏សំខាន់មួយទៀតរបស់កាណាដាគឺអ៊ុយរ៉ាញ៉ូម ដែលជាប្រភពឥន្ធនៈបរទេសដ៏សំខាន់សម្រាប់រោងចក្រថាមពលនុយក្លេអ៊ែររបស់សហរដ្ឋអាម៉េរិក។ មិនត្រឹមតែប៉ុណ្ណ៉ ក្រសួងការពារជាតិអាម៉េរិកក៏បានវិនិយោគលើគម្រោងកូបាល់ និង ក្រាភីតរបស់កាណាដាផងដែរ ដើម្បីកាត់បន្ថយការពឹងផ្អែកលើខ្សែសង្វាក់ផ្គត់ផ្គង់របស់ចិន។

ទោះបីជាអ្នកវិភាគខ្លះព្យាករណ៍ថា Trump អាចនឹងលើកលែងពន្ធលើការនាំចូលរបស់កាណាដា និងម៉ិកស៊ិកក៏ដោយ ប៉ុន្តែខាងកាណាដាលើកឡើងថា ប្រសិនបើពន្ធថាមពលត្រូវបានលើកលែង ប៉ុន្តែផលិតផលផ្សេងទៀតត្រូវបានកំណត់គោលដៅដដែលនោះ ពួកគេនឹងឆ្លើយតបទៅវិញ។ ក្នុង​ស្ថានភាព​បែប​នេះ កាណាដា​អាច​នឹងអនុវត្ត​ពន្ធលើការ​នាំ​ចេញរបស់ខ្លួនទៅកាន់អាម៉េរិក។ យ៉ាងណាមិញ ផែនការនៃការអនុវត្តពន្ធនាំចេញអាចប្រឈមនឹងការប្រឆាំងក្នុងស្រុក។ អភិបាលខេត្ត Danielle Smith និង Scott Moe បានសម្តែងការមិនពេញចិត្តយ៉ាងខ្លាំងចំពោះវិធានការបែបនេះ ដោយសារវានឹងបង្កើនការចំណាយលើការរស់នៅរបស់អ្នករស់នៅកាណាដាផងដែរ។ បន្ថែមពីនេះ ការអនុវត្ត​ពន្ធលើការ​នាំ​ចេញក៏បង្កហានិភ័យយ៉ាងខ្លាំងដល់សេដ្ឋកិច្ចកាណាដាផងដែរ ដោយសារផលិតផលថាមពលមានចំណែកប្រហែម ៣០ ភាគរយនៃការនាំចេញទៅកាន់សហរដ្ឋអាមេរិក។ ក្រុមហ៊ុន​ផលិត​អ៊ុយរ៉ាញ៉ូម​ធំ​ជាង​គេ​ទីពីរ​របស់​កាណាដា Cameco លក់​​អ៊ុយរ៉ាញ៉ូម និង​ឥន្ធនៈ​របស់​ខ្លួន​ជា​ចម្បង​សម្រាប់​អាម៉េរិកក្នុង​ការផលិត​នុយក្លេអ៊ែរ​។ ការផលិតអ៊ុយរ៉ាញ៉ូមក្នុងស្រុកនៅអាមេរិកមានតិចតួច និងពឹងផ្អែកខ្លាំងលើការនាំចូល៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *