ការនាំចូលប្រេងឆៅរបស់ចិន និងឥណ្ឌាពីរុស្ស៊ីជួយដល់ផលិតកម្មនៅមជ្ឈិមបូព៌ា និងបំពេញតម្រូវការរបស់អាស៊ី

បរទេស៖ ប្រភពព័ត៌មានពី Hellenic Shipping News បានរាយការណ៍ថា ការនាំចូលប្រេងឆៅរបស់រុស្ស៊ីទៅកាន់ចិន និងឥណ្ឌា បានជួយដល់អ្នកផ្គត់ផ្គង់នៅមជ្ឈិមបូព៌ាក្នុងការបំពេញតម្រូវការរបស់អ្នកនាំចូលប្រេងនៅបណ្តាប្រទេសអាស៊ីផ្សេងៗទៀត។

កាលពីឆ្នាំ ២០២២ កន្លងទៅនេះ ​ឥណ្ឌាបានក្លាយជាអ្នកទិញប្រេងឆៅដ៏ធំរបស់រុស្ស៊ី ហើយចិនមានការនាំចូលដ៏ច្រើនផងដែរចន្លោះពីខែមករា និង ខែវិច្ឆិកា ខណៈក្រុមហ៊ុនចម្រាញ់ប្រេងនៅកូរ៉េខាងត្បូង ជប៉ុន និងថៃកំពុងមានភាពងាយស្រួលក្នុងការផ្គត់ផ្គង់ប្រេងឆៅពីមជ្ឈឹមបូព៌ា។

យោងតាម ​​S&P Global Commodity Insights បានបង្ហាញថា ប្រេងឆៅរុស្ស៊ីដែលនាំចូលទៅកាន់ឥណ្ឌាក្នុងឆ្នាំ ២០២១ មានត្រឹមតែប្រមាណ ២,២ ភាគរយប៉ុណ្ណោះ។ នៅក្នុងឆ្នាំ ២០២២ រុស្ស៊ីបានក្លាយជាអ្នកផ្គត់ផ្គង់ប្រេងឆៅលំដាប់កំពូលរបស់ឥណ្ឌា ដោយនាំចេញប្រហែល ១,២៤ លានបារ៉ែលក្នុងមួយថ្ងៃទៅកាន់ឥណ្ឌា។ ចាប់តាំងពីខែមករា ដល់ខែវិច្ឆិកា ការនាំចូលប្រេងឆៅពីរុស្ស៊ីមកកាន់ចិនបានកើនឡើង ១០,២ ភាគរយ និងចិននាំចូល ១,៧៥ លានបារ៉ែលក្នុងមួយថ្ងៃ។

ការផ្តោតសំខាន់របស់ឥណ្ឌា និងចិន មកលើប្រេងឆៅរបស់រុស្ស៊ី បានធ្វើឱ្យការប្រកួតប្រជែងមានតិចជាងមុនសម្រាប់ប្រេងឆៅរបស់មជ្ឈិមបូព៌ា ដែលអនុញ្ញាតឱ្យអ្នកផ្គត់ផ្គង់ប្រេងនៅមជ្ឈិមបូព៌ាទាំងនោះអាចបំពេញតម្រូវការអ្នកប្រើប្រាស់នៅក្នុងអាស៊ី និង អឺរ៉ុបមួយចំនួនផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ វាក៏បានជួយសម្រួលដល់សុវត្ថិភាពការផ្គត់ផ្គង់ប្រេងឆៅទាំងមូលក្នុងតំបន់ និង ជំរុញផលិតកម្មប្រេងឆៅរបសើមជ្ឈិមបូព៌ាទៅកាន់អ្នកទិញនៅក្នុងអាស៊ីសំខាន់ៗផ្សេងទៀតដូចជា​ កូរ៉េខាងត្បូង​ ជប៉ុន និងថៃ។

ទិន្នន័យពីក្រុមហ៊ុន Korea National Oil Corp របស់កូរ៉េខាងត្បូង បានបង្ហាញថា ការនាំចូលប្រេងឆៅរបស់ប្រទេសកូរ៉េខាងត្បូងពីអារ៉ាប៊ីសាអូឌីតបានកើនឡើងប្រាំខែជាប់ៗគ្នា គិតត្រឹមខែវិច្ឆិកា ដោយកើនឡើង ១៥ ភាគរយ ឬ ២៩,៥៩ លានបារ៉ែល។ ចន្លោះពីខែ​មករា ​ដល់​ខែ​វិច្ឆិកា កូរ៉េបាន​នាំ​ចូល​ប្រេងឆៅ ៣០៥,១៥ លាន​បារ៉ែល​ពី​អារ៉ាប៊ីសាអូឌីត​​ និងកើន​ឡើង ២៤ ភាគរយ បើធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​ ២០២១។

ចាប់តាំងពីត្រីមាសទីបី នៃឆ្នាំ ២០២២ ទីផ្សារឌូបៃមានការធ្លាក់ចុះដោយសារឥណ្ឌា និងចិនផ្លាស់ប្តូរទៅរករុស្ស៊ីដែលមានតម្លៃថោក ប៉ុន្តែធ្វើឱ្យមានតុល្យភាពនៃតម្រូវការផ្គត់ផ្គង់ទីផ្សារក្នុងមជ្ឈិមបូព៌ា និងអាស៊ី ដូចជាក្រុមហ៊ុន PTT និងក្រុមហ៊ុនចម្រាញ់ថៃផ្សេងៗទៀត។

នៅក្នុងឆ្នាំ ២០២២ ប្រទេសថៃនាំចូលប្រេងឆៅ ប្រហែល ៣៦០ ០០០ បារ៉ែលក្នុងមួយថ្ងៃ និង បានកើនឡើង ៧៣,៣ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២១។ ទន្ទឹមនឹងនេះ ប្រទេសជប៉ុនបាននាំចូលប្រេងឆៅពីអារ៉ាប់រួម ១,០៣ លានក្នុងបារ៉ែល កើនឡើង ២១,៣ ភាគរយក្នុងរយៈពេល ១១ ខែដំបូង។ ស្របពេលដែលឥណ្ឌា និងចិនកំពុងផ្តោតទៅលើការនាំចូលប្រេងឆៅដែលមានតម្លៃថោកពីរុស្ស៊ី អារ៉ាប់រួមមានឱកាសជំរុញការផ្គត់ផ្គង់ទៅកាន់បណ្តាប្រទេសនៅអាស៊ី៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សមាជិក​សភា​អាមេរិក ​៥០​នាក់ ​ទាមទារ​ឱ្យលោក Trump បង្ហាញរបាយការណ៍​ចំណាយ​ពិតទៅលើសង្គ្រាម​ប្រឆាំង​នឹង​អ៊ីរ៉ង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/08/2026

សមាជិក​​សភា​តំណាងរាស្ត្រអាមេរិក ​កំពុង​ទាមទារ​ឱ្យ​រដ្ឋបាល ​លោក​ Donald ​Trump ​ផ្តល់​ទិន្នន័យ​លម្អិត​អំពី​ផលប៉ះពាល់​ផ្នែក​ហិរញ្ញវត្ថុ​ ​និង​ជីវិត​មនុស្ស​ក្រោម​ជម្លោះ​យោធា​ជាមួយនឹង​ប្រទេស​អ៊ីរ៉ង់

សិង្ហបុរី បញ្ចេញកញ្ចប់ថវិកាគាំទ្រកុមារក្នុងម្នាក់ទទួលបានជាង ៥ ៥០០ដុល្លារ និងវិធានការគាំទ្រនានា ដោយសារអត្រាកំណើតធ្លាក់ចុះ

Top News, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/08/2026

សិង្ហបុរី ដាក់ចេញកញ្ចប់ថវិកាគាំទ្រកុមារក្នុងម្នាក់ទទួលបានជិត ៧ ម៉ឺនដុល្លារសិង្ហបុរី និងវិធានការគាំទ្រនានា ដោយសារអត្រាកំណើតធ្លាក់ចុះ

ក្រសួងការងារ ចាប់ដៃគ្នាជាមួយវិស័យឯកជន លើកកម្ពស់ការផ្សព្វផ្សាយព័ត៌មានទីផ្សារការងារ និងសេវាការងារដល់សាធារណជន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/08/2026

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការគ្នាជាមួយវិស័យឯកជន តាមរយៈក្រុមហ៊ុនប្រតិបត្តិករសេវាកម្មដឹកជញ្ជូនចំនួន ៦ លើកកម្ពស់ការផ្សព្វផ្សាយព័ត៌មានទីផ្សារការងារ និងសេវាការងារដល់សាធារណជន

កាណា​ដា គំរាម​ផ្តាច់​អគ្គិសនី​ក្រុមហ៊ុន ​និងលំនៅឋាន​ពលរដ្ឋ​អាមេរិក ​១​,​៥​លាន​កន្លែង ​សង​សឹក​នឹងការ​ដំឡើង​ពន្ធ​ ៥០​ភាគយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/08/2026

កាណា​ដា បានគំរាម​ផ្តាច់​អគ្គិសនី​តាមបណ្តាក្រុមហ៊ុន ​ទីតាំងអាជីវកម្ម និង​លំនៅឋានពលរដ្ឋ​អាមេរិក ប្រុមាណ ​១​,​៥​លាន​កន្លែង ​សង​សឹក​នឹងការ​តម្លើង​ពន្ធ​ ៥០ ​ភាគយ របស់ Trump

សន្និសីទ​ធនាគារ​កម្ពុជា​ ​លើក​ទី​៥ ​ផ្តោត​លើ​ការ​រក្សា​ស្ថិរ​ភាព ​និង​ពង្រឹង​ទំនុក​ចិត្ត​ក្នុង​ប្រព័ន្ធ​ធនាគារ​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 25/08/2026

​សន្និសីទ​ធនាគារ​នៅ​កម្ពុជា​ ​លើក​ទី​៥ ​បាន​ផ្តោត​លើ​ការ​រក្សា​ស្ថិរ​ភាព ​ពង្រឹង​សុចរិត​ភាព​ហិរញ្ញវត្ថុ​ ​និង​បង្កើន​ទំនុកចិត្ត​ក្នុង​ប្រព័ន្ធ​ធនាគារ​ ​ដោយ​ផ្តោត​លើ​ការ​កំណត់​ទិសដៅ​សម្រាប់​វិស័យ​ធនាគារ​កម្ពុជា​ឱ្យ​កាន់តែ​មាន​សុវត្ថិ​ភាព​ ​មាន​ភាព​ធន់ ​និង​ចីរភាព

ទណ្ឌកម្ម​អាម៉េរិក​លើ​អ៊ីរ៉ង់​អាច​បង្ក​ផលប៉ះពាល់​ដល់​ចិន ​ដែល​ជា​អ្នក​ទិញ​ប្រេង​ធំ​បំផុត​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/08/2026

​ប្រទេស​ចិន​អាច​ប្រឈម​ផលប៉ះពាល់​ពី​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ថ្មី​របស់​សហរដ្ឋ​អាម៉េរិក​ប្រឆាំង​នឹង​អ៊ីរ៉ង់ ខណៈ​ចិន​គឺជា​អ្នក​ទិញ​ប្រេង​អ៊ីរ៉ង់​ធំ​បំផុត​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ

សមាគម៖ តម្រូវការមាន់អាចកើនដល់ ២៣-២៥ ម៉ឺនក្បាលក្នុងមួយថ្ងៃ នៅរដូវបុណ្យទាន

ជំនួញ, ព្រឹត្តិការណ៍

• 25/08/2026

តម្រូវការ​សាច់​មាន់​នៅ​កម្ពុជា​ត្រូវ​បាន​រំពឹង​ថា​នឹង​កើនឡើង​ច្រើន​ នា​ឱ​កាស​ពិធី​សែន​ក្បាល​ទឹក ​និង​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​នា​ជិត​ពេល​ខាង​មុខ​ ​ខណៈ​សមាគម​អ្នក​ចិញ្ចឹម​សត្វ​នៅ​កម្ពុជា​អះអាង​ថា​ ​ការ​ផ្គត់ផ្គង់​ក្នុង​ស្រុក​មាន​សមត្ថភាព​ឆ្លើយតប​តាម​តម្រូវការ ​ដោយ​មិន​ខ្វះខាត​ ​ឬ​ឡើង​ថ្លៃ​ខ្ពស់​ហួសហេតុ​នោះ​ទេ

ជីប ម៉ុង គាំទ្រការពង្រីកវិសាលភាពកីឡាជិះសេះនៅកម្ពុជា តាមរយៈការបង្កើតទីលានជិះសេះលំដាប់អន្តរជាតិក្រោមស្ថាបត្យកម្មបែបខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 24/08/2026

ជីប ម៉ុង គាំទ្រការពង្រីកវិសាលភាពកីឡាជិះសេះនៅកម្ពុជា តាមរយៈការបង្កើតទីលានជិះសេះលំដាប់អន្តរជាតិក្រោមស្ថាបត្យកម្មបែបខ្មែរ

រយៈពេល៧ខែ​ ឆ្នាំ២០២៦ កម្ពុជា​ទទួលបានប្រភពទុនវិនិយោគពីប្រទេស​ចិន​ដែល​ចុះបញ្ជីជិត​ ២ពាន់​លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

ចាប់ពីខែមករា ដល់ដំណាច់ខែកក្កដា ២០២៦ កម្ពុជា​ទទួលបាន​ប្រភពទុនវិនិយោគពីប្រទេស​ចិន​ដែលចុះបញ្ជីនៅ​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​មានទំហំជិត​២ពាន់​លានដុល្លារ

រដ្ឋាភិបាលកំពុងពិនិត្យលើគម្រោងស្នើសុំវិនិយោគចំនួន៧ មានទុនសរុបប្រមាណ ៣៥០លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

រដ្ឋាភិបាលកំពុងពិនិត្យលើគម្រោងស្នើសុំវិនិយោគចំនួន៧ មានទុនសរុបប្រមាណ ៣៥០លានដុល្លារ អាចបង្កើតការងារបានប្រមាណ ១.៨០០កន្លែង