ចិន សម្រេចដំឡើងពន្ធលើផលិតផលទឹកដោះគោដែលនាំចូលពីសហភាពអឺរ៉ុបរហូតដល់ ៤២,៧%

បរទេស៖ ចិនបានសម្រេចចិត្តដំឡើងពន្ធលើផលិតផលទឹកដោះគោដែលនាំចូលពីបណ្តាប្រទេសសហភាពអឺរ៉ុបបន្ទាប់ពីមានការស៊ើបអង្កេតលើករណីឧបត្ថម្ភធនរបស់រដ្ឋលើផលិតផលទាំងនេះ។ នេះបើយោងតាមសេចក្ដីរាយការណ៍ពីសារព័ត៌មាន CNBC។

កាលពីថ្ងៃចន្ទ ក្រសួងពាណិជ្ជកម្មចិន បានរកឃើញថា ភ័ស្តុតាងដំបូងដែលទទួលបានពីការស៊ើបអង្កេតលើផលិតផលទឹកដោះគោដែលនាំចូលពីសហភាពអឺរ៉ុប គឺទំនិញទាំងនោះទទួលបានអត្ថប្រយោជន៍ពីការឧបត្ថម្ភធនពីរដ្ឋរបស់ពួកគេ ដែលបង្កគ្រោះថ្នាក់ដល់ឧស្សាហកម្មក្នុងស្រុករបស់ចិន។​ សេចក្តីថ្លែងការណ៍របស់ក្រសួងបានប្រកាសថា ជាវិធានការតបតវិញ អត្រាពន្ធគយនឹងត្រូវដំឡើងពី ២១,៩% ទៅ ៤២,៧% លើផលិតផលទឹកដោះគោដែលនាំចូលពីសហភាពអឺរ៉ុប និងបានចូលជាធរមានចាប់ពីថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ២០២៥។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនទាំងឡាយណាដែលយល់ព្រមសហការនៅក្នុងការស៊ើបអង្កេតនឹងជាប់ពន្ធត្រឹមអត្រា ២៨,៦% ប៉ុន្តែក្រុមហ៊ុនដែលមិនសហការប្រឈមនឹងជាប់អត្រាពន្ធខ្ពស់បំផុត ៤២,៧%។ លើសពីនេះ ផលិតផលទឹកដោះគោដែលនឹងរងផលប៉ះពាល់រួមមាន ឈីសស្រស់ ឈីសកែច្នៃ ឈីសខៀវ ទឹកដោះគោ និងគ្រីមជាដើម។

គួរឲ្យបញ្ជាក់ដែរថា ក្រសួងពាណិជ្ជកម្មចិនចាប់ផ្តើមស៊ើបអង្កេតលើការឧបត្ថម្ភធនលើផលិតផលទឹកដោះគោដែលនាំចូលពីសហភាពអឺរ៉ុបចាប់តាំងពីខែសីហា ឆ្នាំ២០២៤ បន្ទាប់ពីមានការស្នើសុំដោយសមាគមទឹកដោះគោចិនក្នុងនាមជាអ្នកផលិតក្នុងស្រុក។ ការស៊ើបអង្កេតបានចាប់ផ្តើមពិនិត្យមើលផលិតផលទឹកដោះគោមួយចំនួន ដូចជា ឈីស និងគ្រីម ដែលនាំចូលពីបណ្តាប្រទេសនៃសហភាពអឺរ៉ុបមានកាលបរិច្ឆេទចន្លោះថ្ងៃទី ១ ខែមេសា ឆ្នាំ២០២៣ និងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤។

ការដាក់ពន្ធគយថ្មីនេះបង្ហាញពីការកើនឡើងនៃភាពតានតឹងពាណិជ្ជកម្មរវាងតំបន់ដែលបានផ្ទុះឡើងបន្ទាប់ពីទីក្រុងប្រ៊ូសែលបានដំឡើងពន្ធលើរថយន្តអគ្គិសនីដែលនាំចូលពីប្រទេសចិនរហូតដល់ ៤៥% កាលពីខែតុលាឆ្នាំមុន។ កាលពីខែវិច្ឆិកា ឆ្នាំ២០២៥ សហភាពអឺរ៉ុបបានជំទាស់នឹងការដំឡើងពន្ធរបស់ចិនលើការនាំចូលផលិតផលមានម៉ាកយីហោពីតំបន់មួយនេះក្រោមហេតុផលថាមិនស្របតាមច្បាប់របស់អង្គការពាណិជ្ជកម្មពិភពលោក (WTO)។  កាលពីសប្តាហ៍មុន ទីក្រុងប៉េកាំង បានកាត់បន្ថយពន្ធប្រឆាំងការលក់បង្ខូចថ្លៃ ឬ anti-dumping ចន្លោះពី ៤,៩% ដល់ទៅ ១៩,៨% លើការនាំចូលសាច់ជ្រូកពីសហភាពអឺរ៉ុបក្នុងរយៈពេល ៥ ឆ្នាំ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានធំមួយ​ ​គ្រោងបោះផ្សាយលក់​មូលបត្រ​ក្នុងផ្សារ​ហ៊ុនកម្ពុជា​ ​ដើម្បីកៀរគរទុនពង្រីក​គម្រោង​បន្ថែម​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/06/2026

ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានធំមួយ​ ​គ្រោងបោះផ្សាយលក់​មូលបត្រ​ក្នុងផ្សារ​ហ៊ុនកម្ពុជា​ ​ដើម្បីកៀរគរទុនពង្រីក​គម្រោង​បន្ថែម​ទៀត និងទទួលបានទំនុកចិត្តពីអតិថិជន

តម្លៃសាច់គោហក់ឡើងខ្ពស់នៅលើទីផ្សារ ខណៈកម្ពុជាបានបិទការនាំចូលពីប្រទេសថៃ

ជំនួញ, ព្រឹត្តិការណ៍

• 10/06/2026

ចាប់តាំងពីដើមឆ្នាំ២០២៦រហូតមក តម្លៃសាច់គោស្រស់នៅលើទីផ្សារមានការកើនឡើងខ្ពស់ខុសពីឆ្នាំ២០២៥ ពោលគឺចាប់តាំងពីបិទការនាំចូលពីប្រទេសថៃ ដែលធ្វើឱ្យទាំងអាជីវករ ក៏ដូចជាអ្នកចិញ្ចឹមមានទឹកចិត្តសប្បាយរីករាយ

កម្ពុជានឹងទាញយកតម្លៃបន្ថែមពីគ្រាប់ស្វាយចន្ទី តាមរយៈការចម្រាញ់យកប្រេងក្នុងពេលឆាប់ៗនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

កម្ពុជានឹងអាចទាញយកតម្លៃបន្ថែមពីគ្រាប់ស្វាយចន្ទី បន្ទាប់ពីគម្រោងវិនិយោគរោងចក្រកែច្នៃ ចម្រាញ់សំបកគ្រាប់ស្វាយចន្ទីទៅជាប្រេង (CNSL) នឹងត្រូវលេចចេញចុងឆ្នាំ ២០២៦ នេះ

ក្រុមហ៊ុនកូរ៉េចំនួន ៤ មានទុនសរុបជាង​ ២៥លានដុល្លារ នឹងមកបង្កើតរោងចក្រកែច្នៃជីកសិកម្មនៅខេត្តកំពង់ធំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

ក្រុមហ៊ុនរបស់ប្រទេសកូរ៉េខាងត្បូងចំនួន ៤ ដែលមានទុនវិនិយោគសរុបជាង២៥លានដុល្លារ នឹងមកបង្កើតរោងចក្រកែច្នៃជីកសិកម្ម និងរោងចក្រផលិតថ្នាំសម្លាប់សត្វល្អិតនៅក្នុងខេត្តកំពង់ធំ​

អគ្គនាយក ARDB ជំរុញឱ្យកសិករចេះបង្កបង្កើនផលតាមបែបបច្ចេកវិទ្យាថ្មីៗ ដើម្បីទទួលបានផលចំណេញខ្ពស់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

កសិករគួរចេះផ្លាស់ប្តូរទម្លាប់ពីការប្រើប្រាស់កម្លាំងពលកម្មមនុស្សច្រើន និងចំណាយពេលវេលាយូរក្នុងការបង្កបង្កើនផល ងាកមកប្រើប្រាស់បច្ចេកវិទ្យាយថ្មីៗទៅតាមសម័យកាល ដើម្បីទទួលបានផលចំណេញខ្ពស់

អ្នកឧកញ៉ា គិត ម៉េង៖ កម្ពុជា-វៀតណាម​ដាក់គោលដៅពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ ខណៈវៀតណាមជាដៃគូសេដ្ឋកិច្ចសំខាន់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

វៀតណាមបានក្លាយជាដៃគូពាណិជ្ជកម្មឈានមុខគេរបស់កម្ពុជានៅក្នុងតំបន់អាស៊ាន ខណៈចំណងមិត្តភាពការទូតរវាងកម្ពុជា និងវៀតណាមដែលបានបង្កើតឡើងតាំងពីឆ្នាំ ១៩៦៧ រហូតមកទល់ពេលបច្ចុប្បន្ន ក៏បានក្លាយជាកាតាលីករដែលជំរុញប្រទេសទាំងពីរទៅជាដៃគូសេដ្ឋកិច្ចដែលមិនអាចខ្វះបាន ផងដែរ

ប្រេសិតពាណិជ្ជកម្មចក្រភពអង់គ្លេស នឹងបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីជំរុញពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

ប្រេសិតពាណិជ្ជកម្មរបស់នាយករដ្ឋមន្រ្តីចក្រភពអង់គ្លេសប្រចាំកម្ពុជា វៀតណាម ថៃ និងឡាវ លោក Matt Western MP នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីពង្រឹងទំនាក់ទំនង និងជំរុញពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីបន្ថែមទៀត

World Bank៖ សេដ្ឋកិច្ចកម្ពុជានឹងមានកំណើន ៣,៩% នៅឆ្នាំនេះ និងបន្តកើនដល់ ៤,៩% នៅឆ្នាំ ២០២៧

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

ធនាគារពិភពលោក (World Bank) ប្រចាំកម្ពុជា បានចេញរបាយការណ៍សិក្សាថ្មីមួយ ដោយអះអាងថា សេដ្ឋកិច្ចកម្ពុជា នៅតែមានភាពធន់ បើទោះបីជារងសំពាធពីវិបត្តិសេដ្ឋកិច្ចសកលជាច្រើន ដែលបានកើតឡើងផ្ទួនៗគ្នាក៍ដោយ

ការនាំចេញរបស់ចិនក្នុងខែឧសភា ហក់ឡើងខ្លាំងលើសការរំពឹងទុក ប៉ុន្តែរងសម្ពាធអន្តរជាតិជុំវិញការលើសសមត្ថភាពផលិត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

កំណើននៃការនាំចេញរបស់ចិននៅក្នុងខែឧសភាកន្លងទៅនេះ មានការកើនឡើងខ្លាំងលើសពីការរំពឹងទុកដែលជំរុញដោយតម្រូវការបន្ទះឈីប យានយន្ត និងកម្មវិធីបច្ចេកវិទ្យាកម្រិតខ្ពស់ផ្សេងទៀត

កម្ពុជា-វៀតណាម នឹងតភ្ជាប់ផ្លូវ​ល្បឿនលឿន ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្មរវាង​ប្រទេ​សទាំងពីរ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 09/06/2026

​ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលជា​កំពុងមមាញឹក​ក្នុងការ​សាងសង់ នឹង​ត្រូវ​ប្រើប្រាស់ដើម្បីតភ្ជាប់ជាមួយផ្លូវល្បឿនលឿនហូជីមិញ​-ម៉ុកបៃរបស់វៀតណាម ក្នុងគោលបំណងលើកកម្ពស់​កិច្ច​សហប្រតិបត្តិការ​លើវិស័យ​គន្លឹះសំខាន់​ៗ ជាពិសេស​សេដ្ឋកិច្ច ពាណិជ្ជកម្ម ​និងការ​វិនិយោគ

Leave a Reply

Your email address will not be published. Required fields are marked *