ស្វែងយល់ពីការប្រើប្រាស់បច្ចេកវិទ្យានៅក្នុងកសិកម្មដាំដំណាំលើទឹក និងដំណើរវិវត្តរបស់ដំណាំ

ភ្នំពេញ ៖ ដោយមើលឃើញពីសក្តានុពលនៃការប្រើប្រាស់បច្ចេកវិទ្យាក្នុងវិស័យកសិកម្មដោយការដាំដំណាំលើទឹក បច្ចុប្បន្ននេះមានបណ្ដាប្រទេសជាច្រើន បាន និងកំពុងជំរុញឱ្យកសិកររបស់ខ្លួនសិក្សាស្វែងយល់ពីការប្រើប្រាស់ ដើម្បីសម្រួលដល់ការធ្វើកសិកម្ម និងបង្កើនផលិតផលផងដែរ។

យោងតាមគេហទំព័រ Daviteq បានបង្ហាញថា នៅពេលដែលកសិករប្រើប្រាស់បច្ចេកវិទ្យា ដើម្បីអនុវត្តប្រព័ន្ធកសិកម្មដាំដំណាំលើទឹក ទាំងរុក្ខជាតិ, ដំណាំ ឬផ្លែឈើ អាចលូតលាស់បានយ៉ាងឆាប់រហ័ស គុណភាពផលិតផលល្អ និងទិន្នផលប្រមាណ ៣០ ទៅ ៤០ % ខ្ពស់ជាងការដាំដុះធម្មតា។ ក្នុងន័យនេះ កម្ពុជាក៏មានប្រជាពលរដ្ឋមួយចំនួនបានចាប់ផ្តើមអនុវត្តន៍ប្រើប្រាស់បច្ចេកវិទ្យានៅក្នុងកសិកម្មដាំលើទឹកផងដែរ ដែលគេអាចស្វែងយល់ពីដំណើរវិវត្តរបស់កសិកម្មដាំលើទឹកថា វាមានបម្រែបម្រួលយ៉ាងណាក្នុងរយៈកាលកន្លងមកនេះ ជាមួយនឹងការស្វែងយល់បន្ថែមពីដំណើរវិវត្តន៍របស់កសិកម្មដាំលើទឹកពីមជ្ឈមណ្ឌលកម្ពុជា ៤.០ ដូចខាងក្រោមនេះ ៖

ការដាំលើទឹក (Hydroponic) បានកកើតជាយូរណាស់មកហើយ ប៉ុន្តែពុំទាន់មានការដាក់ឈ្មោះ និងការឱ្យនិយមន័យជាក់លាក់នោះទេ។ ជាឧទាហរណ៍ The Hanging Gardens of Babylon គឺជាសួនច្បារអច្ឆរិយៈមួយក្នុងចំណោមសួនអច្ឆរិយៈទាំងប្រាំពីរនៃពិភពលោក ដែលសួនច្បារនេះត្រូវបានសាងសង់នៅសតវត្សរ៍ទី ៦ ហើយប្រភពប្រព័ន្ធធារាសាស្ត្រត្រូវពឹងផ្អែកទាំងស្រុងលើទន្លេ Euphrates។

ទន្ទឹមនេះ ទីតាំងដែលសាងសង់សួនច្បារនេះមានសភាពជាវាលខ្សាច់ស្ងួតហែង និងពុំមានដីនោះទេ ដូចនេះ ការណ៍ដែលអាចសាងសង់សួនច្បារលើទឹកនេះបានជោគជ័យគឺប្រើប្រព័ន្ធធារាសាស្ត្រទាំងស្រុងដែលអាចនិយាយបានថាជាជោគជ័យដំបូងក្នុងការដាំលើទឹក។ នៅក្នុងសតវត្សរ៍ទី១០ ក៏មានការកត់ត្រាពីជនជាតិ Aztecs បានបង្កើតសួនច្បារបណ្តែតទឹកនៅក្បែរបឹង និងការប្រើប្រាស់ប្រព័ន្ធដាំលើទឹកសម្រាប់វាលស្រែ ដែលពុំមានដីដោយជនជាតិចិននៅក្នុងសតវត្សរ៍ទី ១៣ ផងដែរ។

ការសិក្សា និងការឱ្យនិយមន័យកសិកម្មដាំលើទឹកកាន់តែមានភាពច្បាស់លាស់នៅចន្លោះឆ្នាំ១៩២០ ដល់ ១៩៣០ ដោយលោក William F. Gericke ដែលបានពង្រីកការពិសោធន៍ ដើម្បីសិក្សាបន្ថែមលើអាហារូបត្ថម្ភ និងដំណាំពាណិជ្ជកម្ម។ គ្រានោះលោកបានបង្កើតពាក្យ “hydroponics” ជាពាក្យដែលយកចេញមកពីពាក្យ Greek “hydro” មានន័យថាទឹក និង “ponos” មានន័យថា ពលកម្ម ឬ “ដំណើរការរបស់ទឹក”។

លោក William F. Gericke បានធ្វើឱ្យទ្រឹស្ដីរុក្ខជាតិអាចដាំដុះបានដោយប្រើប្រាស់សារធាតុចិញ្ចឹម និងប្រើប្រាស់ទឹកមកជំនួសដីកាន់តែល្បីខ្លាំងឡើង ហើយលោកបានបង្ហាញអ្នកដែលមិនយល់ស្របនឹងគំនិតរបស់ខ្លួនតាមរយៈការដាំដើមប៉េងប៉ោះកម្ពស់ ២៥ ហ្វីត ដោយប្រើតែទឹក និងសារធាតុចិញ្ចឹមតែប៉ុណ្ណោះ។ លទ្ធផលដ៏គួរឱ្យភ្ញាក់ផ្អើលមួយនេះ បានជំរុញឱ្យមានការស្រាវជ្រាវបន្ថែមទៀតនៅក្នុងវិស័យនេះ។

ក្រោយមកទៀត នៅចន្លោះឆ្នាំ១៩៤០ ដល់ ឆ្នាំ១៩៥០ យោធាសហរដ្ឋអាមេរិកបានធ្វើឱ្យមានការជឿនលឿនលើកសិកម្មដាំលើទឹកបន្ថែមទៀត ហើយការបង្កើតនូវគំនិតថ្មីៗទាំងនេះកើតចេញមកពីតម្រូវការមិនអាចខ្វះបាន។ ជាឧទាហរណ៍ Wake Island ជាកោះដែលមានប្រភេទដីមិនមានសមត្ថភាពក្នុងការផលិតដំណាំ និងដីពោរពេញដោយថ្ម ដែលបានរារាំងដល់ការធ្វើកសិកម្មបែបប្រពៃណី។ ជម្រើសដ៏ល្អ កងទ័ពអាកាសអាមេរិកបានប្រើប្រាស់ប្រព័ន្ធកសិកម្មដាំលើទឹក ដោយប្រើប្រាស់ទំហំទីតាំង ១២០ ហ្វីត ដែលអាចទទួលបានទិន្នផលស្រស់ ៩០ផោន/សប្តាហ៍។ យ៉ាងណាមិញ ទ្រឹស្ដីកសិកម្មដាំលើទឹកទាំងអស់នេះ ជាមូលដ្ឋានសម្រាប់ការលូតលាស់របស់ កសិកម្មដាំលើទឹកពេលបច្ចុប្បន្ននេះ។ បច្ចុប្បន្ន កសិកម្មដាំលើទឹកបានវិវត្តខ្លួនមួយកម្រិតទៀត ដោយបានប្រើប្រាស់បច្ចេកវិទ្យាទំនើប ដែលបានធ្វើឱ្យរុក្ខជាតិលូតលាស់លឿនរឹងមាំ និងមានសុខភាពល្អជាងមុន។

កសិកម្មដាំលើទឹកបែបទំនើប

កសិកម្មដាំលើទឹក គិតមកដល់បច្ចុប្បន្ននេះគឺរក្សាបាននូវទម្រង់ដដែល ប៉ុន្តែអ្វីដែលប្រែប្រួលនោះគឺការបន្ថែមនូវការប្រើប្រាស់បច្ចេកវិទ្យាមកសម្រួលដល់ការធ្វើកសិកម្មលើទឹកនេះ។ ការប្រើប្រាស់បច្ចេកវិទ្យាសម្រាប់កសិកម្មដាំបន្លែលើទឹកអាចឱ្យយើងធ្វើការតាមដានត្រួតពិនិត្យ និងធ្វើស្វ័យប្រវត្តិកម្មនៅក្នុងប្រព័ន្ធកសិកម្មដាំលើទឹកបានជាច្រើនផ្នែក។ ការប្រើប្រាស់ឧបករណ៍បញ្ជា បរិយាកាស និងការភ្ជាប់ឧបករណ៍ចាប់សញ្ញានៅក្នុងប្រព័ន្ធកសិកម្មដាំលើទឹកអាចអនុញ្ញាតឱ្យអ្នកដាំដុះត្រួតពិនិត្យ និងគ្រប់គ្រងទិន្នន័យសំខាន់ៗ ដូចជា កម្ដៅ សំណើម សីតុណ្ហភាពទឹក កម្រិតសារធាតុចិញ្ចឹម ឧស្ម័ន CO2 និង កម្រិតពន្លឺជាដើម។ បន្ថែមពីនេះទៀត ការរួមបញ្ចូលគ្នានូវឧបករណ៍ចាប់សញ្ញា ជាមួយនឹងស្វ័យប្រវត្តិកម្មលើផ្នែកសំខាន់ៗ ដូចជាប្រព័ន្ធធារាសាស្ត្រ រ៉ហូរខ្យល់ និងភ្លើងបំភ្លឺ កសិកម្មដាំលើទឹកអាចបង្កើនប្រសិទ្ធភាពក្នុងការថែទាំដំណាំ និងបង្កើនទិន្នផលបានច្រើនជាងវិធីសាស្ត្របែបបុរាណ។ ការត្រួតពិនិត្យគ្រប់គ្រងលើទិន្នន័យដែលទទួលបានពីបច្ចេកវិទ្យាទាំងអស់នេះ អាចឱ្យយើងបំពេញចន្លោះខ្វះខាត ឬកំហុសឆ្គង ព្រមទាំងជួយសម្រួលដល់ការថែរក្សាប្រព័ន្ធអេកូឡូស៊ី ដែលបានផ្តល់ផលល្អដល់ការលូតលាស់របស់ រុក្ខជាតិ ដំណាំ ឬផ្លែឈើជាដើម ហើយការប្រើប្រាស់ទឹកក៏តិចជាងការដាំដុះ បែបបុរាណប្រមាណជា៩០% ផងដែរ។ បើប្រៀបធៀបទៅនឹងកសិកម្ម ដាំលើទឹកបែបទំនើប កសិកម្មដាំលើទឹកបុរាណទាមទារកម្លាំងពលកម្មច្រើន ដើម្បីធ្វើការថែទាំឱ្យបានដិតដល់។ ចំពោះកសិកម្មដាំលើទឹកបែបទំនើប យើងអាចប្រើប្រាស់បច្ចេកវិទ្យា ដើម្បីធ្វើការគ្រប់គ្រងសកម្មភាពផ្សេងៗបាន ដោយគ្រាន់តែបញ្ជាសកម្មភាពទាំងនោះតាមរយៈកម្មវិធីក្នុងទូរស័ព្ទដៃ ឬ ផ្ទាំងបញ្ជាជាដើម៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជារកចំណូលបានជាង ៩០លានដុល្លារពីការប្រមូលសួយសារលើវិស័យរ៉ែ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/07/2026

គិតត្រឹមរយៈពេល ៦ខែ ដើមឆ្នាំ២០២៦ កម្ពុជារកចំណូលបានប្រមាណ ៩០លានដុល្លារអាម៉េរិក ពីការប្រមូលសួយសារលើការធ្វើអាជីវកម្មរ៉ែសំខាន់ៗ ដោយនៅមិនទាន់បូកបញ្ចូលចំណូលសារពើពន្ធផ្សេងទៀតនៅឡើយ

ក្រសួងបរិស្ថានត្រៀមកូនឈើ​ ៥​ លាន ដើម ចែកជូនសាធារណៈជនទូទៅ តាមរយៈយុទ្ធនាការ «ពន្លកបៃតង» ឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/07/2026

ក្រសួងបរិស្ថាន បានត្រៀមកូនឈើយ៉ាងហោចណាស់ ៥លានដើម​ សម្រាប់ចែកជូនដល់សាធារណៈជនទូទៅ​ដោយឥតគិតថ្លៃនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ «ពន្លកបៃតង» ឆ្នាំ២០២៦

ជប៉ុន កោតសរសើរក្រសួងបរិស្ថាន ដែលធ្វើឱ្យកម្ពុជាក្លាយជា «ផ្ទះដ៏ស្អាត និងមានបរិស្ថានល្អ» សម្រាប់ប្រជាពលរដ្ឋ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 06/07/2026

ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានកោតសរសើរ និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងបរិស្ថាន ដែលបានជួយឱ្យប្រទេសកម្ពុជាក្លាយជា «ផ្ទះដ៏ស្អាត និងមានបរិស្ថានល្អ» សម្រាប់ប្រជាពលរដ្ឋ

ចិន​-​រុស្ស៊ី ​ចាប់ផ្តើម​ធ្វើ​សមយុទ្ធ​រួមគ្នា​ ១ ​សប្តាហ៍​នៅ​ដែន​សមុទ្រ​នៃ​ខេត្ត​ Qingdao​ ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 06/07/2026

​ក្រសួង​ការពារ​ជាតិ​នៃ​ប្រទេស​រុស្ស៊ី ​បាន​ប្រកាស​ថា​ ​លំហាត់​សមយុទ្ធ​ប្រចាំ​ឆ្នាំ​ ​Joint​ ​Sea​-​2026​ ​នៅក្នុង​ទឹកដី​នៃ​ប្រទេស​ចិន​ នឹង​ប្រព្រឹត្តទៅ​ក្នុង​រយៈពេល​មួយ​សប្តាហ៍ ​គិត​ចាប់ពី​ថ្ងៃចន្ទ​នេះ ​តទៅ

កសិដ្ឋានរុនតាឯក អាចផ្គត់ផ្គង់ត្រីប្រាប្រមាណ ៤៥០ តោន/មួយឆ្នាំ នៅទីផ្សារខេត្តសៀមរាប

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/07/2026

កសិដ្ឋានចិញ្ចឹមត្រីប្រាមួយកន្លែង ស្ថិតក្នុងក្រុងរុនតាឯកតេជោសែន កំពុងបង្ហាញពីសក្តានុពលខ្ពស់ក្នុងការផលិត និងផ្គត់ផ្គង់ត្រីប្រាទៅកាន់ទីផ្សារក្នុងខេត្តសៀមរាប ចន្លោះពី ៣៧០ ដល់ ៤៥០ តោនក្នុងមួយឆ្នាំ

តម្លៃប្រេងបានធ្លាក់ចុះបន្តិច បន្ទាប់ពីអង្គការនាំចេញប្រេង និងសម្ព័ន្ធមិត្ត OPEC+ ព្រមព្រៀងដំឡើងផលិតកម្មបន្ថែម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/07/2026

កាលពីថ្ងៃអាទិត្យកន្លងទៅនេះ បណ្តាប្រទេសនាំប្រេងចេញ និងសម្ព័ន្ធមិត្ត (OPEC+) បានព្រមព្រៀងគ្នាដំឡើងគោលដៅផលិតកម្មបន្ថែមចំនួន ១៨៨,០០០ បារ៉ែលក្នុងមួយថ្ងៃចាប់ពីខែសីហាតទៅ

AI និង Deepfake រួមចំណែកក្នុងវិបត្តិស្គេមអនឡាញលើពលរដ្ឋអាម៉េរិក ខាតបង់ប្រាក់ដល់ ៦៨ ពាន់លានដុល្លារ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 06/07/2026

ប្រជាជនអាម៉េរិកប្រហែល ១៥ លាននាក់ ត្រូវបានបោកប្រាស់លុយកាក់តាមប្រព័ន្ធអនឡាញ ឬ online scam កាលពីឆ្នាំ ២០២៥ កន្លងទៅ ដោយក្នុងនោះមានចំណែកគួរឱ្យកត់សម្គាល់នៃករណីឆបោក គឺជាការប្រើប្រាស់មាតិកា ដែលបង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI និងបច្ចេកវិទ្យាក្លែងបន្លំរូបភាព/សំឡេងដែលយើងស្គាល់ថាជា Deepfakes

កសិដ្ឋានដាំផ្សិតត្រចៀកកណ្តុរមួយកន្លែង អាចប្រមូលផលបាន ១ តោន/មួយថ្ងៃ រកចំណូលបានខ្ទង់ពាន់ដុល្លារ

ជំនួញ, ព្រឹត្តិការណ៍

• 06/07/2026

កសិដ្ឋានដាំផ្សិតត្រចៀកកណ្តុរមួយកន្លែងនៅក្នុងខេត្តសៀមរាប អាចប្រមូលផលបានប្រមាណ ១ តោនក្នុងមួយថ្ងៃ ហើយបើគេគណនាទៅលើតម្លៃវិញ អាចរកចំណូលបានច្រើនពាន់ដុល្លារជារៀងរាល់ថ្ងៃ

ស្ថាប័នពាក់ព័ន្ធកំពុងរួមគ្នាពន្លឿនការងារចុះបញ្ជីដីបង្ហើយ រួមទាំងដីបុរាណដ្ឋាន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 03/07/2026

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ក្រសួងធម្មការ និងសាសនា, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ក្រសួងមហាផៃ្ទ និងរដ្ឋបាលថ្នាក់ក្រោមជាតិ បានជួបពិភាក្សាគ្នាអំពីការផ្ដល់សេវាសាធារណៈជូនប្រជាជន

រថយន្តជាង ១៧ម៉ឺនគ្រឿង ត្រូវបានផ្គុំ និងដំឡើងនៅក្នុងស្រុក មានតម្លៃសរុបប្រមាណ ១,១ ប៊ីលានដុល្លាអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

បច្ចុប្បន្ន កម្ពុជាមានក្រុមហ៊ុនផលិត ផ្គុំ និងដំឡើងរថយន្តចំនួន ១១ទីតាំង ដែលអាចមានសមត្ថភាពផលិត ផ្គុំ និងដំឡើងរថយន្តបានប្រមាណ ៣៧.៩០០ គ្រឿងក្នុងមួយឆ្នាំ