សម្តេចតេជោ ហ៊ុន សែន ៖ កម្ពុជាចាត់ទុកឌីជីថលរូបនីយកម្ម ជាការងារអាទិភាពដើម្បីកសាងរដ្ឋាភិបាល ឌីជីថល សេដ្ឋកិច្ចឌីជីថល

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងថា រាជរដ្ឋាភិបាលបានចាត់ទុកឌីជីថលរូបនីយកម្មក្នុងវិស័យសាធារណៈ និងឯកជន ជាការងារអាទិភាពដើម្បីកសាងរដ្ឋាភិបាលឌីជីថល សេដ្ឋកិច្ចឌីជីថល សង្គមឌីជីថល និងប្រជាជនឌីជីថល ស្របតាមនិន្នាការតំបន់ និងសកល ដើម្បីលើកកម្ពស់សមិទ្ធកម្ម សង្គម-សេដ្ឋកិច្ច។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍កាលពីពេលថ្មីៗនេះថា រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកឌីជីថលូបនីយកម្មក្នុងវិស័យសាធារណៈ និងឯកជន ជាការងារអាទិភាពដើម្បីកសាងរដ្ឋាភិបាលឌីជីថល សេដ្ឋកិច្ចឌីជីថល សង្គមឌីជីថល និងប្រជាជនឌីជីថល ស្របតាមនិន្នាការតំបន់ និងសកល ដើម្បីលើកកម្ពស់សមិទ្ធកម្ម សង្គម-សេដ្ឋកិច្ច។

ជាមួយគ្នានេះ សម្តេចតេជោ បានអំពាវនាវដល់សហគមន៍ជាតិ និងអន្តរជាតិចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងគ្រប់ដំណាក់​កាលនៃបរិវត្តកម្មឌីជីថល ដូចបានគូសបញ្ជាក់យ៉ាងច្បាស់ក្នុងក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ និងគោលនយោបាយរដ្ឋាភិបាលឌីជីថល ២០២២-២០៣៥។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ៖

“រាជរដ្ឋាភិបាលបានដាក់ចេញនូវផែនទីបង្ហាញផ្លូវស្តីពីការអភិវឌ្ឍជំនាញនៅកម្ពុជា ២០២២-២០៣៥ និងរបៀបវារៈស្រាវជ្រាវជាតិឆ្នាំ២០២៥ ក្នុងគោលបំណងចូលរួមដោះស្រាយបញ្ហាប្រឈម និងបង្កើតកាលានុវត្តភាពជូនវិស័យសាធារណៈ វិស័យឯកជន និងប្រជាជនកម្ពុជា។ កម្ពុជានឹងទទួលបានកាលានុវត្តភាពការងារថ្មី ដែលជាផលនៃរបកគំហើញនូវបច្ចេកវិទ្យាថ្មី ស្របតាមពាក្យស្លោក «បច្ចេកវិទ្យាថ្មី កាលានុវត្តភាពការងារថ្មី»”

បន្ថែមពីនេះ សម្តេចតេជោក៏បានថ្លែងផងដែរថា តាមរយៈក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ជាពិសេសក្រុមប្រឹក្សាជាតិវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ រាជរដ្ឋាភិបាលបានដាក់ចេញផែនទីបង្ហាញផ្លូវបច្ចេកវិទ្យាអាទិភាពចំនួន៣ គឺ ៖ ១-ផែនទីបង្ហាញផ្លូវបច្ចេកវិទ្យាកសិកម្ម ២-ផែនទីបង្ហាញផ្លូវបច្ចេកវិទ្យា អប់រំ និង៣- ផែនទីបង្ហាញផ្លូវបច្ចេកវិទ្យាសុខាភិបាល។

សូមបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជាក៏កំពុងត្រៀមដាក់ចេញនូវផែនទីបង្ហាញផ្លូវបច្ចេកវិទ្យាអាទិភាពចំនួន ៣ បន្ថែមទៀត គឺ ១- ផែនទីបង្ហាញផ្លូវបច្ចេកវិទ្យាថាមពល ២-ផែនទីបង្ហាញផ្លូវបច្ចេកវិទ្យាទេសចរណ៍ និង៣- ផែនទីបង្ហាញផ្លូវបច្ចេកវិទ្យាឌីជីថល ដែលដើរតួនាទីជាត្រីវិស័យ សម្រាប់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍ សហគ្រាសឯកជន និងប្រជាជនកម្ពុជា ក្នុងការធ្វើផែនការឱ្យមានសង្គតិភាព រៀបចំយុទ្ធសាស្រ្តឱ្យបានគ្រប់ជ្រុងជ្រោយ ចាប់យកបច្ចេកវិទ្យា ឱ្យបានត្រឹមត្រូវ និងអភិវឌ្ឍផលិតផលបច្ចេកវិទ្យាឱ្យបានសមស្របតាមតម្រូវការជាក់ស្តែងរបស់កម្ពុជា៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/07/2026

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

អតីតពលករដែលមកពីថៃ អំពាវនាវពលករដទៃទៀតចូលរួមធ្វើតេស្ត RPL ដើម្បីទទួលស្គាល់ជំនាញជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

អតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ បានអំពាវនាវដល់អតីតពលករ​ដទៃទៀតមក​ចុះឈ្មោះធ្វើ​តេស្តទទួល​ស្គាល់​ជំនាញពីមុន(RPL) ដោយសារវាជាយន្តការដ៏សំខាន់ទទួលបានវិញ្ញាបនប័ត្របញ្ជាក់ពីចំណេះដឹង និងជំនាញ

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

កម្ពុជា បង្កើនការយកចិត្តទុកដាក់ និងបដិសណ្ឋារកិច្ចលើទេសចរណ៍មូស្លីម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ទេសចរណ៍មូស្លីម មិនមែនគ្រាន់តែជាទីផ្សារដ៏មានសក្តានុពលប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសក្នុងការបង្ហាញថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ ទំនុកចិត្ត

ឆមាស​ទី ​១​ ​ឆ្នាំ​ ​២០២៦​ ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​ដៃគូ​អន្តរជាតិ​ ​សម្រេចបាន​ជាង​ ​៣៦​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

​ការ​ដោះដូរ​ទំនិញ​រវាង​កម្ពុជា​ ​និង​ដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ​សំខាន់​ៗរបស់ខ្លួន សម្រេច​បាន​ទំហំទឹកប្រាក់​ប្រមាណ​  ​៣៦.៨៤​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៦​ ​ខែ ​ឆ្នាំ​ ​២០២៦​ ​នេះ​

ទីផ្សារ​ការិយាល័យ​ជួលនៅកម្ពុជា​ នៅតែពឹង​ផ្អែកលើវិនិយោគិន​បរទេស​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/07/2026

អគារិយាល័យជួល​នៅកម្ពុជា នៅតែបន្តពឹង​លើ​វិនិយោគិន ឬធុរជនបរទេស ខណៈវិនិយោគិន​និងសហគ្រិនក្នុងស្រុក​បន្តប្រើប្រាស់​ផ្ទះវីឡា ផ្ទះល្វែង​ធ្វើជាទីស្នាក់ការរបស់ខ្លួន

តម្លៃមាស និងប្រេងឆៅឡើងថ្លៃបន្តិច ខណៈការវាយប្រហារនៅតំបន់ឈូងសមុទ្រកំពុងឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

នៅថ្ងៃសុក្រសប្ដាហ៍នេះ តម្លៃមាសឡើងថ្លៃ ០.២ ភាគរយ ឬ ៤ ១២៨ ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ខណៈដែលនៅលើទីផ្សារកម្ពុជាមានតម្លៃ ៤៩៦ ដុល្លារក្នុងមួយជី និង ៤ ៩៦១ ដុល្លារក្នុងមួយតម្លឹង

កម្ពុជា-ឡាវ រួមគ្នាពន្លឿនកិច្ចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

កម្ពុជា - ឡាវ កំពុងឈានចូលដល់របត់ថ្មីមួយ ដែលផ្តោតលើការប្រែក្លាយទំនាក់ទំនងការទូតប្រពៃណីឱ្យទៅជាកាតាលីករសេដ្ឋកិច្ចពិតប្រាកដ

មេដឹកនាំ​ម៉ាឡេស៊ី​ និង​ថៃ​ ​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ហា​ជល​ផល​ ក្រោយ​មាន​ភាព​រកាំ​រកូស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្រោយពី​មាន​ភាព​រកាំ​រកូស​លើ​ការ​នាំចេញ​ត្រី​ ​និង​បង្គា​ជិត​ពីរ​ខែ​ ​មេដឹកនាំ​ម៉ាឡេស៊ី ​និង​ថៃ​បាន​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ​រួចរាល់​ ​ព្រមទាំង​ប្តេជ្ញា​ពង្រឹង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​ដល់​គោលដៅ​ ​៣០​ ​ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ​ ​២០២៧

រយៈពេល ៥ខែ ការ​ចំណាយរបស់រដ្ឋបាល​ថ្នាក់ជា​តិ តិចជាង​ចំណូល​ប្រមាណជិត ២០០លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ​២០២៦នេះ ការអនុវត្ត​ថវិកា​របស់រដ្ឋបាលថ្នាក់ជាតិ​ មាន​អតិរេក​សរុបប្រមាណ ៧៣៨​ពាន់​លានរៀល ​ឬប្រមាណជាង​ ១៨៤លានដុល្លារអាម៉េរិក