សេដ្ឋកិច្ចចិនមានកំណើនយឺតក្នុងខែកក្កដា ដោយសារសម្ពាធពន្ធពីអាម៉េរិក និង​ការធ្លាក់ចុះនៃវិស័យអចលនទ្រព្យ

បរទេស៖ យោតាមប្រភពព័ត៌មានពី AP News បានរាយការណ៍ថា សេដ្ឋកិច្ចចិន បានបង្ហាញពីកំណើនយឺតក្នុងខែកក្កដា ដោយសាររងសម្ពាធពន្ធពីអាម៉េរិក ខណៈដែលទិន្នផលរោងចក្រ និងការលក់រាយមានការធ្លាក់ចុះ ស្របពេលដែលវិបត្តិវិស័យអចលនទ្រព្យនៅមិនទាន់បានធូរស្រាលនៅឡើយ។

យោងតាមទិន្នន័យដែលចេញផ្សាយកាលពីថ្ងៃសុក្រ បានបង្ហាញថា ការនាំចេញរបស់ចិនបានកើនឡើង ៧,២% នៅក្នុងខែកក្កដាបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈពេលដែលការនាំចូលកើនឡើងក្នុងល្បឿនដ៏លឿនបំផុត ដោយសារអាជីវកម្មប្រញាប់ប្រញាល់ទាញយកអត្ថប្រយោជន៍ពីការផ្អាកយកពន្ធគ្នាទៅវិញទៅមករវាងអាម៉េរិក និងចិនក្នុងរយៈពេល ៩០ ថ្ងៃ។ យ៉ាងណាមិញ សម្ពាធពន្ធរបស់អាម៉េរិកបានធ្វើឲ្យអ្នកផលិតនៅចិនកាត់បន្ថយការវិនិយោគ ការជួល និងផលិតកម្ម ខណៈដែលពួកគេកំពុងបង្កើនការនាំចេញទៅកាន់អាស៊ីអាគ្នេយ៍ អាហ្រ្វិក និងតំបន់ផ្សេងទៀត ដើម្បីជួយទូទាត់នឹងការបាត់បង់អាជីវកម្មទៅកាន់អាម៉េរិក។

យ៉ាងណាក៏ដោយ ទោះបីជាផលិតកម្មឧស្សាហកម្មខ្សោយជាងមុន និងមានការរំខានពីទឹកជំនន់ដល់សកម្មភាពអាជីវកម្មក៏ដោយ ប៉ុន្តែការនាំចេញនៅតែជាចំណុចសំខាន់របស់សេដ្ឋកិច្ចចិន។ របាយការណ៍របស់ការិយាល័យស្ថិតិលើកឡើងថា សេដ្ឋកិច្ចចិនបានបង្ហាញពីភាពធន់​ និងភាពរឹងមាំគួរឱ្យកត់សម្គាល់ប្រឆាំងនឹងបរិយាកាសខាងក្រៅដ៏ស្មុគស្មាញ និងផលប៉ះពាល់ពីអាកាសធាតុក្នុងស្រុក។ កំណើននៃទិន្នផលឧស្សាហកម្មបានធ្លាក់ចុះពី ៦,៨% នៅក្នុងខែមិថុនាមកត្រឹម ៥,៧% ក្នុងខែកក្កដា ដែលជាកម្រិតទាបរយៈពេល ៨ ខែ។ នៅក្នុងខែកក្កដា ការលក់រាយមានអត្រា ៣,៧% ប៉ុណ្ណោះ ដែលជាអត្រាយឺតបំផុតក្នុងរយៈពេលប្រាំពីរខែ និងធ្លាក់ចុះពីអត្រា ៤,៨% នៅក្នុងខែមិថុនា។ តម្លៃទំនិញប្រើប្រាស់បានកើនឡើង ០,៤% ក្នុងខែកក្កដាធៀបនឹងខែមុន។​ បន្ថែមពីនេះ អត្រាគ្មានការងារធ្វើបានកើនឡើងដល់ ៥,២%។

Lynne Song អ្នកវិភាគមកពីក្រុមហ៊ុន ING Economics បានលើកឡើងថា ៖ សកម្មភាពសេដ្ឋកិច្ចរបស់ចិនបានធ្លាក់ចុះនៅក្នុងខែកក្កដា ទាំងការលក់រាយ ការវិនិយោគទ្រព្យសកម្មថេរ និងកំណើនឧស្សាហកម្មទាំងអស់ បានឈានដល់កម្រិតទាបបំផុតនៅក្នុងឆ្នាំនេះ។

លោកបន្តថា ៖ ការវិនិយោគលើវិស័យអចលនទ្រព្យបានធ្លាក់ចុះដល់ទៅ ១២% ក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំនេះ ខណៈតម្លៃ​លំនៅឋាន​ទើប​សាងសង់​ថ្មី​ក្នុង​ទីក្រុង​ធំៗ​បាន​ធ្លាក់​ចុះ ១,១%។ វិ​បត្តិអចលនទ្រព្យ​នៅ​បន្ត​អូសបន្លាយចាប់តាំងពីមានការរាតត្បាតកូវីដ-១៩ និងបណ្តាលឱ្យអ្នកអភិវឌ្ឍន៍រាប់សិបនាក់ជាប់បំណុល ខណៈដែលវាធ្លាប់ជាកត្តាជំរុញកំណើនសេដ្ឋកិច្ចដ៏សំខាន់មួយ។ យ៉ាងណាក្ដី ទោះបីជារដ្ឋាភិបាលចិនបានចាត់វិធានការនានាដើម្បីស្រោចស្រង់វិស័យនេះ និងទាក់ទាញពលរដ្ឋឱ្យចូលទៅក្នុងទីផ្សារវិញក៏ដោយ ប៉ុន្តែការលក់នៅតែខ្សោយ ដោយសារទ្រព្យសម្បត្តិរបស់ពលរដ្ឋភាគច្រើនជាប់ទាក់ទងនឹងអចលនទ្រព្យ។ ដូច្នោះហើយ ការធ្លាក់ចុះនៃការចំណាយរបស់ពលរដ្ឋគឺមានឥទ្ធិពលខ្លាំងដល់ទីផ្សារអចលនទ្រព្យ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មោទនភាព ៖ កម្ពុជា ​ជាប់ចំណាត់ថ្នាក់១លេខ​លើ​ពិភពលោកជា​ប្រទេស​ដែល​និរន្តរភាពដីធ្លី និងមានធនធាន​ល្អជាងគេ​

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 22/05/2026

កម្ពុជា ​ជាប្រទេសជាប់ចំណាត់ថ្នាក់លេខ១ ក្នុង​តំបន់អាស៊ីអាគ្នេយ៍ និ​ងនៅលើ​ពិភពលោក​ជា​ប្រទេសដែល​មាននិរន្តរភាពដីធ្លី និងធនធានធម្មជាតិ​ល្អបំផុត​ ។

សហរដ្ឋអាម៉េរិក​​ ប្រើមីស៊ីលទំនើបអស់ច្រើនជាង អ៊ីស្រាអែល ក្នុងប្រតិបត្តិការនៅអ៊ីរ៉ង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 22/05/2026

នៅក្នុងអំឡុងពេលមានជម្លោះយោធាជាមួយប្រទេសអ៊ីរ៉ង់ សហរដ្ឋអាម៉េរិកបានទទួលរងនូវបន្ទុកមួយចំណែកធំនៃបេសកកម្មការពារដែនអាកាសសម្ព័ន្ធមិត្ត ដោយបានប្រើប្រាស់យ៉ាងច្រើននូវគ្រាប់មីស៊ីលស្ទាក់ចាប់កម្រិតខ្ពស់របស់ខ្លួន

ច្នៃដីទំនេរនៅក្បែរផ្ទះដាំដំណាំ​ បង្កបង្កើនផល ​បានទាំងបន្លែទទួលទាន បានទាំងប្រាក់ចំណូលប្រចាំថ្ងៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/05/2026

មានដីទំនេរនៅក្បែរផ្ទះសូមកុំទុកចោល គួរកែច្នៃដីដាំដុះបង្កបង្កើនផលដំណាំផ្សេងៗ បានទាំងបន្លែសុវត្ថិភាពសម្រាប់បរិភោគដើម្បីសុខភាពខ្លួនឯងហើយ បានទាំងប្រាក់ចំណូលសម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃមួយចំណែកថែមទៀត

ការអនុវត្ត FMIS ចូលរួមលើកកម្ពស់ការគ្រប់គ្រងថវិកាវិនិយោគឱ្យកាន់តែមានតម្លាភាព និងប្រសិទ្ធភាព

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 22/05/2026

ការអនុវត្ត "ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ" (FMIS) នឹងចូលរួមលើកកម្ពស់ការគ្រប់គ្រងថវិកាវិនិយោគ ឱ្យកាន់តែមានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព

ឥណ្ឌូនេស៊ី អនុញ្ញាតឱ្យអ្នកនាំចេញតម្កល់ចំណូលជាប្រាក់យ័នចិន ជំនួសឱ្យដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/05/2026

នាគារកណ្តាលរបស់ឥណ្ឌូនេស៊ី (BI) បាននិងកំពុងពង្រីកក្របខ័ណ្ឌចំណូលពីការនាំចេញធនធានធម្មជាតិរបស់ខ្លួន ដោយអនុញ្ញាតឱ្យអ្នកនាំចេញរក្សាទុកប្រាក់ចំណូលជាប្រាក់យ័នចិននៅក្នុងធនាគាររដ្ឋក្នុងស្រុកបាន

តម្លៃប្រេងឆៅ​បន្តឡើងថ្លៃ ខណៈអ្នកវិនិយោគសង្ស័យពីការជាប់គាំងនៃកិច្ចចរចាសន្តិភាព អាម៉េរិក-អ៊ីរ៉ង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/05/2026

នៅត្រឹមថ្ងៃសុក្រ សប្ដាហ៍ទី៣ នៃខែឧសភា​ នេះ តម្លៃប្រេងឆៅបានបន្តឡើងថ្លៃជាង ២% បន្ថែមទៀត ខណៈដែលអ្នកវិនិយោគសង្ស័យបណ្តាលមកពីការជាប់គាំងនៃកិច្ចចរចាសន្តិភាពរវាងអាម៉េរិក និងអ៊ីរ៉ង់

ដីសហគមន៍​ជនជាតិដើមភាគតិចព្រៅទំហំ​ជាង​ ៣៤ ហិកតា នៅខេត្ត​រតនគិរី ត្រូវ​បានចុះបញ្ជី​ជាកម្មសិទ្ធិ​សមូហភាព

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 22/05/2026

ដីកសិកម្ម​របស់ជនជាតិ​ដើមភាគតិច​ព្រៅ ស្ថិតនៅក្នុងភូមិ​ទំពួនរឺង​ធំ ឃុំ​តាវែងក្រោម ស្រុកតាវែង ខេត្តរតនគិរី ត្រូវបាន​ចុះ​បញ្ជី​ជាកម្មសិទ្ធិ​សមូហភាព ហើយផ្ដល់​វិញ្ញា​បន​បត្រ​សម្គាល់​កម្មសិទ្ធិ​សមូហភាព​ទៅប្រធានសហគមន៍​ជនជាតិ​ដើមភាគតិចព្រៅជាអ្នកកាន់កាប់

កម្ពុជា ពង្រឹងភាពធន់លើសុវត្ថិភាពឌីជីថលក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 22/05/2026

ស្របពេលវិស័យហិរញ្ញវត្ថុរបស់កម្ពុជាកាន់តែមានលក្ខណៈឌីជីថល និងប្រទាក់ក្រឡាគ្នា សុវត្ថិភាពឌីជីថលបានលេចចេញជាអាទិភាពដ៏សំខាន់សម្រាប់ការពារអ្នកប្រើប្រាស់ ស្ថាប័ន និងការពង្រឹងទំនុកចិត្តលើសេដ្ឋកិច្ចឌីជីថលរបស់ប្រទេសកម្ពុជា

កសិករគួរផ្លាស់ប្តូរផ្នត់គំនិតក្នុងការធ្វើកសិកម្មបែបប្រពៃណី ដើម្បីជៀសវាងខាតបង់ពីមួយឆ្នាំទៅមួយឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/05/2026

ការធ្វើកសិកម្មជារបរប្រពៃរបស់ពលរដ្ឋតាំងពីបុរាណកាលតៗគ្នារហូតមកទល់បច្ចុប្បន្ន ហើយពលរដ្ឋជាច្រើនមិនបានចាប់អារម្មណ៍លើខ្ទង់ចំណាយថ្លៃដើមផលិតធៀបទៅនឹងចំណូលពេលប្រមូលផលនោះឡើយ

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីចិន លោក Xi Jinping ចុះហត្ថលេខាលើឯកសារជាង ៤០

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/05/2026

រុស្ស៊ី និងចិន បានចុះហត្ថលេខាលើឯកសារជាង ៤០ ទាក់ទងនឹងសេដ្ឋកិច្ច ថាមពល ការដឹកជញ្ជូន និងកិច្ចសហប្រតិបត្តិការអន្តរជាតិ បន្ទាប់ពីមានកិច្ចពិភាក្សារវាង លោក Vladimir Putin និង លោក Xi Jinping នៅទីក្រុងប៉េកាំង កាលពីថ្ងៃពុធ សប្ដាហ៍នេះ

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី
Leave a Reply

Your email address will not be published. Required fields are marked *