ពលរដ្ឋមានចំណែក និងតួនាទីក្នុងការជួយកសាងម៉ាកយីហោទេសចរណ៍របស់ប្រទេសជាតិខ្លួនឯង

សេដ្ឋកិច្ច៖ មិនថាអាជីវកម្ម ឬក្រុមហ៊ុនណានោះទេតែងតែមានចំណុចខ្សោយ និងចំណុចខ្លាំងនៅគ្រប់ពេលគ្រប់កាលៈទេសៈទាំងអស់ ប៉ុន្តែថាតើក្នុងនាមជាបុគ្គលិក និងប្រធានក្រុមហ៊ុនម្នាក់គួរតែជ្រើសយកចំណុចខ្លាំង ឬចំណុចខ្សោយរបស់ខ្លួនមកផ្សព្វផ្សាយទៅកាន់អតិថិជនរបស់ខ្លួន ឬក៏យ៉ាងណា ហើយនេះក៏មិនមានអ្វីដែលខុសគ្នាទៅនឹងប្រទេសជាតិមួយនោះដែរ។

ការជួយផ្សព្វផ្សាយ និងកសាងយីហោ និងកេរ្ត៍ឈ្មោះរបស់ប្រទេសជាតិមួយមិនអាស្រ័យតែទៅលើរដ្ឋាភិបាលទាំងស្រុងនោះដែរ វាចាំបាច់ត្រូវមានការចូលរួមដោយផ្ទាល់ពីសំណាក់ប្រជាពលរដ្ឋគ្រប់រូបទាំងផ្ទាល់ និងដោយប្រយោល។ សំណួរសួរថាប្រសិនបើភាគីម្ខាងខិតខំប្រឹងប្រែងផ្សព្វផ្សាយតែចំណុចខ្លាំងរបស់ខ្លួន ហើយភាគីម្នាក់ទៀតចាំតែពីធ្វើការរិះគន់ហើយនាំគ្នាផ្សព្វផ្សាយតែពីរឿង
អាក្រក់មួយចំនួនទៅខាងក្រៅប្រទេសនោះ តើលទ្ធផលអ្វីដែលយើងគ្រប់គ្នានឹងទទួលបាន។ ដូច្នេះ ការចូលរួមពីប្រជាពលរដ្ឋមានសារៈសំខាន់ណាស់ដើម្បីកសាងយីហោរបស់ប្រទេស ជាពិសេសគឺនៅក្នុងវិស័យទេសចរណ៍។

ការចូលរួមផ្សព្វផ្សាយ និងកសាងយីហោរបស់ប្រទេសខ្លួនឯងនោះគឺជាបញ្ហាដែលមនុស្សភាគច្រើនមិនបានចាប់អារម្មណ៍នោះទេ ហើយវាមានភាពស្រដៀងគ្នាទៅនឹងការកសាងផ្នត់គំនិតរបស់ខ្លួនឯងនិងប្រទេសមួយនោះផងដែរ ដែលជាឧទាហរណ៍ស្រាប់នៅបណ្តាប្រទេសលោកខាងលិច និងប្រទេសអភិវឌ្ឍប្រជាពលរដ្ឋរបស់គេមានទំនួលខុសត្រូវខ្លាំងណាស់ចំពោះសង្គមរបស់ពួកគេដោយធ្វើយ៉ាងណាកសាងកេរ្ត៍ឈ្មោះរបស់ប្រទេសឲ្យបានល្បីល្បាញ និងជាប្រទេសដែលមានភាពទាក់ទាញបំផុតប្រកបដោយភាពប្រកួតប្រជែង។

កន្លងមកស៊ុយអែតជាគំរួមួយគួរឲ្យរៀនសូត្រចំពោះយុទ្ធសាស្ត្រដែលមានការចូលរួមពាក់ព័ន្ធពីសំណាក់ពលរដ្ឋ។ពលរដ្ឋស៊ុយអែតបានយល់ច្បាស់អំពីតួនាទីរបស់ខ្លួនក្នុងកសាងយីហោរបស់ប្រទេសពួកគេ។ កាលពីប៉ុន្មានឆ្នាំមុន ស៊ុយអែត បានបង្កើតគម្រោងកម្មវិធីមួយដែលមានឈ្មោះថា The Sweden Number ។ កម្មវិធីនេះជាកន្លែងប្រមូលផ្តុំលេខទូរស័ព្ទរបស់ពលរដ្ឋស៊ុយអែតគ្រប់រូបទាំងពលរដ្ឋដែលរស់នៅតាមប្រទេសនានាជុំវិញពិភពលោកផងដែរ។ កម្មវិធីនេះអនុញ្ញាតឲ្យមនុស្សមកពីជុំវិញពិភពលោកអាចទាក់ទងទៅកាន់ពលរដ្ឋស៊ុយអែតណាម្នាក់ក៏បានដើម្បីសួរនាំពីឳកាសវិនិយោគឳកាសធ្វើទេសចរកំសាន្តជាដើម និងគ្រប់សំណួរដែលពាក់ព័ន្ធពីមជ្ឈដ្ឋាន និងសង្គមរបស់ស៊ុយអែត។

គួរឲ្យដឹងដែរថា បច្ចុប្បន្នមានអ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមចំនួន ៤,៩ ពាន់លាននាក់នៅទូទាំងពិភពលោក ដែលមានន័យថា ៦០,៤៩ភាគរយនៃចំនួនប្រជាជនពិភពលោកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម។ អ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមទូទាំងពិភពលោកត្រូវបានគេព្យាករណ៍ថានឹងកើនឡើងដល់ ៥,៨៥ ពាន់លាននាក់នៅឆ្នាំ២០២៧ ហើយ Facebook គឺជាវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមដ៏ធំបំផុតដែលមានអ្នកប្រើប្រាស់ ៣,០៣ ពាន់លាននាក់នេះបើយោងតាមទិន្នន័យចុងក្រោយដោយ Demand Sage។

តាមការស្រាវជ្រាវដោយដោយ IUPUI ScholarWorks នៃសកលវិទ្យាល័យ Indiana University រកឃើញថា នៅលើបណ្តាញសង្គមការផ្សព្វផ្សាយអំពីដំណឹងអាក្រក់ ឬ Bad news អាចត្រូវបានចែករំលែកលឿនជាងដំណឹងល្អៗ Good News ខណៈដែលការផ្សព្វផ្សាយក្នុងបណ្តាញសង្គមគ្មានដែនកំណត់ផងនោះចុះបើយើងនាំគ្នាចែករំលែកព័ត៌មានអាក្រក់ឬចំណុចអាក្រក់របស់ប្រទេសអ្នកនៅលើបណ្តាញសង្គមនោះតើមានមនុស្សប៉ុន្មានរយលាននាក់ដែលអាចទទួលយកព័ត៌មាននេះហើយពួកគេនឹងអាចធ្វើការវាយតម្លៃងាយៗនិងមិនល្អមកលើប្រទេសរបស់អ្នកបាន៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ្នកជំនាញ ​មើលឃើញ​សេដ្ឋកិច្ច​កម្ពុជាបន្តរឹងមាំ ទោះស្ថិត​ក្នុងវិបត្តិសេដ្ឋកិច្ចសកលក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញថាទិន្នន័យពាណិជ្ជកម្មអន្តរជាតិរយៈ​ពេល​ប្រាំខែដំបូង​នៃ​ឆ្នាំ ២០២៦ បានឈានដល់ ៣០ពាន់លានដុល្លារ

កម្ពុជា បញ្ជាក់ពីយុទ្ធសាស្រ្តថ្មី ៦ ចំណុច​ ដល់សាព័ត៌មានលំដាប់ពិភពលោក ដើម្បីបង្កើនទំនុកចិត្តវិនិយោគិនអន្តរជាតិយ៉ាងមានប្រសិទ្ធភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលកម្ពុជា ​បានដាក់ចេញនូវយុទ្ធសាស្ត្រអាទិភាពថ្មីចំនួន ៦ចំណុច ដែលមានសារៈសំខាន់ និងសំដៅកសាងទំនុកចិត្ត ទាក់ទាញវិនិយោគិនលំដាប់ខ្ពស់ពីអន្តរជាតិមកកាន់កម្ពុជា

ចិន លុបចោលកិច្ចប្រជុំការទូតជាមួយសហភាពអឺរ៉ុបភ្លាមៗ ២លើក ដោយគ្មានការបកស្រាយអំពីមូលហេតុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

នៅក្នុងខែមិថុនានេះ ចិន បានលុបចោលកិច្ចប្រជុំការទូតភ្លាមៗចំនួន ២លើក ជាមួយសហភាពអឺរ៉ុបដោយមិនមានការបញ្ជាក់ពីហេតុផលម្អិតច្បាស់នោះទេ

មន្ត្រីជាន់ខ្ពស់កម្ពុជាបង្ហាញពីកាលានុវត្តភាព និងបរិយាកាសវិនិយោគនៅកម្ពុជា ដល់វិនិយោគិននៅប្រទេសជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល បានបង្ហាញពីបរិយាកាស សក្ដានុពល និងកាលានុវត្តភាពនៃការវិនិ​យោគនៅកម្ពុជានាពេលបច្ចុប្បន្ន ក៏ដូចជានាពេលអនាគត ទៅដល់បណ្តាអ្នកវិនិយោគនៅក្នុងប្រទេសជប៉ុន

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ៖ SME ជាអាទិភាពដ៏សំខាន់ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រកំណើនសេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលតែងចាត់ទុកថា សហគ្រាសធុនតូច និងមធ្យម ជាអាទិភាពដ៏សំខាន់មួយក្នុងការបង្កើតការងារ ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ

World Bank ព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ានឹងទាញទម្លាក់សេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះខ្លាំងដូចសម័យ COVID-19

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

World Bank បានព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ាអាចនឹងទាញទម្លាក់កំណើនសេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះដល់កម្រិតទាបបំផុតដូចគ្នាទៅនឹងសម័យរាតត្បាត COVID-19 យ៉ាងដូច្នោះ​ប្រសិនបើនៅតែអូសបន្លាយបន្តទៀត

អាល្លឺម៉ង់បើកបង្ហាញដ្រូន “Cobra 600” មានសមត្ថភាពប្រយុទ្ធខ្ពស់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

ក្រុមហ៊ុនការពារជាតិអាល្លឺម៉ង់ Diehl Defence និង Polaris បានសហការគ្នាប្រកាសបើកបង្ហាញគម្រោងថ្មីចុងក្រោយបង្អស់របស់ពួកគេ នោះគឺដ្រូន Cobra 600

អាម៉េរិក បាត់បង់យន្តហោះយោធាទំនើបៗ និងថ្លៃបំផុត ៤២ គ្រឿង មានតម្លៃ ២៩ ពាន់លានដុល្លារ ក្នុងសង្គ្រាម អ៊ីរ៉ង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

អាម៉េរិក បានបាត់បង់ និងខូចខាតយន្តហោះចម្បាំងទំនើបៗ និងមានតម្លៃថ្លៃចំនួន ៤២គ្រឿង ដែលមានតម្លសសរុបប្រហែល ២៩ ពាន់លានដុល្លារ នៅក្នុងភ្លើងសង្គ្រាមប្រឆាំងអ៊ីរ៉ង់

ទំហំពាណិជ្ជកម្មអន្តរជាតិ-កម្ពុជា កើនលើស ៣០ពាន់លានដុល្លារ ខណៈ ចិន ជាដៃគូឈានមុខគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

ទំហំពាណិជ្ជកម្មអន្តរជាតិសរុបរបស់កម្ពុជា បានឈានដល់ ៣០ពាន់លានដុល្លារ ក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំ២០២៦ កើនឡើងជិត ១៩ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន

តម្លៃដុល្លារអាម៉េរិក និងមាសធ្លាក់ចុះខ្លាំង ដោយសារភាពតានតឹងរវាងអាម៉េរិក និងអ៊ីរ៉ង់ឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

តម្លៃប្រាក់ដុល្លារអាម៉េរិក និងតម្លៃទីផ្សារមាសបានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារភាពតានតឹងកើតមានថ្មីៗនៅមជ្ឈិមបូព៌ារវាងអាម៉េរិក ជាមួយនឹង អ៊ីរ៉ង់ បានធ្វើឱ្យមានការកើនឡើងនៃក្ដីព្រួយបារម្ភកាន់តែខ្លាំង