ប៉េកាំង ៖ យោងតាមការពិនិត្យ និងស្រាវជ្រាវក្នុងរយៈពេលចុងក្រោយនេះដោយការិយាល័យជាតិកិច្ចការងារស្ថិតិ NBS របស់ចិនកាលពីថ្ងៃចន្ទម្សិលមិញនេះបានបង្ហាញថា ប្រទេសចិនទាំងមូលអាចផលិតបន្ទះឈីបបានរហូតទៅដល់ ៣៥៩,៤ពាន់លានបន្ទះគិតត្រឹមឆ្នាំ២០២១។

ចំនួនដែលផលិតបានខាងលើនេះគឺបង្ហាញពីអត្រាកើនឡើងប្រមាណ ៣៣,៣ភាគរយ ធៀបទៅនឹងឆ្នាំចាស់ ហើយកំណើននេះក៏ស្ថិតនៅចំកាលៈទេសៈដែលចិនកំពុងប្រជែងជាមួយនឹងអាមេរិកយ៉ាងខ្លាំងទៅលើវិស័យពាណិជ្ជកម្ម ជាពិសេសក្នុងនាមជាអ្នកនាំមុខគេលើវិស័យបច្ចេកវិទ្យា។

តាមរបាយការណ៍ដដែលបានបង្ហាញទៀតថា កាលពីឆ្នាំកន្លងទៅ ប្រទេសចិនអាចផលិតបន្ទះឈីបបានក្នុងល្បឿនខ្លាំងមែនទែនធៀបទៅនឹងឆ្នាំ២០២០ដែលមានលទ្ធភាពបង្កើតបានត្រឹមប្រមាណ ១៦,២ភាគរយនៃចំនួនតម្រូវការសរុប ឬប្រមាណ ២៦១,៣ពាន់លានបន្ទះប៉ុណ្ណោះ។ ទោះបីជាយ៉ាងណាក៏ដោយ នៅក្នុងឆ្នាំ២០២១កន្លងមកនេះ ចិនក៏បានជាប់ឈ្មោះជាប្រទេសដែលនាំចូលបន្ទះឈីបច្រើនខ្លាំងដដែល ដែលមានប្រមាណ ៤៣២,៥ពាន់លានបន្ទះ។
សមាគមអ្នកផលិតបន្ទះឈីបរបស់អាមេរិក SIA (Semiconductor Industry Association) បានធ្វើការព្យាករណ៍ថា ចិននឹងអាចក្លាយទៅជាអ្នកកាន់កាប់ចំណែកទីផ្សារលក់បន្ទះឈីបរបស់សកលលោកដល់ទៅ ១៧,៤ភាគរយនៅត្រឹមឆ្នាំ២០២៤ខាងមុខនេះ មានន័យថាចិននឹងឡើងទៅឈរនៅតំណែង៣ក្នុងនាមជាប្រទេសនាំចេញបន្ទះឈីបច្រើនបំផុតបន្ទាប់ពីអាមេរិក និងកូរ៉េខាងត្បូង។ គួរឲ្យដឹងដែរថា ចាប់តាំងពីមានបញ្ហាជម្លោះពាណិជ្ជកម្មរវាងគ្នា ចិន និងអាមេរិក ត្រូវបានគេមើលឃើញថា ការផលិតផលបន្ទះឈីបបានក្លាយជាស្នូលនៃការប្រកួតប្រជែងគ្នាទៅលើវិស័យបច្ចេកវិទ្យា ពីព្រោះថាវាគឺជាធាតុដ៏សំខាន់មិនអាចខ្វះបានឡើយចំពោះផលិតផលបច្ចេកវិទ្យាស្ទើរគ្រប់មុខនៅលើទីផ្សារបច្ចុប្បន្ននេះ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content