ចិនមានផែនការបញ្ចេញលុយទំហំ ១៣៧ ពាន់លានដុល្លារ ដើម្បីជួយដល់ទីផ្សារអចលនទ្រព្យ

បរទេស ៖ យោងតាមប្រភពព័ត៌មានពី Bloomberg បានរាយការណ៍ថា​ ប្រទេសចិនកំពុងពិចារណាលើការបញ្ចេញលុយយ៉ាងហោចណាស់ ១ ទ្រីលានយ័ន (១៣៧ ពាន់លានដុល្លារ) ទៅក្នុងការររៀបចំទីក្រុង និងកម្មវិធីលំនៅដ្ឋានតម្លៃសមរម្យក្នុងគោលបំណងធ្វើឱ្យទីផ្សារអចលនទ្រព្យដែលកំពុងជួបការលំបាករបស់ខ្លួនងើបឡើងវិញ។

ធនាគារកណ្តាលរបស់ចិន​ The People’s Bank of China គ្រោងនឹងបញ្ជូនមូលនិធិទាំងនេះតាមរយៈធនាគារអភិវឌ្ឍន៍ចិន ដោយមានគោលបំណងជួយដល់ពលរដ្ឋ​ក្នុងការស្វែងរកការទិញផ្ទះ។ ការផ្លាស់ប្តូរនេះគាំទ្រដោយឧបនាយករដ្ឋមន្ត្រី He Lifeng បង្ហាញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នា​ ដើម្បីទប់ទល់នឹងការធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងវិស័យអចលនទ្រព្យ ដែលបានជះឥទ្ធិពលយ៉ាងខ្លាំងដល់កំណើនសេដ្ឋកិច្ច និងទំនុកចិត្តរបស់អ្នកប្រើប្រាស់។

លើសពីនេះ គំនិតផ្តួចផ្តើមដែលបានស្នើឡើងពាក់ព័ន្ធនឹងការប្រើប្រាស់ហិរញ្ញវត្ថុដូចជា ប្រាក់កម្ចីបន្ថែមកិច្ចសន្យា (PSL) និងប្រាក់កម្ចីពិសេស។ ប្រសិនបើត្រូវបានអនុវត្តកម្មវិធីនេះអាចជាជំហានដ៏សំខាន់មួយនៅក្នុងយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលក្នុងការធ្វើឱ្យទីផ្សារអចលនទ្រព្យមានស្ថិរភាពឡើងវិញ ដែលបានធ្លាក់ចុះដ៏ធ្ងន់ធ្ងរបំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍។

បន្ទាប់ពីមានការធ្លាក់ចុះនៃវិស័យអចលនទ្រព្យ ការព្រួយបារម្ភអំពីទីផ្សារបានកើនឡើងទាក់ទងនឹងស្ថានភាពហិរញ្ញវត្ថុរបស់អ្នកអភិវឌ្ឍន៍។ គោលបំណងនៃការបញ្ចេញកញ្ចប់លុយមិនត្រឹមតែធ្វើឱ្យទីផ្សារអចលនទ្រព្យមានភាពរស់រវើកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជំរុញឱ្យការអភិវឌ្ឍន៍ប្រកបដោយតុល្យភាព និងនិរន្តរភាពបន្ថែមទៀតសម្រាប់រយៈពេលវែង។ កម្មវិធីប្រាក់កម្ចីបន្ថែមកិច្ចសន្យា PSL អនុញ្ញាតឱ្យធនាគារកណ្តាលផ្តល់មូលនិធិដែលមានតម្លៃទាបដល់អ្នកអភិវឌ្ឍន៍ដែលចូលរួមក្នុងគម្រោងជួសជុលអគារ។ ទន្ទឹមនឹងនោះ វាតម្រូវឱ្យអ្នកអភិវឌ្ឍន៍ប្រើប្រាស់មូលនិធិដើម្បីទទួលបានដីពីរដ្ឋាភិបាលមូលដ្ឋាន ហើយបន្ទាប់មកផ្តល់ជូនជាទឺកប្រាក់ដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយការរុះរើ។

អ្នកវិភាគជឿថា មូលនិធិនេះអាចបង្កើតបានជាង ១០ ទ្រីលានយ័នក្នុងការវិនិយោគផ្ទាល់សរុប ដែលជំរុញការវិនិយោគឯកជននៅក្នុងវិស័យនេះ។ លោក Bruce Pang ប្រធានសេដ្ឋវិទូនៅ Jones Lang LaSalle Inc. បានសង្កត់ធ្ងន់ថា នេះមិនមែនដើម្បីជំរុញកំណើនទេ ប៉ុន្តែជាការផ្តល់នូវការអភិវឌ្ឍន៍ប្រកបដោយតុល្យភាពសម្រាប់រយៈពេលយូរជាងនេះ។

ទោះជាយ៉ាងណាក្តី គេកត់សំគាល់ថាកម្មវិធី PSL មានប្រវត្តិចម្រូងចម្រាស ដោយត្រូវបានដាក់អនុវត្តដំបូងក្នុងឆ្នាំ ២០១៤ ដើម្បីទប់ទល់នឹងការធ្លាក់ចុះនៃទីផ្សារអចលនទ្រព្យ ប៉ុន្តែវាបានប្រឈមនឹងការរិះគន់ចំពោះការរួមចំណែកដល់វិបត្តិអចលនទ្រព្យនៅតាមបណ្តាទីក្រុងកម្រិតទាប។ នៅពេលដែលគម្រោងបានបញ្ចប់ឆ្នាំ២០១៩ ធនាគារកណ្តាលបានបញ្ឈប់ការផ្តល់មូលនិធិ PSL របស់ខ្លួន។ យ៉ាងណាមិញ កម្មវិធីនេះបានចាប់ផ្តើមឡើងវិញសម្រាប់រយៈពេលខ្លីកាលពីឆ្នាំមុន ដើម្បីជួយដល់ធនាគារអភិវឌ្ឍន៍ចិនក្នុងការផ្តល់ហិរញ្ញប្បទានសម្រាប់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ន ដែលផ្តល់អាទិភាពដល់សេវាសាធារណៈជាជាងការរកប្រាក់ចំណេញ។

បើទោះបីជាមានភាពប្រសើរឡើងនៅក្នុងត្រីមាសទីបីក៏ដោយ ប៉ុន្តែសេដ្ឋកិច្ចធំទីពីររបស់ពិភពលោកមួយនេះនៅតែមានភាពរអាក់រអួលក្នុងការងើបឡើងវិញ៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មន្ត្រីជាន់ខ្ពស់កសិកម្ម ៖ ការលែងកូនត្រី និងកូនក្តាមសេះ ជាគំរូបទដ្ឋាននៃកិច្ចសហការរដ្ឋ-ឯកជន ដើម្បី​ចីរភាពសេដ្ឋកិច្ចជលផលសមុទ្រកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/09/2026

ខេត្តព្រះសីហនុ៖ ការស្ដារ និងបង្កើនផលស្តុកធនធានជលផលសមុទ្រ នៅតែជាអាទិភាពសេដ្ឋកិច្ចដ៏សំខាន់សម្រាប់សហគមន៍នេសាទឆ្នេរ និងសន្តិសុខស្បៀងកម្ពុជា។ ក្នុងស្មារតីពង្រឹងកិច្ចសហការរវាងរដ្ឋ និងវិស័យឯកជន (PPP) ក្រុមហ៊ុន ហ៊រទាន សីហនុវីល បានសហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀប​ចំ «កម្មវិធីលែងកូនត្រី និងកូនក្តាមសេះ ដើម្បីបង្កើនធនធានជលផលធម្មជាតិ ឆ្នាំ២០២៦» ដោយបានលែងកូនពូជសមុទ្រសរុបចំនួន

អាស៊ាន និងចក្រភពអង់គ្លេស ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឱ្យកាន់តែស៊ីជម្រៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/09/2026

អាស៊ាន និងចក្រភពអង់គ្លេសប្តេជ្ញាលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ក្នុងអំឡុងកិច្ចពិភាក្សារដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន-ចក្រភពអង់គ្លេសលើកទី ៦ ដែលប្រារព្ធធ្វើឡើងនៅទីក្រុង Pasay ប្រទេសហ្វីលីពីនកាលពីថ្ងៃអង្គារ៍

ធនាគារអភិវឌ្ឍន៍​អាស៊ី ទាញទម្លាក់ការ​ព្យាករកំណើនសេដ្ឋកិច្ចកម្ពុជា​មកនៅត្រឹម ​៣,៩ភាគរយ​ក្នុងឆ្នាំ២០២៦​

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/09/2026

ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍​អាស៊ី ( ADB) បានព្យាករកំណើន​សេដ្ឋកិច្ចកម្ពុជា​ ជាថ្មី ដោយបានទម្លាក់ការព្យាករ​របស់ខ្លួន​ពី ​៤,១ភាគរយ មកនៅត្រឹម​៣,៩ភាគរយ ។ នេះបើតាម​សេចក្ដីប្រកាសព័ត៌មានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ចេញផ្សាយថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០២៦ ។ ការ​ព្យាកររបស់​ធនាគារអន្តរជាតិមួយនេះ ដោយយោងលើ​កត្តាមួយចំនួន ជាក់ស្ដែង​ដូចជាការ​ធ្លាក់​ចុះនៃវិស័យទេសចរណ៍ដើមឆ្នាំ២០២៦​នេះ

IMF ព្រមានថា អឺរ៉ុបនឹងធ្លាក់ខ្លួនទទួលរងគ្រោះធ្ងន់ធ្ងរ បើឈប់រត់ប្រណាំងវិស័យ AI

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 23/09/2026

អគ្គនាយកាមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) លោកស្រី Kristalina Georgieva បានព្រមានដល់បណ្តាប្រទេសនៅអឺរ៉ុបថា ប្រសិនបើអឺរ៉ុបអាក់ខាន ឬបង្អាក់ល្បឿនក្នុងការអភិវឌ្ឍបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) នោះអឺរ៉ុបនឹងធ្លាក់ខ្លួនទទួលរងគ្រោះធ្ងន់ធ្ងរ

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បន្តចូលរួមកសាងធនធានមនុស្សសម្រាប់វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 23/09/2026

ភ្នំពេញ ៖ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ បានសហការជាមួយ សាកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS) រៀបចំកម្មវិធីសិក្ខាសាលាស្តីពី «ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការត្រៀមខ្លួនរបស់យុវជនក្នុងអាជីពវិជ្ជាជីវៈនៃវិស័យមីក្រូហិរញ្ញវត្ថុ» ដោយមានការអញ្ជើញចូលរួមពីលោក ដុស ឌីន សមាជិកក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា លោកបណ្ឌិត កែវ ជា

សហភាពអឺរ៉ុប និង ហ្វីលីពីន ព្រមព្រៀងជាបឋមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/09/2026

សហភាពអឺរ៉ុប និងហ្វីលីពីនព្រមព្រៀងជាបឋមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មីមួយ ហើយកិច្ចព្រមព្រៀងពេញលេញជាផ្លូវការកំពុងរង់ចាំការចរចាបន្ថែមទៀត

កោះរ៉ុងស្វាគមន៍ទេសចរជាមធ្យម ៤០០ នាក់/ថ្ងៃ ទោះថ្លៃធ្វើដំណើរកើនឡើង និងស្ថិតក្នុងរដូវកាលបៃតង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/09/2026

កោះរ៉ុងនៅតែទទួលបានភ្ញៀវទេសចរជាមធ្យមប្រមាណ ៤០០ នាក់ក្នុងមួយថ្ងៃ ដែលផ្តល់ចំណូលបានរហូតដល់ ១៨ ០០០ ដុល្លារប្រចាំថ្ងៃ  ទោះបីការធ្វើដំណើរទៅកាន់កោះមានការចំណាយខ្ពស់ជាងមុន និងស្ថិតក្នុងរដូវកាលបៃតងក៏ដោយ

ចិន ពង្រីកពាណិជ្ជកម្មតាមរយៈប្រព័ន្ធស្រាវជ្រាវអវកាស BeiDou ទៅទីផ្សារអន្តរជាតិ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 23/09/2026

បរទេស ៖ បច្ចុប្បន្ន ក្រុងប៉េកាំង កំពុងផ្តោតយកចិត្តទុកដាក់លើការប្រើប្រាស់បច្ចេកវិទ្យាអវកាសដែលមានឈ្មោះថា BeiDou ឱ្យកាន់តែទូលំទូលាយ ជាពិសេស ការបង្កើតប្រព័ន្ធអេកូឡូស៊ីជាអន្តរជាតិឲ្យបានកាន់តែធំនៅជុំវិញវិស័យប្រព័ន្ធផ្កាយរណបរបស់ចិន។ អត្ថបទមួយដែលត្រូវបានចេញផ្សាយដោយកាសែត Novinata បានសរសេរថា ប្រទេសចិនកំពុងរុញច្រានយ៉ាងឆាប់រហ័សនូវការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធរុករកតាមបណ្តាញរណប BeiDou របស់ខ្លួនទៅទីផ្សារអន្តរជាតិ តាមរយៈការបង្កើនទំហំផ្គត់ផ្គង់ផលិតផល បច្ចេកវិទ្យា និងកម្មវិធីដែលពាក់ព័ន្ធទៅក្នុងពាណិជ្ជកម្មជួញដូរ។ យោងតាមទិន្នន័យដែលបានបង្ហាញ សេវាកម្មរបស់ប្រព័ន្ធ

គណៈកម្មាធិការ MSME ថ្មី នឹងជំរុញសហគ្រិនក្រៅប្រព័ន្ធចូលមកក្នុងប្រព័ន្ធ និងសម្រួលការចុះបញ្ជី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/09/2026

គណៈកម្មាធិការដឹកនាំការអនុវត្តយុទ្ធសាស្ត្រជាតិអភិវឌ្ឍន៍សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSME) ដែលរាជរដ្ឋាភិបាលបានសម្រេចបង្កើតជាផ្លូវការ នឹងចូលរួមសម្រួលនីតិវិធី និងកៀរគរសហគ្រិនដែលកំពុងប្រកបអាជីវកម្មក្រៅប្រព័ន្ធ ឱ្យចូលមកក្នុងប្រព័ន្ធកាន់តែច្រើន ដើម្បីពង្រឹងការអភិវឌ្ឍវិស័យ MSME នៅកម្ពុជា

ដូង​ពី​ខេត្ត​កំពត​ហូរ​ចូល​ទីផ្សារ​ភ្នំពេញ ​​អ្នក​លក់​រាយអាច​រក​ចំណូល​ដល់​ជិត​ ​៣០ ម៉ឺន​រៀល​ក្នុង​មួយ​ថ្ងៃ​

ជំនួញ, ព្រឹត្តិការណ៍

• 23/09/2026

ដូង​ពី​ខេត្ត​កំពត​កំពុង​ត្រូវ​បាន​នាំមក​លក់​នៅ​តាម​តូប ​និង​រទេះ​ចល័ត​ក្នុង​រាជធានី​ភ្នំពេញ​ ​ដោយ​អ្នក​លក់រាយ​មួយចំនួន​អាច​លក់​បានពី ១០ផ្លែ ​​រហូតដល់​ ៨០​ផ្លែ​ក្នុង​មួយ​ថ្ងៃ​ ​និង​រក​ចំណូល​បាន​ពី​ ៦​ម៉ឺន​រៀល​ រហូតដល់​ជិត​ ៣០​ម៉ឺន​រៀល​ក្នុង​មួយ​ថ្ងៃ