ជម្លោះនៅមជ្ឈឹមបូព៌ាអាចបង្កជាហានិភ័យថ្មីមួយសម្រាប់សេដ្ឋកិច្ចពិភពលោក

បរទេស៖ យោងតាមប្រភពព័ត៌មានពី Yahoo!Finance រាយការណ៍ថា​ ការផ្ទុះជម្លោះនៅមជ្ឈឹមបូព៌ាអាចបណ្តាលឱ្យធនាគារកណ្តាលតាមបណ្តាប្រទេសមួយចំនួនប្រឈមនឹងវិបត្តិថ្មី ខណៈដែលពួកគេកំពុងបង្កើនកិច្ចខំប្រឹងប្រែងទប់ស្កាត់ការកើនឡើងនៃអតិផរណាដែលបង្កឡើងដោយសង្រ្គាមរវាងរុស្ស៊ី-អ៊ុយក្រែន។

ថ្មីៗនេះ មានការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលបានកើតឡើងក្នុងប្រទេសអ៊ីស្រាអែល ដែលធ្វើឲ្យមនុស្សស្លាប់រាប់រយនាក់ក្រោមសារចលនាក្រុមហាម៉ាសបានលុកលុយតំបន់ហ្កាហ្សា។ ជាការឆ្លើយតប អ៊ីស្រាអែលបានបញ្ជូន​យន្តហោះចម្បាំងជាច្រើនគ្រឿង​ទៅវាយប្រហារ​តំបន់​ហ្កាហ្សា និង​ប្រមូល​ទាហាន​បម្រុង​រាប់ម៉ឺននាក់ក្នុងការវាយបកលើ​ក្រុមហាម៉ាសវិញ។ ទន្ទឹមនឹងនេះ ជម្លោះនេះកាន់តែធ្ចើឲ្យជម្លោះមជ្ឈឹមបូព៌ាធំជាងមុន ខណៈដែលពិភពលោកកំពុងប្រឈមមុខនឹងសង្រ្គាមរវាងរុស្ស៊ី-អ៊ុយក្រែននៅឡើយ។ ផលប៉ះពាល់ពីសង្គ្រាមនឹងអាស្រ័យលើរយៈពេលដែលជម្លោះនេះអូសបន្លាយ ថាតើវាកាន់តែខ្លាំងប៉ុណ្ណា ហើយវារីករាលដាលដល់ផ្នែកផ្សេងទៀតនៃតំបន់ដែរឬទេ?

ស្របពេលនេះដែរ ឥទ្ធិពលនៃសង្រ្គាមកំពុងបន្ថែមផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោកដែលកំពុងតែធ្លាក់ចុះរួចទៅហើយ។ លើសពីនេះ ទីផ្សារសហរដ្ឋអាមេរិកនៅតែសម្របខ្លួនទៅនឹងស្ថានការណ៍ ហើយធនាគារកណ្តាលអាចនឹងរក្សាអត្រាការប្រាក់ខ្ពស់ក្នុងរយៈពេលយូរជាងការរំពឹងទុក។

លោក Carl Tannenbaum ប្រធានសេដ្ឋវិទូនៅក្រុមហ៊ុន Northern Trust បាននិយាយថា មូលហេតុនៃភាពមិនច្បាស់លាស់ខាងសេដ្ឋកិច្ចអាចធ្វើឲ្យការសម្រេចចិត្តប្រើរយៈពេលយូរ និង បង្កើនហានិភ័យ ជាពិសេសតំបន់ប្រេង។ ទន្ទឹមនឹងនោះ អ្នកវិភាគយល់ឃើញថា ទីផ្សារក៏នឹងប្រែប្រួលទៅតាមស្ថានភាពកំពុងកើតឡើងដែរ បន្ទាប់ពីអស្ថិរភាពជាច្រើនទសវត្សរ៍នៅមជ្ឈឹមបូព៌ា តើការផ្ទុះឡើងនៃអំពើហឹង្សានេះមានលក្ខណៈខុសគ្នាពីលើកមុនៗដែរ ឬទេ?

ក្នុងសប្តាហ៍នេះ បញ្ហាជម្លោះនេះអាចនឹងលើកឡើងជាមួយនឹងបញ្ហាពាក់ព័ន្ធក្នុងរបៀបវារៈសម្រាប់កិច្ចប្រជុំរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ និងធនាគារពិភពលោកជាមួយនឹងមេដឹកនាំ​ហិរញ្ញវត្ថុ​ពិភពលោកនៅប្រទេសម៉ារ៉ុក។ សម្រាប់ធនាគារកណ្តាលតាមបណ្តាប្រទេស វាជាបញ្ហាថ្មីមួយដែលទំនងជានាំទៅរកសម្ពាធអតិផរណាថ្មី ដោយសារតំបន់ទាំងនោះមិនមែនគ្រាន់តែជាផ្ទះរបស់អ្នកផលិតប្រេងធំៗដូចជាអ៊ីរ៉ង់ និងអារ៉ាប៊ីសាអូឌីតប៉ុណ្ណោះទេ ប៉ុន្តែក៏មានផ្លូវដឹកជញ្ជូនសំខាន់ៗឆ្លងកាត់ឈូងសមុទ្រ Suez ផងដែរ។

ស្របពេលដែលជម្លោះកំពុងផ្ទុះឡើងនៅក្នុងតំបន់ផលិតប្រេងដ៏សំខាន់ ប្រតិកម្មក្នុងចំណោមពាណិជ្ជករ និងប្រទេសផលិតប្រេងដូចជា អ៊ីរ៉ង់ និងអារ៉ាប៊ីសាអូឌីត កំពុងឃ្លាំមើលយ៉ាងដិតដល់ដើម្បីដឹងថា តើការកើនឡើងតម្លៃមួយផ្សេងទៀតនឹងមកដល់ដែរឬទេ ដូចជា ការជួញដូរនៅលើមូលបត្របំណុល និងទីផ្សារភាគហ៊ុនជាដើម។

Karim Basta ប្រធានសេដ្ឋវិទូនៅ III Capital Management បាននិយាយថា ជម្លោះនេះបង្កឱ្យមានហានិភ័យនៃតម្លៃប្រេងឡើងថ្លៃខ្ពស់ អតិផរណា និងចក្ខុវិស័យកំណើន។ ដូច្នោះហើយ សង្រ្គាមអ៊ីស្រាអែលជាមួយក្រុមហាម៉ាសអាចបង្កើនការព្រួយបារម្ភអំពីសេដ្ឋកិច្ចពិភពលោក ដោយគេសង្កត់ធ្ងន់ថា វាជាសង្គ្រាមថ្មីដែលបន្ថែមជាហានិភ័យចំពោះសេដ្ឋកិច្ចពិភពលោក៕.


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ធ្វើទស្សនកិច្ចនៅកូរ៉េខាងជើងរយៈពេល​ ២ថ្ងៃ ក្រោយអាក់ខាន ៧ឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានទៅដល់ទីក្រុងព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង ដើម្បីបំពេញដំណើរទស្សនកិច្ចផ្លូវការរយៈពេល ២ ថ្ងៃ ក្រោយអាក់ខានអស់រយៈពេល៧ឆ្នាំ

ទេសចរកម្ពុជា ទៅប្រទេសវៀតណាម​ កើន​ឡើងខ្លាំង ក្រោយជម្លោះព្រំដែនកម្ពុជា-ថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

ភ្ញៀវទេសចរកម្ពុជា ​បាន​ឈរ​នៅ​លំដាប់ទី ៥ ក្នុងចំណោម​ទេសចរបរទេស​ដែល​បាន​ចូលទស្សនា​ប្រទេសវៀតណាម​ច្រើន​ជាង​គេបំផុត​ក្នុងរយៈ​ពេល ៥ ខែដំបូង​នៃ​ឆ្នាំ ២២០២៦នេះ ពោលគឺ​កើន​ឡើង​ ៤០ ភាគរយ ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​កាលពីឆ្នាំមុន

អ្នកជំនាញ ៖ កសិករគួរជីកស្រះក្បែរចំការដំណាំ ដើម្បីទទួលបានផលចំណេញជាប់ពេញមួយឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

ទឹក គឺជាកត្តាដ៏សំខាន់មួយក្នុងការរស់នៅប្រចាំថ្ងៃ ក៏ដូចជាសម្រាប់តម្រូវការធ្វើកសិកម្មដែលមាននាទីក្នុងការស្រោចស្រពដំណាំគ្រប់ប្រភេទផងដែរ

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញសម្ពោធចង្កោមកម្មវិធីគាំទ្រសហគ្រិនភាព សម្រាប់គាំទ្រដល់សិស្ស-និស្សិត ធុរកិច្ចថ្មី កសិករខ្នាតតូច និង SME នៅខេត្តកំពង់ធំ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 08/06/2026

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញសម្ពោធចង្កោមកម្មវិធីគាំទ្រសហគ្រិនភាព សម្រាប់គាំទ្រដល់សិស្ស-និស្សិត ធុរកិច្ចថ្មី កសិករខ្នាតតូច និង សហគ្រាសធុនតូច និងមធ្យម នៅខេត្តកំពង់ធំ

តម្លៃមាស អាចហក់ឡើងមកវិញទៅដល់ ៧២០០ ដុល្លារ/មួយតម្លឹងក្នុងឆ្នាំ ២០២៦ នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

បន្ទាប់ពីតម្លៃមាសបានហក់ឡើងយ៉ាងគំហុករហូតដល់ ៦៤ ភាគរយ កាលពីឆ្នាំ ២០២៥ កន្លងមក លោហៈធាតុដ៏មានតម្លៃបំផុតនេះកំពុងស្ថិតនៅលើគន្លងទៅរកកំណើនជាប្រវត្តិសាស្ត្រម្តងទៀត

ការវាយប្រហារគ្នាថ្មីៗរវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល ​រុញឱ្យតម្លៃប្រេងឡើងថ្លៃជិត ៣ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

តម្លៃប្រេងហក់ឡើងថ្លៃជិត ៣ ភាគរយ នៅក្នុងទីផ្សាអាស៊ី បន្ទាប់ពីអ៊ីរ៉ង់បានបាញ់មីស៊ីលជាច្រើនដងទៅកាន់អ៊ីស្រាអែល ដែលធ្វើឱ្យមានការធ្លាក់ចុះនៃក្តីសង្ឃឹមក្នុងការចរចាបញ្ចប់ជម្លោះ

ធីភីស៊ីភីហ្សា-TPC Pizza បង្ហាញវត្តមានដើម្បីផ្តល់ជូនសហគមន៍កាន់តែប្រសើរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 08/06/2026

ធីភីស៊ី ភីហ្សា-The Pizza Cambodia ក្រុមការងារបានធ្វើកិច្ចពិភាក្សាជាមួយ អង្គការផ្កាយសមុទ្រកម្ពុជា (ISF Cambodia) ក្នុងនាមជាដៃគូសហការគ្នាដើម្បីផ្តល់ជំនួយគាំទ្រអង្គការ

ហែលឆ្លងឧបសគ្គ ២០ឆ្នាំ៖ «បូទីកា» បង្ហាញភាពរឹងមាំក្នុងវិស័យសំណង់ និងប្តេជ្ញាចិត្តពង្រឹងសមត្ថភាពផលិត ដើម្បីឈានទៅរកការនាំចេញ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 08/06/2026

ហែលឆ្លងឧបសគ្គ ២០ឆ្នាំ៖ «បូទីកា» បង្ហាញភាពរឹងមាំក្នុងវិស័យសំណង់ និងប្តេជ្ញាចិត្តពង្រឹងសមត្ថភាពផលិត ដើម្បីឈានទៅរកការនាំចេញ

ចិញ្ចឹមក្ងានស្រែរកចំណូលបានច្រើនចូលគ្រួសារ និងមានទីផ្សារល្អថែមទៀត

ជំនួញ, ព្រឹត្តិការណ៍

• 08/06/2026

ជាទូរទៅក្ងានស្រែមួយក្បាល មានទម្ងន់ជាមធ្យមចន្លោះពី ៣.៥០ គីឡូក្រាមទៅដល់ ៥.០០គីឡូក្រាម មានតម្លៃចន្លោះពី ០៨ ម៉ឺនរៀលទៅដល់ ១២ ម៉ឺនរៀលក្នុងមួយក្បាល ដែលធ្វើឱ្យកសិកររកចំណូលបានច្រើន និងមានតម្រូវការទីផ្សារខ្ពស់ទៀតផង

កម្ពុជា-ចិន ជំរុញការតភ្ជាប់ប្រព័ន្ធបញ្ជរតែមួយ និងប្រព័ន្ធផ្លាស់ប្តូរទិន្នន័យដើមកំណើតទំនិញតាមទម្រង់​អេឡិចត្រូនិក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 05/06/2026

កម្ពុជា-ចិន ជំរុញការតភ្ជាប់ប្រព័ន្ធបញ្ជរតែមួយ និងប្រព័ន្ធផ្លាស់ប្តូរទិន្នន័យដើមកំណើតទំនិញ តាមទម្រង់​អេឡិចត្រូនិក ដើម្បីពន្លឿន និងសម្រួលពាណិជ្ជកម្ម