ចិនព្រមានថា ការដាក់ពន្ធរបស់សហភាពអឺរ៉ុបអាចបង្កឱ្យមានសង្គ្រាមពាណិជ្ជកម្មរវាងភាគីទាំងពីរ

បរទេស៖​ យោងតាមប្រភពព័ត៌មានពីរ៉យទ័រ បានរាយការណ៍ថា ក្រសួងពាណិជ្ជកម្មរបស់ប្រទេសចិនបានព្រមានអំពីការដាក់ពន្ធរបស់សហភាពអឺរ៉ុបអាចបង្កឱ្យមានសង្គ្រាមពាណិជ្ជកម្ម និងចោទប្រកាន់ប្លុកនេះអនុវត្តពាណិជ្ជកម្មអយុត្តិធម៌ក្នុងអំឡុងពេលការស៊ើបអង្កេតប្រឆាំងនឹងការឧបត្ថម្ភធនចំពោះរថយន្តអគ្គិសនីរបស់ចិន។

ការឆ្លើយតបរបស់ចិនបានកើតឡើងបន្ទាប់ពីសហភាពអឺរ៉ុបប្រកាសអំពីការដាក់ពន្ធថ្មីរហូតដល់ ៣៨ ភាគរយលើក្រុមហ៊ុនផលិតរថយន្តអគ្គិសនី EV របស់ចិន។ ជាការឆ្លើយតប ទីក្រុងប៉េកាំងបានបើកការស៊ើបអង្កេតការប្រឆាំងនឹងការលក់បង្ខូចថ្លៃដោយផ្តោតលើផលិតផលសាច់ជ្រូកពីសហភាពអឺរ៉ុប ហើយចិនមានបំណងប្រើប្រាស់វិធីសាស្រ្តនេះជាការសងសឹកចំពោះការដាក់ពន្ធបន្ថែមរបស់សហភាពអឺរ៉ុបលើរថយន្តអគ្គិសនីរបស់ខ្លួន។ ចិននាំចូលសាច់ជ្រូកដែលមានតម្លៃជិត ៣ ពាន់លានដុល្លារពីសហភាពអឺរ៉ុបជារៀងរាល់ឆ្នាំ ខណៈដែលអេស្ប៉ាញ ហូឡង់ ដាណឺម៉ាក និងបារាំងស្ថិតក្នុងចំណោមប្រទេសកំពូលដែលនាំចេញទំនិញសាច់ជ្រូកទៅកាន់ប្រទេសចិន។ កន្លងមក ទីក្រុងប៉េកាំងធ្លាប់ព្រមានថា ខ្លួននឹងកំណត់គោលដៅលើវិស័យអាកាសចរណ៍ និងកសិកម្មរបស់សហភាពអឺរ៉ុប ដើម្បីឆ្លើយតបទៅនឹងការដាក់ពន្ធរបស់ប្លុកនេះ។

កាលពីថ្ងៃសុក្រកន្លងទៅនេះ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនបានលើកឡើងថា ភាគីអឺរ៉ុបបន្តបង្កើនការប៉ះទង្គិចពាណិជ្ជកម្ម ហើយអាចបង្កឱ្យមានសង្គ្រាមពាណិជ្ជកម្ម។ អ្នក​នាំ​ពាក្យ​រូប​នេះ​បាន​សង្កត់​ធ្ងន់​ថា ទំនួល​ខុស​ត្រូវ​គឺ​ស្ថិត​នៅ​លើ​ភាគី​អឺរ៉ុប​ទាំង​ស្រុង។ សេចក្តីថ្លែងការណ៍នេះបានរិះគន់ការស៊ើបអង្កេតប្រឆាំងនឹងការឧបត្ថម្ភធនរបស់សហភាពអឺរ៉ុប ដោយចោទប្រកាន់ថាប្លុកនេះមិនយកចិត្តទុកដាក់លើកិច្ចព្រមព្រៀងដ៏សំខាន់ដែលភាគីទាំងពីរបានសម្រេច។ អ្នកនាំពាក្យបាននិយាយតាមសេចក្តីរាយការណ៍ថា វាអាចបង្កផលប៉ះពាល់មុនពេលចេញលទ្ធផលនៃការស៊ើបអង្កេត ដោយសារការដាក់អត្រាពន្ធមិនសមរម្យអាចធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍អាជីវកម្មពីភាគីទាំងពីរ ប៉ះពាល់ដល់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មចិន-សហភាពអឺរ៉ុបទាំងមូល។ លើសពីនេះ យុទ្ធសាស្ត្រ​របស់សហភាព​អឺរ៉ុបត្រូវបាន​ចាត់​ទុកថាជាកិច្ចការពារនិយម។ កាលពីនៅខែកញ្ញា ឆ្នាំ ២០២៣ ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសអំពីការស៊ើបអង្កេតប្រឆាំងនឹងការឧបត្ថម្ភធនក្នុងអំឡុងពេលសុន្ទរកថាប្រចាំឆ្នាំរបស់ សហភាពអឺរ៉ុបដោយមិនជូនដំណឹងដល់ភាគីចិនជាមុន។

ទន្ទឹមនឹងនេះ ក្រុមហ៊ុនផលិតរថយន្តរបស់ចិនបានជំរុញឱ្យទីក្រុងប៉េកាំងដំឡើងពន្ធនាំចូលរហូតដល់ ២៥ ភាគរយលើរថយន្តដែលប្រើសាំងដែលនាំចូលពីអឺរ៉ុប។ ស្ថិតិផ្លូវការបង្ហាញថា ការនាំចេញរថយន្តរបស់សហភាពអឺរ៉ុបទៅកាន់ប្រទេសចិនមានតម្លៃ ១៩,៤ ពាន់លានអឺរ៉ូ (២០,៨ ពាន់លានដុល្លារ) ក្នុងឆ្នាំ២០២៣ ខណៈដែលប្លុកនេះបានទិញរថយន្តអគ្គិសនីមានតម្លៃ ៩,៧ ពាន់លានអឺរ៉ូពីប្រទេសចិន។ មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់នឹងប្រឈមមុខខ្លាំងបំផុតចំពោះការផ្លាស់ប្តូរប្រឆាំងណាមួយពីទីក្រុងប៉េកាំង ដោយសារទីផ្សារចិនគឺជាទីផ្សារដ៏សំខាន់សម្រាប់ការនាំចេញរថយន្តរបស់ប្រទេសនេះ។

គួរកត់សម្គាល់ថា ចំណាត់ការរបស់សហភាពអឺរ៉ុបត្រូវបានធ្វើឡើងបន្ទាប់ពីសហរដ្ឋអាមេរិកបានដំឡើងពន្ធបួនដងលើរថយន្ត EV របស់ចិនដល់ជាង ១០០ ភាគរយនៅដើមខែនេះ ដែលប៉ះពាល់ដល់ទំនិញនាំចូលពីប្រទេសចិនចំនួន ១៨ ពាន់លានដុល្លារ។ ទីក្រុងប៉េកាំងបានព្រមានថា វិធានការបែបនេះបំពានលើគោលការណ៍នៃការប្រកួតប្រជែងដោយយុត្តិធម៌ និងធ្វើឱ្យប៉ះពាល់ដល់ស្ថិរភាពនៃពាណិជ្ជកម្មពិភពលោក៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុន NextEd Canada រៀបចំទិវាគ្រួសារ (Family’s Day) ដើម្បីអបអរសិស្សកម្ពុជាដែលត្រៀមបន្តការសិក្សានៅប្រទេសកាណាដា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 15/08/2026

NextEd Canada ដែលជាក្រុមហ៊ុនប្រឹក្សា និងរៀបចំផែនការសិក្សានៅប្រទេសកាណាដា សម្រាប់សិស្សានុសិស្សកម្ពុជាចាប់ពីកម្រិតវិទ្យាល័យឡើងទៅ បានរៀបចំទិវាគ្រួសារសម្រាប់សិស្ស និស្សិត និងក្រុមគ្រួសារកម្ពុជាប្រមាណ១០០ គ្រួសារដែលមានផែនការ និងចំណាប់អារម្មណ៍លើការសិក្សានៅកាណាដា

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ